ប្រជាកសិករខ្មែរជួបប្រទេះនឹងបញ្ហាផ្សេងៗនៅក្នុងវិស័យកសិកម្មដូចជា៖ បញ្ហាគ្មានទីផ្សារដើម្បីលក់ផលិតផលកសិកម្មដែលខ្លួនបានខិតខំផលិត ការលក់មានតម្លៃថោកហើយមានការខាតបង់ច្រើន និងការបោកប្រាស់ពីឈ្មួញកណ្តាលជាដើម។ ដោយសារបញ្ហាទាំងនេះ ទើបបណ្តាលអោយកសិករមួយចំនួនមាន ការខាតបង់ធនធានផ្ទាល់ខ្លួនដោយការជំពាក់បំណុលធនាគារ ហើយខ្លះបានសម្រេចចិត្តបោះបង់ចោលការប្រកបរបរសិកម្ម និងធ្វើចំណាកស្រុកទៅធ្វើការរកប្រាក់នៅទីក្រុងឬនៅក្រៅប្រទេសជាដើម។ យើងខ្ញុំនឹងធ្វើការណែនាំនូវបញ្ហាទូទៅមួយចំនួន ដែលប្រជាកសិករខ្មែរកំពុងជួបប្រទេះក្នុងពេលបច្ចុប្បន្ន។
- បញ្ហាប្រព័ន្ធទឹកស្រោចស្រប់
កម្ពុជានៅជាប្រទេសកសិកម្មដែលពឹងផ្អែកលើទឹកភ្លៀងដោយសារតែប្រព័ន្ធធារាសាស្ត្រកសិកម្មនៅពុំទាន់មានគ្រប់គ្រាន់។ កសិផលខ្លះមានតម្លៃថ្លៃលើសពីគុណភាព ដោយសារតែកសិ-ផលទាំងនោះពុំអាចផលិតបានដោយទៀងទាត់។ លើសពីនេះទៀតដើម្បីបូមទឹកប្រើប្រាស់ក្នុងស្រែ កសិករត្រូវការទុនជាច្រើនដើម្បីចំណាយលើថ្លៃទិញម៉ាស៊ីនបូមទឹក ក៏ដូចជាប្រេងសាំងជាដើម។ ជាមួយគ្នានេះ ក៏មានកសិករមួយចំនួនរៀបចំប្រព័ន្ធធារាសាស្រ្តដោយខ្លួនឯង តាមរយៈការជីកស្រះដើម្បីយកទឹកមកស្រោចស្រប់នៅលើកសិដ្ឋានរបស់ខ្លួនផងដែរ។ ដូច្នេះ ទុនដើម្បីវិនិយោគនៅលើការរៀបចំប្រព័ន្ធធារាសាស្រ្ត ត្រូវបានគេមើលឃើញថាមានតម្រូវការកាន់តែច្រើន ស្របនឹងការកើនឡើងនៃចំនួនកសិករដែលចង់បាននូវប្រព័ន្ធធារាសាស្រ្តបែបទំនើប។
- បញ្ហាទីផ្សារ
កសិផលដែលប្រមូលបានលក់ពុំដាច់ឬលក់បានតែក្នុងតម្លៃថោក។ ស្ថានភាពនេះធ្វើអោយកសិករមួយចំនួនបាត់បង់នូវទឹកចិត្តក្នុងការប្រកបរបរកសិកម្មរបស់គាត់។ នៅក្នុងចំណោមកសិករដែលបាក់ទឹកចិត្តទាំងនោះ មានចំនួនអ្នកដែលយករបរកសិកម្មធ្វើជារបរបន្ទាប់បន្សំ ហើយចេញទៅរកការងារធ្វើនៅទីក្រុងនិងក្រៅប្រទេសកាន់កើនឡើង។ ជាពិសេស ប្រជាកសិករដែលរស់នៅតំបន់ជាយដែនកម្ពុជានិងថៃ កំពុងជួបប្រទះនឹងបញ្ហាទាំងនេះជាញឹកញាប់។
- បញ្ហាបច្ចេកទេស
បច្ចេកទេសក្នុងការដាំដុះ គឺពិតជាចាំបាច់ក្នុងការផលិតកសិផលដែលមានគុណភាព។ គេអាចគ្រប់គ្រងតម្លៃកសិផលបាន តាមរយៈការបង្កើនប្រសិទ្ធភាពនៃចំនួនការផលិតដោយប្រើប្រាស់នូវបច្ចេកទេស។ យ៉ាងណាមិញ ដើម្បីធ្វើការស្រាវជ្រាវនូវបច្ចេកទេសទាំងនោះ ទាមទារអោយមានសហគមន៍ផ្សព្វផ្សាយ ឬសហគមន៍ដែលអាចអោយប្រជាកសិករទទួលការបណ្តុះបណ្តាលអំពីបច្ចេកទេសទាំងនោះ។
- បញ្ហាទំនាក់ទំនង
ការបង្កើតសហគមន៍កសិករពោលគឺដូចជាសមាគមកសិកម្មនៅប្រទេសជប៉ុនជាដើមពិតជាមានភាពចាំបាច់។ តាមរយៈសហគមន៍នេះ ក្រៅពីការសហការគ្នាទៅវិញទៅមកជាច្រើនផ្នែកដូចជា៖ ការទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ការស្រាវជ្រាវរួមគ្នាអំពីផ្នែកបច្ចេកទេស ក៏ដូចជា ការវិនិយោគរួមគ្នាចំពោះការបង្កើតឡើងនូវរោងចក្រកែច្នៃជាដើម កសិករក៏អាចធ្វើការសម្របសម្រួលកសិផលដែលប្រមូលបាន អោយឆ្លើយតបទៅនឹងតម្រូវការទីផ្សារបានផងដែរ។
- បញ្ហាអាកាសធាតុ
នៅប្រទេសកម្ពុជាមានគ្រោះធម្មជាតិដូចជាទឹកជំនន់ និងការរាំងស្ងួតជាញឹកញាប់។ ដោយសារកសិករខ្មែរភាគច្រើននៅពឹងផ្អែកលើការធ្វើកសិកម្មបែបបុរាណ ដូច្នេះពួកគាត់ងាយស្រួលនឹងទទួលនូវផលប៉ះពាល់ដោយសារអាកាសធាតុ។ ជាពិសេស ប៉ុន្មានឆ្នាំកន្លងនេះមានកសិករខ្មែរជាច្រើន បានរងផលប៉ះពាល់មួយចំនួនដូចជាបញ្ហាគុណភាពដី និងសត្វល្អិតជាដើម ដោយការប្រែប្រួលនៃអាកាសធាតុ។
- បញ្ហាទុន
ចំពោះបញ្ហាទុនវិញ មានកសិករជាច្រើននៅខ្វះខាតទុន ដើម្បីវិនិយោគលើការរៀបចំប្រព័ន្ធកសិកម្មបែបទំនើប ដោយសារស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នរបស់កសិករខ្មែរនៅពុំទាន់ធូធារនៅឡើយ។ ដូច្នេះមានកសិករជាច្រើនបានខ្ចីទុនដោយមានកម្ចីការប្រាក់ខ្ពស់ពីធនាគារ (ជាពិសេសគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ) ក្នុងការវិនិយោគនេះ។ ទោះបីជាមានការកំណត់ពីរដ្ឋាភិបាលអោយកាត់បន្ថយនូវថ្លៃការប្រាក់កម្ចីក្តីនៅមានកសិករដែលនៅជំពាក់ប្រាក់ធនាគារច្រើននៅឡើយផ្ទុយពីកសិករដែលសងប្រាក់បានត្រឹមត្រូវ។ ដូច្នេះ មានកសិករខ្មែរជាច្រើនជួបបញ្ហាខ្វះទុន ដោយសារតម្លៃនៃការវិនិយោគលើការរៀបចំប្រព័ន្ធកសិកម្មមានកម្រិតខ្ពស់។
ការចង់បានរបស់កសិករ
ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ ទាមទារអោយមានរបបសហការណ៍រួមគ្នារវាងរដ្ឋនិងឯកជន។ ជាដំបូង ប្រការចាំបាច់គឺការជម្រុញការបង្កើតឡើងនូវសហគមន៍កសិករ ជាមួយនឹងការបង្កើតឡើងនូវប្រព័ន្ធអប់រំកសិកររបស់រដ្ឋាភិបាល។ ប្រការសំខាន់បន្ទាប់គឺ ការមានទុនបម្រុងសម្រាប់ការវិនិយោគ និងថែរក្សានូវប្រព័ន្ធធារាសាស្រ្តនៅក្នុងសហគមន៍។ ការសម្របសម្រួលទីផ្សារនិងការផ្តោះប្តូរព័ត៌មាននៅក្នុងសហគមន៍ដើម្បីអោយការផ្គត់ផ្គង់ផលិតផលនៅលើទីផ្សារដំណើរការបានរលូន ក៏ជាប្រការសំខាន់ផងដែរ។ ដូច្នេះ ការធ្វើអោយប្រសើរឡើងនូវការសហការគ្នារវាងរដ្ឋាភិបាលនិងវិស័យឯកជន ព្រមទាំងគ្រឹះស្ថានសិក្សា តាមរយៈការជម្រុញនូវកម្មវិធីអប់រំកសិករនិងធនធានមនុស្សជំនាន់ក្រោយនិងការស្រាវជ្រាវលើវិស័យកសិកម្មជាដើម ក៏ជារឿងសំខាន់ផងដែរ។
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 39】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
រឿងរ៉ាវនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.18 NyoNyum Khmer
ភាគខាងត្បូងនៃទីក្រុងភ្នំពេញ
2023.09.29 NyoNyum KhmerNyoNyum Khmer Special Topics
“ការបង្កើតសហគមន៍រស់នៅធំទូលាយបែបអភិជន ជាមួយអគារលំនៅដ្ឋានប្រណីត និងទាន់សម័យជូនប្រជាពលរដ្ឋនៅតំបន់ប៉ែកខាងជើងក្រុងភ្នំពេញ ជាក្តីស្រមៃរបស់យើងខ្ញុំ”
2023.09.26 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics