កាលពីវគ្គមុន លោកអ្នកបានអាន និងយល់ដឹងអំពីការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវ និងការនាំភ្ញៀវចូលបន្ទប់ណាត់ជួបរួចមកហើយ។ សម្រាប់វគ្គ៣នេះ យើងខ្ញុំសូមបង្ហាញលោកអ្នកអំពីការរៀបចំឲ្យភ្ញៀវអង្គុយក្នុងបន្ទប់ណាត់ជួប និងបន្ទប់ប្រជុំតាមឥរិយបថការងារតាមបែបជប៉ុនម្តង។ ការរៀបចំការអង្គុយក្នុងបន្ទប់ណាត់ជួប ឬប្រជុំ គឺសំខាន់ និងឆ្លុះបញ្ចាំងអំពីការឲ្យតម្លៃ និងយកចិត្តទុកដាក់ទៅលើភ្ញៀវក៏ដូចជាមុខមាត់ដល់ថ្នាក់ដឹកនាំរបស់ស្ថាប័នអ្នកផងដែរ។ ដូច្នេះក្នុងនាមជាអ្នកទទួលភ្ញៀវមួយរូបរបស់ស្ថាប័ន ឬក្រុមហ៊ុនជប៉ុនមួយ អ្នកគួរយល់ដឹងអំពីការទទួលភ្ញៀវ និងរៀបចំកន្លែងដល់ភ្ញៀវរបស់អ្នកឲ្យអង្គុយត្រូវទៅតាមបែបបទនៃឥរិយាបថបែបជប៉ុន។ ជាអ្នកទទួលភ្ញៀវ និងរៀបចំបន្ទប់ប្រជុំ អ្នកគួរពិនិត្យសៀវភៅកត់ត្រាស្តីពីការណាត់ប្រជុំ ដើម្បីទទួលព័ត៌មានថា ការប្រជុំនឹងប្រព្រឹត្តទៅនៅពេលណា តើមានភ្ញៀវប៉ុន្មានអ្នកអញ្ជើញមក តើអ្នកណា(ខាងស្ថាប័នអ្នក)ជាអ្នកណាត់ជួបប្រជុំជាដើម។
រូបភាពទី១
មុននឹងមានការប្រជុំ អ្នកគួរចូលបន្ទប់ប្រជុំ ដើម្បីបញ្ជាក់ថាបន្ទប់នោះស្អាត និងមានអនាម័យហើយ ឬនៅ? ប្រសិនបើបន្ទប់នោះមិនទាន់សំអាត សូមអ្នកប្រាប់ដល់អ្នកអនាម័យមកសំអាតបន្ទប់នោះឲ្យបានស្អាត។
រូបភាពទី២
ជាទូទៅនៅក្នុងបន្ទប់ណាត់ជួប ឬប្រជុំនៅប្រទេសជប៉ុនគេតែងតែទទួលភ្ញៀវដោយរៀបចំនូវតែបៃតងក្តៅអ៊ុនៗ សម្រាប់ភ្ញៀវទទួលទានក្នុងពេលណាត់ជួប ឬប្រជុំ។ អ្នកគួររៀបចំតែក្តៅអ៊ុនៗមុនពេលភ្ញៀវអញ្ជើញមកដល់។
រូបភាពទី៣
នៅពេលដែលភ្ញៀវអញ្ជើញមកដល់ សូមអ្នកទទួលភ្ញៀវដោយរាក់ទាក់ និងជូនដំណឹងដល់ប្រធាន ឬអ្នកពាក់ព័ន្ធក្នុងការណាត់ជួប ឬប្រជុំ។
រូបភាពទី៤
ប្រធានរបស់អ្នក និងអ្នកពាក់ព័ន្ធនឹងអង្គុយរង់ចាំនៅក្នុបន្ទប់ណាត់ជួបជួប ឬប្រជុំ ឬពួកគាត់នឹងទៅទទួលភ្ញៀវដោយផ្ទាល់។ ប្រសិនបើប្រធានរបស់អ្នកបាន នៅក្នុងបន្ទប់ប្រជុំរួចជាស្រេចនោះ សូមអ្នកគោះទ្វារចំនួនបីដង ដើម្បីបញ្ជាក់ប្រាប់ប្រធានអ្នកថាភ្ញៀវរបស់គាត់អញ្ជើញមកដល់។
រូបភាពទី៥
សម្រាប់នៅក្នុងបន្ទប់ទទួលភ្ញៀវ សូមអ្នករៀបចំឲ្យប្រធានរបស់អ្នកអង្គុយនៅខាងចុង(ដូចក្នុងរូប) និងឆ្ងាយពីទ្វារ។ សម្រាប់ជំនួយការ ឬលេខាគាត់អាចអង្គុយនៅជិតទ្វារ ដើម្បីជួយសម្រួលក្នុងពេលបើកទ្វារ។ សម្រាប់ភ្ញៀវវិញ សូមអ្នករៀបចំឲ្យគាត់អង្គុយបែរមុខមកទ្វារ។
រូបភាពទី៦
សម្រាប់នៅក្នុងបន្ទប់ប្រជុំវិញ សូមអ្នករៀបចំឲ្យប្រធានអ្នក និងប្រធាននៃស្ថាប័នផ្សេង(ភ្ញៀវ)អង្គុយនៅកណ្តាលទល់មុខគ្នា ដើម្បីបញ្ជាក់ថាពួកគាត់មានឋានៈខ្ពស់ជាង(ដូចក្នុងរូប)។ សម្រាប់ភ្ញៀវវិញ សូមអ្នករៀបចំឲ្យគាត់អង្គុយបែរមុខមកទ្វារ។
រូបភាពទី៧
មុនពេលប្រជុំ ឬពិភាក្សាគ្នាពួកគាត់នឹងធ្វើការផ្លាស់នាមប័ណ្ណគ្នាទៅវិញទៅមក និងសួរសុខទុក្ខគ្នាផងដែរ។ សូមអ្នកលើកតែក្តៅដែលបានរៀបចំ ហើយដាក់លើតុប្រជុំ។ ការប្រជុំនឹងប្រព្រឹត្តទៅយ៉ាងរលូន។
ការរៀបចំបន្ទប់ប្រជុំឲ្យបានស្អាតល្អជាមួយនឹងការរៀបចំយ៉ាងយកចិត្តទុកដាក់របស់អ្នកសម្រាប់ការណាត់ជួប ឬប្រជុំរវាងស្ថាប័នរបស់អ្នក និងស្ថាប័នដទៃនឹងឲ្យតម្លៃ និងកិត្តិយសដល់ភ្ញៀវរបស់ស្ថាប័នអ្នក។
មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន មានបើកថ្នាក់សិក្សាពីឥរិយាបថក្នុងការធ្វើជំនាញ និងការងារតាមបែបជប៉ុន សូមទាក់ទងមកកាន់ CJCC ដើម្បីទទួលបានព័ត៌មាន ។
ប្រវត្តិរូបសង្ខេប
អ្នកនាង YAMAZAKI Ai
ជា CEO នៃគ្លីនិក Denriche Asia Dental និងជាគ្រូបណ្តុះ
បណ្តាលថ្នាក់ឥរិយាបថនៃការធ្វើជំនួញ និងធ្វើការតាមបែបជប៉ុន នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
សម្រាប់ពត៌មានបន្ថែម ៖
この記事が気に入ったら
いいね!しよう
We will send you the latest information
មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសជប៉ុន
2024.01.24 Business Manner
(ភាសាខ្មែរ) វគ្គទី២ : ការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវ និងការនាំភ្ញៀវចូលបន្ទប់ណាត់ជួប 【Business Manner】
2019.12.13 Business Manner
(ភាសាខ្មែរ) វគ្គទី៦ ឥរិយាបថការងារបែបជប៉ុន 【Business Manner】
2019.12.12 Business Manner
(日本語) វគ្គទី១ : ការណែនាំខ្លួន និងប្តូរនាមប័ណ្ណទៅវិញទៅមក 【Business Manner】
2019.12.12 Business Manner
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer