គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) គន្លឹះ៥យ៉ាងសំរាប់ការកំសាន្តពិធីបុណ្យ បាញ់កាំជ្រួច 5 Tips to Enjoy Hanabi Festival Lead
(ភាសាខ្មែរ) គន្លឹះ៥យ៉ាងសំរាប់ការកំសាន្តពិធីបុណ្យ បាញ់កាំជ្រួច 5 Tips to Enjoy Hanabi Festival Lead
2019.08.03

យើងខ្ញុំនឹងបង្ហាញ៥ចំនុចដើម្បីកំសាន្តពិធីបុណ្យបាញ់កាំជ្រួចនៅប្រទេសជប៉ុន!

កាំជ្រួច (Hanabi) ជាកំណាព្យប្រពៃណីរបស់ជប៉ុននៅរដូវក្តៅ។

ជារៀងរាល់ឆ្នាំចាប់ពីខែកក្កដាដល់ខែសីហា ពិធីបាញ់កាំជ្រួចនៅគ្រប់ទីកន្លែងទូទាំងប្រទេស ត្រូវបានប្រារព្ធឡើង។ រាល់ពិធីនីមួយៗ មានកាំជ្រួចចំនួនចាប់ពីរាប់ពាន់គ្រាប់ រហូតដល់រាប់ម៉ឺនគ្រាប់ ត្រូវបានបាញ់បង្ហោះឡើង ដែលធ្វើឲ្យរំលេចពណ៌លើផ្ទៃមេឃនារដូវក្តៅ។ សម្រស់ និងឥទ្ធិពលនោះ មានតម្លៃក្នុងការទស្សនា។ តោះទៅលេងប្រទេសជប៉ុននៅរដូវក្តៅ ហើយកំសាន្តជាមួយការបាញ់កាំជ្រួច ♪


១. យកចិត្តទុកដាក់លើប្រភេទកាំជ្រួចផ្សេងៗ

បើនិយាយពីកាំជ្រួច វាមានប្រភេទផ្សេងៗ។ មានកាំជ្រួចប្រភេទជាខ្សែពន្លឺ ប្រភេទពន្លឺជាចំនុចៗរីកមូល ប្រភេទកាំជ្រួចដែលព៌ណនៃពន្លឺប្រែប្រួលទៅតាមពេល និងប្រភេទកាំជ្រួចដែលបាញ់មួយគ្រាប់បែកផ្ទួនស្រុះគ្នាជាដើម។ បន្ថែមលើប្រភេទទាំងលើនេះបច្ចុប្បន្ន មានកាំជ្រួចពិសេសផ្សេងៗដែលមានទម្រង់ជារូបបេះដូង និងជារូបសណ្ឋានមុខរបស់តុក្តានានា ត្រូវបានបង្កើតឡើង។ ម្យ៉ាងវិញទៀត ក៏មានការសម្តែងដោយការបាញ់ប្រភេទកាំជ្រួចផ្សេងៗទាំងនោះរួមគ្នាជាបន្តបន្ទាប់ផងដែរ ដែលជាចំនុចទាក់ទាញនៃពិធីបុណ្យបាញ់កាំជ្រួច។ ចូរកំសាន្តជាមួយពិធីបុណ្យកាំជ្រួចដោយផ្តោតការចាប់អារម្មណ៍លើពណ៌ ទម្រង់ និងការផ្គុំបញ្ចូលគ្នារបស់កាំជ្រួច ដែលបានបង្កើតឡើងដោយអ្នកបាញ់កាំជ្រួចដ៏មានជំនាញច្បាស់លាស់ និងប៉ិនប្រសប់។

២. តោះស្លៀកសំលៀកបំពាក់ Yukata


គេហៅសំលៀកបំពាក់ប្រពៃណី Kimono របស់ជនជាតិជប៉ុន ស្លៀកនៅរដូវក្តៅថា Yukata។ បច្ចុប្បន្នកម្រមានអ្នកស្លៀកសំលៀកបំពាក់នេះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ប៉ុន្តៃមានមនុស្សជាច្រើនស្លៀកសំលៀកបំពាក់នេះ ទៅក្នុងពិធីបុណ្យរដូវក្តៅ និងពិធីបុណ្យបាញ់កាំជ្រួចជាដើម។ ការស្លៀកសំលៀកបំពាក់ Yukata ធ្វើអោយយើងមានអារម្មណ៍ដូចគ្នានៅរដូវក្តៅ។
សំលៀកបំពាក់ Yukata ដែលថោកគឺមានតម្លៃប្រហែល២ទៅ៣ពាន់យេ៉ន។ បើអ្នកស្វែងរកពាក្យថា “Yukata shop” ជាដើមតាមអ៊ីនធើណេត នោះនឹងមានព័ត៌មានផ្សេងៗចេញមក ដូច្នេះបើសិនជាអ្នកជាវសំលៀកបំពាក់ Yukata ហើយស្លៀកចូលរួមពិធីបុណ្យបាញ់កាំជ្រួច តើយ៉ាងម៉េចដែរ?

 

៣. ញុំាផង លេងផងនៅឯតូបលក់ផង!


ការកំសាន្តនៅក្នុងពិធីបុណ្យបាញ់កាំជ្រួច មិនមែនមានតែកាំជ្រួចតែមួយមុខប៉ុណ្ណោះទេ។ មានតូបលក់ទំនិញ និងរបស់ញុំាជាច្រើននៅកន្លែងពិធីដែលធ្វើឲ្យអ្នករំភើប។ មានរបស់ញុំាជាច្រើនតំរៀបគ្នាចាប់ពី របស់ប្រៃ រហូតដល់របស់ផ្អែម ដូចជា មឹកអាំង នំគ្រួកបែបជប៉ុន មីឆា ស្ករគ្រាប់អំបោះ និងស្ករគ្រាប់ផ្លែបោ៉មជាដើម និងក្រៅពីនោះ ក៏មានល្បែងកំសាន្តនានាដូចជា ល្បែងស្រង់ត្រីក្រឹម និងល្បែងបាញ់កាំភ្លើងជាដើមផងដែរ។ សូមសាកល្បងចូលមើលតូបផ្សេងៗតាមដងផ្លូវទាំងនោះផង។

 

៤. ប្រុងប្រយ័ត្នចំពោះហ្វូងមនុស្ស!


មានមនុស្សជាច្រើនចូលរួមក្នុងកម្មវិធីបុណ្យបាញ់កាំជ្រួច។ ថ្វីត្បិតតែមានកន្លែងដើរលើផ្លូវច្រើនបានពីការបិទផ្លូវហាមការធ្វើចរាចរនៅផ្លូវក្បែខាងកន្លែងពិធីក៏ពិតមែន មានមនុស្សដើរយ៉ាងច្រើនកុះករលើផ្លូវ។ អ្នកអាចដឹងបានព្រោះវាដូចគ្នានិងពេលពិធីបុណ្យអ៊ុំទូកនៅទីក្រុងភ្នំពេញ។ ចូរប្រយ័ត្នកុំឲ្យនៅដាច់ ឬជាប់ក្នុងហ្វូងមនុស្សនោះ បើអ្នកទៅជាមួយមិត្តភក្តិនិងគ្រួសារ។

 

៥. តោះរកកន្លែងដែលឃ្លាតបន្តិច


ចំពោះអ្នកដែលមិនសូវចូលចិត្តហ្វូងមនុស្សច្រើន តោះកំសាន្តជាមួយការមើលកាំជ្រួចពីកន្លែងដែលឃ្លាតបន្តិចពីកន្លែងពិធី។ យើងក៏អាចមើលកាំជ្រួចកំសាន្តបាន ពីកន្លែងដែលឆ្ងាយបន្តិចពីកន្លែងពិធី ដែលពុំមានអ្វីរំខានទិដ្ឋភាពនៅលើមេឃ។ វាក៏រ៉ូមែនទិកដែរ បើអាចទស្សនាបានពីភោជនីយដ្ឋាន ឬបារពីជាន់លើអាគារ ក៏ប៉ុន្តៃនៅថ្ងៃពិធីបុណ្យកាំជ្រួច ដោយសារកន្លែងអង្គុយភាគច្រើពេញនៅហាងកន្លែងបែបនេះ គួរតែឆាប់កក់
ទុកមុនជាការប្រសើរ។ ចំនុចទីតាំងចន្លោះដែលអាចមើលកាំជ្រួចឃើញច្បាស់ សូមសាកសួរតាមអ៊ីនធឺណែត និង SNSក៏ដូចជាសួរអ្នកម្ចាស់ស្រុកផ្ទាល់ជាដើម។

តោះលេងកាំជ្រួច!

នៅប្រទេសជប៉ុនមានកាំជ្រួចដាក់លក់នៅហាងនានាជាច្រើនដូចជា ហាងលក់២៤ម៉ោង ហាងលក់ទំនិញធំៗ ហាងលក់ប្រដាប់ក្មេងលែង និងហាងលក់បញ្ចុះតម្លៃ ក៏ដូចជាហាង១០០យ៉េន ដ៏ពេញនិយមសម្រាប់ជនបរទេសជាដើម។ កាំជ្រួចនេះអ្នកអាចដុតលេងកំសាន្តដោយខ្លួនឯង ខុសពីកាំជ្រួចធំៗដែលបាញ់នៅពិធីបុណ្យបាញ់កាំជ្រួច។ មានកាំជ្រួចលេងច្រើនប្រភេទ ចាប់ពីតូចដល់ធំពីប្រភេទកាន់ដោយដៃ និងប្រភេទដាក់បាញ់ឡើងលើពីដី។ ការលេងកាំជ្រួចជាមួយមិត្តភក្តិ និងក្រុមគ្រួសារ នៅសួនផ្ទះនិងសាធារណៈ ទីបោះជំរុំ តាមមាត់ស្ទឹង និងតាមមាត់សមុទ្រជាដើម ជាការកំសាន្តនៅរដូវក្តៅទូទៅមួយរបស់ជនជាតិជប៉ុន។


※ សូមប្រុងប្រយ័ត្នងចំពោះសុវត្ថិភាពដោយការប្រើប្រាស់ភ្លើង
※ សូមយកធុងដែលមានទឹកតាមជាមួយ ហើយពន្លត់ភ្លើង
កាំជ្រួចឲ្យបានល្អបន្ទាប់ពីលេងចប់។
※ សូមយកសំរាមពីកាំជ្រូចចោលនៅទីដែលបានកំណត់ ឬយកមកផ្ទះរៀងៗខ្លួន។
※ នៅកន្លែងសាធារណៈដូចជាសួនឧទ្យានជាដើម ដោយសារ
មានកន្លែងហាមឃាត់និងកន្លែងដែលអាចលេងកាំជ្រួច
បាន ដូច្នេះសូមបញ្ជាក់វាជាមុនដាច់ខាត។

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer