ឆ្នាំ ជូត រាសីឡើងខ្ពស់ត្រដែត។
- ការរកស៊ី៖ បើមានបងប្អូនញាតិមិត្តស្កាត់មកបបួលរកស៊ីចូលហ៊ុនជាមួយ ចូរកុំខកខានឱ្យសោះ ព្រោះជាដៃគូរកស៊ីដែលមានចិត្តត្រង់ទៅទៅត្រងមក។
- ការងារ៖ ដោយសារតែសម្ពាធការងារត្រូវបានរលត់បាត់រលាយបាត់ស្រមោលអស់រលីងនេះ។ ដូច្នេះ អាចប្រកបកិច្ចការងារបានពេញដៃពេញជើងធ្វើច្រើនបានច្រើន។
- សេដ្ឋកិច្ច៖ ជាឱកាសល្អក្នុងការប្រមូលភោគផលចំណេញរក្សាទុកដាក់ឱ្យបានគងវង្ស ព្រោះឱកាសមាសប្រាក់ពុំមានច្រើនឡើយ។
- សុខភាព៖ ត្រូវចៀសវាងការល្មោភស៊ីល្មោភផឹកទើបមិនប៉ះពាល់ដល់សុខភាពពោះវៀន ក្រពះ។
- ស្នេហា៖ ចំពោះគូស្នេហ៍ប្រកបតែភាពផ្អែមល្ហែមដូចទឹកឃ្មុំ។
- គ្រោះថ្នាក់៖ ពុំមានជួបគ្រោះថ្នាក់អ្វីធំដុំគួរឱ្យកត់សម្គាល់ឡើយ។
ឆ្នាំ ឆ្លូវ រាសីស្រុតចុះ។
- ការរកស៊ី៖ មិនត្រូវហ៊ានប្រថុយប្រថានក្នុងការបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំឡើយ ហើយក៏មិនត្រូវប្រកបមុខរបរខាងល្បែងស៊ីសងផងដែរ។
- ការងារ៖ ទោះបានប្រកបការងារអ្វីក៏ដោយតោងប្រយ័ត្នប្រយែងក្រែងមានមនុស្សសម្តីផ្អែមត្រជាក់ទាក់ទងលោកអ្នកឱ្យរួមការងារផ្លូវងងឹត អាចនាំអំពល់ទុក្ខដាក់ខ្លួន។
- សេដ្ឋកិច្ច៖ មានចំណូលតិចតួចស្តួចស្តើង។ ដូច្នេះ ត្រូវចេះចាយវាយដោយក្បិតក្បៀតបន្តិច ទើបពុំមានវិបត្តិសេដ្ឋកិច្ចគ្រួសារចោទឡើង។
- សុខភាព៖ ត្រូវឆ្លៀតពេលសម្រាក និងហាត់ប្រាណឱ្យបានច្រើន។
- ស្នេហា៖ ចំពោះគូស្នេហ៍សំបូររឿងរកាំរកូសច្រើន។
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់ក្នុងការបើកបរយានយន្តគ្រប់ប្រភេទ ដោយការធ្វេសប្រហែស។
ឆ្នាំ ខាល រាសីល្អមធ្យម។
- ការរកស៊ី៖ ការរកស៊ីពិតមែននៅជួបឧបសគ្គខ្លះៗក្តី តែពុំមានចោទជាបញ្ហាអ្វីធ្ងន់ធ្ងរឡើយ ព្រោះនៅតែមានអតិថិជនជួយគាំទ្រជាហូរហែដដែល។
- ការងារ៖ ទោះប្រកបការងារអ្វីក៏ដោយចូរកុំធ្វេសប្រហែសឱ្យសោះ ជាពិសេសមុនពេលចុះហត្ថលេខាឬផ្តិតស្នាមមេដៃលើលិខិតស្នាមផ្សេងៗ តោងពិនិត្យពិច័យឱ្យបានល្អិតល្អន់ ទើបពុំមានការថ្លោះធ្លោយ។
- សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនគួរសមក្តី តែពុំមានសល់អ្វីជាដុំកំភួនឡើយ ព្រោះខ្ទង់ចំណាយធំជាងចំណូល។
- សុខភាព៖ ត្រូវយកចិត្តទុកដាក់ចំពោះអនាម័យនៃការហូបចុក។
- ស្នេហា៖ ចំពោះគូស្នេហ៍មានភាពស្និទស្នាលដូចប្រក្រតី។
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់រលាកទឹកក្តៅ។
ឆ្នាំ ថោះ រាសីឡើងខ្ពស់ត្រដែត។
- ការរកស៊ី៖ ការរកស៊ីបើទោះបីជាបានជួបគូរប្រជែងជើងខ្លាំងយ៉ាងណាក្តីក៏មិនភ័យព្រួយដែរ ព្រោះលោកអ្នកអាចយកប្រៀបឈ្នះជានិច្ច។
- ការងារ៖ ចំពោះអ្នកដែលកំពុងតែស្វែងរកការងារធ្វើ គឺទទួលបានផលសម្រេចដូចបំណងប្រាថ្នា។ តែទោះជាយ៉ាងណាចូរកុំមានអំនួ
- សេដ្ឋកិច្ច៖ មានចំណូលច្រើនពីគ្រប់ទិសទី អាចបង្កើនដើមទុនរកស៊ីឬពង្រីកមុខរបរជំនួញជួញដូរដោយពុំមានឧបសគ្គអ្វីមករាំងស្កាត់ឡើយ។
- សុខភាព៖ សុខភាពពុំមានបញ្ហាអ្វីចោទធ្ងន់ធ្ងរឡើយ។
- ស្នេហា៖ ចំពោះគូស្នេហ៍មានភាពល្អូកល្អិនល្អណាស់។
- គ្រោះថ្នាក់៖ ពុំមានជួបគ្រោះថ្នាកអ្វីធំដុំគួរឱ្យកត់សម្គាល់ឡើយ។
ឆ្នាំ រោង រាសីល្អមធ្យម។
- ការរកស៊ី៖ ការរកស៊ីជួបនឹងគូប្រជែងជើងខ្លាំង ដូច្នេះ ត្រូវចេះសម្របសម្រួលទៅតាមកាលៈទេសៈប្រែប្រួល ទើបអ្វីៗអាចដំណើរការបានស្រួល។
- ការងារ៖ ទោះបានប្រកបការងារអ្វីក៏ដោយ តោងមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសក្នុងការទូទាត់បញ្ជីលុយកាក ត្រូវពិនិត្យពិច័យឱ្យបានល្អិតល្អន់។
- សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនគួរសមក្តី តែពុំមានសល់អ្វីជាដុំកំភួនឡើយ ព្រោះចាយវាយខ្ជះខ្ជាយពេក។
- សុខភាព៖ ត្រូវយកចិត្តទុកដាក់ចំពោះរបបនៃការហូបចុកឱ្យបានទៀងទាត់ពេលវេលា។
- ស្នេហា៖ ចំពោះគូស្នេហ៍ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល។
- គ្រោះថ្នាក់៖ ប្រយ័ត្នឆក់ភ្លើងអគ្គីសនី។
ឆ្នាំ ម្សាញ់ រាសីស្រុតចុះ។
- ការរកស៊ី៖ បើមានមនុស្សចម្លែកយករបស់របរមានតម្លៃមកបញ្ចាំ ឬលក់ឱ្យដោយធូរថ្លៃយ៉ាងណាក្តី គឺមិនត្រូវទទួលឬទិញយកឡើយ។ ប្រយ័ត្នអាចជាប់ពាក់ព័ន្ធក្នុងបទល្មើសផ្សេងៗ។
- ការងារ៖ ទោះបានប្រកបការងារអ្វីក៏ដោយគឺច្រើនប្រព្រឹតខុសនឹងភ្លេចភ្លាំងអាចបង់ខាតផងប្រយោជន៍ច្រើន។
- សេដ្ឋកិច្ច៖ ដោយសារតែចំណូលខ្សត់ខ្សោយនឹងប្រឹងរកបានមកដោយកម្លាំងញើសឈាមនោះ ដូច្នេះ កុំរកបានមកដោយតឹងតែចាយធូរឱ្យសោះ។
- សុខភាព៖ ត្រូវយកចិត្តទុកដាក់ចំពោះអនាម័យនៃចំណីអាហារ។
- ស្នេហា៖ ចំពោះគូស្នេហ៍ប្រយ័ត្នជនទី៣ចូលជ្រៀតជ្រែក។
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់បើកបរក្នុងពេលយប់។
ឆ្នាំ មមី រាសឡើងខ្ពស់ត្រដែត។
- ការរកស៊ី៖ អាចបណ្តាក់ទុនរកស៊ីតាមទីជិតឆ្ងាយមិនថាផ្លូវគោក ឬផ្លូវទឹកឡើយគឺសមប្រកបទាំងអស់ ព្រោះអាចប្រមូលភោគផលចំណេញត្រឡប់ចូលផ្ទះយ៉ាងគប់ចិត្ត។
- ការងារ៖ ឱកាសល្អៗបានមកដល់ហើយ ដូច្នេះ ត្រូវរវៀសរវៃញាប់ជើងញាប់ដៃបន្តិច ព្រោះពេលវេលាជាមាសប្រាក់។
- សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនមកពីគ្រប់ទិសទីក្តី តែអ្វីគួរប្រយ័ត្នគឺទ្រព្យច្រើនទុក្ខច្រើន ព្រោះអាចជួបគ្រោះចោរលួចឆក់ប្លន់ ឬចាញ់បោកគេ។
- សុខភាព៖ អាចមានជំងឺមាត់ធ្មេញមករំខានខ្លះៗ។
- ស្នេហា៖ ចំពោះកម្លោះក្រមុំអាចទាក់ទងសាងពន្លកស្នេហាបានដោយពុំមានឧបសគ្គអ្វីមករាំងស្កាត់ឡើយ។
- គ្រោះថ្នាក់៖ ពុំមានជួបគ្រោះថ្នាក់អ្វីធំដុំគួរឱ្យកត់សម្គាល់ឡើយ។
ឆ្នាំ មមែ រាសីស្រុតចុះ។
- ការរកស៊ី៖ ការរកស៊ីជួបនឹងគូប្រជែងជើងខ្លាំងចេញមកតតាំង ដូច្នេះ ត្រូវត្រៀមរៀបចំជើងព្រួលទុកសម្រាប់ទប់ទល់ជាមុន ទើបមិនបរាជ័យ។
- ការងារ៖ ចំពោះបុគ្គលិកកម្មករនៅតាមបណ្តាក្រុមហ៊ុន ឬរោងចក្រនានាចូរកុំបង្ករឿងឈ្លោះប្រកែកជាមួយប្រធានឬថៅកែឡើយ។
- សេដ្ឋកិច្ច៖ ចំណូលខ្សត់ខ្សោយអាចជួបវិបត្តិសេដ្ឋកិច្ចគ្រួសារចៀសមិនផុតឡើយ។
- សុខភាព៖ ត្រូវឆ្លៀតពេលសម្រាកឱ្យបានច្រើន និងមិនត្រូវធ្វើការធ្ងន់ធ្ងរហួសកម្លាំងឡើយ។
- ស្នេហា៖ ចំពោះគូស្នេហ៍ប្រយ័ត្នមានជនទី៣ចូលជ្រៀតជ្រែក។
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់ធ្លាក់ពីទីខ្ពស់។
ឆ្នាំ វក រាសីល្អមធ្យម។
- ការរកស៊ី៖ ការងារពិតមែនតែងើបឡើងបន្តិចក្តី តែនៅតែមានឧបសគ្គខ្លះៗដដែល។ ដូច្នេះ មុននឹងបណ្តាក់ទុនរកស៊ីអ្វីមួយតោងចេះត្រិះរិះពិចារណាឱ្យបានល្អិតល្អន់។
- ការងារ៖ ពិតមែនតែរាល់សម្ពាធការងារបានសាបរលាបជាបណ្តើរៗក្តីៗ តែទោះបានប្រកបការងារអ្វីៗតោងមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច។
- សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនគួរសមក្តីគឺពុំមានសល់អ្វីជាដុំកំភួន ព្រោះរកបានច្រើនចាយច្រើនហើយក៏មិនខុសពីទូកធំក្តោងធំនោះដែរ។
- សុខភាព៖ ត្រូវយកចិត្តទុកដាក់ចំពោះចំនីអាហារហូបចុក។
- ស្នេហា៖ ចំពោះគូស្នេហ៍ត្រូវចេះអត់ឱនឱ្យគ្នាទៅវិញទៅមក ទើបបានសុខកាយសប្បាយចិត្ត។
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់លង់ទឹក។
ឆ្នាំ រកា រាសីឡើងខ្ពស់ត្រដែត។
- ការរកស៊ី៖ ការរកស៊ីបានកាក់កបល្អណាស់ មានទំនិញលក់ចេញទិញចូលឥតទំនេរដៃ ហើយទោះបីមានគេខ្វះបំណល់ខ្លះៗសងមិនគ្រប់ក្តីក៏មិនភ័យព្រួយបាត់បង់១កាក់១សេនដែរ។
- ការងារ៖ បើមានបងប្អូនញាតិមិត្តស្កាត់មកបបួលរួមការងារជាមួយចូរកុំខកខានឱ្យសោះ ព្រោះជាដៃគូរួមការងារដែលមានចិត្តត្រង់ទៅត្រង់មក។
- សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនក្រាស់ក្រែលក្តី តែអ្វីដែលត្រូវច្រៀសវាងគឺទ្រព្យក្តៅក្រហាយកុំលូកដៃទទួលយកឱ្យសោះ។
- សុខភាព៖ ចំពោះសុខភាពពុំមានបញ្ហាចោទធ្ងន់ធ្ងរឡើយ។
- ស្នេហា៖ ចំពោះគូស្នេហ៍មានភាពល្អូកល្អិនល្អណាស់។
- គ្រោះថ្នាក់៖ ពុំមានជួបគ្រោះថ្នាក់អ្វីធំដុំគួរឱ្យកត់សំគាល់ឡើយ។
ឆ្នាំ ច រាសីល្អមធ្យម។
- ការរកស៊ី៖ ការរកស៊ីជួញជិតល្អជាងជួញឆ្ងាយ ព្រោះដំណើរផ្លូវឆ្ងាយបើមិនបានជួបគ្រោះអាក្រក់ៗទេក៏បានត្រឹមតែបាតដៃទទេត្រឡប់ចូលផ្ទះវិញតែប៉ុណ្ណោះ។
- ការងារ៖ ទោះបានប្រកបការងារអ្វីក៏ដោយគឺត្រូវចេះអត់ធ្មត់និងរម្ងាប់ចិត្តឱ្យបានត្រជាក់ហើយបើមានរឿងវិវាទកើតឡើង ដាច់ខាតកុំប្រើកំហឹងទល់នឹងកំហល់ឡើយ។
- សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនគួរសមក្តី តែពុំមានសល់អ្វីជាដុំកំភួនឡើយ ចំណាយច្រើនជាងចំណូល។
- សុខភាព៖ កុំល្មោភស៊ីល្មោភផឹកឱ្យសោះ ទើបមិនប៉ះពាល់ដល់ក្រពះពោះវៀន។
- ស្នេហា៖ ចំពោះគូស្នេហ៍ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល។
- គ្រោះថ្នាក់៖ អាចជួបគ្រោះថ្នាក់មុតកាំបិត ពូថៅ ឬឧបរករណ៍មុខស្រួច។
ឆ្នាំ កុរ រាសីស្រុតចុះ។
- ការរកស៊ី៖ ការរកស៊ីជួបការប្រកួតប្រជែងពីគ្រប់ទិសទី ដូច្នេះ ត្រូវត្រៀមរៀបចំលក្ខណៈទុកសម្រាប់ទប់ទល់ជាមុន ទើបមិនចាញ់ប្រៀបគេ។
- ការងារ៖ បើមានមនុស្សមិនស្គាល់ប្រវត្តិច្បាស់លាស់បបួលរួមការងារជាមួយត្រូវត្រិះរិះពិចារណាឱ្យបានច្បាស់លាស់ ទើបមិននាំអំពល់ទុក្ខដាក់ខ្លួន។
- សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលស្តូចស្តើងក្តី តែបើចេះចាយវាយដោយក្បិតក្បៀតគឺពុំមានបញ្ហាចោទដល់សេដ្ឋកិច្ចគ្រួសារឡើយ។
- សុខភាព៖ ត្រូវឆ្លៀតពេលសម្រាក ហាត់ប្រាណ នឹងលេងកីឡាឱ្យបានច្រើន។
- ស្នេហា៖ ចំពោះគូស្នេហ៍ទាល់តែឆាប់បញ្ចប់រឿងរកាំរកូស ទើបបានសុខកាយសប្បាយចិត្ត។
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់ក្នុងពេលដើរឆ្លងកាត់ផ្លូវថ្នល់
この記事が気に入ったら
いいね!しよう
We will send you the latest information
ហោរាសាស្ត្រប្រចាំខែ មេសា ២០២៤
2024.04.01 Fortune Teller
ហោរាសាស្ត្រប្រចាំខែមីនា ២០២៤
2024.03.12 Fortune Teller
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer