តម្រូវការផ្សព្វផ្សាយព័ត៌មាន
នាងខ្ញុំពុំប្រាកដថាពត៌មានអំពីរូបនាងខ្ញុំចេះភាសាខ្មែរ និងអាចធ្វើការងារបកប្រែបាន ត្រូវបានជនជាតិជប៉ុនដទៃដឹងជាទូទៅដែរនោះទេ ក៏ប៉ុន្តែការងារបកប្រែកាន់តែមានច្រើនឡើងបន្តិចម្តងៗ។ លើសពីនេះទៀត ការងារបកប្រែខ្លឹមសារសង្ខេបរបស់កាសែតក្នុងស្រុកនោះ ក៏ត្រូវបានណែនាំឱ្យទៅសភាពាណិជ្ជកម្មជប៉ុន ហើយការងារផ្សព្វផ្សាយនេះត្រូវបានចែកចាយជារៀងរាល់ថ្ងៃទៅកាន់ក្រុមហ៊ុនអាជីវកម្ម ក្រុមហ៊ុន General Contractor ក្រុមហ៊ុនកាសែតជប៉ុន ស្ថាប័នស្រាវជ្រាវ ស្ថានទូត និងអង្គការ JICA ជាដើម។
នៅសាកលវិទ្យាល័យអំឡុងឆ្នាំទី៣ និងទី៤ នាងខ្ញុំបានសិក្សានៅសាលាជារៀងរាលថ្ងៃ ហើយបានឆ្លៀតធ្វើការងារបកប្រែ និងសង្ខេបខ្លឹមសារកាសែតប្រចាំថ្ងៃ រួមទាំងធ្វើការងារជាអ្នកបកប្រែផ្ទាល់មាត់ និងមគ្គុទេសក៏ទេសចរផង រហូតបានបញ្ចប់ការសិក្សាដោយជោគជ័យពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ២០០០។ នាងខ្ញុំបានអានកាសែតជារៀងរាល់ថ្ងៃ ហើយបានប្រើវចនានុក្រម ដើម្បីជំនួយការបកប្រែ និងសង្ខេបខ្លឹមសារឱ្យងាយយល់ ដោយសរសេរចំណាំបន្ថែមការពន្យល់នានាជាច្រើន។ តាមរយៈការងារទាំងនោះ ចំណេះដឹងរបស់នាងខ្ញុំអំពីព្រឹត្តិការណ៍បច្ចុប្បន្នបានរីកចម្រើនកាន់តែច្រើន នាំឱ្យនាងខ្ញុំអាចចងចាំនូវវាក្យសព្ទខ្មែរកាន់តែច្រើនឡើងៗទាក់ទងនឹងព្រឹត្តិការណ៍នានានៅកម្ពុជា។ ទាំងនេះជាប្រយោជន៍ដែលនាងខ្ញុំទទួលបានពីការងារបកប្រែ ខណៈចំណេះដឹងអំពីសង្គមខ្មែរក៏កាន់តែស៊ីជម្រៅផងដែរ។
បន្តិចម្ដងៗ នាងខ្ញុំបានចាប់ផ្តើមសរសេរប្លុកមួយដែលមានឈ្មោះថា “កាហ្វេខ្មែរ” ដោយគិតថាអាចជួយផ្សព្វផ្សាយព័ត៌មានអំពីខ្មែរបានកាន់តែទូលំទូលាយ។ យ៉ាងណាមិញ ជាជាងព័ត៌មានអំពីប្រទេសកម្ពុជា តាមពិតទៅ ទោះមានព័ត៌មានច្រើនត្រូវបានសរសេរទាក់ទងនឹងជីវិតប្រចាំថ្ងៃនៅកម្ពុជារបស់រូបនាងខ្ញុំក្តី ក៏មានជនជាតិជប៉ុនច្រើនទន្ទឹងរង់ចាំអាននូវរឿងរ៉ាវទាំងនោះពីរូបនាងខ្ញុំដែរ។
ការបោះពុម្ពទស្សនាវដ្តីចែកចាយឥតគិតថ្លៃ!
ដោយចៃដន្យអ្វី ខណៈទស្សនាវដ្តីចែកចាយដោយឥតគិតថ្លៃកំពុងពេញនិយមនៅក្នុងប្រទេសជប៉ុន និងដោយគិតថានៅប្រទេសកម្ពុជាគួរតែមានដូចគ្នាផងដែរ ទើបរូបនាងខ្ញុំសម្រេចចិត្តសាកល្បងបង្កើតទស្សនាវដ្តី “ញញឹម” នេះឡើង។ គ្រានោះនាងខ្ញុំក៏មិនបានភ្លេចនូវពាក្យថា “គ្មានជំនឿចិត្តលើខ្លួនឯង” ដែលខ្លួនបានពោលទៅកាន់មិត្តភក្តិរៀននៅសាកលវិទ្យាល័យឡើយ។ នាងខ្ញុំយល់ថា ដើម្បីជាឧបករណ៍សម្រាប់បង្កើតឡើងនូវទំនុកចិត្តសម្រាប់ខ្លួន ជាដំបូង ខ្មែរខ្លួនឯងត្រូវធ្វើការស្រាវជ្រាវនានា ដើម្បីផ្សព្វផ្សាយនូវវប្បធម៌ និងអត្តសញ្ញាណជាតិរបស់ខ្លួនឱ្យបរទេសបានដឹង។ តាមរយៈការស្រាវជ្រាវទាំងនោះ ខ្មែរអាចចងក្រងជាអត្ថបទសម្រាប់ចុះផ្សាយអំពីកម្ពុជាទៅឱ្យជនបរទេស (ជនជាតិជប៉ុន) បានដឹងនិងស្គាល់ពីកម្ពុជាកាន់តែច្បាស់។ តាមរយៈស្នាដៃការងារទាំងអស់នោះ បើយើងទទួលបានការឱ្យជាមិតយោបល់នានាពីអ្នកអានដូចជា ការកោតសរសើរថា៖ “វាមានខ្លឹមសារល្អ” ឬ”ធ្វើការចុះផ្សាយបានពូកែ” ឬការណែនាំគួរតែធ្វើបែបនេះ ឬបែបនោះជាដើមពីអ្នកអាន នោះនឹងនាំឱ្យបុគ្គលិកខ្មែរមានទំនុកចិត្តលើការផ្សព្វផ្សាយ និងស្រាវជ្រាវពីប្រទេសខ្លួនបន្ថែមទៀតជាក់ជាមិនខាន។
ប្រធានបទសម្រាប់ចងក្រងធ្វើការចុះផ្សាយមានច្រើនណាស់។ ព្រោះវាជាទស្សនាវដ្តី “ព័ត៌មានអំពីជីវភាពរស់នៅ និងសង្គមខ្មែរ”។ លើសពីនេះ ប្រសិនបើនាងខ្ញុំខិតខំរួមបញ្ចូលនូវរឿងរ៉ាវ និងចំណេះដឹងផ្សេងៗ ដែលនាងខ្ញុំបានឃើញ បានឮ និងបានរៀនសូត្រតាំងពីឆ្នាំ១៩៩៤ មកតាមរយៈការបកប្រែកាសែត និងការងារបកប្រែផ្ទាល់មាត់ជាដើមថែមទៀតនោះ វានឹងអាចផ្តល់នូវព័ត៌មានពិតអំពីប្រទេសកម្ពុជា ដែលពុំមានផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយធំៗ។ សម្រាប់បុគ្គលិកខ្មែរវិញ នឹងមិនបង្ករជាផលលំបាកសម្រាប់ការសម្ភាសឡើយ ព្រោះវាជារឿងរ៉ាវទាក់ទងនឹងវប្បធម៌របស់ពួកគាត់។ ដោយយល់ឃើញបែបនេះ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៣ បុគ្គលិកទាំងអស់បានជួបប្រជុំគ្នាកំណត់ប្រធានបទចុះផ្សាយ ធ្វើការរចនាការចុះផ្សាយលើទំព័រទស្សនាវដ្តី កំណត់កាលវិភាគ និងធ្វើការគ្រប់គ្រងការចុះផ្សាយជាដើម។
ត្រង់ចំណុចថាតើយើងគួរដាក់ឈ្មោះទស្សនាវដ្ដីបែបណា…? មានឈ្មោះត្រៀមសម្រាប់ដាក់ដែលនាងខ្ញុំបានគិតក្នុងចិត្តខ្លះៗដែរ ប៉ុន្តែផ្ទុយទៅវិញ ពាក្យថា “ញញឹម” គឺជាអ្វីដែលនាងខ្ញុំនឹកឃើញមុនគេ។ នាងខ្ញុំនៅចាំគ្រាមួយខណៈរូបនាងខ្ញុំចុះចតដំបូងនៅអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង (បច្ចុប្បន្នជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ) នាខែកក្កដា ឆ្នាំ១៩៩៤ នាងខ្ញុំបានឃើញក្មេងស្រីម្នាក់ដោយមានការអៀនប្រៀនបន្តិចបន្តួចផង បានមករង់ចាំមើលជនបរទេសនៅឯព្រលានយន្តហោះ ដោយទឹកមុខញញឹមយ៉ាងស្រស់ស្រាយ។ ស្នាមញញឹមនោះ បានដក់ជាប់ក្នុងបេះដូងរបស់នាងខ្ញុំរហូតមក ហើយវាបានលេចចេញមុនគេនៅពេលនឹកដល់ការរកឈ្មោះដើម្បីដាក់ឱ្យទស្សនាវដ្តីរបស់យើង។
ធ្វើឱ្យមាននិរន្តរភាពជាទម្រង់អាជីវកម្ម ពុំមែនជាជំនួយឡើយ!
ថ្វីត្បិតតែរូបនាងខ្ញុំមានអាជីវកម្មផ្ទាល់ខ្លួនជាអ្នកបកប្រែក្តី នាងខ្ញុំបានសម្រេចចិត្តបង្កើតទស្សនាវដ្តីនេះឡើងជាលក្ខណៈក្រុមហ៊ុន។ តាមរយៈក្រុមហ៊ុនទស្សនាវដ្តីនេះ យើងបង្កើតការងារដល់យុវជនខ្មែរ តាមរយៈការបង្កើតប្រាក់ចំណូល ហើយធ្វើការបែងចែកវាជាប្រាក់ខែជូនបុគ្គលិក និងបង់ពន្ធពីចំណូលនោះចូលរដ្ឋ ដើម្បីជាផ្នែកមួយចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ដោយយល់ឃើញថា ប្រសិនបើយើងធ្វើការចែកចាយប្រាក់ចំណូល ដែលមានជាប្រាក់បៀវត្សរ៍ និងប្រាក់បង់ពន្ធត្រឹមត្រូវ នោះចំណូលរបស់រដ្ឋនឹងកើនឡើង ហើយវានឹងរួមចំណែកដល់ការតំឡើងប្រាក់បៀវត្សរ៍គ្រូបង្រៀនជាមិនខាន។ ខណៈបុគ្គលិកទទួលបានការអប់រំមានគុណភាពខ្ពស់នោះ ផលចំណេញនឹងត្រឡប់ទៅក្រុមហ៊ុនយើងវិញជាក់ជាមិនខានឡើយ។ ការធ្វើបែបនេះនឹងជួយដល់ការធ្វើឱ្យមាននិរន្តរភាពនៃការអភិវឌ្ឍសង្គមក្នុងប្រទេសកម្ពុជា។ ដោយមានទំនុកចិត្តបែបនេះ នាងខ្ញុំបានដាក់ពាក្យសុំចុះបញ្ជីបើកអាជីវកម្មនៅក្រសួងពាណិជ្ជកម្មកម្ពុជា ហើយក៏បានធ្វើការសិក្សាអំពីពីច្បាប់ និងបទប្បញ្ញត្តិនានារបស់កម្ពុជាផងដែរ។ ស្របពេលជាមួយគ្នានោះ នាងខ្ញុំក៏បានបង្កើតសាជីវកម្មនៅប្រទេសជប៉ុនមួយដែរ ហើយបានសិក្សាលម្អិតបន្ថែមពីច្បាប់ និងបទបញ្ញត្តិអាជីវកម្ម ហើយបានប្រើប្រាស់នូវចំណេះដឹងផ្នែកគណនេយ្យ ដែលនាងខ្ញុំបានសិក្សានៅសាលាឯកទេសមួយក្នុងប្រទេសជប៉ុន។
ទោះជាយ៉ាងនេះក្តី គ្រានោះ នាងខ្ញុំពុំមានបទពិសោធន៍ធ្វើសាជីវកម្មនៅប្រទេសជប៉ុនឡើយ ហើយក៏ពុំមានបទពិសោធន៍ជាសង្គមជននៅឡើយដែរ ដូច្នេះបើគិតត្រឡប់ក្រោយបន្តិចឃើញថា ការបើកដំណើរការក្រុមហ៊ុនទស្សនាវដ្តីមួយនៅកម្ពុជា គឺជារឿងដែលនឹកស្មានមិនដល់។ ផ្ទុយទៅវិញ ពេលគិតដល់ការដែលរូបនាងខ្ញុំសម្រេចចិត្តមកដល់កម្ពុជាក្តី ត្រូវឈប់ពីការងារដោយសារជំងឺក្តី ការស្នើសុំចូលរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្តី និងការចាប់ផ្តើមបង្កើតឡើងនូវក្រុមហ៊ុនទស្សនាវដ្តីនេះក្តី គឺសុទ្ទសឹងតែជារឿងចម្លែកមួយសម្រាប់ជីវិតនាងខ្ញុំ។
ការបង្កើតទស្សនាវដ្តីញញឹម = ការផ្តើមបង្កើតជម្រកសម្រាប់ខ្លួន
នាងខ្ញុំត្រូវធ្លាប់បានគេបដិសេធផ្តល់ការងារ តែបានបង្កើតឱកាសឱ្យខ្លួនបានសិក្សានៅសាកលវិទ្យាល័យ រហូតដល់ពេលនេះ បានបង្កើតក្រុមហ៊ុនមួយសម្រាប់ខ្លួន។ នាងខ្ញុំត្រូវចំណាយពេលវាលាច្រើនឆ្នាំដើម្បីគិតធ្វើរឿងទាំងនេះឡើង ហើយទីបំផុត នាងខ្ញុំហាក់មានជំនឿចិត្តលើខ្លួនឯងក្នុងការធ្វើឱ្យរឿងទាំងអស់នេះកើតមានឡើង ជាពិសេស នាងខ្ញុំបានបង្កើតក្រុមហ៊ុនមួយដែលបានចាក់ឬសគល់នៅកម្ពុជា។
ថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៣ ជាពេលដែលទស្សនាវដ្ដី “ញញឹម” ស្តីពីព័ត៌មាននៅកម្ពុជា បានចាបបដិសន្ធិឡើង៕
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer