ឆ្នាំ ជូត រាសីល្អមធ្យម។
- ការរកស៊ី៖ ការរកស៊ីពិតមែនតែមានភាពល្អប្រសើរជាបណ្តើរៗក្តី តែទោះបានប្រកបមុខរបរអ្វីមួយ តោងចេះត្រិះរិះពិចារណាឱ្យបានល្អិតល្អន់ ទើបពុំមានការថ្លោះធ្លោយ។
- ការងារ៖ ទោះបានប្រកបការងារអ្វីក៏ដោយតោងមានស្មារតីប្រុងប្រយ័ត្នជានិច្ច ជាពិសេសមុនពេលទទួលឬប្រគល់មុខទំនិញផ្សេងៗត្រូវពិនិត្យមើលគុណភាពនិងរាប់ចំនួនឱ្យបានត្រឹមត្រូវ។
- សេដ្ឋកិច្ច៖ នៅដើមខែពិតមែនតែមានចំណូលតិតតួច។ តែនៅចុងខែនឹងមានចំណូលច្រើនពីគ្រប់ទិសទី។
- សុខភាព៖ ត្រូវយកចិត្តទុកដាក់ចំពោះរបបនៃការហូបចុកឱ្យបានទៀងទាត់ពេលវេលា ទើបមិនអន្តរាយដល់សុខភាព។
- ស្នេហា៖ ចំពោះគូស្នេហ៍មានភាពស្និទស្នាលដូចប្រក្រតី។
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់មុតកាំបិតពូថៅឬឧបរណ៍មុខស្រួច។
ឆ្នាំ ឆ្លូវ រាសីឡើងខ្ពស់ត្រដែត។
- ការរកស៊ី៖ អាចបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយតូចធំបានព្រមទាំងអាចចេញទៅរកស៊ីជួញដូរនៅតាមទីជិតឆ្ងាយ មិនថាផ្លូវគោកឬផ្លូវទឹកឡើយគឺសមប្រកបតែទាំងអស់។
- ការងារ៖ ពិតមែនតែរាល់កិច្ចការងារទទួលបានជោគជ័យក្តី តែអ្វីដែលត្រូវយកចិត្តទុកដាក់នោះចូរកុំបញ្ចេញភាពក្រអឺតក្រទមឱ្យសោះ ទើបពុំមានរឿងជម្លោះវិវាទកើតឡើយ។
- សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនពីគ្រប់ទិសទីក្តី។ តែទ្រព្យច្រើនទុក្ខច្រើន ប្រយ័ត្នគ្រោះចោរលួចឆក់ប្លន់។
- សុខភាព៖ ពុំមានបញ្ហាអ្វីធ្ងន់ធ្ងរឡើងឡើយ។
- ស្នេហា៖ ចំពោះគូស្នេហ៍ប្រកបតែភាពផ្អែមត្រជាក់។
- គ្រោះថ្នាក់៖ ពុំមានជួបគ្រោះថ្នាក់អ្វីធំដុំគួរឱ្យកត់សម្គាល់ឡើយ។
ឆ្នាំ ខាល រាសីល្អមធ្យម។
- ការរកស៊ី៖ ការជួញដូរផ្លូវជិតល្អជាងផ្លូវឆ្ងាយ ព្រោះការរកស៊ីផ្លូវឆ្ងាយបើមិនបានជួបនឹងគ្រោះថ្នាក់អាក្រក់ទេ ក៏បានត្រឹមតែបាតដៃទទេត្រឡប់ចូលផ្ទះវិញតែប៉ុណ្ណោះ។
- ការងារ៖ ទោះបានប្រកបការងារអ្វីក៏ដោយ តោងមានទំនាក់ទំនងល្អជាមួយនឹងមនុស្សផងទាំងឡាយទើបអ្វីៗអាចដំណើរការបានស្រួល។
- សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនគួរសមក្តី តែពុំមានសល់អ្វីជាដុំកំភួនឡើយ ព្រោះចំណាយច្រើនជាងចំណូល។
- សុខភាព៖ ត្រូវឆ្លៀតពេលហាត់ប្រាណ ឬលេងកីឡាឱ្យបានច្រើន។
- ស្នេហា៖ ចំពោះគូស្នេហ៍ត្រូវចេះអត់ឱនឱ្យគ្នាទៅវិញទៅមក ទើបបានសុខកាយសប្បាយចិត្ត។
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់ពេលដើរឆ្លងកាត់ផ្លូវថ្នល់។
ឆ្នាំ ថោះ រាសីស្រុតចុះ។
- ការរកស៊ី៖ មិនត្រូវហ៊ានប្រថុយប្រថានក្នុងការបណ្តាក់ទុនរកស៊ីដោយទ្រងទ្រាយធំឡើយ ហើយក៏មិនត្រូវប្រកបមុខរបរល្មើសនឹងច្បាប់ដែរ។ ប្រយ័ត្នអាចនាំអំពល់ទុក្ខដាក់ខ្លួន។
- ការងារ៖ រាល់កិច្ចការងារតែជួបរឿងរកាំរកូសច្រើន ដូច្នេះត្រូវអត់ធ្មត់នឹងរម្ងាប់ចិត្តឱ្យបានត្រជាក់ ទើបរឿងតូចមិនអាចក្លាចជារឿងធំបាន។
- សេដ្ឋកិច្ច៖ ពុំគ្រាន់តែមានចំណូលតិចតួចប៉ុណ្ណោះទេ ប្រយ័ត្នអាចជួបគ្រោះចាញ់បោកគេបង់ខាតទ្រព្យច្រើន។
- សុខភាព៖ ត្រូវឆ្លៀតពេលសម្រាកឱ្យបានច្រើន និងមិនត្រូវធ្វើការងារធ្ងន់ធ្ងរហួសកម្លាំងឡើយ។
- ស្នេហា៖ ចំពោះគូស្នេហ៍ប្រយ័ត្នមានជនទី៣ចូលជ្រៀតជ្រែក។
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់ធ្លាក់ពីលើទីខ្ពស់។
ឆ្នាំ រោង រាសីល្អមធ្យម។
- ការរកស៊ី៖ រាសីល្អមធ្យម។
- ការងារ៖ ការរកស៊ីពិតមែនតែធ្លាក់ចុះបន្តិចក្តី តែពុំមានចោទបញ្ហាអ្វធ្ងន់ធ្ងរឡើយ ព្រោះនៅតែមានអតិថិជនជួយគាំទ្រជាហូរហែដដែល។
- សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនគួរសមក្តី តែមិនត្រូវឱ្យគេជំពាក់បំណុលឡើយ។ ប្រយ័ត្នអាចចាញ់បោកគេ។
- សុខភាព៖ ត្រូវយកចិត្តទុកដាក់ចំពោះអនាម័យនៃការហូបចុក។
- ស្នេហា៖ ចំពោះគូស្នេហ៍ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល។
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់រលាកទឹកក្តៅ។
ឆ្នាំ ម្សាញ់ រាសីឡើងខ្ពស់ត្រដែត។
- ការរកស៊ី៖ ការរកស៊ីទោះជួបគូប្រជែងជើងខ្លាំងចេញមកតតាំងយ៉ាងណាក្តី ក៏មិនមានការភ័យព្រួយឡើយ ព្រោះលោកអ្នកអាចយកប្រៀបឈ្នះជានិច្ច។
- ការងារ៖ ឱកាសល្អៗបានមកដល់ហើយ ដូច្នេះត្រូវរវៀសរវៃញាប់ជើងញាប់ដៃបន្តិច ព្រោះពេលវេលាជាមាសប្រាក់ ធ្វើច្រើនបានច្រើន។
- សេដ្ឋកិច្ច៖ ក្រៅតែពីមានចំណូលពីគ្រប់ទិសទី ក៏នៅមានបងប្អូនញាតិមិត្តយកលាភសក្ករៈមកឱ្យដល់ផ្ទះទៀតផង។
- សុខភាព៖ ត្រូវច្រៀសវាងការល្មោភស៊ីល្មោភផឹក ទើបមិនអន្តរាយដល់ក្រពះពោះវៀននិងថ្លើម។
- ស្នេហា៖ ចំពោះគូស្នេហ៍មានភាពល្អូកល្អិនល្អណាស់។
- គ្រោះថ្នាក់៖ ពុំមានជួបគ្រោះថ្នាក់អ្វីធំដុំគួរឱ្យកត់សម្គាល់ឡើយ។
ឆ្នាំ មមី រាសីស្រុតចុះ។
- ការរកស៊ី៖ ការរកស៊ីជួបនឹងការប្រជែងខ្លាំង។ ដូច្នេះត្រូវរៀបចំជើងព្រួលទុកសម្រាប់ទប់ទល់ជាមុន ទើបអាចតតាំងនឹងគេបាន។
- ការងារ៖ ទោះបានប្រកបការងារអ្វីក៏ដោយគឺត្រូវចេះសម្របសម្រួលទៅតាមកាលៈទេសៈប្រែប្រួល ទើបអ្វីៗអាចដំណើរការបានស្រួល។
- សេដ្ឋកិច្ច៖ ចំណូលតិចតួចនឹងរកបានមកដោយកម្លាំងញើសឈាមទៀតផង។ ដូច្នេះ កុំរកបានមកដោយតឹងតែចាយធូរឱ្យសោះ។
- សុខភាព៖ ត្រូវឆ្លៀតពេលសម្រាក និងហាត់បា្រណឱ្យបានច្រើន។
- ស្នេហា៖ ចំពោះគូស្នេហ៍ជួបរឿងរកាំរកូសច្រើន។
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់ចរាចរ បើកបរពេលយប់និងក្រោយពេលស្រវឹងជោគជាំ។
ឆ្នាំ មមែ រាសីខ្ពស់ត្រដែត។
- ការរកស៊ី៖ ការរកស៊ីបានកាក់កបល្អណាស់។ មានទំនិញលក់ចេញទិញចូលឥតទំនេរដៃ ហើយបើទោះបីជាមានគេខ្វះបំណុលខ្លះៗសងមិនគ្រប់ក្តី ក៏មិនព្រួយដែរ។
- ការងារ៖ រាល់កិច្ចការងារមានភាពល្អប្រសើរ ជាពិសេសបើមានទុក្ខធុរៈត្រូវរត់ពឹងពាក់អ្នកណាម្នាក់ក៏ទទួលបានផលសម្រេចដូចបំណងប្រាថ្នាដែរ។
- សេដ្ឋកិច្ច៖ មានចំណូលហូរចូលច្រើនពីគ្រប់ទិសទី អាចបង្កើនដើមទុនរកស៊ីដោយពុំមានឧបសគ្គអ្វីមករាំងស្កាត់ឡើយ។
- សុខភាព៖ មានសុខភាពល្អជា។ ត្រូវឆ្លៀតហាត់ប្រាណគួបផ្សំផង។
- ស្នេហា៖ ចំពោះកម្លោះក្រមុំអាចទាក់ទងសាងពន្លកស្នេហាបាន។
- គ្រោះថ្នាក់៖ ពុំមានជួបគ្រោះថ្នាក់អ្វីធំដុំឡើយ។
ឆ្នាំ វក រាសីល្អមធ្យម។
- ការរកស៊ី៖ បើមានមនុស្សសម្តីផ្អែមត្រជាក់ធ្វើជាធ្នាក់ទាក់ទងលោកអ្នកឱ្យរកស៊ីចូលហ៊ុនជាមួយ តោងចេះត្រិះរិះពិចារណាឱ្យបានល្អិតល្អន់ ទើបមិនចាញ់បោកគេ។
- ការងារ៖ ទោះបានប្រកបការងារអ្វីក៏ដោយ គឺមិនត្រូវធ្វើទាំងតក់ក្រហល់ខ្វះការពិចារណាឡើយ។ ប្រយ័ត្នតែមានការថ្លោះធ្លោយអាចនាំអំពល់ទុក្ខដាក់ខ្លួននិងបង់ខាតផងប្រយោជន៍ច្រើនទៀតផង។
- សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនគួរសមក្តី តែពុំមានសល់អ្វីជាដុំកំភួនឡើយ ព្រោះចាយវាយខ្ជះខ្ជាយពេក។
- សុខភាព៖ ត្រូវយកចិត្តទុកដាក់ចំពោះអនាម័យនៃចំណីអាហារ។
- ស្នេហា៖ ចំពោះគូស្នេហ៍ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល។
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់លង់ទឹក។
ឆ្នាំ រកា រាសីស្រុតចុះ។
- ការរកស៊ី៖ មុខរបរជួញដូរច្រើនចាញ់ប្រៀបគេ ព្រោះការបង្វិលដើមទុនមានភាពយឺតយ៉ាវ និងជួបឧបសគ្គច្រើន។
- ការងារ៖ ចំពោះបុគ្គលិកកម្មករនៅតាមបណ្តាក្រុងហ៊ុនឬរោងចក្រនានាត្រូវចៀសវាងការបង្ករឿងឈ្លោះវិវាទជាមួយប្រធានឬថៅកែ ទើបអាចរក្សាតួនាទីនិងកន្លែងធ្វើការបាន។
- សេដ្ឋកិច្ច៖ ខ្ទង់ចំណូលតិច ឯខ្ទង់ចំណាយធំ ដូច្នេះ ចៀសមិនផុតពីខ្វះមុខខ្វះក្រោយឡើយ។
- សុខភាព៖ សុខភាពមិនសូវល្អជាឡើយ។ ត្រូវឆ្លៀតពេលសម្រាកនិងហាត់ប្រាណឱ្យបានច្រើន។
- ស្នេហា៖ ចំពោះគូស្នេហ៍ទាល់តែឆាប់បញ្ចប់រឿងរកាំរកូសទើបពុំមានការប្រះឆា។
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់ឆក់ភ្លើងអគ្គីសនី។
ឆ្នាំ ច រាសីល្អមធ្យម។
- ការរកស៊ី៖ ពិតមែនតែការងាររកស៊ីនៅជួបនឹងឧបសគ្គខ្លះៗក្តីក៏ពុំចោទបញ្ហាអ្វីធ្ងន់ធ្ងរដែរ។
- ការងារ៖ ទោះបានប្រកបការងារអ្វីក៏ដោយគឺមិនត្រូវប្រគល់កិច្ចការងារណាសំខាន់ៗឱ្យគេកាន់កាប់ធ្វើជំនួសឡើយ។ ប្រយ័ត្នគេកិបកេងយកផលចំណេញអស់គ្មានសល់។
- សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនគួរសមក្តី តែធ្វើអ្វីត្រូវមានការប្រុងប្រយ័ត្នផង ខ្លាចចាញ់បោកគេ។
- សុខភាព៖ មិនត្រូវល្មោភស៊ីល្មោភផឹកតាមចំណង់ចំណូលចិត្តឡើយ ទើបមិនអន្តរាយដល់ក្រពះពោះវៀន។
- ស្នេហា៖ ចំពោះគូស្នេហ៍ត្រូវចៀសវាងការប្រច័ណ្ឌខុសរឿង ទើបចំណងស្នេហ៍មិនបែកបាក់។
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់ពេលឡើងចុះជណ្តើរ។
ឆ្នាំ កុរ រាសីឡើងខ្ពស់ត្រដែត។
- ការរកស៊ី៖ ការរកស៊ីដោយស្របច្បាប់ត្រឹមត្រូវ នឹងទទួលបានភាពចម្រើនរុងរឿង។ ផ្ទុយទៅវិញ បើការរកស៊ីដោយល្មើសច្បាប់គឺមិនយូរមិនឆាប់អាចបង្ករឿងនាំទុក្ខដាក់ខ្លួនជាក់មិនខាន។
- ការងារ៖ ចំពោះបុគ្គលិកកម្មករនៅតាមបណ្តាក្រុមហ៊ុនឬរោងចក្រនានា នឹងទទួលបានការកោតសរសើរស្នាដៃការងារពីសំណាក់ប្រធានឬថៅកែ។
- សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនពីគ្រប់ទិសទីក្តី តែអ្វីដែលត្រូវយកចិត្តទុកដាក់នោះគឺត្រូវគិតបញ្ចីលុយកាកឱ្យបានត្រឹមត្រូវសម្រាប់អ្នកដែលរកស៊ីចូលហ៊ុនគ្នា។
- សុខភាព៖ សុខភាពពុំមានបញ្ហាអ្វីចោទធំដុំឡើយ។
- ស្នេហា៖ ចំពោះគូស្នេហ៍ធ្លាប់ស្គាល់ចិត្តថ្លើមគ្នាយូរហើយអាចគិតគូររឿងរៀបអាពាហ៍ពិពាហ៍បាន។
- គ្រោះថ្នាក់៖ ពុំមានជួបគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរឡើយ។
この記事が気に入ったら
いいね!しよう
We will send you the latest information
ហោរាសាស្ត្រប្រចាំខែ ឧសភា ២០២៤
2024.04.25 Fortune Teller
ហោរាសាស្ត្រប្រចាំខែ មេសា ២០២៤
2024.04.01 Fortune Teller
ហោរាសាស្ត្រប្រចាំខែមីនា ២០២៤
2024.03.12 Fortune Teller
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics