គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ជិះកង់កម្សាន្តក្នុងក្រុងសៀមរាបជាមួយបុគ្គលិកញញឹម
(ភាសាខ្មែរ) ជិះកង់កម្សាន្តក្នុងក្រុងសៀមរាបជាមួយបុគ្គលិកញញឹម
2021.01.22

ក្រោយពីមានការរាតត្បាតនៃជម្ងឺកូវីដ១៩​​ នៅដើមឆ្នាំ២០២០ មក ការជិះកង់កម្សាន្តនៅក្នុងនៅតាមបណ្តាប្រាង្គប្រាសាទនានា ក្នុងក្រុងសៀមរាប មានការពេញនិយមខ្លាំង ពីសំណាក់ប្រជាជនខ្មែររស់នៅក្នុងក្រុងសៀមរាប។​ អ្នកអាចជួលកង់ជិះកម្សាន្តក្នុងរមណីយដ្ឋានអង្គរ និងកន្លែងផ្សេងៗទៀតជាច្រើនដ៏មានភាពទាក់ទាញក្នុងក្រុងទេសចរណ៍ប្រវត្តិសាស្រ្ត និងពោពេញដោយធម្មជាតិមួយនេះ។

ការជិះកង់កម្សាន្តដ៏ពេញនិយមក្នុងក្រុមសៀមរាប

07:30 ចាប់ផ្តើមដំណើរកម្សាន្តដោយជិះកង់ជួលរបស់អ្នក

ភ្ញៀវទេសចរអាចជួលកង់ជិះកម្សាន្តពេញមួយថ្ងៃក្នុងតម្លៃប្រមាណ ៥ដុល្លា។

08:00ចូលញុំាអាហារពេលព្រឹកនៅហាងលក់មីគាវដ៏ពេញនិយម និងឈ្ងុយឆ្ងាញ់មួយកន្លែង

09:00 ដល់ប្រាសាទអង្គរវត្ត

អ្នកអាចសម្រាកនៅមុខកសិណទឹកប្រាសាទអង្គរវត្ត ដើម្បីលំហែអារម្ភណ៍ និងទស្សនាទេសភាពពេលព្រឹកដ៏ស្រស់ស្រាយ នៅមុខកសិណទឹកប្រាសាទអង្គរវត្ត និងញុំាការហ្វេរបស់អ្នកដែលបានទិញដាក់មកតាមខ្លួន។

11:00បន្ទាប់ពីសម្រាកបានមួយសន្ទុះ យើងបានត្រឡប់មកក្រុងវិញ

ដើម្បីបន្តដំណើរទៅកាន់ផ្នែកខាងត្បូងនៃក្រុងសៀមរាបវិញម្តង។ ស្របតាមបណ្តោយដងស្ទឹងសៀមរាប ឆ្ពោះទៅទិសខាងត្បូង អ្នកអាចជិះកង់កម្សាន្តដោយរីករាយជាមួយនឹងទេសភាពតាមដងស្ទឹង ឆ្ពោះទៅកាន់ភ្នំក្រោម និងបឹងទន្លេសាប ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយផងដែរ នៅក្នុងខេត្តសៀមរាប។

13:00 មានផ្ទះអ្នកភូមិជាច្រើននៅតាមដងស្ទឹង

ពេលយើងជិះចេញឆ្ងាយពីស្ទឹងបន្តិច យើងបានមកដល់វត្តអាធ្វារ។ នៅទីនេះមានប្រាសាទតូចមួយហៅថាប្រាសាទវត្តអាធ្វារ។ វាជាទីកន្លែងដ៏ស្ងប់ស្ងាត់ ដែលអាចអោយអ្នកសម្រាកលំហែ និងទស្សនាប្រាសាទ និងភូមិក្បែរខាងវត្តប្រាសាទអាធ្វានេះបាន។

14:00 ត្រឡប់មកក្រុងវិញ

ហើយទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានម្តុំផ្សារចាស់។ ញុំាអាហាថ្ងៃត្រង់នៅហាង Viva (ម្ហូបមិចស៊ីកាំង)។ នៅទីនេះ អ្នកអាចជ្រើសរើសហាងអាហារម្ហូបខ្មែរ ឬម្ហូបបរទេស ដើម្បីទទួលទានអាហារថ្ងៃត្រង់ និងសម្រាកកម្សាន្ត នៅក្នុងអាគារបន្សល់ពីសម័យអាណានិគមបារាំង។ មានហាងម៉ាស្សាជើង និងដងខ្លួន តម្លៃថោកសមរម្យក្បែរខាងជាច្រើនផងដែរ។

18:00 អាហារពេលល្ងាច

ក្រោយពីបានសម្រាករួចមក យើងបានចេញទៅញុំាអាហាពេលល្ងាចនៅហាង យ៊ូកូហាម៉ាបា។ ជាហាងធ្វើមីរ៉ាមេនថ្មីៗរប្រចាំថ្ងៃ។ បើកលក់រហូតដល់ម៉ោង ១១យប់។

23 : 00 ញាំស្រាក្រឡុក

រីករាយជាមួយរសជាតិស្រាក្រឡុកពិសេសៗ។

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 43】









この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles