ប្រហុកគឺជាអាហារផ្អាប់ខ្មែរដែលធ្វើឡើងដោយយកត្រីទឹកសាបដែលនេសាទពីបឹងទន្លេសាប យកមកសម្អាត និងកែច្នៃដោយប្រឡាក់ជាមួយអំបិល ហើយផ្អាប់វាទុកយ៉ាងតិចរយៈពេល ៣ខែ។ ប្រហុកមានក្លិនឈ្ងុយប្លែក និងមានរសជាតិដិតខ្លាំង។
ប្រហុកជាគ្រឿងផ្សំមួយដ៏សំខាន់ដែលពុំអាចខ្វះបាននៅក្នុងម្ហូបខ្មែរ។ គេប្រើប្រាស់វាក្នុងការចម្អិនជាមួយគ្រឿងផ្សំដទៃផ្សេងទៀត តាមវិធីសាស្រ្តចម្អិនផ្សេងៗ ហើយក៏មានការបរិភោគប្រហុកផ្ទាល់ដូចជាមុខម្ហូបប្រហុកឆៅជាដើមផងដែរ។
គេថាប្រជាជនខ្មែរក្នុងមួយគ្រួសារៗ ជាទូទៅ បរិភោគប្រហុកប្រមាណ ១០ គីឡូក្រាម ក្នុងមួយឆ្នាំ។ ប្រហុកពុំមែនជាម្ហូបសម្រាប់តែប្រជាកសិករប៉ុណ្ណោះទេ វាក៏ជាអាហារដ៏ចំាបាច់មួយនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាទូទៅ មិនថាអ្នកមាន ឬអ្នកក្រឡើយ។
ដោយសារប្រហុកត្រូវបានបរិភោគ និងប្រើប្រាស់ជាគ្រឿងផ្សំដែលមិនអាចខ្វះបាននៅក្នុងម្ហូបខ្មែរ តម្រូវការប្រហុកប្រចាំឆ្នាំក៏មានការកើនឡើងដែរ។ ប្រហុកមិនត្រឹមតែជាគ្រឿងផ្សំប៉ុណ្ណោះទេ វាក៏ជាស្បៀងបម្រុងមួយប្រភេទសម្រាប់ប្រជាកសិករខ្មែរ នៅរដូវធ្វើស្រែចម្ការដ៏មមាញឺក។
រដូវកាលធ្វើប្រហុក
ការនេសាទត្រីប្រហុក មានការប្រែប្រួលទៅតាមរដូវ។ បរិមាណទឹកបឹងទន្លេសាបនៅរដូវវស្សា និងអាកាសធាតុគឺជាកត្តាដ៏សំខាន់ក្នុងការកំណត់បរិមាណនេសាទត្រីប្រហុកប្រចាំឆ្នាំ។ នៅឆ្នាំដែលមានទំហំទឹកបឹងទន្លេសាបឡើងខ្លាំងនៅរដូវវស្សា នឹងនាំអោយត្រីជាច្រើនឡើងទៅពងនៅតាមបណ្តាតំបន់លិចទឹកជុំវិញបឹងទន្លេសាប ដែលជាលទ្ធផល ការប្រមូលទិន្នផលពីការនេសាទត្រីប្រហុកក៏ទទួលបានច្រើន។ ហើយបរិមាណត្រីក៏អាចមានច្រើន ឬតិចទៅតាមឡូត៍នេសាទនីមួយៗផងដែរ អាស្រ័យលើទំហំទឹកទន្លេសាប និងប្រសិនបើផ្ទៃមេឃស្រឡះល្អ និងគ្មានភ្លៀងកក់ខែនៅក្នុងអំឡុងពេលនៃរដូវនេសាទត្រីប្រហុកជាដើម។
អាជ្ញាធរជលផលនៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ តែងតែធ្វើការជូនដំណឹងអំពីអំឡុងពេលនៃការបើកចាប់ត្រីប្រហុកនេះជារៀងរាល់ឆ្នាំ នៅពេលរដូវកាលខិតចូលមកដល់។ តបតាមការប្រកាសនេះ មានប្រជាកសិករប្រកបរបរធ្វើប្រហុកជាច្រើន ជាទូទៅ តែងតែប្រមូលផ្តុំ នៅតាមផែនេសាទត្រីដែលស្ថិតនៅសងខាងបឹងទន្លេសាប និងទន្លេមេគង្គ ចាំទិញត្រីធ្វើប្រហុកតាមទម្លាប់របស់គាត់ជារៀងរាល់ឆ្នាំ។
【NyoNyum Khmer No. 44】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer