ចូរសាកល្បងឆ្លើយសំណួរ៣ខាងក្រោម។
សំណួរទី១ : តើគួរសន្សំលុយបែបណា?
ចំលើយ
ក) នៅពេលមានលុយបន្ថែមក្រៅ
ខ) នៅពេលទទួលបានប្រាក់ខែ បែកចែកខ្លះសម្រាប់សន្សំ
សំណួរទី២ : តើគួរចាត់ចែងគណនីធនាគារយ៉ាងដូចម្តេច?
ចំលើយ
ក) បែងចែកឲ្យដាច់ពីគ្នារវាងគណនីសន្សំ និងគណនីប្រាក់ខែ
ខ) ដាក់លុយក្នុងគណនីតែមួយ
សំណួរទី៣ : ប្រសិនបើអ្នកមានលុយតម្កល់សម្រាប់ទិញផ្ទះ តើអ្នកនឹងធ្វើដូចម្តេច?
ចំលើយ
ក) នៅរក្សាសន្សំលុយនោះដដែល ហើយបន្តរស់នៅផ្ទះជួល
ខ) យកកម្ចីទិញផ្ទះ
ការបកស្រាយរាល់សំណួរនីមួយៗ
តើអ្នកជ្រើសរើសយកចំលើយណាខ្លះ? បើយកចំលើយក) កាន់តែ ច្រើន គឺកាន់តែល្អ។
ចំពោះសំណួរទី១ : ប្រសិនបើអ្នកចង់សន្សំលុយ អ្នកគួរតែបែកចែក នៅថ្ងៃទទួលប្រាក់ខែ។ យើងម្នាក់ៗតែងតែមានចំណង់ចំណាយនៅ ពេលមានលុយជាក់ស្តែង។
ចំពោះសំណួរទី២ : សំណួរទី២ទាក់ទងនឹងសំណួរទី១។ ជំហានដំ បូងសម្រាប់អ្នកឆ្លាត គឺបែកចែកគណនីសន្សំ និងគណនីទទួលប្រាក់ ខែឲ្យដាច់ពីគ្នា។ បញ្ឈប់ការចំណាយមិនចាំបាច់។
ចំពោះសំណួរទី៣ : មុនពេលអ្នកទៅខ្ចីលុយពីធនាគារ អ្នកគួរគិតពី តម្លៃផ្ទះដែលចង់បាននោះសិន ដោយរួមមានលក្ខខណ្ឌរបស់ធនា គារតាមគំរូដូចឧទាហរណ៍ខាងក្រោមៈ
-កម្ចីអតិប្បរមាបាន៦០% នៃការវាយតម្លៃទ្រព្យ
-កម្ចីរយៈពេលវែងបំផុតបាន២០ឆ្នាំ
-កម្ចីទឹកប្រាក់ពី២០.០០០ដុល្លារ ដល់ ៣.០០០.០០០ដុល្លារ
-៣%នៃចំនួនបង់សរុបក្នុងរយៈពេល៣ឆ្នាំដំបូង
-ថ្លៃអនុម័តកម្ចី១%នៃចំនួនកម្ចី
-ថ្លៃទាក់ទងផ្សេងៗ
-ការវាយតម្លៃទ្រព្យសម្បតិ្ត100ដុល្លារទៅ២០០ដុល្លារ
-ថ្លៃរៀបចំឯកសារ២០០ដុល្លារ
-ការចុះឈ្មោះបញ្ចំា១៨០ដុល្លារទៅ២៥០ដុល្លារ
-ធានារ៉ាប់រងលើអគ្គីភ័យ (ត្រូវតែបន្តសុពលភាពជារៀងរាល់ឆ្នាំ)
ឃើញទេ? យើងត្រូវចំណាយលើប្រការជាច្រើន មិនត្រឹមតែប៉ុណ្ណោះ ប៉ុន្មានឆ្នាំក្រោយ យើងត្រូវចំណាយទៅលើការជួសជុលផ្ទះ ពីព្រោះ កាន់តែចាស់ទៅតាមពេលវេលា។
យើងត្រូវមានសាច់ប្រាក់នៅក្នុងដៃចំនួន២០.០០០ដុល្លារ សម្រាប់ ការទិញផ្ទះមួយតម្លៃ៥០.០០០ដុល្លារ។ ៣០.០០០ទៀតត្រូវខ្ចីពីធនា គារ។ ប្រសិនបើកម្ចីរយៈពេល២០ឆ្នាំ ហើយការប្រាក់៣.០០០ ដុល្លារក្នុង១ឆ្នាំនោះ យើងត្រូវសងការប្រាក់ចំនួន៦០.០០០ដុល្លារ។ នៅពេលចង់ទិញផ្ទះដោយកម្ចីពីធនាគារ យើងគួរគិតពីលុយខ្ចីជា ជាងគិតពីលុយដែលត្រូវបង់នៅថ្ងៃអនាគត។ យ៉ាងណាមិញ ជីវិត រស់នៅផ្ទះជួល គឺងាយស្រួលជាង។ អ្នកគួរគិតពីគុណសម្បត្តិ និង គុណវិបត្តិពីការទិញផ្ទះ។
ប្រវត្តិសង្ខេប
ឈ្មោះ TANAKA Yukie
ជាអ្នកធ្វើផែនការហិរញ្ញវត្ថុ ជាទីប្រឹក្សាដំណោះស្រាយហិរញ្ញវត្ថុនៅ ប្រទេសម៉ាឡេស៊ី។ លោកស្រីបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Michigan State សហរដ្ឋអាមេរិក។
សម្រាប់ពត៌មានបន្ថែម ៖
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) សិល្បៈដែលឆ្លុះបញ្ចាំងពីសង្គម
2021.05.28 Japan Foundation CollaborationLife Styletrend&culture
(ភាសាខ្មែរ) ការរៀបចំសក់ដោយខ្លួនឯងសម្រាប់នារីការិល័យ 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) វិធីកាត់ រឺដក ចិញ្ចើមបែបជប៉ុន 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) ម្ជុលវិទ្យាសាស្ត្រ និងការដុត (Acupuncture) (Moxibustion) 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) ការព្យាបាលដែលងាយនឹងមានកំហុស 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) លំហាត់ប្រាណសាច់ដុំ 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) ការព្យាបាលរន្ធឬសធ្មេញ តើអ្វីទៅជាការព្យាបាលរន្ធឬសធ្មេញ? 【life style】
2020.01.02 Life Style
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer