គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) Cassava Farm គម្រោងរបស់ JICA ទៅលើដំណាំដំឡូងមី ក្នុងរយៈ២ឆ្នាំចុងក្រោយ
(ភាសាខ្មែរ) Cassava Farm គម្រោងរបស់ JICA ទៅលើដំណាំដំឡូងមី ក្នុងរយៈ២ឆ្នាំចុងក្រោយ
2019.07.26

Industrial Development – Agricultural Promotion

គ​ម្រោងអភិវឌ្ឍ និងផ្សព្វផ្សាយប្រព័ន្ធផលិតកម្ម​ប្រកប​ដោយនិរន្តភាពតាមរយៈ ការគ្រ​ប់​គ្រងសត្វល្អិតច​ង្រៃ​លើដំណាំដំឡូងមី

Project for Development and Dissemination of Sustainable Production System based on Invasive Pest Management of Cassava

 

ដំឡូងមី គឺជាដំណាំដ៏ល្អបំផុតនៃប្រទេសកម្ពុជា ដែលភាគច្រើនគេដាំវានៅតំបន់ខ្ពង់រាប។ ដំឡូងមី បានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើអោយកសិករខ្នាតតូចមានជីវភាពកាន់តែប្រសើរជាងមុនតាមរយៈ ការដាំដំណាំដំឡូងមីនេះ ហើយវាក៏ជាហេតុធ្វើអោយវិស័យឧស្សាហកម្មអាចបង្កើតការងារបានកាន់តែច្រើនជាងមុន ដែលឆ្ពោះទៅរកការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។​

តែទោះជាយ៉ាងណាក៏ដោយ គេសង្កេតឃើញថា ដំណាំដំឡូងមីក៏ត្រូវបានទទួលរងការបំផ្លាញពីសត្វល្អិត និងជំងឺផ្សេងៗ ដែលនាំអោយតម្លៃដំឡូងមីមានការធ្លាក់ចុះ។ ប្រជាកសិករមានការព្រួយបារម្ភជាខ្លាំង និងកំពុងរកដំណោះស្រាយ។ ដោយសារតែបញ្ហានេះហើយ ឧទ្យានបច្ចេកវិទ្យាកសិកម្មខេត្តបាត់ដំបង បានដោះស្រាយជាបន្ទាន់សម្រាប់ផលិតកម្មដំឡូងមី ដោយផ្តោតសំខាន់លើការកាត់បន្ថយការរីករាលដាលសត្វល្អិតចង្រៃ និងការខូតខាតដំណាំ ដែលស្ថិតក្រោមជំនួយរបស់ JICA។

តាមរយៈបណ្ឌិត ស៊្រាន ពៅ ព្រឹត្តិបុរសមហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ បានបង្ហើបអោយដឹងថា គម្រោងនេះមានរយៈពេល៥ឆ្នាំ ចាប់ផ្តើមតាំងពីឆ្នាំ ២០១៦ រហូតដល់ឆ្នាំ២០២១ ដែលទទួលថវិកាបានមកពីប្រទេសជប៉ុន។ គម្រោងរបស់ JICA ជាគម្រោងស្រាវជ្រាវដែលផ្តោតទៅលើ ការបង្កើនសមត្ថភាព ដោយមានការបណ្តុះបណ្តាលពីសាស្ត្រាចារ្យដែលមកពីមន្ទីរពិសោធន៍ល្បីៗនៃប្រទេសជប៉ុន, ជាមួយនឹងការផ្តល់នូវ ឧបករណ៍ សម្ភារៈពិសោធន៍មួយចំនួនផងដែរ។

លោកក៏បានបន្តទៀតថា ការបង្កើតពូជដំឡូងមី ដើម្បីអោយប្រាកដថា វាគ្មានសត្វល្អិត យើងបានធ្វើការចុះតាមដានក្នុង២សប្តាហ៍ម្តង ដោយប្រើបច្ចេកទេសមេកានិច។ នៅពេលដែលទទួលបានជោគជ័យក្នុងការបង្កាត់ពូជដំឡូងហើយ គេនឹងចែកជូន ពូជនោះទៅអោយប្រជាពលរដ្ឋ តាមរយៈកម្មវិធីមួយហៅថា ទិវានៃការប្រមូលផលដំឡូងមី ។

ក្រោយពីទទួលបានការអនុវត្តគម្រោង ក្នុងកំឡុងពេល ២ឆ្នាំចុងក្រោយនេះ វិទ្យាស្ថានបានសង្កេតឃើញថា តម្លៃនៃដំឡូងមីគឺខ្ពស់ជាងមុនគួរអោយកត់សម្គាល់ ក្រោយពីធ្វើការដាំដុះពូជថ្មី៕

 

Type of support: Technical Cooperation
Place: Battambang
Project period: 2016 ~ 2021





この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles