បងប្រុស ណុល នឿន (៣៧ឆ្នាំ) ជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុនផលិតនំអង្គរឃុកឃី ដែលមានហាងកាហ្វេ និងហាងលក់វត្ថុអនុស្សាវរីយ៍ជប៉ុនដ៏មានប្រជាប្រិយភាពមួយក្នុងក្រុងសៀមរាប។ តាមរយៈការងារជាអ្នកគ្រប់គ្រងរយៈពេលជាង ១០ឆ្នាំកន្លង ទៅ បងប្រុស នឿន បានចែករំលែកការយល់ឃើញពីបទពិសោធន៍ការងារនៅក្រុមហ៊ុនជប៉ុន និងក្នុង អំឡុងពេលបងប្រុសទៅទស្សនកិច្ចនៅប្រទេសជប៉ុន កាលពីខែតុលា ឆ្នាំ២០១៩ កន្លងទៅ ជូនទស្សនាវដ្តី ញញឹមខ្មែរដូចតទៅ។
ឆ្លើយតបនឹងសំណួរដែលបុគ្គលិកទស្សនាវដ្តីញញឹមខ្មែរបានសាកសួរ អំពីការយល់ឃើញរបស់បងប្រុស ចំពោះដំណើរទស្សនកិច្ចទៅកាន់ ប្រទេសជប៉ុនរយៈពេលជិត ២សប្តាហ៍ កាលពីជាង៣ឆ្នាំមុន បងប្រុស នឿន បានរៀបរាប់ដោយរួសរាយរាក់ទាក់មិនដាច់ពីមាត់អំពីចំណុចល្អ ចំពោះស្មារតីការងាររបស់ជនជាតិជប៉ុន ដែលខ្លួនបានមើលឃើញផ្ទាល់ ភ្នែកនៅប្រទេសជប៉ុន។ បងប្រុស នឿន៖ «នៅពេលទៅដល់ប្រទេស ជប៉ុន ខ្ញុំសង្កេតឃើញថាការរស់នៅរបស់ជនជាតិជប៉ុន គឺធ្វើអ្វីមានរបៀប យកចិត្តទុកដាក់ និងហ្មត់ចត់ ជាពិសេសនោះ ជនជាតិជប៉ុនធ្វើការងារ រហ័ស ហើយគេរត់រហូតដើម្បីធ្វើការងារគេឱ្យទាន់សភាពការណ៍»។ បន្ទាប់ពីថ្លែងដូច្នោះហើយ បងប្រុស នឿន ក៏បានបង្ហើបប្រាប់ពីចំណុច អវិជ្ជមានបន្តិចអំពីរបៀបធ្វើការងាររបស់ក្រុមការងារគាត់ដោយលើក ឡើងដូច្នេះថា៖ «ជនជាតិជប៉ុន ពេលគេធ្វើកិច្ចការអ្វីមួយគឺធ្វើដោយ យកចិត្តទុកដាក់និងផ្ដោតទៅលើការងារនោះរហូតចប់សព្វគ្រប់អស់ ទើបគេចាប់ផ្ដើមធ្វើការងារមួយទៀត ដែលខុសពីខ្មែរយើងភាគច្រើន មិនសូវយកចិត្តទុកដាក់នឹងការងារទេ ហើយចូលចិត្តធ្វើការងារដោយ ចាប់នេះបន្តិចចាប់នោះបន្តិច»។ ជាមួយគ្នានេះ បងប្រុស នឿន បាន បន្តរៀបរាប់ពីចំណុចល្អដែលខ្លួនបានឃើញនៅជប៉ុនទៀតដូច្នេះ៖ «នៅ ជប៉ុន ប្រជាជនគេឈរតម្រង់ជួររង់ចាំទិញអ្វីមួយយ៉ាងមានរបៀប។ ហើយចំណុចពិសេសមួយទៀតនោះគឺថា ជនជាតិជប៉ុនចូលចិត្តធ្វើខ្លួន ឱ្យរវល់ច្រើន និងមិនសូវមានពេលទំនេរទេ ហើយជនជាតិនេះចូលចិត្ត ច្នៃប្រឌិត និងបង្កើតថ្មីណាស់។ ជាក់ស្ដែង ខ្ញុំឃើញគេចេះច្នៃស្លឹកគ្រៃ យកទៅបង្កើតជាភេសជ្ជៈសម្រាប់លក់រកកម្រៃបានទៀតផង។ ការវេច ខ្ចប់អីវ៉ាន់នៅតាមហាងលក់នីមួយៗ គឺពិតជាមានជំនាញច្បាស់លាស់ និងមានសោភ័ណ្ឌល្អណាស់!»
គួរបញ្ជាក់ដែរថា បងប្រុស នឿង បានទៅទស្សនាប្រទេសជប៉ុន ក្នុង គោលបំណងធ្វើកម្មសិក្សានៅរោងចក្រផលិតនំជប៉ុន តាមការអញ្ជើញ របស់ប្រធានក្រុមហ៊ុននំអង្គរឃុកឃី ដែលគាត់បម្រើការនៅក្នុងក្រុង សៀមរាបបច្ចុប្បន្ន។ ក្រោយពីបានឃើញផ្ទាល់ភ្នែកនូវបច្ចេកវិទ្យាទាន់ សម័យ និងមានស្តង់ដារអនាម័យខ្ពស់នៅតាមបណ្តាក្រុមហ៊ុនផលិតនោះ បងប្រុសក៏បានស្ងើចសរសើរខ្លាំងពីចង្វាក់ផលិតកម្មជប៉ុនដែរ។ បងប្រុស នឿន៖ «នៅពេលខ្ញុំចូលទៅដល់រោងចក្រធ្វើនំ និងសូកូឡា នៅទីក្រុង អូសាកា និង តូក្យូ ដើម្បីមើលពីសកម្មភាពផលិត ឃើញថាស្ទើរគ្រប់ យ៉ាងដំណើរការដោយម៉ាស៊ីនទំនើប គឺថាការផលិតពីមួយជំហានទៅ មួយជំហាន ធ្វើឡើងដោយម៉ាស៊ីនទាំងអស់ ហើយមានបុគ្គលិកតិចតួច សម្រាប់តែជួយសម្រួលកន្លែងខ្លះៗប៉ុណ្ណោះ»។
ហាងនំអង្គរឃុកឃី ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤ ក្នុងគោល បំណងបង្កើតការងារសម្រាប់នារីខ្មែររស់នៅខេត្តសៀមរាប និងដើម្បី បង្ហាញដល់ភ្ញៀវទេសចរជប៉ុនថា ប្រជាជនខ្មែរអាចផលិតនំមានរសជាតិ ឈ្ងុយឆ្ងាញ់ និងមានអនាម័យ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក របស់ខ្លួន។ មុនមានវិបត្តិជំងឺកូវីដ១៩ ផ្ទុះឡើង ក្រុមហ៊ុនផលិតនំអង្គរ ឃុកឃី មានបុគ្គលិកប្រមាណ៩០នាក់ ហើយក្នុងនោះ ៩០ភាគរយ គឺជាស្រ្តី។ ដោយសារជាក្រុមហ៊ុនផលិតនំ រួមទាំងមុខម្ហូបនៅក្នុងហាង កាហ្វេផងតម្រូវតាមស្តង់ដារជប៉ុន បងប្រុស នឿន ត្រូវទទួលរ៉ាប់រងនូវ ទំនួលខុសត្រូវច្រើនលើការបណ្តុះបណ្តាល បុគ្គលិកឱ្យយល់ពីការផលិតមួយដែលមាន ស្តង់ដារខ្ពស់។ តាមរយៈការមកបណ្តុះបណ្តាល ផ្ទាល់ពីក្រុមការងារមកពីប្រទេសជប៉ុនកន្លង មក បានធ្វើឱ្យបុគ្គលិកហាង និងរូបបងប្រុស ផ្ទាល់ទទួលបទពិសោធន៍ និងចំណេះដឹងច្រើន ពីវគ្គបណ្តុះបណ្តាលទាំងនោះ។
ទោះជាយ៉ាងនេះក្តី បច្ចុប្បន្ន ក្នុងនាមជា អ្នកគ្រប់គ្រង និងទទួលបន្ទុកបណ្តុះបណ្តាល បុគ្គលិកក្នុងក្រុមហ៊ុនផ្ទាល់ បងប្រុស នឿន នៅសង្កេតឃើញពីចំណុចអសកម្មមួយចំនួន របស់បុគ្គលិកខ្មែរ បើប្រៀបធៀបនឹងបុគ្គលិក ជប៉ុន។ បងប្រុសបានបង្ហាញពីការយល់ឃើញ ចំពោះទម្លាប់ការងាររបស់បុគ្គលិកខ្មែរដូច្នេះ៖ «ខ្ញុំយល់ថាការបំពេញការងាររបស់បុគ្គលិក ខ្មែរយើង នៅមានចំណុចខ្វះខាតច្រើន និង មិនសូវសកម្មដូចជប៉ុនទេ ដូចជាការមកយឺត និងមិនសូវយល់ពីការងារជាក្រុមជាដើម។ ឧទាហរណ៍ នៅពេលទំនេរពួកគាត់ចុចទូរសព្ទ ឬធ្វើអ្វីផ្សេងៗទៀតដែលពុំទាក់ទងនឹងការងារ ដូចនេះក្នុងនាមខ្ញុំជាអ្នកគ្រប់គ្រងពួកគាត់ ខ្ញុំត្រូវខិតខំរកការងារដើម្បីដាក់ឱ្យបុគ្គលិកធ្វើ តាមជំនាញក្នុងផ្នែករបស់ពួកគាត់។ ខុសពី ជនជាតិជប៉ុន គឺបុគ្គលិកម្នាក់ៗមានទំនួល ខុសត្រូវចំពោះការងារ និងមិនទុកឱ្យខ្លួនទំនេរ ច្រើននៅកន្លែងការងារនោះឡើយ គឺគេតែងតែ រកការងារធ្វើដោយខ្លួនឯងក្នុងពេលការងារ»។ បងប្រុសបានបន្ថែមទៀតថា៖ «កន្លងមកមាន ជនជាតិជប៉ុនមកហាត់ការជាអ្នកគ្រប់គ្រង បណ្តោះអាសន្នក្នុងហាងយើងពីមុនដែរ ហើយ ពួកគាត់ភាគច្រើន ក្រោយពីបញ្ចប់ការងារ ពីទីនេះ គាត់បានលើកឡើងពីផលលំបាក ក្នុងការស្វែងរកការងារឱ្យបុគ្គលិកខ្មែរយើងធ្វើ ដោយសារភាពថាពួកគាត់ ខ្វះសមត្ថភាពត្រង់ចំណុចនេះ»។ បងប្រុសបានសម្តែងនូវការយល់ ឃើញស្រដៀងនឹងជនជាតិជប៉ុន ដែលបានលើកឡើងនូវបញ្ហាពិបាក រកការងារឱ្យបុគ្គលិកធ្វើ ខណៈបងប្រុសសង្កេតឃើញថាមានបុគ្គលិក ខ្មែរច្រើនពុំសូវយល់ និងបំពេញការងារឱ្យសកម្មក្នុងជំនាញរបស់ខ្លួន ចេញពីខ្លួនគាត់ផ្ទាល់។
យ៉ាងណាមិញ បងប្រុស នឿន ក៏បានលើកសរសើរពីចំណុចល្អជាច្រើន របស់ក្រុមហ៊ុនខ្លួន ដោយសារវាបានបង្កើតការងារ និងទំនុកបម្រុងច្រើន ដល់ស្រ្តីខ្មែររស់នៅក្នុងខេត្តសៀមរាបដែរ។ បងប្រុស នឿន ៖ «តាមពិតទៅ ក្រុមហ៊ុនយើងនេះ គឺផ្ដល់ឱកាសការងារច្រើនទៅដល់ស្ត្រីខ្មែរ ដែលនេះ ជាគំនិតរបស់ស្ថាបនិកក្រុមហ៊ុនដំបូងគឺ លោកស្រី សាជីកុ ជាជនជាតិ ជប៉ុន ដោយលោកស្រីយល់ថា ស្ត្រីខ្មែរភាគច្រើននៅពេលដែលពួកគាត់ រៀបការមានគ្រួសារហើយ មានស្ត្រីខ្មែរមួយចំនួនជួបបញ្ហាប្រឈមជា មួយប្ដីដូចជាការឈ្លោះប្រកែកគ្នា ឬជួបអំពើហិង្សា ដោយសារតែពេល រៀបការរួច ស្ត្រីបាត់បង់ចំណូល ឬឱកាសការងារ ព្រោះពួកគាត់ត្រូវ នៅផ្ទះមើលថែកូន ពោលគឺគ្មានចំណូលសម្រាប់គ្រួសារ។ ព្រោះមូល ហេតុនេះហើយ ទើបលោកស្រី សាជីកុ ចង់ផ្ដល់ឱកាសឱ្យស្ត្រីខ្មែរមាន ការងារធ្វើ ដើម្បីមានចំណូលជួយដល់ក្រុមគ្រួសារ ហើយលើសពីនេះ ទៅទៀត ក្រុមហ៊ុនយើងតែងតែព្យាយាមជួយសម្រួលភាពលំបាកផ្សេងៗ ដល់បុគ្គលិកខ្លួនដូចជា ការអនុវត្តិច្បាប់ក្រោយពេលសម្រាលកូនត្រឹមត្រូវ និងការអនុញ្ញាតឱ្យយក កូនមកកន្លែងធ្វើការ និង មានបន្ទប់សម្រាប់មើល ថែទាំកុមារ និងឱ្យកូនតូចៗ របស់បុគ្គលិកសម្រាក ក្នុងអំឡុងពេលម្តាយ គាត់បំពេញការងារនៅ ក្នុងហាងរបស់យើងជា ដើម»៕
この記事が気に入ったら
いいね!しよう
We will send you the latest information
“ការចែករំលែកបទពិសោធន៍សិក្សានិងការងារនៅក្រៅប្រទេសទៅកាន់យុវជនខ្មែរ គឺជាក្តីសុបិនរបស់ខ្ញុំ!”
2023.05.05 Report from Japan
“ការយល់ដឹងពីច្បាប់ទម្លាប់រស់នៅជាក់ស្តែងនៅប្រទេសជប៉ុន គឺជារឿងសំខាន់សម្រាប់យុវជនខ្មែរមានបំណងបម្រើការនៅជប៉ុន”
2022.10.25 Report from Japan
“អត្តចរិកល្អ ភាពស្មោះត្រង់ និងភាពហ្មត់ចត់ចំពោះការងារ ជាចំណុចសំខាន់ក្នុងការប្រកបការងារជាមួយជនជាតិជប៉ុន”
2022.06.13 NyoNyum KhmerReport from Japan
បទសម្ភាសន៍ប្រធានសមាគមនិស្សិតខ្មែរ អំពីការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសជប៉ុន
2022.03.22 Report from Japan未分類
ភាពជោគជ័យឋិតនៅលើការតាំងចិត្ត
2022.01.25 Report from Japan未分類
(ភាសាខ្មែរ) សេចក្តីរាយការពីប្រទេសជប៉ុន
2021.01.22 Report from Japan
(ភាសាខ្មែរ) “សូមរៀនភាសាជំនាញ និងវប្បធម៌ជប៉ុនអោយបានច្រើន មុនមកបំរើការងារនៅជប៉ុន”
2020.09.15 Report from Japan
(ភាសាខ្មែរ) ពីគ្រូបង្រៀនភាសាជប៉ុនក្លាយជាអ្នកស្រាវជ្រាវផ្នែកអប់រំភាសាជប៉ុនម្នាក់
2020.07.14 Report from Japan
(ភាសាខ្មែរ) សូមស្វែងរកការប្រលងអាហារូបករណ៍ដើម្បីបន្តការសិក្សានៅជប៉ុន
2020.05.28 Report from Japan
(ភាសាខ្មែរ) ចូរមានជំនឿចិត្តជាជាងទិតៀនខ្លួនឯង Report From Japan
2020.03.14 Report from Japan
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics