គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) នំប្រពៃណីនិងរដូវទាំង ៤ របស់ប្រទេសជប៉ុន 【Special】
(ភាសាខ្មែរ) នំប្រពៃណីនិងរដូវទាំង ៤ របស់ប្រទេសជប៉ុន 【Special】
2019.09.19

នៅពេលអ្នកទៅទស្សនាប្រទេសជប៉ុន សូមកុំភ្លេចសាកល្បងរកជាវ និងពិសានំប្រពៃណីជប៉ុន!!!

ប្រជាជនជប៉ុនជាជនជាតិដែលមានវប្បធម៌ផ្លាស់ប្តូរការគិតទៅតាមរដូវកាលទាំង ៤ ក្នុងប្រទេសជប៉ុន។ នេះក៏ដោយសាតែ រាល់ពេលរដូវកាលប្រែប្រួលម្តងៗ បរិស្ថានរស់នៅជុំវិញដូចជា រុក្ខជាតិ សីតុណ្ហភាព និងទេសភាពមានការប្រែប្រួល។ ការប្រែប្រួលនៃរដូវកាលនេះហើយ  ដែលធ្វើអោយជនជាតិជប៉ុនតាំងពីបុរាណកាលមក មានទំលាប់ប្តូរការគិត និងប្តូរអារម្មណ៍ ទៅតាមរដូវកាលនីមួយៗ។ ជាអាថ៌ មានប្រភេទនំប្រពៃណីជប៉ុនផ្សេងៗជាច្រើន ត្រូវបានគេធ្វើឡើងនៅតាមរដូវកាលនីមួយៗ។

តាមរដូវកាលនីមួយៗក្នុងប្រទេសជប៉ុន មានប្រភេទនំខុសៗគ្នាដាក់លក់នៅលើទីផ្សារ។ នៅរដូវផ្ការីក ទម្រង់ផ្សេងៗនៃផ្កាសាគូរ៉ា ត្រូវបានគេរចនាធ្វើជានំ។ ដូចជានំ Sakura-mochi នំKashiwa-mochi និងនំ Domyoji ជាដើម ដែលធ្វើពីអង្ករដំណើបមានស្នូលសណ្តែកផ្អែមនោះ ត្រូវបានគេដាក់លក់ស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសជប៉ុន ខណៈដែលរង់ចាំពេលផ្ការីកចូលមកដល់។ នៅរដូវផ្ការីក ស្ទើរតែគ្រប់ទីកន្លែងក្នុងប្រទេសជប៉ុន មានផ្កាសាគូរ៉ាដ៏ស្រស់ស្អាតជាច្រើនរីកពាសពេញ ដូច្នេះដើម្បីទាក់ទាញអតិថិជន គេធ្វើការរចនានំនានាទៅតាមលំនាំ និងទម្រង់នៃផ្កាទាំងនោះយ៉ាងស្អាតនិងប៉ិនប្រសប់។

 

បន្ទាប់មក ពេលរដូវក្តៅចូលមកដល់ នំបែបសារ៉ាយ(ចៅហួយ)ដែលមានសភាពថ្លាៗ និងត្រជាក់ៗរសជាតិផ្សេងៗ នៃផ្លែឈើប្រចាំរដូវក្តៅដូចជា ផ្លែត្រសក់ផ្អែម ផ្លែប៉ែស និងផ្លែទំពាំងបាយជូជាដើម  ត្រូវបានគេផលិតនិងដាក់តាំងលក់ជំនួសវិញ។

 

 

លុះចូលដល់រដូវរំហើយ និងរដូវរងារវិញ នំខេកនិងបង្អែមដែលច្នៃធ្វើពីផ្លែឈើក្នុងរដូវកាលនោះមានដូចជាផ្លែ Cherry ជាដើម ក៏មានវត្តមានជាទម្រង់ផ្សេងៗដាក់លក់វិញម្តង។ ម្យ៉ាងទៀត នៅក្នុងវប្បធម៌ឆុងតែរបស់ជនជាតិជប៉ុន នំ Namagashi ជាទូទៅ គេញុំាវាជាមួយតែនៅក្នុងពិធីឆុងតែបែបប្រពៃណីជប៉ុន ហើយនំនេះត្រូវបានគេរចនាជាម៉ូតផ្សេងៗទៅតាមរដូវកាលទាំង៤។

 

នំប្រពៃណីជប៉ុនត្រូវបានគេធ្វើឡើងពីម្សៅអង្ករ សណ្តែក គ្រាប់ធុញ្ញជាតិ និងផ្លែឈើជាដើមលាយជាមួយនឹងស្ករ(ស្ករបែបជប៉ុន)។ ជាទូទៅ នំជប៉ុនត្រូវបានគេធ្វើដោយដៃយ៉ាងផ្ចិតផ្ចង់ ដោយពុំប្រើម៉ាស៊ីន លាយឈីស ឫប័រដូចប្រភេទនំបស្ចឹមប្រទេសនោះទេ។

មាននំជប៉ុននានាជាច្រើន ដែលផលិតដោយដៃនិងបង្ហាញពីអារម្មណ៍នៃរដូវកាលនីមួយៗ។ ក្នុងនោះដែរ នំ Namagashi ដែលមានទម្រង់ផ្សេងៗ ត្រូវបានគេរចនាដោយយកចិត្តទុកដាក់ទៅតាមរដូវកាលនីមួយៗ។ ផ្លែឈើដែលមាននៅតាមរដូវ ក៏ត្រូវបានគេយកមកកែច្នៃធ្វើជានំផងដែរ។ ការប្រែប្រួលនៃរដូវកាល បាននាំអោយជនជាតិជប៉ុនមានការបង្កើត និងច្នៃប្រឌិតជាទម្រង់នៃនំជាច្រើន ដែលមានភាពទាក់ទាញពីបុរាណរហូតមកដល់បច្ចុប្បន្ន។

NyoNyum Khmer No.35





この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles