គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(日本語) 8月1日、在仙台カンボジア名誉領事館が開設
(日本語) 8月1日、在仙台カンボジア名誉領事館が開設
2019.07.31

ចាប់ពីថ្ងៃទី១ ខែសីហានេះតទៅ ស្ថានកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងសេនដាយនៃខេត្តមីយ៉ាហ្កី​ប្រទេសជប៉ុន នឹងត្រូវបានបើកដំណើរការ។​ ស្ថានកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសជប៉ុននេះ ជាស្ថានកុងស៊ុលទី៥ បន្ទាប់ពីការបើកស្ថានកុងស៊ុលនានា នៅខេត្តហុកកៃដូ និងខេត្តណាកូយ៉ាជាដើម នឹងមានបំរើសេវាផ្តល់ទិដ្ឋការជាដើម ជំនួសឲ្យការងារមួយផ្នែករបស់ស្ថានទូត។

នៅមុនថ្ងៃបើកដំណើរការជាផ្លូវការនេះ មានពិធីបើកសម្ភោធស្ថានកុងស៊ុល ដែលបានប្រារព្ធឡើងនៅឯការិយាល័យស្ថានកុងស៊ុល នាថ្ងៃទី២៦ ខែកក្កដាកន្លងទៅនេះ។ មានភ្ញៀវកិត្តិយសសំខាន់ៗពីព្រះរាជាណាចក្រកម្ពុជា ត្រូ​វបានអញ្ជើញចូលរួមនៅក្នុងពិធី នៅក្នុងនោះ បុគ្គលិករបស់ទស្សនាវដ្ដីញញឹមម្នាក់ក៏មានវត្តមាននៅក្នុងពិធីនោះផងដែរ។

នៅក្នុងពិធីសម្ភោធបើកស្ថានកុងស៊ុលនោះ តំណាងនៃរដ្ឋាភិបាលកម្ពុជា បានថ្លែងរំពឹងថា តាមរយៈការបើកស្ថានកុងស៊ុលនៅទីក្រុងសេនដាយនេះ នឹងនាំឲ្យមានការរីកចំរើននៃទំនាក់ទំនងពានិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរកាន់តែប្រសើរ ហើយក៏នឹងរំពឹងនូវតួនាទីរបស់ស្ថានកុងស៊ុលចំពោះការបំរើសេវាការងារកុងស៊ុល និងការចេញនូវលិខិតស្នាមទាក់ទងនិងផ្លូវច្បាប់នានា​ ជូនដល់ប្រជាជនខ្មែរ ក៏ដូចជានិស្សិតខ្មែរដែលកំពុងរស់នៅ និងសិក្សាក្នុងខេត្តមីយ៉ាហ្កី ព្រមទាំងតំបន់ក្បែខាងនោះផងដែរ។

បន្ទាប់ពីពិធីសម្ភោធមក មានពិធីជប់លៀងស្វាគមន៍លោកកុងស៊ុលកិត្តិយស TAI Susumu ដែលមានការចូលរួមពីសំណាកភ្ញៀវកិត្តិយសជាច្រើនជាតំណាងពីតំបន់នានានៅក្នុងប្រទេសជប៉ុនចូលរួម។​ ​គួររំលឹកដែរថា តំបន់ដែនសមត្ថកិច្ចនៃស្ថានកុងស៊ុលនេះ គ្រោងនឹងធ្វើការដោយគ្របដណ្តប់ក្នុងខេត្តមីយ៉ាហ្កី និងខេត្តក្បែរខាងក្នុងតំបន់កាន់តូ និងខេត្តនីហ្កាតាផងដែរ។ ហើយដំណើរការផ្តល់ទិដ្ឋការជូនជនជាតិជប៉ុន​ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៩​ ខែសីហានេះ។

បច្ចុប្បន្ន មានជើងហោះហើរពីទីក្រុងសេនដាយទៅកាន់តំបន់អាស៊ីកើនឡើង ហើយនៅខែតុលាខាងមុខនេះ នឹងមានការបើកឲ្យដំណើរការការហោះហើរសាឡើងវិញនូវជើងហោះហើរអាកាសចរថៃពីទីក្រុងសេនដាយ ទៅកាន់ទីក្រុងបាងកកជាដើម បានសម្រួលដល់ការមកកាន់ប្រទេសកម្ពុជាផងដែរ។ ចំពោះភ្ញៀវជប៉ុនដែលមានគម្រោងទស្សនានិងពិគ្រោះអំពីទិដ្ឋការកម្ពុជា សូមអញ្ជើញមកកាន់ស្ថានកុងស៊ុល។

 

<ព័ត៌មានលំអិត>

ស្ថានកុងស៊ុលកិត្តិយសព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសេនដាយ

7th Floor, Eastern building, 1-6-6 Kamisugi, Aoba-ku, Sendai-shi,

Post Code: 980-0011, Tel. 022-393-4861 Fax. 022-393-4862

 

គេហទំព័រផ្លូវការនៃស្ថានកុងស៊ុលកិត្តិយសព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសេនដាយ

 

※ថ្ងៃសំរាកប្រចាំរដូវក្តៅ: ថ្ងៃទី១៣(អង្គារ) ដល់ទី១៦(សុក្រ) ខែសីហា

 

Translation: NOP Visal

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer