២០១៥
in Cambodia
- ស្ពានមិត្តភាពជប៉ុនខ្មែរឈ្មោះ “Tsubasa” បើកដំណើរការ
- ក្រុមកម្ពុជា និងជប៉ុនប៉ះគ្នាក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក
- ដំណឹងពីកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣
- សាលាជនជាតិជប៉ុនបើកនៅភ្នំពេញ
in Japan
- ក្រុមជប៉ុនទទួលបានជ័យជំនះជាប្រវត្តិសាស្ត្រលើក្រុមអាហ្រ្វិកខាងត្បូងក្នុងការប្រកួតបាល់ឱបពិភពលោក
- ពិពរណ៌កម្ពុជាលើកទីមួយប្រារព្ធឡើងនៅឧទ្យាន Yoyogi ប្រទេសជប៉ុន
World
- ការវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីស
- សហរដ្ឋអាមេរិក និងគុយបា ស្តារទំនាក់ទំនងការទូតឡើងវិញជាលើកដំបូងក្នុងរយៈពេល៥៤ឆ្នាំ
ក្រុមកម្ពុជាធ្វើបានយ៉ាងល្អ!
លេខ៨០/ធ្នូ ២០១៥-មករា ២០១៦
ក្រុមកម្ពុជាបានជាប់ក្នុងពូលជាមួយជប៉ុនក្នុងការប្រកួតជម្រុះជុំទី២នៅអាស៊ី សម្រាប់ការប្រកួត World Cup 2018 នៅប្រទេសរុស្ស៊ី។ ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងជប៉ុន ដែលពេលនោះទទួលបានការចាប់អារម្មណ៍ខ្លាំង បានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញនៅថ្ងៃទី១៧ ខែវិច្ឆិកា ដោយមានកីឡាករល្បីៗដូចជា លោក Honda និង លោក Kagawa ចូលរួមផងដែរ។ ទោះបីជាក្រុមកម្ពុជាចាញ់ដោយ ០-២ ក្តី នៅតង់ទីមួយគឺក្រុមកម្ពុជាលេងបានយ៉ាងល្អ ដោយខិតខំយ៉ាងប្រកៀកប្រកិតដោយរក្សាមិនឱ្យមានគ្រាប់បាល់ចូលក្នុងទីខ្លួន។ អ្នកទស្សនាជាច្រើនបានសម្តែងនូវក្តីរំភើបចិត្តជាខ្លាំង ដែលឃើញការប្រកួតដ៏ល្អនោះ ព្រោះក្រុមបាល់ទាត់ជប៉ុន គឺជាក្រុមខ្លាំងលំដាប់ពិភពលោក មានគំលាតខុសគ្នាខ្លាំងទល់នឹងក្រុមកម្ពុជា។ ក្រុមការងារយើងខ្ញុំបានរាយការណ៍អំពីភាពរំភើបនៃព្រឹត្តិការណ៍ដ៏ធំបំផុតមួយក្នុងឆ្នាំនោះ រួមទាំងបានថតរូបកីឡាករ អ្នកទស្សនា និងស្ថានភាពកកស្ទះចរាចរណ៍ដ៏ធំ ដែលបានកើតឡើងបន្ទាប់ពីការប្រកួតផងដែរ។
២០១៦
in Cambodia
- ANA បើកការហោះហើរត្រង់ពីអាកាសយានដ្ឋានណារីតា មកភ្នំពេញ
- ភ្នំពេញ និងក្រុង Kitakyushu ក្លាយជាទីក្រុងមិត្តភាព
- អ្នកវិភាគសង្គមនិងនយោបាយ លោក កែម ឡី ត្រូវបានបាញ់សម្លាប់
in Japan
- ការរញ្ជួយដីនៅខេត្ត Kumamoto
- លោក Yoshinori Osumi សាស្រ្តាចារ្យវិទ្យាស្ថានបច្ចេកវិទ្យាតូក្យូ ឈ្នះរង្វាន់ណូបែលសន្តិភាពផ្នែកសរីរវិទ្យា/វេជ្ជសាស្ត្រ
- Pokemon GO ពេញនិយមខ្លាំង
World
- ព្រះមហាក្សត្រ Bhumibol Adulyadej នៃប្រទេសថៃបានសោយទិវង្គត
- រដ្ឋាភិបាលមីយ៉ាន់ម៉ាថ្មីត្រូវបានបង្កើតឡើង
- Trump ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក
- ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុង Rio
ជើងហោះហើរត្រង់ Cambodia⇔Japan ដែលយើងទន្ទឹងរង់ចាំជាយូរមកហើយ!
លេខ៨៥/តុលា-វិច្ឆិកា ២០១៦
ជើងហោះហើរត្រង់រវាងជប៉ុន និងកម្ពុជា ដែលត្រូវបានគេរំពឹងជាយូរមកហើយនោះ បានក្លាយជាការពិត។ តាមពិតទៅ ពេលនោះ ទោះក្រោយពីក្រុមហ៊ុនអាកាសចរជប៉ុន ANA (All Nippon Airways) បានប្រកាសជាផ្លូវការនូវជើងហោះហើររបស់ខ្លួនហើយក្តី ក៏មានជនជាតិជប៉ុនរស់នៅកម្ពុជាមួយចំនួននៅមានអារម្មណ៍ថា “វាពុំមែនជាការពិតទេ” ព្រោះគ្រាមុនកម្ពុជាត្រូវបានក្រុមហ៊ុនអាកាសចរជាច្រើនបដិសេធកន្លងមក។ ទោះបីជាមានការព្រួយបារម្ភបែបនេះក្តី ក៏ការហោះហើរត្រង់របស់ ANA ត្រូវបានចាប់ដំណើរការដោយជោគជ័យនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦! នៅពេលដែលយន្តហោះបានបង្ហាញខ្លួននៅលើផ្ទៃមេឃដ៏ស្រឡះពណ៌ខៀវ មានពលរដ្ឋជាច្រើនបានអបអរនៅលើដី។ ពេលយន្តហោះចុះចត វាត្រូវបានស្វាគមន៍ដោយការអបអរសាទរយ៉ាងខ្លាំង។ ក្រុមការងារយើងខ្ញុំបានធ្វើការចុះផ្សាយជាពិសេសនូវ “ព័ត៌មានទាន់ហេតុការណ៍” នោះ។ ទោះជាយ៉ាងនេះក្តី នៅក្នុងខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុន ANA បានប្រកាសពីការផ្អាកសេវាកម្មរបស់ខ្លួនដោយសារតែជំងឺកូវីដ១៩។ គេសង្ឃឹមថាប្រតិបត្តិការជើងហោះហើរថ្មីនឹងចាប់ផ្តើមឡើងវិញ ប៉ុន្តែតើវាពិតជាអាចទៅរួចដែរឬទេ?
២០១៧
in Cambodia
- ប្រាសាទសំបូរព្រៃគុកចុះបញ្ជីបេតិកភណ្ឌពិភពលោក
- ការបោះឆ្នោតឃុំសង្កាត់
in Japan
- កីឡាករិនីរាំស្គីលើទឹកកក Mao Asada ចូលនិវត្តន៍
- លោក Yoshiaki Ishizawa សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Sophia ទទួលបានពានរង្វាន់ Magsaysay សម្រាប់ការស្រាវជ្រាវ ការជួសជុល និងអភិរក្សប្រាសាទអង្គរ
World
- លោក Macron ឈ្នះការបោះឆ្នោតប្រធានាធិបតីបារាំង ក្លាយជាប្រធានាធិបតីក្មេងជាងគេក្នុងប្រវត្តិសាស្ត្របារាំង
- ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye ត្រូវបានដកចេញពីតំណែង និងចាប់ខ្លួន
ប្រាសាទសំបូរព្រៃគុកចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកទី៣របស់កម្ពុជា
លេខ៩០/សីហា-កញ្ញា ២០១៧
ប្រាសាទសំបូរព្រៃគុក ត្រូវបានចាត់ចូលជាបេតិកភណ្ឌពិភពលោកទី៣របស់កម្ពុជា។ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីបំផុត ប្រាសាទសំបូរព្រៃគុកត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក។ វាជាប្រាសាទសង់ពីឥដ្ឋនៅក្នុងអតីតរាជធានីចេនឡាពីសតវត្សទី៧។ មានក្រុមប្រាសាទឥដ្ឋជាច្រើនត្រូវបានសាងសង់ពាសពេញតំបន់ប្រាសាទសំបូរព្រៃគុកក្នុងខេត្តកំពង់ធំ។ ភាពទាក់ទាញនៃប្រាសាទបុរាណមួយក្រុមនេះ គឺភាពចំណាស់ និងភាពស្ងប់ស្ងាត់របស់ប្រាសាទ ដែលហ៊ុំព័ទ្ធដោយធម្មជាតិ។ ទស្សនាវដ្តី “ញញឹម” ធ្លាប់បានសហការជាមួយក្រសួងទេសចរណ៍ចុះផ្សាយក្នុងកម្មវិធី “តោះដើរកម្សាន្តនៅខេត្តកំពង់ធំ” (លេខ៤៥/ខែកុម្ភៈ-មីនា ២០១០) និងកម្មវិធី “មគ្គុទ្ទេសក៍ស្នាក់នៅជនបទ” (លេខ៥២/ ឆ្នាំ២០១១) ដើម្បីដកពិសោធន៍អំពីជីវិតរស់នៅនៅឯជនបទ (ចុះផ្សាយខែមេសា ដល់ខែឧសភា ឆ្នាំ២០១៦)។ ក្នុងការចុះផ្សាយនោះយើងក៏ផ្សាយពីប្រាសាទសំបូរព្រៃគុកផងដែរ។
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
រឿងរ៉ាវនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.18 NyoNyum Khmer
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics