ណុប វិសាល បានរស់នៅនិងសិក្សានៅប្រទេសជប៉ុនពីឆ្នាំ២០១០ដល់២០១៨
នៅក្នុងការចុះផ្សាយលើកនេះ វិសាលនឹងនិយាយអំពីការថតរូបអនុស្សាវរីយមុនអាពាហ៍ពិពាហ៍នៅប្រទេសជប៉ុន បន្ទាប់ពីរូបលោកបានជួបនារីខ្មែរម្នាក់ ក្នុងកំឡុងពេលសិក្សានៅប្រទេសជប៉ុន និងក្រោយមកបានរៀបអាពាហ៍ពិពាហ៍ជាមួយនាង។
តូក្យូជាទីក្រុងដែលយើងទាំងពីរបានជួបគ្នាដំបូង
យើងបានជួបគ្នានៅប្រទេសជប៉ុននាចុងឆ្នាំ២០១៧។ នាងបានមកប្រទេសជប៉ុនដើម្បីដឹកនាំនិងធ្វើការសំដែងរបាំសហសម័យកម្ពុជា។ កាលនោះក្នុងនាមជាអ្នកបកប្រែម្នាក់ ខ្ញុំបានទៅកាន់រោងល្ខោនដែលនាងសំដែង ហើយបានជួបធ្វើការជាមួយនាង ដែលជាអ្នកដឹកនាំការសំដែងរបាំនោះ។ ការសំដែងនោះ បានធ្វើឡើងនៅឯរោងល្ខោនមួយនៅសង្កាត់ Koenji នៃទីក្រុង Tokyo។
រោងល្ខោន ZA-KOENJI Public Theater ជាកន្លែងដែលយើងបានជួប និងធ្វើការជាមួយគ្នាជាលើកដំបូង។ ក្រោយពីបានស្គាល់គ្នារយៈពេលជាង៣ខែរួចមក យើងក៏បានសំរេចចិត្តសុំឪពុកម្តាយរបស់យើងទាំងពីរភ្ជាប់ពាក្យនឹងគ្នា។ បន្ទាប់ពីបានប្រារព្ធពិធីភ្ជាប់ពាក្យជាលក្ខណៈប្រពៃណីខ្មែរនៅប្រទេសកម្ពុជារួចមក យើងក៏បានសំរេចចិត្តជ្រើសរើសយកទីក្រុងតូក្យូ ដើម្បីថតរូបអនុស្សាវរីយសំរាប់អាពាហ៍ពិពាហ៍របស់យើង។ តូក្យូជាទីក្រុងដែលមានតំបន់ទេសចរស្អាតៗជាច្រើនសំរាប់ទស្សនា ជាពិសេសនៅរដូវផ្ការីក។ យើងបានសំរេចចិត្តជ្រើសរើសយកទីប្រជុំជន Asakusa ដែលជាទីប្រជុំជនដ៏ចំណាស់និងល្បីល្បាញ ហើយក៏មានប្រជាប្រិយភាពមួយក្នុងទីក្រុងតូក្យូផងដែរ ដើម្បីថតរូបអនុស្សាវរីយមុនអាពាហ៍ពិពាហ៍។
នាចុងខែមិនាដើមរដូវផ្ការីកឆ្នាំ២០១៨ យើងបានទូរស័ព្ទទៅកាន់ហាង Studio មួយកន្លែងនៅតំបន់ Asakusa ដើម្បីកក់ណាត់ថ្ងៃថត។ បន្ទាប់ពីតុបតែងនិងស្លៀកពាក់សំលៀកបំពាក់អាពាហ៍ពិពាហ៍ប្រពៃណីជប៉ុនហៅថា Kimono រួចមក យើងត្រូវបានណែនាំឲ្យដើរឆ្លងកាត់ និងថតរូបនៅឯវត្តដ៏ចំណាស់ និងល្បីល្បាញមួយឈ្មោះ Sensoji ហើយដើរឆ្ពោះទៅកាន់ដងស្ទឹង Sumida ដែលនៅជិតនោះ។
នៅតាមបណ្តោយដងស្ទឹង Sumida នោះ មានដើមផ្កាសាគូរ៉ារីកស្គុះស្គាយជាច្រើនដុះតម្រង់ជួរគ្នា ដែលទាក់ទាញទាំងភ្ញៀវទេសចរជប៉ុន និងបរទេសយ៉ាងច្រើនកុះករមកទស្សនា។ អមទៅដោយភ្ញៀវទេសចរជាច្រើននោះ ជាងថតរូបជប៉ុនម្នាក់ រួមជាមួយនឹងសហការីស្រ្តីម្នាក់ដែលជាអ្នកតុបតែងរបស់គាត់ បានជួយរៀបចំនិងខិតខំផ្តិតយករូបភាពល្អៗនៃផ្កាសាគូរ៉ានិងរូបយើងទាំងពីរនាក់។
នៅមុខវត្ត Sensoji
ការជ្រើសរើសយកការទស្សនាទីក្រុងតូក្យូក្នុងកំឡុងពេលផ្ការីក ជាជម្រើសមួយដ៏ល្អសំរាប់ពួកយើង។ អមទៅដោយផ្កាសាគូរ៉ារីកយ៉ាងស្គុះស្គាយនៅស្ទើរគ្រប់ទីកន្លែង និងអាកាសធាតុត្រជាក់ល្មម (ប្រហែលពី១៥ទៅ២០អង្សាសេ) បានផ្តល់បន្ថែមនូវអនុស្សាវរីយដ៏ល្អថែមទៀត សំរាប់ការជួបរបស់ពួកយើង។ យើងជឿជាក់ថា ការថតរូបអនុស្សាវរីយមុនអាពាហ៍ពិពាហ៍រួមគ្នាជាមួយផ្កាសាគូរ៉ា នឹងនាំមកនូវសុភមង្គលនិងការចាប់ផ្តើមថ្មីហើយល្អៗមកដល់ពួកយើងទាំងពីរនាក់៕
Note:
◆ព័ត៌មានទាក់ទងនិងការថតរូបនៅ Studio ខាងលើ សូមស្វែងរកនៅក្នុងលីងខាងក្រោម:
【Studio AQUA Asakusa】
https://d-weddingphoto.com/studios/studio-aqua-asakusa/
- ចំណាយពេល៖ ពី២ទៅ៣ម៉ោង
-
ថ្លែសេវ៉ាកម្ម៖ ពី$៧០០~
NyoNyum Khmer No.35
この記事が気に入ったら
いいね!しよう
We will send you the latest information
“ការចែករំលែកបទពិសោធន៍សិក្សានិងការងារនៅក្រៅប្រទេសទៅកាន់យុវជនខ្មែរ គឺជាក្តីសុបិនរបស់ខ្ញុំ!”
2023.05.05 Report from Japan
“ជនជាតិជប៉ុនមានវប្បធម៌ការងារល្អៗជាច្រើន ដែលខ្មែរយើងគួរស្វែងយល់ និងរៀនសូត្រ”
2023.02.27 Report from Japan
“ការយល់ដឹងពីច្បាប់ទម្លាប់រស់នៅជាក់ស្តែងនៅប្រទេសជប៉ុន គឺជារឿងសំខាន់សម្រាប់យុវជនខ្មែរមានបំណងបម្រើការនៅជប៉ុន”
2022.10.25 Report from Japan
“អត្តចរិកល្អ ភាពស្មោះត្រង់ និងភាពហ្មត់ចត់ចំពោះការងារ ជាចំណុចសំខាន់ក្នុងការប្រកបការងារជាមួយជនជាតិជប៉ុន”
2022.06.13 NyoNyum KhmerReport from Japan
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer