គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08

២០១៨

in Cambodia

  • ខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា
  • ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ គណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេច ហ៊ុន សែន នីតិកាលទី៦
  • ផ្សារទំនើបអ៊ីអនម៉លទី២ បើកដំណើរការហើយ
  • Keisuke Honda ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

in Japan

  • Namie Amuro ចូលនិវត្តន៍
  • ផ្សារ Toyosu បើកដំណើរការ
  • Shohei Ohtani ក្លាយជា Major Rookie of the Year

World

  • កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងជាលើកដំបូង
  • រញ្ជួយដីនៅ Sulawesi ប្រទេសឥណ្ឌូនេស៊ី
  • កីឡាអូឡាំពិករដូវរងា PyeongChang បានប្រារព្ធឡើង

កិច្ចសម្ភាសន៍ប្រជាពលរដ្ឋខ្មែររស់នៅ​ប្រទេស​ជប៉ុន

(លេខ៩៨/ខែធ្នូ​ ឆ្នាំ២០១៨ – ខែមករា ឆ្នាំ២០១៩)

គម្រោងចុះផ្សាយពិសេសលេខ​នេះ ​កើត​ចេញ​ពីវត្ថុ​បំណង​ចង់​ស្វែង​យល់​ពី​ទម្រង់​នៃ​ការ​ផ្លាស់​ប្តូរ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ឱកាស​ខួប​លើក​ទី​៦៥​នៃ​ចំណង​មិត្តភាព​ជប៉ុន-កម្ពុជា។ ក្រុមការងារយើងបានផ្តោតលើ “ប្រជាជនខ្មែររស់នៅប្រទេសជប៉ុន” ពោលគឺសំដៅលើប្រជាពលរដ្ឋខ្មែរ ដែលបានចាកចេញពីប្រទេសកម្ពុជា ដើម្បីមករស់នៅ ធ្វើការ ឬសិក្សានៅក្នុងប្រទេសជប៉ុនដែលមានដូចជា៖ សិស្សនិស្សិត អ្នកបម្រើការងារតាមក្រុមហ៊ុនជប៉ុន កម្មសិក្សាការី  អ្នកស្រាវជ្រាវ និងមន្រ្តីបម្រើការនៅស្ថានទូតខ្មែរជាដើម ដើម្បីស្វែងយល់ពីបទពិសោធន៍នៃការរស់នៅ ជីវភាពការងារ និងការសិក្សារបស់ពួកគាត់ជាដើម។

យើង​ក៏​បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​ទីប្រឹក្សា​ការងារ​រ​របស់​ក្រសួង​ការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​ដែល​ត្រូវ​បាន​ចាត់​​ទៅបម្រើការនៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុនផងដែរ។ លើសពីនេះ យើងក៏បានចុះផ្សាយអំពីប្រព័ន្ធផ្តល់ជំនួយរបស់រដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពលើវិស័យឯកជន និងជាពិសេសសម្រាប់កម្មសិក្សាការីផ្នែកបច្ចេកទេស និងប្រព័ន្ធពលករជំនាញផងដែរ។

២០១៩

in Cambodia

  • លោក នួន ជា អតីតប្រធានសភារបបកម្ពុជាប្រជាធិបតេយ្យ បានទទួលមរណភាព
  • អង្គការសត្វរបស់ចក្រភពអង់គ្លេសផ្តល់មេដាយដល់សត្វកណ្តុរដែលបានជួយបោសសម្អាតមីន

in Japan

  • ព្រះចៅអធិរាជ Akihito ទី១២៥ បានដាក់រាជ្យ ហើយព្រះអង្គម្ចាស់អធិរាជ Naruhito ឡើងសោយរាជ្យជាអធិរាជទី១២៦
  • យុគសម័យ Reiwa ចាប់ផ្តើម

World

  • យានអវកាសចិនចុះចតនៅផ្នែកឆ្ងាយនៃព្រះច័ន្ទជាលើកដំបូងក្នុងពិភពលោក
  • សិស្សធ្វើបាតុកម្មទ្រង់ទ្រាយធំនៅហុងកុង
  • គ្រោះអគីភ័យធំនៅវិហារ Notre Dame

យើងបានរៀបចំព្រឹត្តិការណ៍រំលឹកខួបលើកទី១០០!

(ញញឹម លេខ១០០ /មេសា-ឧសភា ឆ្នាំ២០១៩)

ទស្សនាវដ្តី “ញញឹម” បានប្រារព្ធខួបលើកទី១០០ របស់ខ្លួន និងបានរៀបចំព្រឹត្តិការណ៍ពិពរណ៌មួយនៅរាជធានីភ្នំពេញ។ មិត្តអ្នកអាន និងភាគីពាក់ព័ន្ធជាច្រើនបានមកទស្សនាពិពរណ៌នេះនៅមជ្ឈមណ្ឌលបុប្ផាណា។ យើងក៏មានកម្មវិធីជជែកពិសេសជាមួយ លោក Satoru Miwa ដែលបានចូលរួមចំណែកក្នុងសំណេរចុះផ្សាយ “កំណត់ត្រាពីអង្គរ”  និងពិធីសំណះសំណាលជាមួយម្ចាស់បោះពុម្ពផ្សាយទស្សនាវដ្តី “ញញឹម” គឺ បងស្រី យូគី (Yamazaki Yukie) អំពីអាថ៌កំបាំងនៃការបង្កើតទស្សនាវដ្តី “ញញឹម” ក៏ដូចជាកម្មវិធីសួរសំណួរឆ្លើយយករង្វាន់ផងដែរ។

នៅក្នុងការចុះផ្សាយលើទស្សនាវដ្ដីលេខពិសេសនោះ យើងខ្ញុំបានចុះផ្សាយនូវមតិផ្សេងៗរបស់ប្រិយមិត្តអ្នកអានអំពីប្រទេសកម្ពុជា នៅក្នុងទំព័រទស្សនាវដ្តី “ញញឹម” ដោយយើងខ្ញុំទទួលបាននូវការផ្តល់មតិយោបល់នានាជាច្រើន ធ្វើឱ្យក្រុមការងារយើងខ្ញុំរំភើបនឹងការចុះផ្សាយសម្រាប់ខួបលេខ១០០របស់ខ្លួន…! រួមនឹងព្រឹត្តិការណ៍រំលឹកខួបអនុស្សាវរីយ៍នេះ ក៏មានការបង្កើតឡើងនូវវីដេអូខ្លីផ្សាយលើគេហទំព័រ ការបោះពុម្ពផ្សាយ ការជួបជុំគ្នា និងព្រឹត្តិការណ៍ឌីជីថលជាដើមផងដែរ។

២០២០

in Cambodia

  • ចំពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរណ៍ “Westerdam” ចូលចតក្នុងកំពង់ផែខ្លួន
  • ជើងហោះហើរត្រង់ ANA Narita-Phnom Penh ត្រូវបានផ្អាក

in Japan

  • ស្ថានភាពអាសន្នត្រូវបានប្រកាសដោយសារជំងឺកូវីដ១៩រាតត្បាតខ្លាំង
  • ព្រឹត្តការណ៍ប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូត្រូវបានពន្យារពេល
  • ការបង្កើតគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្រ្តី Suga

World

  • WHO ប្រកាសពីជំងឺ “រាតត្បាត” កូវីដ១៩
  • លោក Biden ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក
  • ចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប

គម្រោងចុះផ្សាយដើម្បីចូលរួមគាំទ្រហាងនានាជួបវិបត្តិក្នុងអំឡុងពេលជំងឺកូវីដ១៩

(លេខ១០៨/សីហា-កញ្ញា ឆ្នាំ២០២០)

ជំងឺកូវីដ១៩កំពុងរាតត្បាតខ្លាំង។ ជំងឺនេះក៏ជះឥទ្ធិពលខ្លាំងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ជាមួយនឹងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ និងអ្នកធ្វើដំណើរ បានធ្វើឱ្យអាជីវកម្មនានាពុំសូវដំណើរការ ខណៈជើងហោះហើរត្រង់ពីជប៉ុនមកកម្ពុជារបស់ក្រុមហ៊ុនអាកាសចរជប៉ុន ANA ក៏ត្រូវបានផ្អាកផងនោះ បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំង។

ក្រុមការងារទស្សនាវដ្តី “ញញឹម” យើងខ្ញុំពេលនោះក៏ព្រួយបារម្ភផងដែរអំពីការធ្វើព័ត៌មានប្រភេទណាដែលមានប្រយោជន៍ដល់អ្នកអាន ខណៈទាំងការងារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរ នៅពុំទាន់អាចប្រព្រឹត្តិទៅបានជាធម្មតា ដូច្នេះក្រុមការងារយើងបានសម្រេចធ្វើការចុះផ្សាយក្នុងប្រធានបទនេះឡើង ដើម្បីចូលរួមជម្រុញនូវការចេញទៅរកទីតាំងធ្វើអាជីវកម្មទាំងឡាយណាដែលមានសុវត្ថិភាព។ ពោលគឺយើងបានធ្វើការណែនាំហាងអាជីវកម្មនានានៅក្នុងតំបន់ទួលទំពូង ដែលការិយាល័យក្រុមហ៊ុនយើងទើបបានប្តូរទៅទីតាំងនោះ។ ជាលទ្ធផល យើងខ្ញុំសប្បាយចិត្តដែលបានឮពីភ្ញៀវមកហាងញញឹមយើងខ្ញុំជាមួយនឹងទស្សនាវដ្តី “ញញឹម” ដែលយើងធ្វើការណែនាំតំបន់ទួលទំពូងនៅក្នុងដៃរបស់គាត់។

 

 

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles