Geisha ជាអ្នកបំរើសេវាកម្មនៅក្នុងពិធីជប់លៀងផ្សេងៗតាមរយៈការសម្តែងនូវរបាំនិងចម្រៀងក៏ដូចជាឧបករណ៍តន្រ្តីបែបជប៉ុន(ទ្រ)ជាដើម នៅតាមបណ្តារភោជនីយដ្ឋាន(ថ្លៃថ្នូរ)ដែលបានកើតឡើងតាំងពីសតវត្សទី១៧ រហូតដល់សតវត្សទី១៩ នៃសម័យ Edo ប្រទេសជប៉ុន។ ដើមឡើយ បុរសៗជាអ្នកបំរើការងារសេវាកម្មនេះ នៅក្នុងពិធីជប់លៀងនិងមើលបំរើអ្នករបាំស្រ្តីជាដើម។ តែក្រោយមក វាបានប្រែជាការងាររបស់ស្រ្តីវិញ រហូតដល់នាពេលបច្ចុប្បន្ន។ គេចាំបាច់ត្រូវទទួលការបណ្តុះបណ្តាលនូវជំនាញនិងរបៀបទទួលភ្ញៀវផ្សេងៗដូចជា របាំ តន្ត្រីនិងចម្រៀងជាដើមក្នុងរយៈពេលប្រមាណ ៦ ឆ្នាំដើម្បីក្លាយជា Geisha ។ គេក៏អាចចាប់ផ្តើមចូលរៀនបានពីអាយុ ១៥ ឆ្នាំ ហើយGeisha ត្រូវបានគេទទួលស្គាល់ជាទូទៅនៅអាយុ ២០ ឆ្នាំ។
នៅសម័យ Edo ចំនួនអ្នកបំរើសេវាកម្មជា Geisha មានតិចតួចនៅឡើយ ព្រោះការងារនេះត្រូវបានហាមឃាត់យ៉ាងតឹងរឹងដោយរដ្ឋអំណាចនាសម័យនោះ។ ក៏ប៉ុន្តែនៅចុងសតវត្សទី ១៩ នៅដើមសម័យ Meiji នៅក្នុងប្រទេសជប៉ុន ដោយមានការកែប្រែច្បាប់ថ្មី បានធ្វើឱ្យចំនួនអ្នកបំរើសេវាកម្មជា Geisha កើនឡើងជាបន្តបន្ទាប់នៅទូទាំងប្រទេសជប៉ុន។ រហូតមកដល់ទស្សវត្សឆ្នាំ១៩៥០ មានការហៅឈ្មោះ Geisha ជាទូទៅនៅទូទាំងប្រទេសជប៉ុន ក៏ប៉ុន្តែបច្ចុប្បន្ន ឈ្មោះ Geisha នេះ បាននៅសេសសល់នៅតាមបណ្តារទីក្រុងធំៗមួយចំនួនដូចជា ទីក្រុង Tokyo, Osaka និងនៅតាមទីកន្លែងទេសចរណ៍មួយចំនួនតែប៉ុណ្ណោះ។
ដើមឡើយ មានតែភ្ញៀវដែលមានវណ្ណៈខ្ពស់ក្នុងសង្គមប៉ុណ្ណោះ ដែលមានលទ្ធភាពទទួលសេវាកម្ម Geisha នៅតាមបណ្តារភោជនីយដ្ឋានលំដាប់ខ្ពស់ៗ ក្នុងឱកាសការងារនិងនៅទីកន្លែងសម្រាប់ប្រាស្រ័យទាក់ទងគ្នាជាដើម ដែលវាជាសេវាកម្មសម្រាប់វណ្ណៈអភិជនមួយនៅក្នុងប្រទេសជប៉ុន។ ពីព្រោះបើពុំមានការណែនាំពិសេសនោះទេ អ្នកសាមញពុំអាចប្រើប្រាស់នូវសេវាកម្មបំរើដោយ Geisha នេះបានឡើយ។ បច្ចុប្បន្នមនុស្សទូទៅអាចជួប Geisha បាននៅតាមបណ្តារភោជនីយដ្ឋានមួយចំនួន និងនៅក្នុងពិធីបុណ្យនៅតាមបណ្តាររោងល្ខោន ដែលធ្វើឡើងពីរឬបីដងក្នុងមួយឆ្នាំ ក៏ដូចជាក្នុងពិធីមួយចំនួនដែលប្រារព្ធឡើងជាប្រចាំនៅប្រទេសជប៉ុនផងដែរ។
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No.38】
この記事が気に入ったら
いいね!しよう
We will send you the latest information
រមណីយដ្ឋានជិះស្គីលើព្រឹលទឹកកក Hunter Mountain Shiobara
2022.03.22 japan view未分類
(ភាសាខ្មែរ) បង្កើនស្មារតីជួយគ្នាក្នុងគ្រាលំបាក
2020.07.14 japan view
(ភាសាខ្មែរ) ទេសភាពដែលបន្តរាប់រយឆ្នាំពីបុរាណកាល
2020.05.27 japan view
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics