ការចេះតុបតែងមុខ គឺជាគន្លឹះសំខាន់មួយសម្រាប់នារីក្នុងការទាក់ទាញចំណាប់អារម្មណ៏ របស់មនុស្សជុំវិញខ្លួន ជាពិសេសក្នុងការ ប្រាស្រ័យទាក់ទងការងារពាណិជ្ជកម្ម។ គេនិយាយថាចំណាប់អារម្ម ណ៏តំបូងទៅលើរូបរាងខាងក្រៅរបស់មនុស្ស ជាពិសេសស្រ្តី គឺតែ មួយក្រឡេកក្នុងរយះពេលមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។
ចំណុចតុបតែង
១. ចៀសវាងកុំប្រើពណ៌ចែងចាំងខ្លាំងពេក
២. ប្រើកម្លាំង
៣. រក្សាភាពស្រស់ស្រាយ និងការទាក់ទាញយ៉ាងសុភាព
<ម្សៅ ឬកែ្រមទ្រនាប់>
ជ្រើសរើសពណ៌ដែលស្រដៀងនឹងសាច់របស់អ្នក។ ជាវាការ ងាយស្រួលក្នុងការរើសពណ៌បែបនេះ គឺគ្រាន់តែយកវាមកផាត់ ឬ លាបលើផ្នែកគល់ចង្កា (ចន្លោះថ្ពាល់និងក) អ្នកនឹងអាចមើលឃើញ ពីពណ៌ដែលសាកស័ក្តិសមនឹងស្បែករបស់អ្នក។
<ចិញ្ចើម និងភ្នែក>
ចិញ្ចើមគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ទាក់ទាញ។ គូរបែបធម្ម ជាតិចាប់ពីដើម ដល់ចុង តែចៀសវាងកុំគូរអូសវែងរហូតដល់ចេញ ផុតពីកន្ទុយភ្នែកឆ្ងាយពេកដែលមើលទៅវាមិនស្អាតបែបធម្មជាតិ។
ចំណែកឯត្របកភ្នែកវិញ ចៀសវាងកុំប្រើពណ៌ដិតខ្លាំងពេក គួរ ជ្រើសរើសពណ៌ស្រាលៗ។លាបម៉ាស្ការ៉ាតិចៗលើរោមភ្នែក សម្រាប់ អ្នកមានភ្នែកធំៗ ចំពោះអ្នកមានភ្នែកតូចៗ អាចលាបច្រើនបាន។
<ថ្ពាល់>
ផាត់ពណ៌ទឹកក្រូចព្រឿងៗ ឬពណ៌ផ្កាឈូកខ្ចីនៅលើថ្ពាល់ទាំង គូ ដើម្បីឲ្យមើលទៅឃើញមានសុខភាពល្អ និងឆ្លាត។
<បបូរមាត់>
សូមជ្រើសរើសពណ៌បែបធម្មជាតិស្រាលៗ ដើម្បីឲ្យមើលទៅ ឃើញថាមានសុខភាពល្អ។ ជៀសវាងកុំប្រើពណ៌ដិត រលោងរលើប ខ្លាំងពេក ដែលមើលទៅមិនសូវមានភាពថ្លៃថ្នូរក្នុងនាមជានារីការិយា ល័យ។
<សក់>
ផ្នែកចុងក្រោយគេ គឺសក់ក្បាល។ អ្នកគួររៀបចំសក់របស់ខ្លួន ឲ្យមានរបៀប មើលទៅក្នុងលក្ខណះរក្សាអនាម័យ។
ការរៀបចំខ្លួនប្រាណដ៏សមរម្យ គឺជាអាកប្បកិរិយាមួយដ៏ សំខាន់ក្នុងការិយាល័យ។ ចូរតុបតែងមុខ ដើម្បីឲ្យមនុស្សនៅជុំវិញ ខ្លួនរបស់អ្នកមានអារម្មណ៏ល្អ។
ប្រវត្តិរូបសង្ខេប
HIRAGA Maiko
ជាអ្នកជំនាញសក់នៅ Tokyo Biyori។ អ្នកស្រីបានធ្វើការជាអ្នកជំនាញខាងសក់នៅប្រទេសជប៉ុនរយៈពេល ១០ឆ្នាំ។ អ្នកស្រីក៏ធ្លាប់មានបទពិសោធន៍កាត់សក់ នៅប្រទេសឥណ្ឌា និងតំបន់រងគ្រោះរញ្ជួយដីនៅប្រទេសជប៉ុនផងដែរ។ បន្ទាប់មកអ្នកស្រីបានចាប់ផ្តើម គំនិតចង់ផ្សព្វផ្សាយបច្ចេកទេសផ្នែកសក់ឱ្យបានខ្លាំង ទើបអ្នកស្រីមកប្រទេសកម្ពុជា។
សម្រាប់ពត៌មានបន្ថែម ៖
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) សិល្បៈដែលឆ្លុះបញ្ចាំងពីសង្គម
2021.05.28 Japan Foundation CollaborationLife Styletrend&culture
(ភាសាខ្មែរ) ការរៀបចំសក់ដោយខ្លួនឯងសម្រាប់នារីការិល័យ 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) វិធីកាត់ រឺដក ចិញ្ចើមបែបជប៉ុន 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) ម្ជុលវិទ្យាសាស្ត្រ និងការដុត (Acupuncture) (Moxibustion) 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) ការព្យាបាលដែលងាយនឹងមានកំហុស 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) លំហាត់ប្រាណសាច់ដុំ 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) ការព្យាបាលរន្ធឬសធ្មេញ តើអ្វីទៅជាការព្យាបាលរន្ធឬសធ្មេញ? 【life style】
2020.01.02 Life Style
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer