គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) តើអ្នកមានបញ្ហាស្មារឹង ហើយឈឺ? 【life style】
(ភាសាខ្មែរ) តើអ្នកមានបញ្ហាស្មារឹង ហើយឈឺ? 【life style】
2019.12.24

មានមនុស្សជាច្រើនឈឺស្មា ពិសេសចំពោះអ្នកចំណាយពេលអង្គុយធ្វើ ការដោយប្រើកុំព្យូទ័រយូរៗ។ អាការះស្មារឹងនេះ ជួនកាលធ្វើឲ្យអ្នកឈឺក្បាល គេងមិនលក់ រឺរហូតដល់ក្អួតចង្អោទៀតផង។ ទាំងនេះគឺជារោគសញ្ញាបង្ក បញ្ហាដល់សុខភាពរបស់អ្នក។ សូមថែរក្សាសុខភាពដោយវិធីងាយៗតាមការ ណែនាំរបស់លោកគ្រូ YAEGASHI Kei ខាងក្រោម ដោយជៀសវាងការពឹងផ្អែកលើមន្ទីរពេទ្យ រឺ ហាងម៉ាស្សាខ្លាំងពេក។

លំហាត់ប្រាណងាយៗសម្រាប់ស្មារឹង

សម្រួលក

– យកដៃម្ខាងដាក់លើក្បាលឲ្យត្រង់ ហើយដកដង្ហើមចូល

– ទាញក្បាលផ្តេកមកតាមទិសរបស់ដៃដោយងោកមកខាងមុខ ហើយដកដង្ហើមចេញ

– រក្សាជំហរបែបនេះរយះពេល១០វិនាទី

– ប្តូរដៃម្ខាងទៀត ហើយធ្វើដូចខាងលើ

 – យកដៃម្ខាងដាក់លើក្បាលឲ្យត្រង់ ហើយដកដង្ហើមចូល

– ទាញក្បាលផ្តេកមកតាមទិសរបស់ដៃដោយងើយទៅខាងក្រោយ  ហើយដកដង្ហើមចេញ

– រក្សាជំហរបែបនេះរយះពេល១០វិនាទី

– ប្តូរដៃម្ខាងទៀត ហើយធ្វើដូចខាងលើ

ធ្វើចលនាសាច់ដុំស្មា និងខ្នង

– ងើយក្បាលឡើងលើ

– សំយ៉ុងដៃទាំងពីរចុះក្រោម

– ញឹងស្មាទាំងពីរឡើងលើ ហើយទាញទៅក្រោយខ្នង

– ដកដង្ហើមចូល

– រក្សាជំហរបែបនេះរយះពេល៥វិនាទី

– សម្រួលក្បាល និងស្មាមកសភាពត្រង់ធម្មតាវិញ ដោយដកដង្ហើម ចេញ។

ព្យាយាមធ្វើលំហាត់ប្រាណបែបនេះដោយអារម្មណ៏ល្អ ហើយធ្វើឲ្យបាន៥ដង

ក្នុង១ថ្ងៃ ដើម្បីជីវិតស្រស់ថ្លា។

ប្រវត្តិរូបសង្ខេប

YAEGASHI Kei

លោកគ្រូកើតនៅខេត្តអ៊ីវ៉ាតិ នៃប្រទេសជប៉ុន។ លោកគ្រូមានបទពិសោធន៏ជាង១០ឆ្នាំនៅគ្លីនិកឆ្អឹង និងការព្យាបាលដោយគួកច្របាច់នៅទីក្រុង Tokyo

និង Yokohama ប្រទេសជប៉ុន។ លោកគ្រូបានមកបើកគ្លឹនិកនៅទីក្រុងភ្នំពេញកាលពីឆ្នាំ២០១២ ដោយមានឈ្មោះថា ZEN Yugawa ផ្ទះលេខ០២ ផ្លូវលេខ

៣៥២ ទូរស័ព្ទលេខ ០៧៨ ២៤៩ ៩៧៦។
សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer