គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ខ្មែរ vs ជប៉ុន តើក្នុងរដូវភ្លៀងអ្នកចូលចិត្តធ្វើអ្វី?
(ភាសាខ្មែរ) ខ្មែរ vs ជប៉ុន  តើក្នុងរដូវភ្លៀងអ្នកចូលចិត្តធ្វើអ្វី?
2020.05.27

មេឃចាប់ផ្តើមធ្លាក់ភ្លៀងនៅក្នុងខែឧសភារហូតដល់ខែតុលា ដែលជាពេលខ្យល់ មូស្សុង បក់ពីទិសនីរតី ។ នៅក្នុងអំឡុងពេលខែនេះ មនុស្សម្នាពិតជាសប្បាយចិត្តណាស់ ជាពិសេសសំរាប់កសិករវិញ ប្រញាប់ប្រញាល់ធ្វើកសិកម្ម ព្រោះដំណាំកសិកម្មត្រូវការទឹកជាចាំបាច់។ តែមិនមែនតែកសិករនៅឯស្រែទេដែលសប្បាយចិត្ត ក្រៅពីនោះប្រជាជននៅទីក្រុងក៏សប្បាយចិត្តដែរទៅតាមទំលាប់ប្រជាជនកម្ពុជា។ ចំពោះប្រជាជនជប៉ុនវិញក៏មានវប្បធម៌មួយបែបដែរនៅក្នុងរដូវដែលមានភ្លៀងធ្លាក់។ ចង់ដឹងថាមានអ្វីខុសគ្នាពី ជនជាតិខ្មែរ និងជនជាតិជប៉ុន តោះអានអត្ថបទខាងក្រោម!

  • កញ្ញា​ អៅ ច័ន្ទមុន្នីរ័ត្ន អាយុ២១​ឆ្នាំ អ្នកសរសេរពត៌មាន

នៅក្នុងរដូវភ្លៀង បើខ្ញុំនៅផ្ទះឯស្រុក ខ្ញុំចូលចិត្តចេញក្រៅលេងទឹកភ្លៀង ទៅស្រែចាប់ត្រី ចាប់ក្តាម ខ្ចង ហើយជិះកង់តាមភ្លឺស្រែជាមួយបងប្អូន តែពេលខ្លះខ្ញុំក៏នៅផ្ទះ ធ្វើសម្លរក្តៅៗស្រុកស្រែ ញ៉ាំជាមួយបាយស មើលទូរទស្សន៍ ជុំគ្រួសារ។ តែពេលខ្ញុំមកនៅទីក្រុង ខ្ញុំតែងចំណាយពេលរៀនធ្វើម្ហូប និងគេងស្តាប់សំលេងទឹកភ្លៀង វាធ្វើអោយខ្ញុំមានអារម្មណ៍ថា ការគេងរបស់ខ្ញុំមានផាសុខភាព និងគេងលក់ស្រួល។

  • កញ្ញា កឹម ស្រីលីន​ អាយុ២៣ឆ្នាំ និស្សិតគរុកោសល្យ

ក្នុងខែភ្លៀង ខ្ញុំចូលចិត្ត​ដាំដំណាំផ្សេងៗ​ឬទៅស្រែទៅមើលទឹកភ្លៀង​ថាវាលិចស្រែឬអត់​ បើទឹកច្រើនពេក ខ្ញុំបង្ហូរវាចេញខ្លះ ព្រោះខ្លាចដំណាំស្រូវមានការខូតខាត។ ហើយមួយទៀត ខ្ញុំចូលចិត្តគេងស្តាប់ទឹកភ្លៀង ព្រោះវាធ្វើអោយមានអារម្មណ៍ល្អៗ ដែលមិនអាចបំភ្លេចបាន ជាមួយគូរស្នេហ៍របស់ខ្ញុំ និងគេងលក់ស្រួលផងដែរ។

  • កញ្ញា​ លីម យ៉ិស៊ាង អាយុ២៣ឆ្នាំ គ្រូបង្រៀន

ពេលភ្លៀងម្តងៗ ខ្ញុំមិនចូលចិត្តចេញក្រៅទេ​ ខ្ញុំតែងតែសង្ងំគេងក្នុងផ្ទះ​ ព្រោះខ្ញុំខ្លាចភ្លៀងហើយមានខ្យល់ខ្លាំងៗ។

  • ឈ្មោះ កែន អាត់ អាយុ២១ឆ្នាំ និស្សិត

ពេលភ្លៀងខ្ញុំចូលចិត្តគេង បើសិនជានៅផ្ទះព្រោះជាពេលត្រជាក់ស្រួល។ មួយវិញទៀតប្រសិនជាមិនគេងទេ ខ្ញុំចូលចិត្តអង្គុយនៅតុរៀនមើលសៀវភៅ ព្រោះអោយតែពេលភ្លៀង អារម្មណ៍ខ្ញុំល្អខុសពីធម្មតា។

  • ឈ្មោះ មៀច ហួរ អាយុ១៨​ឆ្នាំ សិស្ស

ខ្ញុំជាមនុស្សដែលចូលចិត្តចេញក្រៅ ជួបអ្វីថ្មីៗ​ ជាធម្មតាយើងជិះម៉ូតូស្រួលនៅពេលដែល គ្មានភ្លៀង ហើយយើងលំបាកមែនទែន នៅពេលជិះម៉ូតូនៅពេលភ្លៀង ដូចនេះខ្ញុំចូលចិត្តធ្វើរឿងលំបាក គឺជិះម៉ូតូហាលភ្លៀង ហើយបើសិនជាអាចខ្ញុំចូលចិត្តហៅមិត្តភក្តិជួបជុំ ទៅចាប់ក្តាមផងដែរ។

  • ឈ្មោះ គឺមធួន ប៊ុនលី អាយុ២៤ឆ្នាំ អ្នកIT

ខ្ញុំចូលចិត្តពេលភ្លៀងធ្លាក់ រាល់ពេលដែលមានភ្លៀងខ្ញុំតែងតែអង្គុយផឹកកាហ្វេក្តៅៗ ស្តាប់តន្ត្រី និងគេង ហើយពេលខ្លះខ្ញុំអង្គុយញ៉ាំបាយកក មើលរឿង ជាមួយបងប្អូន។​​

  • ឈ្មោះ NAGAREDA Kazuki អាយុ២៧ឆ្នាំ អ្នកគ្រ​ប់គ្រងក្រុមហ៊ុន

សព្វថ្ងៃ ដោយសារមានហាងកាហ្វេដែលបើកជាពិសេសសម្រាប់ថ្ងៃភ្លៀងច្រើនកន្លែងនៅក្នុងទីក្រុងតូក្យូ ដូច្នេះ ខ្ញុំចូលចិត្តទៅញុំាកាហ្វេនិងអានសៀវភៅនៅទីនោះ។

  • ឈ្មោះ IIDUKA Haruka អាយុ៣០ឆ្នាំ អ្នកបំរើការងារទាក់ទងនឹងសម្លៀកបំពាក់

នៅថ្ងៃភ្លៀងធ្លាក់ ខ្ញុំចូលចិត្តសង្កេតមើលមនុស្សម្នាទាំងឡាយធ្វើសកម្មភាពនានានៅពេលភ្លៀងពីបង្អួចផ្ទះរបស់ខ្ញុំ។

  • ឈ្មោះ OMOTO Yuichi អាយុ៣៥ឆ្នាំ អ្នកបំរើការងារផ្នែកអចលនៈទ្រព្យ

ចូលចិត្តមើលកីឡាបាល់ទាត់តាមអ៊ីនធឺណិតជាមួយកូននៅផ្ទះក្នុងថ្ងៃមានភ្លៀង។

  • ឈ្មោះ HIRAISHI Takeshi អាយុ៣៣ឆ្នាំ បុគ្គលិកក្រុមហ៊ុន

ខ្ញុំចូលចិត្តញុំានំបណ្តើរមើលវីដេអូនៅផ្ទះបណ្តើរពេលមានភ្លៀង។

 

  • ឈ្មោះ SHIMOMURA Kaori អាយុ២៧ឆ្នាំ បុគ្គលិកក្រុមហ៊ុន

នៅរដូវមានភ្លៀង (ហើយគ្នានជំងឺរាតត្បាតកូរ៉ូណា!) ខ្ញុំចូលចិត្តទៅលេងនៅខាងក្រៅដូចជា នៅកន្លែងចិញ្ចឹមត្រី ទៅមើលកុន និងទៅហាងកាហ្វេជាមួយមិត្តភក្តិជាដើម។

  • ឈ្មោះ KAINOSHO Ayaka អាយុ២៧ឆ្នាំ បុគ្គលិកក្រុមហ៊ុន

ខ្ញុំចាំបានថានៅរដូវមានភ្លៀងធ្លាក់ កាលនៅក្មេង ខ្ញុំចូលចិត្តទៅរត់លេងនៅក្នុងសួនដែលមានផ្កា Ajisai រីកច្រើនជាមួយមិត្តភក្តិ​ ដើម្បីចាប់ខ្ចងដែលនៅទំលើស្លឹកផ្កា។

ការបញ្ចេញមតិជារួម

តាមរយៈអត្ថបទខាងលើ ខ្ញុំសង្កេតឃើញថា នៅរដូវដែលមានភ្លៀងធ្លាក់ រវាងជនជាតិខ្មែរ និងជនជាតិជប៉ុន មានភាពខុសគ្នាខ្លះៗ អ្នកខ្លះចូលចិត្តនៅផ្ទះ អ្នកខ្លះចូលចិត្តចេញក្រៅក្រោមតំណក់ទឹកភ្លៀងធ្វើរឿងដែលខ្លួនឯងចូលចិត្ត និងធ្វើតាមទម្លាប់រាល់ដងរបស់គ្រួសារ ជាពិសេសអ្នកស្រែចំការ។
សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 39】









この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer