គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ឥរិយាបថនៃការប្រើ Onsen 【Special2】
(ភាសាខ្មែរ) ឥរិយាបថនៃការប្រើ Onsen 【Special2】
2020.01.29

Onsen ជាអាងទឹកធំដែលអ្នកទាំងអស់គ្នាចូលមុជត្រាំ។ សូមប្រកាន់ភ្ជាប់ឥរិយាបថដើម្បីរីករាយនឹង Onsen ទាំងអស់គ្នា។

ក្នុងអត្ថបទលេខ​មុន គេនិយាយអំពី វិធីសាស្រ្តកម្សាន្ត ONSEN បើសិនជាអ្នកមិនទាន់បានអាននោះទេ សូមចូលទៅកាន់ link ខាងក្រោម:

អាក្រាតកាយទាំងអស់!

ពេលចូលបន្ទប់មុជត្រាំ ជាគោលការណ៍ត្រូវ “អាក្រាតកាយទាំងអស់”។ វាប្រហែលជាអៀនខ្មាស់ ប៉ុន្តែវាជាវិន័យជាធម្មតានៃ Onsen។ អាក្រាតកាយទាំងអស់គ្នា សូមក្លាហាន កុំគិតខ្មាស់អៀន។ សូមដោះសំលៀកបំពាក់ រួមទាំងឈុតក្នុង រួចដាក់ក្នុងកញ្រែ្ចង ហើយសំដៅទៅកន្លែងចូលមុជត្រាំទាំងអាក្រាតកាយ។

* សូមប្រើទូរចាក់សោរដាក់វត្ថុមានតំលៃដូចជា កាបូបលុយ ឬទូរស័ព្ទដៃជាដើម។

* ស្បែកជើងសូមដោះដាក់នៅក្នុងធ្នើរនៅមាត់ចូលទីកន្លែង Onsen ហើយនៅ ក្នុងទីកន្លែង Onsen ទូទៅគេពាក់ស្បែកជើងស្លីបព័រ ឬជើងទទេ។

កន្លែងសម្រាប់បុរស កន្លែងសម្រាប់ស្ត្រី ឬមានកន្លែងមុជត្រាំចូលគ្នាខ្លះៗ

កន្លែងមុជត្រាំភាគច្រើនគឺបែងចែកកន្លែងសម្រាប់បុរស និងកន្លែងសម្រាប់ស្ត្រី សូមប្រយ័ត្នកុំអោយច្រលំ។ (“មុជចូលគ្នា (kon-yoku) “មានន័យថា ជា Onsen ដែលចូលមុជត្រាំទាំងបុរសទាំងស្ត្រីជាមួយគ្នាបានតែមានតិចតួច)

មុនចូលមុជត្រាំទឹកក្តៅ សូមលាងសំអាតខ្លួនប្រាណ

ដើម្បីរក្សាទឹកក្តៅដែលទាំងអស់គ្នាចូលមុជត្រាំអោយស្អាត មុនចូលមុជត្រាំសូមលាងសំអាតខ្លួនប្រាណអោយបានស្អាតសិន។

កន្សែងជូតខ្លួន មិនត្រូវដាក់ចូលត្រាំក្នុងទឹកក្តៅឡើយ

កន្សែងជូតខ្លួនដែលប្រើបាំងខ្លួនអាក្រាតបន្តិច អាចយកចូលបន្ទប់មុជត្រាំបានតែមិនអាចដាក់ចូលក្នុងទឹកក្តៅនៃអាងមុជត្រាំបានទេ។  នេះក៍ដើម្បីរក្សាទឹកក្តៅអោយនៅស្អាត។  ពេលត្រាំក្នុងទឹកក្តៅ ជា ជំនាញគេបត់កន្សែងហើយដាក់លើក្បាល។

មួយវិញទៀត សូមកុំអោយសក់ក្បាលចូលត្រាំក្នុងទឹកក្តៅ ដោយចងសក់នៅលើក្បាលជាដើម។  ជាគោលដែលអាចត្រាំក្នុងទឹកក្តៅបានគឺតែខ្លួនដែលត្រូវលាងសំអាតនោះ។  ការគិតយកចិត្តទុកដាក់ដើម្បីរក្សាទឹកក្តៅអោយស្អាត គឺសំខាន់ណាស់។

ការហែលគឺ NO!

មាន Onsen ដែលមានអាងមុជត្រាំធំទូលាយដូចអាងហែលទឹកដែរ ប៉ុន្តែការហែលនៅក្នុងអាងមុជត្រាំនោះគឺ NO!

សូមគិតពិចារណាដើម្បីអោយអ្នកទាំងអស់គ្នាអាចចូលមុជត្រាំក្នុង Onsen បានដោយស្រួលបួល។  Onsen មិនមែនជាអាងហែលទឹកទេ។
អត្ថបទបន្ទាប់ “ONSEN ដ៏ល្បីល្បាញនៅប្រទេសជប៉ុន”

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 27】



この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer