គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03

២០០៩

in Cambodia
<ul​ align=”justify”>​​

  • ឆ្នាំនៃការផ្លាស់ប្តូររវាងប្រទេសជប៉ុន-មេគង្គ
  • កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុនលើកទី២ នៅខេត្តសៀមរាប

in Japan

  • គណបក្សប្រជាធិបតេយ្យទទួលបានជ័យជំនះលើសលប់ក្នុងការបោះឆ្នោតសភាតំណាងរាស្រ្ត ដោយមានគណៈរដ្ឋមន្ត្រីលោក Hatoyama ថ្មីបង្កើតឡើង
  • ការចាប់ផ្តើមនៃប្រព័ន្ធចៅក្រម
  • ជប៉ុនឈ្នះជើងឯក WBC ជាប់ៗគ្នា

World

  • Michael Jackson ស្លាប់
  • រង្វាន់ណូបែលសន្តិភាព ប្រគល់ជូនប្រធានាធិបតីអាមេរិក លោក អូបាម៉ា

គ្រូ Utamaru ​វិចិត្រករ Manga លោក Nishihara និងសត្វចម្លែក “GeGeGe” បាន​មក​ដល់​ប្រទេស​កម្ពុជា​!

លេខ៤១/មិថុនា-កក្កដា ២០០៩/លេខ ៤៤/ធ្នូ ២០០៩-មករា ២០១០

នៅក្នុងឆ្នាំ២០០៩ ក្នុងអំឡុងពេល “ឆ្នាំនៃការផ្លាស់ប្តូរជប៉ុន-មេគង្គ” ដែលត្រូវបានបង្កើតឡើងដើម្បីពង្រីកការផ្លាស់ប្តូររវាងប្រទេសជប៉ុន និងបណ្តាប្រទេសក្នុងតំបន់មេគង្គ,​ មានការសម្តែងរបស់គ្រូ Utamaru Katsura និងក្រុមរបស់គាត់ នៅទីក្រុងភ្នំពេញ។ ទស្សនាវដ្តី “ញញឹម” បានចុះផ្សាយពីព្រឹត្តិការណ៍នេះ ចូលក្នុងការចុះផ្សាយពិសេសមានចំណងជើងថា “ពិភពនៃសិល្បៈសម្តែងប្រពៃណីខ្មែរ” (លេខ៤៤/ធ្នូ ២០០៩-មករា ២០១០)។ ក្នុងលេខ​នោះ យើង​ក៏មាន​បទ​សម្ភាសន៍​​សិល្បករ​ Rieko Saibara ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្តមកកម្ពុជា​ជា​លក្ខណៈ​គ្រួសារដែរ។

នៅក្នុងការចុះផ្សាយលេខពិសេសស្តីពី “ខ្មោចអារក្សនៅកម្ពុជា” ក្នុងលេខ៤១ (ខែមិថុនា ដល់ កក្កដា ២០០៩) យើងក៏បានផ្សាយពីសាររបស់ Shigeru Mizuki ដែលជាអ្នកនិពន្ធរឿងតុក្កតាបិសាចឈានមុខគេរបស់ជប៉ុន និងពីសិល្បករ “GeGeGe no Kitaro and Friends” ក្នុងទស្សនាវដ្តីញញឹមផងដែរ។ វា​ក៏​ជា​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​យ៉ាង​សកម្ម​រវាង​កម្ពុជានិង​ជប៉ុន ដូច​ដែល​បាន​ឃើញ​ក្នុង​ទស្សនាវដ្ដី “ញញឹម”។

 

ហាង NyoNyum Shop បើកដំណើរការ!


ហាង NyoNyum Shop បើកលក់ផលិតផលល្អៗនៅកម្ពុជា!

ជាហាងជ្រើសរើស និងប្រមូលផ្ដុំនូវស្នាដៃសិប្បកម្ម “Made in Cambodia” និងនំខ្មែរជាដើម ក្នុងគោលបំណងភ្ជាប់នូវមោទនភាពកម្ពុជាទៅនឹងការធ្វើឱ្យរស់ឡើងវិញនូវអាជីវកម្មក្នុងតំបន់មូលដ្ឋានក្នុងប្រទេសកម្ពុជា។


២០១០

in Cambodia

  • អតីតមេគុក S21 ឌុច ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៣៥ឆ្នាំនៅក្នុងការវិនិច្ឆ័យដំបូងដោយតុលាការកាត់ក្តីខ្មែរក្រហម
  • ខួបលើកទី៥៥នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពជប៉ុន-កម្ពុជា ព្រះមហាក្សត្រ នរោត្តម សីហមុនី យាងទៅទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសជប៉ុន

in Japan

  • នាយករដ្ឋមន្ត្រីលោក Hatoyama លាលែងពីតំណែង គណៈរដ្ឋមន្ត្រីលោក Kan បានចាប់ផ្តើម
  • កីឡាករស៊ូម៉ូ Asashoryu ចូលនិវត្តន៍

World

  • កីឡាអូឡាំពិករដូវរងានៅទីក្រុង Vancouver បានប្រារព្ធឡើង
  • ការធ្លាក់ចុះទីផ្សារភាគហ៊ុនសកលក្នុងពេលដំណាលគ្នាដែលបង្កឡើងដោយបញ្ហាវិបត្តិហិរញ្ញវត្ថុនៅប្រទេសក្រិក

ថ្ងៃ​វិនិច្ឆ័យ​ទោស

លេខ៤៨/សីហា-កញ្ញា ២០១០

សាលក្រម​ដំបូង​ត្រូវ​បាន​ចេញ​ដោយ​សាលាក្តី​ខ្មែរ​ក្រហម។ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា លោក កាំង ហ្គេចអ៊ាវ (ហៅ​ឌុច) អតីត​មេ​​គុក​ទួលស្លែង (ស២១) ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៣៥ឆ្នាំ។ បណ្តឹង​ឧទ្ធរណ៍​ត្រូវ​បាន​ប្តឹង​ដោយ​ចុង​ចោទ និង​តំណាង​អយ្យការ។ សាលា​ឧទ្ធរណ៍​បាន​បដិសេធ​សាលក្រម​ដំបូង ហើយ​នៅ​ឆ្នាំ២០១២ ទោស​អតិបរមា​គឺ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។>

លើសពីនេះ សមាជិកជាន់ខ្ពស់នៃរបប ប៉ុល ពត មាន៖ នួន ជា, ខៀវ សំផន, អៀង សារី និង អៀង ធារិទ្ធ ក៏ត្រូវបានចោទប្រកាន់ក្នុងឆ្នាំជាមួយគ្នានេះដែរ។ ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ ទស្សនាវដ្តី “ញញឹម” បានរាយការណ៍អំពីដំណើរការនៃសវនាការនៅក្នុង “កំណត់ចំណាំរបស់តុលាការប៉ុលពត”(លេខ៤២ ដល់ ៦៤) ។

២០១១

in Cambodia

  • ខួបលើកទី២០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
  • សាលាក្តីខ្មែរក្រហម កាត់ទោស នួន ជា

in Japan

  • ការរញ្ជួយដីដ៏ធំនៅប្រទេសជប៉ុនខាងកើត
  • នាយករដ្ឋមន្ត្រីលោក Kan លាលែងពីតំណែង គណៈរដ្ឋមន្ត្រី Noda ចាប់ផ្តើម
  • ក្រុមបាល់ទាត់ស្រ្តីជប៉ុន “Nadeshiko Japan” ឈ្នះការប្រកួតបាល់ទាត់នារីពិភពលោក
  • មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ីល ទទួលមរណភាព
  • ទឹកជំនន់ដ៏ធំនៅប្រទេសថៃ បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុនជប៉ុន
  • បាតុកម្មទ្រង់ទ្រាយធំនៅប្រទេសអេហ្ស៊ីប ក្នុងអំឡុងពេល៣០ឆ្នាំ
  • ប្រទេសស៊ូដង់ខាងត្បូងប្រកាសរដ្ឋឯករាជ្យ

ទឹកចិត្តសប្បុរសរបស់ប្រជាជនខ្មែរចំពោះគ្រោះការរញ្ជួយដីដ៏ធំនៅប្រទេសជប៉ុនភាគខាងកើត

លេខ៥២/មេសា-ឧសភា ២០១១

នៅថ្ងៃទី១១ ខែមីនាឆ្នាំនោះ ប្រទេសជប៉ុនត្រូវបានវាយប្រហារដោយមហាគ្រោះមហន្តរាយ ដែលមិនធ្លាប់មានពីមុនមក។ មានការរញ្ជួយដី រលកយក្សស៊ូណាមិ និងគ្រោះថ្នាក់ផ្ទុះរោងចក្រថាមពលនុយក្លេអ៊ែរកើតឡើងស្របពេលជាមួយគ្នា។ យើងខ្ញុំបានចុះផ្សាយពី​ពាក្យ​/សារកក់ក្តៅ និងប្រកបដោយ​ក្តី​មេត្តា​របស់​ប្រជាជនខ្មែរ​ចំពោះ​ប្រជាជន​ជប៉ុន​ ដែលអស់សង្ឃឹម និងមានស្ថានភាព​តានតឹង​ដោយ​ក្តី​បារម្ភ និង​ទុក្ខព្រួយ​។

«ទោះវាជាប្រាក់បន្តិចបន្តួច​ក្តី ​ខ្ញុំ​សូមសម្តែងនូវការចូលរួមចែក​រំលែក​ទុក្ខ​សោក​របស់​ប្រជាជន​ជប៉ុន។​» នេះជាសារពីអ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់ដែល​បានចូលរួមបរិច្ចាកទឹក​ប្រាក់ចំនួន ៥ ដុល្លារ​ដល់​ស្ថានទូត​ជប៉ុន។ នៅ​ការ​រៃអង្គាស​ប្រាក់​ក្នុង​ខេត្ត​សៀមរាបឯណោះវិញ មានអ្នក​សុំ​ទាន​ចំណាស់​ពាក់​អាវ​ចាស់ម្នាក់​បាន​ទិញ​អាវ ​តម្លៃ ២០០០ រៀល «សម្រាប់ជនជាតិជប៉ុន»។ ក្រុមការងារយើងខ្ញុំក៏បានប្រមូល និងចុះផ្សាយសារជាច្រើនទៀតដែលបង្ហាញពីចិត្តសប្បុរសរបស់ប្រជាជនកម្ពុជា។

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles