ភោជនីយដ្ឋានខ្មែរ Meatophum មាតុភូមិ
@Phnom Penh
ជាភោជនីយដ្ឋានម្ហូបខ្មែរ ដែលមានសាខាជាង៣០កន្លែងនៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា ហើយនិងគ្រោងបើកបន្តបន្ទាប់ទូទាំងប្រទេសកម្ពុជា។
ទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ៖
- សាខាផ្សារ TK ( អង់តែនទួលគោក) : #5Bផ្លូវ 337 សង្កាត់ បឹងកក់១ ទួលគោក ក្រុងភ្នំពេញ
- សាខាផ្សារ MAKRO & AEON 2 : #1 ផ្លូវ1003 ស/ក បឹងបាយ៉ាប, សែនសុខ ភ្នំពេញ (កែងបរិវេណបុរីពិភពថ្មី)
- សាខាទួលស្លែង : #88A, ផ្លូវ.360 បឹងកេងកង៣ (ជាប់សកលវិ. ប៊ែលធី)
- សាខាសាលាក្រុងភ្នំពេញ : #៥៥ ផ្លូវ.៧៥ ស.ក.វត្តភ្នំ (ជិតសាលាក្រុងភ្នំពេញ)
បម្រើអាហារពេលព្រឹកពីម៉ោង 6-10AM, ថ្ងៃត្រង់ពីម៉ោង 10:30AM-2:30PM & អាហារពេលល្ងាចពីម៉ោង 5-8:30PM
FB: Meatophum



ភោជនីយដ្ឋានខ្មែរ ល្មុតទុំ Lmut Tum restaurant
@Phnom Penh
ជាហាងអាហារម្ហូបខ្មែរ បើកដំណើរការអាជីវកម្មអស់រយៈពេលជាង៤ឆ្នាំមកហើយ។ ភោជនីយដ្ឋានល្មុតទុំ ជាកន្លែងផ្ដល់បទពិសោធន៍ម្ហូបប្រពៃណីខ្មែរថ្មីមួយសម្រាប់ភ្ញៀវបរទេស ហើយសម្រាប់ប្រជាជនខ្មែរវិញ មុខម្ហូបទាំងអស់នៅក្នុងហាងគឺសម្រាប់រំឭកនូវរសជាតិ និងស្នាដៃម្ហូបបន្សល់ទុកពីដូនតាខ្មែរយើង។
រសជាតិម្ហូបតែងតែធ្វើការកែច្នៃថ្មីៗជារៀងរហូត សម្រាប់តម្រូវតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវ និងចម្អិនដោយចុងភៅដែលមានបទពិសោធន៍ ។
- មុខម្ហូបពិសេសប្រចាំហាងមានដូចជា៖ ប្រហុកខ្ទិះ ប្រហុកអាំងជ្រុញ ប្រហុកកប់ ប្រហុកឆៅចិញ្រ្ជាំ និងសម្លម្ជូរខួរក្ដាម។
ប្រហុកអាំងជ្រុញ ជាម្ហូបរបស់អ្នកបាត់ដំបង និងប្រហុកកប់ ជាម្ហូបរបស់អ្នកបន្ទាយមានជ័យ។
- ពួកយើងក៏មានការបញ្ចុះតម្លៃផងដែរ សម្រាប់រដូវកាលពិសេសៗ និង ក្នុងកំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩ ។ពួកយើងបានចាត់វិធានការការពារសម្រាប់អតិថិជនរបស់យើងផងដែរ។
មានទីតាំងនៅផ្ទះលេខ ២៦, ផ្លូវលេខ ៦០៦, ខណ្ឌទួលគោក,រាជធានីភ្នំពេញ
លេខទូរស័ព្ទទំនាក់ទំនង 092 945353 016 444472 099666662 098222203
បើកចាប់ពីម៉ោង 10:00 AM – 10:30 PM
FB: Lmut Tum

ភោជនីយដ្ឋានខ្មែរ ខ្ទមស្រែ Ktom Sre Khmer Food Restaurant
@Siem Reap
រីករាយជាមួយម្ហូប ប្រហុកដុត/ អាំង សៀមរាប នៅភោជនីយដ្ឋាន ខ្ទមស្រែ។
ប្រហុកដុតជាមុខម្ហូបសាមញ្ញ និងពេញនិយមសម្រាប់ដំណើរកម្សាន្តនានា។ លោកអ្នកអាចចូលភ្លក់រសជាតិ ប្រហុកដុត សៀមរាបនៅហាង ខ្ទមស្រែ ដែលមានទីតាំងស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ជិតស្រះស្រង់។ មានមុខម្ហូបមាន់ដុត និងត្រីដុតស្រុកស្រែព្រមទាំងមុខម្ហូបស្រុកស្រែពិសេសផ្សេងៗទៀតជាច្រើនមុខដែរ សម្រាប់ដំណើរកម្សាន្តរបស់លោកអ្នកទៅកាន់ខេត្តសៀមរាប។
Open:09:00-17:00
គ្មានថ្ងៃឈប់សម្រាក
Address:Srah Srang Tboung village
Phone:078-334-496

សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 44】
この記事が気に入ったら
いいね!しよう
We will send you the latest information
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
ស្ថានភាពមគ្គុទេ្ទសក៍ទេសចរភាសាជប៉ុនអំឡុងនិងក្រោយពេលវិបត្តិកូវីដ១៩
2023.03.15 NyoNyum Khmer
ទិន្នន័យអង្កេតការអំពីស្ថានភាពទស្សនាកម្មវិធីសោតទស្សន៍
2023.02.27 NyoNyum KhmerNyoNyum Khmer Special Topics
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics