គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) Port គម្រោងរបស់ JICA ទៅលើចំណតផែពហុបំណងកំពង់ផែខេត្តព្រះសីហនុ
(ភាសាខ្មែរ) Port គម្រោងរបស់ JICA ទៅលើចំណតផែពហុបំណងកំពង់ផែខេត្តព្រះសីហនុ
2019.07.24

នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៩ JICA ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន បានចុះទស្សនៈកិច្ចគម្រោងអភិវឌ្ឍចំណតផែពហុបំណងកំពង់ផែខេត្តព្រះសីហនុ ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុន TOYO Construction Co., Ltd និង ក្រុមហ៊ុន MAEDA Corporation JV របស់ប្រទេសជប៉ុន។

ចំណតផែពហុបំណង ត្រូវបានចាប់ផ្តើមសាងសង់នៅខែឧសភា ឆ្នាំ២០១៥ និងបញ្ចប់ក្នុង ខែសីហា ឆ្នាំ២០១៨ ដែលស្ថិតក្រោមក្របខណ្ឌជំនួយពិសេសរបស់ JICA (SAPROF)។ ជាមួយគ្នានេះផងដែរ នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០០៩ JICA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការ ផ្តល់កម្ចីហិរញ្ញប្បទានអភិវឌ្ឍផ្លូវការចំនួន 7, 176,000,000 យ៉េនជប៉ុន (ប្រហែល 74.2 លានដុល្លា) ដើម្បីអនុវត្តន៍គម្រោងអភិវឌ្ឍចំណតកំពង់ផែពហុបំណងក្រុង-ព្រះសីហនុ។

ក្នុងការអភិវឌ្ឍនេះ កម្ពុជាមានគោលបំណងលើកកម្ពស់ដំណើរការទំនិញឆ្លងកាត់កំពង់ផែ សម្រាប់ប្រតិបត្តិការ លើកដាក់ផ្ទេរ ផ្ទុកទំនិញរាយ និងទំនិញទូទៅ ដើម្បីជំរុញការនាំចេញកសិផល និងកសិឧស្សាហកម្ម ជាពិសេសដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយនាំចេញអង្កររបស់រាជរដ្ឋាភិបាលកម្ពុជា និងរួមជាមួយការសាងសង់មូលដ្ឋានភស្តុភារសម្រាប់ការរុករកប្រេងក្នុងដែនសមុទ្រកម្ពុជា ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។

តាមរយៈលោក ថៃ ឬទ្ធី (THAY Rithy) អគ្គនាយករង ទទួលបន្ទុក អាជីវកម្មនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបានអោយដឹងថា ៖ “កំពង់ផែពហុបំណងនេះ កំពុងដើរតួយ៉ាងសំខាន់ក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា ហើយវាក៏ជាកំពង់ផែដែលមានជម្រៅទឹកជ្រៅរហូតទៅដល់ ១៣ម៉ែត្រកន្លះ ដែលអនុញ្ញាត អោយនាវាដែលមានចំណុះ 40,000តោនទៅ 50,000តោន ចូលចតបាន។ វាពិតជាល្អមែនទែន ចំពោះគម្រោងស្តារ និងពង្រីកឡើងវិញនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមជំនួយរបស់រាជរដ្ឋា-ភិបាលជប៉ុន តាមរយៈ JICA ដែលធ្វើអោយការអភិវឌ្ឍរបស់យើងទាន់ពេលវេលា សេដ្ឋកិច្ចយើងកើនឡើង ដែលឆ្លុះបញ្ចាំងអោយឃើញអំពីចរន្តសេដ្ឋកិច្ចកំពុងធ្វើការអភិវឌ្ឍន៍ជាលំដាប់”។


Type of support: Yen Loan (¥7,176mil.)
Place: Sihanoukville
Year: Agreement in 2009





この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles