ត្រឹមរយៈពេល ៣ថ្ងៃ មានភ្ញៀវជាតិ និងអន្តរជាតិចូលរួមក្នុងពិធីបុណ្យអំទូកប្រមាណ ៥.៨លាននាក់។ ដើម្បីចូលរួមក្នុងការប្រណាំង តើក្រុមកីឡាករអុំទូកត្រូវមានលក្ខខណ្ឌអ្វីខ្លះ? ក្រៅពីការចូលរួមប្រណាំង តើគេអាចរីករាយនឹងអ្វីខ្លះទៀតនៅក្នុងពិធីបុណ្យអំទូក? យើងខ្ញុំសូមណែនាំព័ត៌មានផ្សេងៗទាក់ទងនឹងពិធីបុណ្យអំទូកឆ្នាំ២០២៣កន្លងទៅនេះដូចខាងក្រោម។
តើស្ថានភាពទូកងចូលរួមការប្រណាំងនាឆ្នាំ២០២៣ យ៉ាងណាដែរ?
យោងតាមការផ្សព្វផ្សាយរបស់គណកម្មការជាតិរៀបចំពិធីបុណ្យអំទូក បានឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ មានទូកចូលរួមប្រណាំងសរុប ៣៣៨ទូក ក្នុងនោះមានទូកអុំចំនួន ១៥៨ទូក ទូកចែវបុរស៤២ទូក ទូកចែវនារី១ទូក ទូកខ្នាតអន្តរជាតិបុរសចំនួន ១៣៥ទូក នារី ២ទូក មានចំណុះទូកសរុបទាំងអស់ចំនួន ២០៤៤នាក់ ដែលមកពីក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី-ខេត្ត សរុប ២៥។
ចំពោះទូកគូពិសេស នៅឆ្នាំ២០២៣នេះ គណៈកម្មការបច្ចេកទេស និងគណៈមេប្រយោគបានរៀបចំឱ្យមានទូកចំនួន ៩៨ទូក ជាទូកគូពិសេស ចូលរួមប្រកួតប្រជែង ដោយកំណត់លទ្ធផលតាមរយៈថិរៈវេលា ដោយឆ្នាំនេះទូកគូពិសេស ដែលមានល្បឿនលឿនជាងគេមានចំនួន ៣ទូកគឺ៖ លេខ១ ទូកឈ្មោះ មហាទន្សាយតេជោសែនជ័យ មកពីខេត្តកំពង់ចាម មានថិរៈវេលាចែវសរុប៣ថ្ងៃ ត្រឹម ២៨:០៦.៣៣នាទី។ ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ សម្តេចវិបុលបញ្ញាបារមីមានជ័យ មកពីខេត្តតាកែវ ៣ថ្ងៃមានថិរៈវេលាសរុបត្រឹម ២៨:០៦.៦២នាទី។ ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះកោះកេរសែនជ័យបារមីព្រះអង្គខ្មៅ មកពីខេត្តព្រះវិហារ ៣ថ្ងៃប្រើថិរៈវេលាសរុប ២៨:០៧.៨១ នាទី។
តើកីឡាករជានរណា?
កីឡាករអុំទូកត្រូវបានជ្រើសរើសជាអ្នកស្ម័គ្រចិត្តពីតាមបណ្តាភូមិឃុំមូលដ្ឋាន។ ទោះការប្រណាំងទូកងត្រូវបានគេចាត់ជាពិធីប្រណាំងកម្សាន្តបែបប្រពៃណីក៏ដោយ វាចាំបាច់សម្រាប់កីឡាករអំទូកត្រូវចេះហែលទឹក និងមានកាយសម្បទារឹងមាំ។ លើសពីនេះការយល់ដឹង និងចេះគោរពច្បាប់ដែលកំណត់ដោយគណៈកម្មាធិការរៀបចំការប្រកួតក៏ចាំបាច់ផងដែរ។
តើមានការប្រណាំងបែបណារហូតដល់វគ្គផ្ដាច់ព្រ័ត្រ?
ចម្ងាយសម្រាប់ទូកក្នុងគូប្រកួតនីមួយៗមានប្រវែង១៧០០ម៉ែត្រ ដោយចាប់ផ្តើមចេញពីទីចាប់ផ្តើមនៅម្តុំភាគខាងត្បូងស្ពានមិត្តភាពជប៉ុន-កម្ពុជា (ស្ពានជ្រោយចង្វារ) និងបញ្ចប់នៅមុខព្រះបរមរាជវាំង។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែទឹកហូរក្នុងទន្លេជាធម្មតាខុសគ្នានៅផ្នែកខាងឆ្វេង និងខាងស្តាំ ដូច្នេះគូប្រកួតដូចគ្នា ត្រូវធ្វើការប្រកួតចំនួនពីរដងដោយប្តូរទិសអុំខ្សែទឹកឆ្លាស់គ្នាខាងក្នុងនិងខាងក្រៅ។ ការប្រណាំងមានរយៈពេល ៣ថ្ងៃ ប៉ុន្តែមានតែទូកដែលឈ្នះនៅថ្ងៃដំបូងប៉ុណ្ណោះដែលនឹងឈានទៅប្រកួតនៅថ្ងៃទីពីរ ហើយទូកដែលឈ្នះថ្ងៃទី២ នឹងចូលប្រកួតក្នុងថ្ងៃចុងក្រោយគឺថ្ងៃទី៣។ ទូកដែលមានថិរវេលាល្បឿនសរុបលឿនជាងគេរយៈពេល៣ថ្ងៃ នឹងត្រូវបានជាប់ជាទូកជ័យលាភីទូទាំងប្រទេស។
តើពិធីបុណ្យអំទូកឆ្នាំនេះមានលក្ខណៈពិសេសអ្វីខ្លះ?
ជាប្រពៃណី នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រះមហាក្សត្រតែងតែលើកលែងទោសឱ្យទណ្ឌិតមានទម្ងន់ទោសស្រាលឱ្យចេញនៅក្រៅឃុំ។ មានអ្នកទោសប្រមាណ ៥៣៨នាក់ត្រូវបានដោះលែងនៅឆ្នាំ២០២៣។
តើអ្វីជាអាហារសម្រន់ពេញនិយមបំផុត?
មានអ្នកទស្សនាជាតិ និងអន្តរជាតិប្រមាណ១.២លានាក់ក្នុងមួយថ្ងៃបានធ្វើដំណើរមករាជធានីភ្នំពេញដើម្បីចូលរួមទស្សនាពិធីបុណ្យអំទូក។ ទស្សនិកជនជាច្រើនបានប្រមូលផ្តុំគ្នានៅទីលានខាងមុខព្រះបរមរាជវាំង។ ពេលដើរកាត់តំបន់នេះ យើងឃើញមានតូបលក់អាហារសម្រន់ជាច្រើនប្រភេទ នៅតម្រៀបគ្នាតាមដងផ្លូវ។ យោងតាមការចុះផ្សាយពីសារព័តមានក្នុងស្រុកបានឱ្យដឹងថា អាហារសម្រន់ដែលលក់ដាច់បំផុត និងពេញនិយមក្នុងចំណោមទស្សនិកជនខ្មែរ ដែលបានមកទស្សនាការប្រណាំងទូកទូកក្នុងពិធីបុណ្យអុំទូកឆ្នាំ២០២៣មានដូចជា៖ ពងក្រួចស្ងោរ ស្ករគ្រាប់សំឡី ម្ជូរផ្លែឈើ ពងមាន់អាំង និងពោតលីង៕
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
រឿងរ៉ាវនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.18 NyoNyum Khmer
ភាគខាងត្បូងនៃទីក្រុងភ្នំពេញ
2023.09.29 NyoNyum KhmerNyoNyum Khmer Special Topics
“ការបង្កើតសហគមន៍រស់នៅធំទូលាយបែបអភិជន ជាមួយអគារលំនៅដ្ឋានប្រណីត និងទាន់សម័យជូនប្រជាពលរដ្ឋនៅតំបន់ប៉ែកខាងជើងក្រុងភ្នំពេញ ជាក្តីស្រមៃរបស់យើងខ្ញុំ”
2023.09.26 NyoNyum KhmerNyoNyum Khmer Special Topics
មតិទូទៅរបស់ពលរដ្ឋរស់នៅក្នុងបុរីលំនៅដ្ឋានជុំវិញក្រុងភ្នំពេញ
2023.09.25 NyoNyum Khmer Special Topics
គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានជុំវិញទីក្រុងភ្នំពេញ
2023.09.22 NyoNyum Khmer Special Topics
បទសម្ភាសន៍វិនិយោគគិនជប៉ុនជំនាញផ្នែកអចលនទ្រព្យក្នុងក្រុងភ្នំពេញ!
2023.09.21 NyoNyum Khmer Special Topics
តើស្ថានភាពអចលនទ្រព្យនៅខណ្ឌដូនពេញមានការវិវឌ្ឍន៍បែបណា?
2023.09.19 NyoNyum Khmer Special Topics
កត្តាទាក់ទាញ និងតម្លៃដីធ្លីក្នុងរាជធានីភ្នំពេញ
2023.09.18 NyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics