គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) តោះទៅខេត្ត KAMAKURA និងខេត្ត YOKOHAMA 【ដំណើរកំសាន្តរបស់ផល្លី】
(ភាសាខ្មែរ) តោះទៅខេត្ត KAMAKURA និងខេត្ត YOKOHAMA 【ដំណើរកំសាន្តរបស់ផល្លី】
2019.11.29

ខ្ញុំបានដើរកម្សាន្តនៅកន្លែងមួយចំនួនក្នុងទីក្រុងតូក្យូ និងកាណាហ្គាវ៉ា (ខេត្តជាប់ក្រុងតូក្យូ)។ ខ្ញុំនឹងណែនាំជូនប្រិយមិត្តអ្នកអានដូចតទៅ!

KAMAKURA

គឺជាទីក្រុងរបស់ Kanagawa-ken ដែលជាខេត្តមួយនៅជិតទីក្រុងតូក្យូ។ ខ្ញុំទៅទីនោះដោយរថភ្លើងចំណាយពេលប្រមាណជា ១ ម៉ោងពីទីក្រុងតូក្យូ។ ទីក្រុងនោះគឺជាទីក្រុងមួយដែលល្បីល្បាញក្នុងចំណោមទីក្រុងល្បីៗផ្សេងទៀត។ មានចេតិយបុរាណ ព្រះពុទ្ឋបដិមាករដ៏ធំ ។ល។ ដែលធ្វើឱ្យយើងមានអារម្មណ៍ហាក់ដូចជានៅក្នុងសម័យកាលបុរាណរបស់ជប៉ុន។ បរិយាកាសល្អណាស់ មានខ្យល់បក់ត្រជាក់ៗ និងអាចញុំាត្រីស្រស់ៗ ដោយសារទីនោះនៅជិតសមុទ្រ។

ចេតិយបុរាណ Tsuruoka Hachimangu​​

ចេតិយបុរាណធ្វើឲ្យយើងមានអារម្មណ៍ហាក់ដូចជានៅក្នុងសម័យកាលបុរាណ។ សំណាងល្អថ្ងៃនោះខ្ញុំបានឃើញពិធីមង្គលការរបស់ជនជាតិជប៉ុនដែលគេរៀបចំឡើងក្នុងលក្ខណៈប្រពៃណីបុរាណនៅក្នុងបរិវេណនៃចេតិយបុរាណនោះ។

នៅវត្តុ Dibutsu (ព្រះពុទ្ឋបដិមាករធំ)

ព្រះពុទ្ឋបដិមាករដ៏ធំហាក់ដូចជានិមិត្តរូបរបស់ Kamakura ដែលមានកំពស់ ១១ ម៉ែត្រ និងទំងន់ ១២១ តោន!

Yokohama

Yokohama គឺជារាជធានីនៃខេត្ត Kanagawa។ វាគឺជាទីក្រុងកំពង់ផែ ហើយកំពង់ផែនេះត្រូវបានបើកចំហរ សំរាប់ការនាំចេញនាំចូលជាមួយបរទេសតាំងពីឆ្នាំ១៨៥៩មក។ ដូច្នេះបរិយាកាសនៅទីនេះ ធ្វើឲ្យយើងមានអារម្មណ៍ហាក់ដូចជានៅបរទេស ដែលប្លែកពីប្រទេសជប៉ុនដូចជា៖ Yokohama Chinatown ឃ្លាំងឥដ្ឋក្រហមនៅ Minato Mirai 21 ដែលគេប្រើប្រាស់ជាអគារប្រវត្តិសាស្រ្តដែលកសាងឡើងជាង ១ សតវត្សមុន ។ល។

Minato Mirai 21 (កន្លែងនៅជិតកំពង់ផែ Yokohama)

ទឹកនៅខាងមុខក្បែរកំពង់ផែ Yokohama។ វាគឺជាចំណុចកណ្តាលដ៏សំខាន់សំរាប់ពាណិជ្ជកម្ម ការលក់ដូរ និងទេសចរណ៍។

Yokohama China Town

មានហាងជាង ៥០០ ហាងនៅតំបន់នេះ ដូចជាភោជនីយដ្ឋានចិន និងហាងលក់គ្រឿងទេសចិន ជាដើម

កាលវិភាគ

អត្ថបទដែលបានចេញនេះគឺមាននៅក្នុងទស្សនាវដ្តី ញញឹមខ្មែរ លេខ ២២ ដែលចែកជូនអាន ដោយឥតគិតថ្លៃ!!!

សម្រាប់ពត៌មានបន្ថែម ៖

NyoNyum Khmer No.22



この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer