មានអតិថិជនជាច្រើនតែងតែចង់បាននូវម្ហូបអាហារដែលមានសុវត្ថិភាពចំពោះសុខភាព។ នៅប្រទេសកម្ពុជាបច្ចុប្បន្ន មានអ្នកប្រើប្រាស់ជាច្រើនកំពុងចាប់អារម្មណ៍ និងជឿជាក់លើកសិផលក្នុងស្រុក ដោយសារមានការព្រួយបារម្ភកាន់តែកើនឡើងចំពោះកសិផលនាំចូលពីក្រៅប្រទេស ដែលប្រើប្រាស់ថ្នាំ និងជីគីមី។ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជននាពេលបច្ចុប្បន្ននេះ មានអ្នកស្ម័គ្រចិត្តមួយចំនួនកំពុងធ្វើការជាមួយកសិករនៅមូលដ្ឋាន។ យើងខ្ញុំ បានជួបជាមួយពួកគាត់ ដើម្បីសាកសួរអំពីមូលហេតុនៃការធ្វើសកម្មភាពទាំងនោះ។
ខ្ញុំចង់ឃើញកសិករខ្មែរមានក្តីសង្ឃឹមលើរបរកសិកម្មរបស់គាត់
កញ្ញា UEHATA Ikumi ជាបុគ្គលិកម្នាក់កំពុងបំរើការនៅផ្សារទំនើបអុីអនក្នុងទីក្រុងភ្នំពេញ។ កញ្ញាបានប្រាប់ឱ្យដឹងថា៖ “នាងខ្ញុំដំបូងពិតជាពុំមានចំណាប់អារម្មណ៍អ្វីចំពោះវិស័យកសិកម្ម និងប្រទេសកម្ពុជានោះទេ”។ តែមានថ្ងៃមួយ នៅពេលកំពុងបំរើការក្នុងផ្សារទំនើបអ៊ីអននៅប្រទេសជប៉ុន កញ្ញាត្រូវបានគេផ្លាស់ប្តូរពីការងារជាអ្នកគ្រប់គ្រងការលក់ផលិតផលសំអាងការ ទៅកាន់កន្លែងលក់កសិផលកសិកម្មវិញ។ នាពេលនោះ នៅក្នុងកំឡុងពេលធ្វើការផ្ទាល់ជាមួយកសិករ កញ្ញាបានយល់ឃើញថា វិស័យកសិកម្មជប៉ុនហាក់ដូចជាពិបាកក្នុងការអភិវឌ្ឍអោយប្រសើរជាងនេះ ព្រោះជប៉ុនកំពុងជួបបញ្ហាប្រឈមមួយចំនួនដូចជា៖ ការកើនឡើងនៃចំនួនមនុស្សចាស់ ការជាវផលិតផលកសិកម្មមានការធ្លាក់ចុះ និងការខ្វះនូវចំនួនអ្នកបន្តវេនធ្វើកសិកម្មជាដើម។ ដោយយល់ឃើញពីបញ្ហាទាំងនេះ កញ្ញាបានគិតពីដំណោះស្រាយមួយ ដើម្បីអោយផលិតផលកសិកម្មជប៉ុនអាចមានលទ្ធភាពផ្គត់ផ្គង់ទៅក្នុងទីផ្សារក្រៅប្រទេស។
ក្រោយមក តាមរយៈរបបកម្មសិក្សារបស់ក្រុមហ៊ុនអុីអន កញ្ញាបានមកប្រទេសកម្ពុជានៅឆ្នាំ២០១៦។ ពេលមកដល់កម្ពុជាដំបូងកញ្ញាបានសង្កេតឃើញថា នៅផ្សារទំនើបអ៊ីអននៅកម្ពុជាពេលនោះខុសប្លែកពីផ្សារទំនើបអ៊ីអន ដែលកញ្ញាបានឃើញនៅប្រទេសវៀតណាមឬម៉ាឡេស៊ី ដែលមានប្រជាពលរដ្ឋទូទៅមកទិញឥវ៉ាន់ជាធម្មតា ប៉ុន្តែកាលនោះ នៅប្រទេសកម្ពុជាវិញមានអតិថិជនខ្មែរជាច្រើនបានមកផ្សារអុីអន ដើម្បីតែមើលមុខទំនិញក្នុងហាងតែប៉ុណ្ណោះ។ ដោយឃើញពីស្ថានភាពពិតបែបនេះ កញ្ញាផ្តើមមានចំណាប់អារម្មណ៍ចំពោះការបំពេញការងារនៅកម្ពុជា ដែលជារឿងថ្មីមួយសម្រាប់កញ្ញា តាំងពីពេលនោះមក។ បន្ទាប់ពីហេតុការណ៍នោះកញ្ញាមានការប្រឹងប្រែងក្នុងការងារប្រចាំថ្ងៃរបស់ខ្លួន រាល់ពេលធ្វើការប្រមូលកសិផលពីកសិករខ្មែរ មកដាក់លក់នៅក្នុងផ្សារទំនើបអ៊ីអនរហូតមក។
បេសកកម្មរបស់កញ្ញាគឺការដាក់តម្រៀបផលិតផលកសិកម្មខ្មែរដើម្បីអោយអតិថិជនអាចស្គាល់ពីកសិករ។ កញ្ញាបានថ្លែងដូចនេះថា៖ “កាលពីដំបូង វាពិតជាមានការលំបាកក្នុងការប្រមូលកសិផលដែលមានគុណភាពកំណត់តាមការកុម្ម៉ង់យកមកដាក់តាំងលក់នៅក្នុងហាង ក៏ប៉ុន្តែបច្ចុប្បន្ននេះ មានភាពប្រសើរឡើងច្រើន ព្រោះមានក្រុមហ៊ុនផ្គត់ផ្គង់ជាដៃគូធ្វើការប្រមូលកសិផលពីកសិករដែលមានកិច្ចសន្យាជាមួយក្រុមហ៊ុន”។
នៅក្នុងហាងមានតម្រៀបនូវប្រភេទកសិផលផ្សេងៗ ដែបានបែងចែកតាមស្លាកសញ្ញានិងស្តង់ដារ ទទួលស្គាល់ដោយស្ថាប័នរដ្ឋាភិបាលនិងក្រុមហ៊ុន។ ឧទាហរណ៍ នៅប្រទេសកម្ពុជាមានរបបទទួលស្គាល់វិធាននៃការអនុវត្តកសិកម្មល្អ ក្នុងការងារផលិតកម្មផ្លែឈើនិងបន្លែស្រស់ (ច្បាប់កំណត់ការគ្រប់គ្រងចំការកសិកម្មសុវត្ថិភាពអាហារ ការរក្សាបរិស្ថាន សុវត្ថិភាពការងារ សិទ្ធមនុស្ស និងសុខមាលភាព) ដែលមានឈ្មោះថា Cambodia Good Agricultural Practice (CamGAP)។ ប្រសិនបើកសិករខ្មែរមានការយល់ដឹងអំពីការលក់ផលិតផលត្រូវនឹងស្តង់ដារបែបនេះ កសិករទាំងនោះនឹងធ្វើការស្វែងយល់ពីតម្រូវការទីផ្សារ ហើយពួកគាត់នឹងអាចធ្វើការផលិតដោយយកចិត្តទុកដាក់លើសុវត្ថិភាពកសិផលជាក់ជាមិនខាន។ លើសពីនេះទៀត ការពិតដែលពួកគាត់អាចទទួលបានប្រាក់ចំណូលកើន និងមានចំណូលទៀតទាត់ពីតម្លៃបន្ថែមបែបនោះវានឹងជួយអោយកសិករខ្មែរមានក្តីសង្ឃឹម។ កញ្ញា Ikumi បានបន្តទៀតថា៖ “នៅពេលដែលនាងខ្ញុំធ្វើសកម្មភាពជាអ្នកសម្របសម្រួលរវាងកសិករដែលជាអ្នកផលិតនិងអតិថិជន នាងខ្ញុំបានឮពីកសិករខ្លះនិយាយថា ពួកគាត់ធ្វើកសិកម្មចំណេញជាងមុន ជាដើម។ រឿងរ៉ាវដែលបានជួបនិងឮទាំងនេះ ជាក្តីបំណងនិងជាការលើកទឹកចិត្តមួយសម្រាប់នាងខ្ញុំ ក្នុងការបំពេញការងារនេះរហូតមក”។
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 39】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics