រយៈពេល២០ឆ្នាំកន្លងទៅនេះ ទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន បានចងក្រងឡើងនូវប្រវត្តិសាស្ត្រជាច្រើនសម្រាប់អ្នកអានជាជនជាតិជប៉ុន។ មានជនជាតិជប៉ុនជាច្រើនបានជ្រើសយកទស្សនាវដ្តី “ញញឹម” មកអាន ដើម្បីស្វែងយល់ពីសង្គមខ្មែរ ហើយក៏មានការផ្តល់ជាមតិកែលម្អល្អៗជាច្រើនកន្លងមកដែរ។ ហេតុផលទាំងនេះ បានញុំាងឱ្យក្រុមការងារតែងនិពន្ធរបស់ទស្សនាវដ្តី “ញញឹម” តែងតែចំណាយពេលវេលាជាច្រើនធ្វើការពិភាក្សាគ្នា ដើម្បីស្វែងរក និងចងក្រងឡើងនូវព័ត៌មានលេខពិសេស សម្រាប់ការចុះផ្សាយរាល់លេខ ជារៀងរហូតមក។ ជាអនុស្សាវរីយ៍សម្រាប់ខួបលើកទី២០ឆ្នាំនេះ បងស្រី យូគី បានរំលឹកពីរឿងរ៉ាវជុំវិញការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុននេះដូចតទៅ។
ការត្រឡប់ទៅប្រទេសជប៉ុនវិញជាលើកដំបូង និងការស្វែងរកទីស្នាក់អាស្រ័យរបស់បងស្រី យូគី
នាងខ្ញុំបានមកដល់ទឹកដីខ្មែរនៅខែកក្កដា ឆ្នាំ១៩៩៤។ ពេលនោះ នាងខ្ញុំត្រូវបានចាត់តាំងជាគ្រូបង្រៀនភាសាជប៉ុនស្ម័គ្រចិត្តរបស់ក្រុមយុវជនដើម្បីកិច្ចសហប្រតិបត្តិការក្រៅប្រទេសរបស់ប្រទេសជប៉ុន បម្រើការនៅក្រសួងទេសចរណ៍ បង្រៀនក្នុងវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរភាសាជប៉ុន។ យ៉ាងណាមិញ មិនបានរយៈពេលមួយឆ្នាំផង នាងខ្ញុំមានបញ្ហាជាមួយជំងឺក្រលៀនយ៉ាងធ្ងន់ធ្ងរ ហើយទោះបីជាទទួលការព្យាបាលនៅប្រទេសជប៉ុនក្តី ដោយស្ថានភាពជំងឺមិនស្រាកស្រាន្តឡើយ ធ្វើឱ្យរូបនាងខ្ញុំពុំអាចវិលត្រឡប់មកកម្ពុជាវិញបាន។ ប៉ុន្តែក្រោយពីបានបំពេញការងារនៅប្រទេសជប៉ុនរយៈពេលមួយឆ្នាំ នាងខ្ញុំបានត្រឡប់មកកម្ពុជាវិញក្នុងឆ្នាំ១៩៩៦។
នៅពេលនោះ ទោះបីជានាងខ្ញុំបានព្យាយាមដាក់ពាក្យសុំការងារធ្វើនៅអង្គការ JICA, ស្ថានទូតជប៉ុន និងក្រុមហ៊ុនជប៉ុនមួយចំនួនក្តី ក៏រូបនាងខ្ញុំមិនអាចរកការងារណាមួយបានឡើយ ដោយសារតែពុំមានតម្រូវការផ្នែក “ជ្រើសរើសបុគ្គលិក” នៅតាមស្ថាប័នទាំងនោះ ដូច្នេះនាងខ្ញុំត្រូវបង្ខំចិត្តចាយវាយប្រាក់សន្សំរបស់ខ្លួនមានប្រមាណ ១លានយ៉េន ដែលបានដោយការខិតខំសន្សំនៅប្រទេសជប៉ុន។ ខណៈនាងខ្ញុំកំពុងគិតពីការចាយវាយប្រាក់សន្សំនៅគ្រានោះ នាងខ្ញុំក៏បាននឹកឃើញពីការសិក្សាភាសាខ្មែរ ហើយបានជួបគ្រូបង្រៀនម្នាក់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អំឡុងពេលស្វែងរកគ្រូបង្រៀនភាសាខ្មែរនាពេលនោះ។ ក្រោយពីរូបនាងខ្ញុំបានស្តាប់គ្រូបង្រៀនរូបនោះនិយាយអំពីស្ថានភាពសិក្សានៅសាកលវិទ្យាល័យខ្មែរ ធ្វើឱ្យនាងខ្ញុំមានចម្ងល់ និងចង់សិក្សាស្វែងយល់អំពីជីវិត ការសិក្សា និងការយល់ឃើញរបស់និសិ្សតខ្មែរចំពោះអនាគតប្រទេសរបស់ខ្លួន ខណៈដែលគ្រានោះ ប្រទេសកម្ពុជាកំពុងប្រែក្លាយខ្លួនពីស្ថានភាពមានអស្ថេរភាពខ្លាំង។ ដោយយល់ឃើញបែបនេះ នាងខ្ញុំបានសម្រេចចិត្តចូលរៀននៅសាកលវិទ្យាល័យខ្មែរតែម្តងទៅ។
យុវភាពដែលនាងខ្ញុំបានសម្រេចការណ៍តាមចិត្តប៉ង
ក្រោយការបោះឆ្នោតសកលឆ្នាំ១៩៩៣ ប្រទេសកម្ពុជាមានរដ្ឋាភិបាលចម្រុះដែលមាននាយករដ្ឋមន្ត្រីពីររូបគឺ នាយករដ្ឋមន្រ្តីទី១ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ (ពីគណបក្សហ៊្វុនស៊ិនប៉ិច) និងនាយករដ្ឋមន្ត្រីទី២ លោក ហ៊ុន សែន (ពីគណបក្សប្រជាជន)។ គ្រានោះ នាងខ្ញុំបានពិគ្រោះជាមួយគ្រូបង្រៀនភាសាខ្មែរដែលនាងខ្ញុំស្គាល់ថា តើគួរទៅសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជានិស្សិតឯកជនបង់ប្រាក់ផ្ទាល់ខ្លួនឬទេ? ពេលនោះ គ្រូបង្រៀនរូបនោះបានឆ្លើយប្រាប់វិញថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពុំដែលធ្លាប់មានការទទួលសិស្សបរទេសឱ្យរៀនបង់ប្រាក់ផ្ទាល់ខ្លួននោះទេ គឺមានតែការសិក្សាថ្នាក់រដ្ឋតែប៉ុណ្ណោះ។ ឮដូច្នោះ នាងខ្ញុំហាក់អស់សង្ឃឹមព្រោះពុំអាចសិក្សានៅសាកលវិទ្យាល័យនោះបាន ទោះជាមានចិត្តចង់សិក្សាខ្លាំងយ៉ាងណាក្តី។ យ៉ាងណាមិញ គ្រូបង្រៀនដែលនាងខ្ញុំបានជួបរូបនោះ ក៏បានណែនាំឱ្យនាងខ្ញុំសរសេរសំបុត្រទៅកាន់នាយករដ្ឋមន្រ្តីខ្មែរ ដើម្បីសុំការអនុគ្រោះឱ្យចូលសិក្សានៅសាកលវិទ្យាល័យនោះ។ នាងខ្ញុំក៏បានសម្រេចចិត្តសរសេរសំបុត្រថ្វាយព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ ដោយសុំការណែនាំពីការសរសេរសំបុត្រប្រើប្រាស់ពាក្យរាជសព្ទពីគ្រូបង្រៀនរូបនោះ។
គិតដូច្នេះហើយ នាងខ្ញុំបានសរសេរសំបុត្រផ្ញើទៅក្រសួងអប់រំខ្មែរ ដែលមានខ្លឹមសារដូចតទៅ។ «នាងខ្ញុំជាជនជាតិជប៉ុនចង់សិក្សាស្វែងយល់ពីវប្បធម៌ខ្មែរ។ នៅប្រទេសជប៉ុនមានប្រព័ន្ធសិក្សាឯកជនសម្រាប់ជនបរទេស ដែលវាបានផ្តល់ឱកាសឱ្យជនបរទេសសិក្សាពីវប្បធម៌ជប៉ុន ហើយតាមរយៈប្រព័ន្ធអប់រំបែបនេះ សាកលវិទ្យាល័យក៏អាចស្វែងរកប្រាក់ចំណូលពីវាបានដែរ។ សូមមេត្តាបង្កើតប្រព័ន្ធអប់រំបែបនេះនៅកម្ពុជា។ នាងខ្ញុំនឹងរង់ចាំរហូតដល់ប្រព័ន្ធអប់រំមួយនេះត្រូវបានបង្កើតឡើង និងសង្ឃឹមថាមានជនបរទេសជាច្រើននឹងអាចស្វែងយល់អំពីវប្បធម៌ខ្មែរតាមប្រព័ន្ធមួយនេះ។ ដូច្នេះសូមមេត្តាផ្តល់ឱកាសឱ្យរូបនាងខ្ញុំបានចូលរៀនដើម្បីស្វែងយល់អំពីសង្គម និងវប្បធម៌ខ្មែរ។» សំបុត្រនេះត្រូវបានផ្ញើទៅដល់ក្រសួងអប់រំខ្មែរ ហើយក្រសួងហាក់មានការភ្ញាក់ផ្អើលចំពោះសំណើរនេះ ដោយមួយរយៈពេលក្រោយមក មានការប្រជុំមួយធ្វើឡើង ដោយសម្រេចអនុញ្ញាតឱ្យរូបនាងខ្ញុំដែលជាជនបរទេស បានសិក្សាដោយហេតុផលថា “គ្មានហេតុផលណាមួយអាចបដិសេធនរណាម្នាក់ដែលចង់សិក្សាពីការសិក្សានោះទេ”។ យើងសូមផ្អាកការនិទានរបស់បងស្រី យូគី ត្រឹមចំណុចនេះសិន ហើយការនិទាននៅចំណុចបន្ទាប់នឹងនិយាយអំពី ការអស់សង្ឃឹមរបស់និស្សិតខ្មែរ ការផ្តើមចេះនិងយល់ពីរឿងរ៉ាវនានាជាភាសាខ្មែរ និងតម្រូវការផ្សព្វផ្សាយព័ត៌មាន។
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics