មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) សូមបង្ហាញជូនពី
អាកប្បកិរិយាក្នុងការសម្តែងការងារ និងមុខជំនួញ
▼ ប្រាប់ឈ្មោះរបស់ខ្លួនដោយនិយាយយឺតៗទៅកាន់ជនបរទេស!
ប្រសិនបើមានជនជាតិជប៉ុនអញ្ជើញមកកាន់ការិយាល័យរបស់អ្នកហើយនិយាយថា ” ជម្រាបសួរ ឬសួស្តី ខ្ញុំឈ្មោះ Konosuke MATSUSHITA ” យ៉ាងម៉េចដែរ? ស្តាប់ទៅហាក់ដូច ជាពិបាកចាំឈ្មោះជនជាតិជប៉ុននោះទេ? ដូចគ្នាដែរ ឈ្មោះភាសាខ្មែររបស់អ្នក ក៏មានសម្លេង ចម្លែកចំពោះជនបរទេសដែរ។ ដូច្នេះហើយអ្នកត្រូវតែណែនាំឈ្មោះរបស់អ្នកដោយនិយាយ យឺតៗដូចអ្នកកំពុងនិយាយទៅកាន់កុមារតូចៗ។ វាកាន់តែល្អ ប្រសិនបើអ្នកអាចប្រាប់ពីឈ្មោះ ហៅក្រៅរបស់អ្នកនៅចុងបញ្ចប់ប្រយោគថែមទៀត។ ត្រូវចងចាំថា អ្នកដែលចេះធ្វើគាវរកិច្ចបានគួរសម អ្នកនោះត្រូវគេចាត់ទុកថាជាបុគ្គលឆ្លាត និងចិត្តល្អ។
▼ នាមប័ណ្ណតំណាងឲ្យបុគ្គលរបស់អ្នកផ្ទាល់ – ប្រើប្រាស់វាដោយប្រុងប្រយ័ត្ន
ការប្តូរនាមប័ណ្ណគ្នាទៅវិញទៅមកគឺជាមូលដ្ឋានគ្រឹះក្នុងវិស័យពាណិជកម្ម។ នាមប័ណ្ណ ត្រូវតែស្អាត។ វាជាទង្វើដ៏អាម៉ាស់ដែលហុចនាមប័ណ្ណកខ្វក់ ឬមានស្នាមបត់កោង។ ដូច្នេះចូរ អ្នករក្សានាមប័ណ្ណនៅក្នុងកូនកាបូបតូចឲ្យបានត្រឹមត្រូវ ឬយកល្អគួរតែប្រើកូនកាបូបដែលដេរ មកពីក្រណាត់សូត្ររបស់ខ្មែរដែលសូម្បីជនបរទេសក៏ចូលចិត្តប្រើដែរ។
▼ ស្ថានភាពហុចនាមប័ណ្ណ គឺផ្តើមចេញពីអ្នក
(រូបភាពទី១)
យកនាមប័ណ្ណចេញពីកូនកាបូប ហើយពិនិត្យមើលថាតើមានស្នាមកខ្វក់ ឬបត់កោងឬទេ។
(រូបភាពទី២)
ត្រឡប់នាមប័ណ្ណទៅរកដៃគូ
(រូបភាពទី៣)
ជូនទៅដៃគូដោយដៃទាំងពីរ
(រូបភាពទី៤)
អ្នកដែលទទួលនាមប័ណ្ណភ្លាម មិនត្រូវប្រញាប់ដាក់នាមប័ណ្ណនោះចូលទៅក្នុងកាបូបភ្លាមនោះ ទេ។ គួរតែយកវាមកមើលឈ្មោះ និងតួនាទី ហើយធ្វើឲ្យគេកាន់តែចាប់អារម្មណ៍ថែមទៀត នោះ អ្នកគួរនិយាយថា “លោកឈ្មោះ តារា ជាអ្នកគ្រប់គ្រង មកពីក្រុមហ៊ុន ABC។ រីករាយ ដោយបានជួបលោក “។
▼ ការប្តូរនាមប័ណ្ណរវាងគ្នានឹងគ្នា
យើងប្តូរនាមប័ណ្ណរវាងគ្នានឹងគ្នាស្ទើរគ្រប់វិស័យពាណិជ្ជកម្ម
(រូបភាព A)
យកនាមប័ណ្ណចេញ ហើយដាក់ពីលើកូនកាបូប។ ពិនិត្យមើលថាតើមានប្រឡាក់ ឬបត់កោងឬទេ បន្ទាប់មកត្រឡប់នាមប័ណ្ណទៅរកដៃគូ។
(រូបភាព B)
ទទួលយកនាមប័ណ្ណពីដៃគូដោយដៃឆ្វេង ហើយហុចឲ្យគេវិញដោយដៃស្តាំ
(រូបភាព C)
ដាក់នាមប័ណ្ណនៅពីលើកូនកាបូបរបស់គេ ហើយគេក៏ធ្វើដូចគ្នាមកលើអ្នកវិញ។
(រូបភាព D)
កាន់នាមប័ណ្ណដោយយកមេដៃទប់ ចៀសវាងជ្រុះ។
យើងធ្វើការប្តូរនាមប័ណ្ណដោយដាក់ត្រឹមកំពស់ទ្រូង។ នេះហៅថា “ Chichi-daka” ភាសា ជប៉ុនមានន័យថា “បេះដូងខ្ពស់”។ នៅពេលអ្នកឲ្យអំណោយអ្វីមួយទៅនរណាម្នាក់ ចូរឲ្យដោយចិត្ត និងបេះដូង ហើយលើកវាកំពស់ត្រឹមបេះដូង រួចហុចឲ្យគេ។ វាមានសារសំខាន់ណាស់ក្នុងការបង្ហាញពីការគោរព ជាជាងធ្វើតាមទម្លាប់ផ្លូវការ។
***មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) មានបើកបង្រៀនវគ្គ “ Business Manner for Workplace “ ដែលចាប់ផ្តើមចាប់ពីថ្ងៃទី២៣ ខែមេសា សរុបទាំងអស់៨មេរៀន សិក្សារៀងរាល់ថ្ងៃសៅរ៍។
ប្រវត្តិសង្ខេប
អ្នកស្រី Keiko SAITO
ជាអ្នកសម្របសម្រួលនៃវគ្គភាសាជប៉ុនមូលដ្ឋានគ្រឹះ។
ជាអ្នកឯកទេសខាងរៀបចំពិធីលាងតែ និងតុបតែងផ្កាដែលមានបទពិសោធន៍ជាង១០ឆ្នាំ។
មានសញ្ញាប័ត្រខាង Japanese traditional manner “ OGASAWARARYU REIHOU”។
សម្រាប់ពត៌មានបន្ថែម ៖
この記事が気に入ったら
いいね!しよう
We will send you the latest information
មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសជប៉ុន
2024.01.24 Business Manner
(ភាសាខ្មែរ) វគ្គទី២ : ការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវ និងការនាំភ្ញៀវចូលបន្ទប់ណាត់ជួប 【Business Manner】
2019.12.13 Business Manner
(ភាសាខ្មែរ) វគ្គទី៦ ឥរិយាបថការងារបែបជប៉ុន 【Business Manner】
2019.12.12 Business Manner
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer