ពីគេហទំព័រទស្សនាវដ្តីញញឹមចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩
នៅថ្ងៃទី២០ ខែមិថុនា ជាថ្ងៃនៃការប្រកាសលក់សំបុត្រតូក្យូអូឡាំពិក ដែលនឹងប្រព្រឹត្តទៅនាឆ្នាំក្រោយ។ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយនីមួយៗ មានព័ត៌មានដែលផ្សាយពីការប្រកាសឱ្យមានការយកចិត្តទុកដាក់ចំពោះព្រឹត្តការណ៍ក្លែងបន្លំពីការឈ្នះជាប់សិទ្ធិទិញសំបុត្រ ហើយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម SNS វិញ មានមនុស្សជាច្រើននិយាយគ្នាពីការប្រកាសផ្សាយជាឪឡារឹកអបអរសាទរអ្នកជាប់សិទ្ធិទិញនោះ ហើយចំពោះអ្នកពុំបានជាប់វិញ ត្រូវធ្វើការត្រួតពិនិត្យពីរបៀបនៃការចុះឈ្មោះ និងចុះលេខ ID នៅថ្ងៃបន្ទាប់ជាដើម។ នៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ដែលស្ថិតនៅឆ្ងាយពីប្រទេសជប៉ុនឯណោះវិញ មានគ្រូបង្វឹកជនជាតិជប៉ុនម្នាក់ កំពុងបង្រៀនការហ្វឹកហាត់អស់ពីកម្លាំងកាយចិត្តដល់កីឡាករហែលទឹកកម្ពុជា។ អ្វីៗទាំងអស់គឺសំរាប់ការចូលរួមប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូឆ្នាំ២០២០។
យើងនឹងណែនាំពីការចុះផ្សាយនៃការនិពន្ធរបស់អ្នកគ្រូបង្វឹកកីឡាហែលទឹកកម្ពុជាម្នាក់ឈ្មោះ Ikuyama Saki នៅក្នុងទស្សនាវដ្តីញញឹមលេខ១០១ ដែលបានផ្សាយនៅថ្ងៃទី១០ ខែមិថុនា។
អ្នកគ្រូត្រឡប់មកវិញហើយ!
សូមជម្រាបសួរ! នាងខ្ញុំឈ្មោះ Ikuyama Saki ជាគ្រូបង្វឺកបង្គោលនៃសហព័ន្ធកីឡាហែលទឹកកម្ពុជា។ នាងខ្ញុំបានត្រឡប់មកប្រទេសកម្ពុជាវិញម្តងទៀត បន្ទាប់ពីបានបញ្ចប់តួនាទីការងាររយៈពេល២ឆ្នាំ ក្នុងនាមជាគ្រូកីឡាហែលទឺកនៃអ្នកស្ម័គ្រចិត្តសហប្រតិបត្តិការយុវជននៅក្រៅប្រទេស របស់អង្គការ JICA មកកាន់ប្រទេសកម្ពុជាកាលពីខែមករា ឆ្នាំ២០១៦។ មានមូលហេតុតែមួយគត់ដែលនាំឱ្យខ្ញុំត្រឡប់មកវិញ នោះគឺដើម្បីនាំសិស្សដែលបានបង្ហាត់បង្រៀនទៅចូលរួមពិធីប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូ។
ក្រុមហែលទឹកកម្ពុជា ជាក្រុមដែលមានកំរិតខ្សោយនៅឡើយ បើប្រៀបធៀបនឹងក្រុមនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កាលពីខ្ញុំមក៣ឆ្នាំមុន នៅក្នុងពិធីប្រកួតអាស៊ីអាគ្នេយ៍ យើងបានប្រគួតចាញ់កីឡាករមកពីប្រទេសផ្សេង នៅក្នុងការប្រគួតចម្ងាយ១០០ម៉ែត្រ ដោយគម្លាតរហូតដល់២៥ម៉ែត្រ។ កីឡាករយើងនាពេលនោះ ត្រូវបានគេហៅថាជា “សត្វអណ្តើក” ។ ក៏ប៉ុន្តែ ទោះបីជាមានការហៅដូចច្នោះក៏ដោយ កីឡាករទាំងអស់គ្នាបានសប្បាយរីករាយជាមួយនឹងការហែលទឹកនៅក្នុងអាងហែលទឹកដ៏ថ្លាខៀវស្រងាត់នោះជាខ្លាំង។ ក្រសែភ្នែកដ៏ស្មោះត្រង់របស់ពួកគេ បានដឹតជាប់នៅក្នុងចិត្តរបស់ខ្ញុំ ហើយខ្ញុំបានស្បថនៅក្នុងចិត្តថា នឹងជឿជាក់លើក្តីសុបិន្តនិងលទ្ធភាពរបស់កុមារទាំងនេះរហូតដល់ទីបញ្ចប់។
ចាប់ពីពេលនោះរហូតមកដល់ថ្ងៃនេះ មានរយៈពេល៣ឆ្នាំកន្លះហើយ។ បើនិយាយពីពាក្យថា “មេដែ” ឃើញថាពិភពលោកយើងនេះ ត្រូវការតែលទ្ធផលដែលមើលឃើញតែនឹងភ្នែកប៉ុណ្ណោះ។ មានបញ្ហាដែលកើតឡើងជាបន្តបន្ទាប់នៅក្នុងសង្គម ដែលឃ្លាតឆ្ងាយពីមេដៃនោះ។ ជារៀងរាល់ថ្ងៃ មានពាក្យរិះគន់ដោយគ្មានការគិតពិចារណាមួយចំនួនថា យើងជាក្រុមពួកចាញ់ ទោះបីជាមានគ្រូបង្វឹកជនជាតិជប៉ុនមកក៏ដោយ ក៏នៅតែយកមេដៃពុំបានទៀត ។ ពេលនោះនិយាយតាមត្រង់ទៅ ខ្ញុំពិតជាមានអារម្មណ៍ពិបាកហើយគិតថា នឹងវិលត្រឡប់ទៅប្រទេសជប៉ុនវិញជាច្រើនដង។ យ៉ាងណាមិញ ដោយសារតែមានអ្នករាល់គ្នាដែលជឿជាក់លើខ្ញុំ ហើយគេនឹងត្រូវការខ្ញុំ។ ដោយសារតែខ្ញុំចង់សម្រេចក្តីសុបិនជាមួយនឹងអ្នករាល់គ្នា។ ដោយសារតែមានកីឡាករដែលនិយាយថា “ខ្ញុំចង់យកមេដៃពីការប្រគួតអន្តរជាតិមកពាក់អោយអ្នកគ្រូ!”។ ដូច្នេះហើយរហូតមកដល់ថ្ងៃនេះ ខ្ញុំនៅបន្តហែលទឹកជាមួយក្រុមកីឡាករកម្ពុជាដែលចាញ់រាល់ការប្រគួតមួយនេះ ឆ្ពោះទៅកាន់ក្តីសុបិនដ៏អស្ចារ្យមួយជាមួយពួកគេ។
លទ្ធភាពគឺគ្មានទីបញ្ចប់!
រំពឹងថានឹងមានអនាគតល្អជាច្រើនក្នុងអនាគតនៃកីឡាករកម្ពុជាវ័យក្មេង!
បើមានការហ្វឹកហាត់ដឹតដល់ អ្នកទាំងអស់គ្នានឹងអាចយកឈ្នះបានដោយស្នាមញញឹម!
អ្នកនិពន្ធ: Saki Ikuyama
កើតនៅឆ្នាំ 1992 ។ ដោយមានឥទ្ធិពលពីម្តាយ បានចាប់ផ្តើមហែលទឹកពីទារកភាព បន្តរហូតដល់បញ្ចប់ការសិក្សានៅមហាវិទ្យាល័យនៅអាយុ 22ឆ្នាំ។ នៅក្នុងក្លឹបហែលទឹកនៃសាកលវិទ្យាល័យ Tokai ជាប្រធានក្រុមនារី និងបានចូលនិវត្តបន្ទាប់ពីទទួលបានសិទ្ធកីឡាករនិស្សិតជប៉ុននៅខែកញ្ញាឆ្នាំ 2014។ បន្ទាប់ពីបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យ Tokai នៅខែមីនាឆ្នាំ 2015 បានមកប្រទេសកម្ពុជាក្នុងនាមជា អ្នកស្ម័គ្រចិត្តវិស័យហែលទឹកនៃអង្គការអ្នកស្ម័គ្រចិត្តកិច្ចសហប្រតិបត្តិការយុវជននៅក្រៅប្រទេសក្រុម ទី៣ នៅឆ្នាំ 2015 របស់អង្គការ JICA ហើយធ្វើសកម្មភាពជាគ្រូបង្វឹកកីឡាករក្រុមជម្រើសជាតិកម្ពុជានិងក្រុមយុវជនសម្រាប់រយៈពេល២ឆ្នាំ។ បន្ទាប់ពីចប់អាណត្តិ បានត្រលប់មកប្រទេសកម្ពុជាវិញ ហើយបច្ចុប្បន្ន កំពុងបម្រើការជាគ្រូបង្វឹកបង្គោលនៃក្រុមជម្រើសជាតិកម្ពុជា។
※Translation :Nop Visal
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) ការបង្ហាញពីបេក្ខភាព: សាលា SOLTILO FAMILIA SOCCER SCHOOL
2019.09.14 NewsSports
(日本語) មូលហេតុអង្គការ Hearts of Gold ចាប់ផ្តើមជំនួយកីឡាប៉ារ៉ានៅកម្ពុជា
2019.06.26 Sports
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer