កាលពីចុងឆ្នាំ២០១៩ ក្រោយពីមានការផ្ទុះឡើងនៃជម្ងឺឆ្លងកូរ៉ូណា ឬកូវីដ១៩នៅប្រទេសចិនមក នៅក្នុងប្រទេសជប៉ុនវិស័យទេសចរាណ៍ រួមនឹងសេវាកម្មភោជនីយដ្ឋាន និងហាងលក់ម្ហូបអាហារបានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងជាពិសេស បន្ទាប់ពីមានការរឹតបន្តឹងការធ្វើដំណើរ។ ក៏ប៉ុន្តែទោះបីជាស្ថិតនៅក្នុងស្ថានភាពបែបនេះក្តី មានហាងអាហារខ្លះបានចាប់ផ្តើមដាក់លក់ជាបាយប្រអប់នៅតាមហាងរបស់ខ្លួន ហើយក៏មានអ្នកចាប់ផ្តើមសាកល្បងនូវអាជីវកម្មថ្មីៗមួយចំនួនផងដែរ។ ក្នុងនោះស្ថានភាពបែបនេះ បច្ចុប្បន្នអ្វីដែលប្រជាជនជប៉ុនកំពុងចាប់អារម្មណ៍ជាងគេនោះគឺ “ សារៈសំខាន់នៃការប្រាស្រ័យទាក់ទងរបស់ប្រជាជនក្នុងតំបន់”។
ជប៉ុនជាប្រទេសដែលមានប្រវត្តិនៃគ្រោះមហន្តរាយធម្មជាតិជាច្រើន ដូចជា ការរញ្ជួយដី និងខ្យល់ព្យុះជាដើម តាំងពីបុរាណកាលមកក៏ប៉ុន្តែប្រជាជនជប៉ុនបានឆ្លងផុតនូវគ្រោះមហន្តរាយទាំងនោះបានតាមរយៈការជួយគ្នាទៅវិញទៅមកពីជំនាន់មួយទៅជំនាន់មួយតរៀងមក។ យ៉ាងណាមិញ បច្ចុប្បន្នមានហាងលក់ទំនិញទំនើបៗខ្នាតធំជាច្រើនបានកើនឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេសជប៉ុន ដែលជាលទ្ធផលនៃការរីកចំរើនដែលបង្ករអោយមាន ភាពងាយស្រួលនិងប្រសិទ្ធភាពខ្ពស់ក្នុងការរស់នៅ ជាហេតុនាំអោយមានការធ្លាក់ចុះនូវចំនួនតំបន់ទីប្រជុំជន និងហាងតូចៗ។ តាមរយៈការចាត់វិធានការកម្រិតការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅប្រទេសជប៉ុនក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ ១៩នេះមក គេសង្កេតឃើញថាមានការចុះផ្សាយអំពីការចាប់ផ្តើមងាកមករកការទិញឥវ៉ាន់ ក៏ដូចជាបន្លែបង្ការនានា នៅតាមផ្សារ ហាងលក់ទំនិញ និងតូបលក់បន្លែតូចៗរបស់ជនជាតិជប៉ុននៅក្នុងតំបន់របស់ខ្លួនវិញ ដោយពុំធ្វើដំណើរទៅកាន់ផ្សារទំនើបធំៗដែលនៅឆ្ងាយពីគេហដ្ឋាននៅរបស់ខ្លួន។
រូបភាពខាងលើនេះបង្ហាញពីទិដ្ឋភាពដ៏អ៊ូអរមួយនៃផ្សារ Asaichiជាយក្រុង Sendai ។ ផ្សារនេះធ្លាប់ជាតំបន់ក្រីក្របំផុតមួយនៅក្រោយសង្រ្គាមលោកលើកទី២ ដែលបានកន្លងផុតទៅរយៈពេលជាង៧៥ឆ្នាំរួចមក ក៏ប៉ុន្តែសព្វថ្ងៃមានប្រជាជនរស់នៅជាច្រើនកុះករ។ អ្នករស់នៅក្នុងតំបន់នេះ និយមទិញជលផល និងផលិតផលក្នុងស្រុករបស់ខ្លួន ហើយយកការជួយគ្នាជារឿងសំខាន់ ដោយគិតដូច្នេះថា “វាជាតំបន់ដែលធ្លាប់ឆ្លងកាត់នូវប្រវត្តិលំបាកពីមុន ដូច្នេះយើងត្រូវតែមានស្មារតីជួយគ្នាទៅវិញទៅមក”។ តាមរយៈជម្ងឺឆ្លងកូវីដ១៩នេះ សង្ឃឹមថានឹងមានមនុស្សជាច្រើនយល់ដឹងសារជាថ្មីម្តងទៀតអំពី “សារៈសំខាន់នៃការប្រាស្រ័យទាក់ទងគ្នាក្នុងតំបន់” ជាក់ជាមិនខាន។
នៅថ្ងៃអនាគតខាងមុខ នឹងមានការរីកចំរើននៃសេវាកម្មអនឡាញកើនឡើងយ៉ាងឆាប់រហ័ស ក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺទំនាក់ទំនងផ្ទាល់ជាមួយគ្នានៃមនុស្សនៅក្នុងតំបន់រស់នៅរបស់ពួកគាត់។ តាមរយៈបទពិសោធន៍ទាំងនេះ យើងសង្ឃឹមថានឹងមានការគិតពិចារណាថ្មីចំពោះការប្រាស្រ័យទាក់ទងគ្នាផ្ទាល់ ដែលនាំអោយមនុស្សចេះជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន៕
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 40】
この記事が気に入ったら
いいね!しよう
We will send you the latest information
រមណីយដ្ឋានជិះស្គីលើព្រឹលទឹកកក Hunter Mountain Shiobara
2022.03.22 japan view未分類
(ភាសាខ្មែរ) ទេសភាពដែលបន្តរាប់រយឆ្នាំពីបុរាណកាល
2020.05.27 japan view
(ភាសាខ្មែរ) អ្នកបំរើសេវាកម្ម Geisha (នារីរបាំជប៉ុន)
2020.03.14 japan view
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer