គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសជប៉ុន            
មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសជប៉ុន            
2024.01.24

មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសជប៉ុន ត្រូវបានបង្កើតឡើងនៅទីក្រុង Atsugi ខេត្ត Kanagawa ក្នុងខែមិថុនា ឆ្នាំ២០២២ ក្នុងគោលបំណងបង្កើតជា “ស្ពានមិត្តភាពក្នុងវិស័យឯកជន” រវាងកម្ពុជា និងជប៉ុន ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយពីភាពទាក់ទាញពីកម្ពុជា ទៅកាន់ប្រជាពលរដ្ឋជប៉ុន។ មជ្ឈមណ្ឌលនេះ ​ក៏ជាស្ថាប័នដំបូងគេនៅប្រទេសជប៉ុន ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា។

នៅក្នុងពិធីបើកសម្ភោធជាផ្លូវការធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ មានការចូលរួមពីភាគីជាច្រើន រួមមានឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សមាជិករដ្ឋសភា សមាជិកសភាខេត្ត អភិបាលក្រុង សមាជិកក្រុមប្រឹក្សាក្រុង នាយកប្រតិបត្តិមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មជាដើម។ ចាប់តាំងពីបើកដំណើរការមក វត្តមានរបស់អតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក Masahiro Mikami ប្រធានសមាគមជប៉ុនកម្ពុជា ប្រធានការិយាល័យ JETRO ប្រចាំទីក្រុងភ្នំពេញ និងសមាជិកសភាពាណិជ្ជកម្មនិងឧស្សាហកម្មប្រចាំកម្ពុជា ក៏បានមកទស្សនាមជ្ឈមណ្ឌលរបស់យើងផងដែរ។

ដើម្បីក្លាយជាស្ពានមិត្តភាពកម្ពុជានិងជប៉ុន មជ្ឈមណ្ឌលយើងខ្ញុំធ្វើសកម្មភាពដោយផ្អែកលើគោលបំណងសំខាន់ ៣ ដូចខាងក្រោម៖

គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសជប៉ុន

 ជាស្ពានចម្លងធនធានមនុស្ស៖ ប្រទេសកម្ពុជាមានប្រជាជនចំនួនប្រមាណ ១៦លាននាក់ ដែលក្នុងនោះមាន
យុវជនខ្មែរជាច្រើនមកប្រទេសជប៉ុន ក្នុងនាមជានិស្សិត និងដើម្បីបម្រើការងារ។ មជ្ឈមណ្ឌលយើងខ្ញុំនឹងដើរតួនាទី
ជាអ្នកសម្របសម្រួលសម្រាប់ក្រុមហ៊ុនជប៉ុន ដែលកំពុងស្វែងរកធនធានមនុស្សពីកម្ពុជា។
 ជាស្ពានចម្លងសម្រាប់អាជីវកម្ម៖ យើងខ្ញុំនឹងណែនាំផលិតផលពិសេសៗរបស់កម្ពុជាមានដូចជា៖ ម្រេច 
និងដំណាប់ផ្លែឈើស្ងួត និងផ្តល់ជំនួយដល់ក្រុមហ៊ុនជប៉ុនមានបំណងវិនិយោគនៅកម្ពុជា។
 ជាស្ពានចម្លងវប្បធម៌៖ យើងខ្ញុំនឹងណែនាំជនជាតិជប៉ុនពីដំណើរកម្សាន្តមកកាន់ប្រទេសកម្ពុជា ដែលមាន 
“ប្រាសាទអង្គរវត្ត” ក្នុងតំបន់បេតិកភណ្ឌពិភពលោក សម្លៀកបំពាក់ និងអាហារខ្មែរជាដើម។

តាមរយៈគោលបំណងទាំងនេះ មជ្ឈមណ្ឌលយើងខ្ញុំក៏បានរៀបចំព្រឹត្តិការណ៍វប្បធម៌ និងសិក្ខាសាលាស្តីពីអាជីវកម្មជាច្រើន ដែលមានអ្នកចូលរួមជាច្រើនរូប ក្នុងគោលបំណងផ្សព្វផ្សាយការយល់ដឹងស៊ីជម្រៅអំពីប្រទេសកម្ពុជាទៅកាន់ជនជាតិជប៉ុន។ លើសពីនេះទៀត ហាងកាហ្វេនៅជាប់មជ្ឈមណ្ឌលរបស់យើងខ្ញុំ ក៏មានបុគ្គលិកជានារីខ្មែរបម្រើការ នឹងមានមុខម្ហូបសម្លរការី និងកាហ្វេខ្មែរផងដែរ។ តាមរយៈហាងកាហ្វេនៅក្នុងមជ្ឈមណ្ឌលយើងខ្ញុំ ឃើញថាអ្នកស្នាក់នៅ និងបម្រើការងារក្បែរខាងក្នុងតំបន់នេះ មានការយល់ដឹង និងស្គាល់ប្រទេសកម្ពុជា មានចំនួនកាន់តែច្រើនឡើង។

 

អ្នកគ្រប់គ្រង៖ ក្រុមហ៊ុន Kojima Holdings Co., Ltd. ផ្នែកការងារក្រៅប្រទេស
ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសជប៉ុន
​លោកស្រី Maiko Kosugi

 

 

ទីប្រឹក្សាពិសេស៖ តំណាងអង្គការ NPO សហគមន៍ខ្មែរនៅប្រទេសជប៉ុន
តំណាងសភាពាណិជ្ជកម្មនិងឧស្សាហកម្មកម្ពុជាប្រចាំប្រទេសជប៉ុន
ទីប្រឹក្សាក្រុមហ៊ុន Kojima Holdings Co., Ltd.
លោក Tatsunari Kusunoki

ក្រុមហ៊ុនប្រតិបត្តិ

  • ក្រុមហ៊ុន Kojima Holdings Co., Ltd.
  • អាស័យដ្ឋាន៖ 3-3-9 Nakamachi ទីក្រុង Atsugi ខេត្ត Kanagawa
  • អគារ Urban Plaza ជាន់ទី 6F
  • Tel:046-205-4075
  • ក្រុមហ៊ុនសម្ព័ន្ធ
  • ក្រុមហ៊ុន Koji Magumi កម្ពុជា

KOJIMAGUMI CAMBODIA CO.,LTD.

  • អាសយដ្ឋានThe Bridge SOHO, Floor 15, Room 15-25, No.14, St. National Assembly
    (corner St. 78), Sangkat Tonle Bassak, Khan Chamkarmon, Phnom Penh, Cambodia
    (ZIP code 120101)
  • ទំនាក់ទំនងYim Toleng (Mr.)
  • Mobile077-672-288
  • Emaily-toleng@kojimagumi-kh.com

〒243-0018, 1F Promity Atsugi Building, 4-16-21 Nakamachi, ក្រុង Atsugi ខេត្ត Kanagawa,

TEL:046-206-8808 បម្រើការរាលថ្ងៃធ្វើការ៖13:00-17:00 ថ្ងៃសម្រាក៖ សៅរ៍/អាទិត្យ

-Instagram-
-Web page-
-Facebook-

 

 

 

 

 

 

 

 

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles