តើអ្នកទាំងអស់គ្នាធ្លាប់គិតទេថា តើសំរាមត្រូវបានបញ្ចេញចោលក្នុងមួយថ្ងៃៗមានចំនួនប៉ុន្មាន? ប្រហែលជាអ្នកពុំសូវបានគិតអំពីចំនួនសំរាមដែលខ្លួនបានចោលជារៀងរាល់ថ្ងៃទេក៏មិនដឹង។ នៅពេលអ្នកឃើញគំនរសំរាមដែលត្រូវបានចោលជាប្រចាំផ្ទាល់នឹងភ្នែក នោះអ្នកនឹងអាចស្រមៃឃើញនូវទំហំសំរាម ដែលត្រូវបានបញ្ចេញចោលទាំងនោះ។ តើស្ថានភាពនៃការបោះចោល និងផ្ទុកសំរាមចេញពីទីក្រុងភ្នំពេញ ស្ថិតនៅក្នុងសភាពបែបណា?
របាយការណ៍បង្ហាញថាសំរាមក្នុងទីក្រុងភ្នំពេញ បានកើនឡើងជិតដល់ ៣០០០តោន នៅក្នុងមួយថ្ងៃ។ រាល់សំរាមដែលប្រមូលចេញពីទីក្រុងភ្នំពេញគឺត្រូវបានយកទៅចោលនៅទីលានចាក់សំរាមខណ្ឌដង្កោ ដែលមានទីតាំងស្ថិតនៅក្បែរបឹងជើងឯក ក្នុងខណ្ឌដង្កោ ចម្ងាយប្រមាណ ១៥គីឡូម៉េត្រ នៅភាគខាងត្បូង ទីក្រុងភ្នំពេញ។ ទីលានចាក់សំរាមខណ្ឌដង្កោ ត្រូវបានបង្កើតឡើងកាលពីប្រមាណជាង ១០ឆ្នាំមុន ប៉ុន្តែ បច្ចុប្បន្ន ទីលានចាក់សំរាមខណ្ឌដង្កោនេះ បានក្លាយជាភ្នំសំរាមដ៏ធំគ្របដណ្តប់លើទំហំដីប្រមាណ ៣០ហិចតាទាំងមូល។ ដោយសារទីលាននេះបានពេញហៀរ និងមិនអាចផ្ទុកសំរាមចេញពីទីក្រុងភ្នំពេញបន្តទៀតបានត្រឹមឆ្នាំ២០២១ សាលារាជធានីភ្នំពេញបានបង្កើតទីលានផ្ទុកសំរាមថ្មី ដែលមានទំហំដីប្រមាណ ៥០ហិចតា នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ហើយមានគម្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣។ ស្របតាមការរីកចំរើនសេដ្ឋកិច្ចនៅកម្ពុជាបច្ចុប្បន្ន ការរីកធំនៃផ្ទៃក្រឡាទីក្រុងភ្នំពេញ គឺត្រូវបានកើនឡើងទ្វេដង។ ប្រជាជនរស់នៅក្នុងទីក្រុងភ្នំពេញដែលមានចំនួនត្រឹមប្រមាណ ៥៧ម៉ឺននាក់ នៅឆ្នាំ១៩៩៨ បានកើនឡើងដល់ប្រមាណ ១លាន៥សែននាក់ នៅឆ្នាំ២០១៥។ គេប្រមាណថា ចំនួនប្រជាជនរស់នៅក្នុងទីក្រុងភ្នំពេញ នឹងកើនឡើងដល់ប្រមាណ ២លាន៨៦ម៉ឺននាក់នៅឆ្នាំ២០៣៥។ ដូច្នេះ ការសាងសង់ទីលានផ្ទុកសំរាមថ្មីនៅស្រុកអង្គស្នួលនឹងឆ្លើយតបទៅនឹងការកើនឡើងនៃចំនួនប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញនាពេលខាងមុខ។
ដោយសារពុំទាន់មានការគោរព និងអនុវត្តន៍បាននូវការបែងចែកសំរាមឱ្យបានត្រឹមត្រូវនៅឡើយ សំរាមមួយចំនួន គឺត្រូវបានបោះបង់ចោលលាយឡំគ្នា ដែលបង្ករជាបន្ទុកធ្ងន់ធ្ងរមួយសម្រាប់ការគ្រប់គ្រង និងកែច្នៃសំរាមនៅកម្ពុជា។ ដូច្នេះ គេសង្កេតឃើញមានវត្តមានអ្នករើសសំរាមនៅតាមគំនរសំរាមនៅទីសាធារណៈ និងកន្លែងផ្ទុកសំរាមជាដើម។ យ៉ាងណាមិញ បច្ចុប្បន្នសាលារាជធានីភ្នំពេញ កំពុងពង្រឹងវិធានការបែងចែកសំរាមចំពោះប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ ដោយប្រកាស់អនុវត្តន៍នូវវិធានការផាកពិន័យចំពោះអ្នកទាំងឡាយណាពុំអនុវត្តតាមវិធានចោលសំរាម ដែលកំណត់ដោយសាលារាជធានីភ្នំពេញ៕
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 50】
この記事が気に入ったら
いいね!しよう
最新情報をお届けします
現地情報誌「ニョニュム」92号デジタル版発売のお知らせ
2017.12.16 ニュース未分類
【Sun International Clinic】12月のプロモーション情報
2017.12.01 未分類
【~11月のチエンプーチャイ占い~】 大好評のカンボジア人占い師による干支占いです!
2017.11.01 未分類
現地情報誌「ニョニュム」91号デジタル版発売のお知らせ
2017.10.17 未分類
9/15「アジア国際子ども映画祭2017」カンボジア大会開催@CJCC
2017.09.12 未分類
本日より「Sun International Clinic」でプロモーション開催中!
2017.08.31 未分類
【カンボジア発フライト情報】プノンペン編
2017.06.30 未分類
ニョニュム89号デジタル版発売のお知らせ
2017.06.16 未分類
おすすめ料理店紹介コーナー『カンボジア在住マダムの★★★★★グルメ』 No.57「BAR ODIN」
2016.07.04 未分類
おすすめ料理店紹介コーナー『カンボジア在住マダムの★★★★★グルメ』 No.56 「辛辛麺」
2016.05.05 未分類
カフェタイムがさらに充実!お茶メニューが増えました。
2016.04.18 未分類
おすすめ料理店紹介コーナー『カンボジア在住マダムの★★★★★グルメ』 No.55 「うどんカフェ グリーンボウル」
2016.03.03 未分類
絆フェスティバルに出店します
2016.02.12 未分類
ニョニュムカフェ& ギャラリーがリニューアル
2016.02.11 未分類
おすすめ料理店紹介コーナー『カンボジア在住マダムの★★★★★グルメ』 No.54 ワンモアレストラン
2015.12.30 未分類
Sorry, no posts matched your criteria.