ជំរាបសួរ! នាងខ្ញុំឈ្មោះ Aico ធ្វើការនៅ Japanese Beauty Salon CamiYui ដែលមានទីតាំងនៅផ្លូវ ៦៣។ ក្នុងចំណោមនារីកម្ពុជាគេនិយមធ្វើមុខ និងតែងខ្លួនស្ទីលលក្ខណៈប្រទេសផ្សេងៗ។ ក្នុងឱកាសនេះនាងខ្ញុំនឹងណែនាំជូននូវ “វិធីគូសចិញ្ចើមស្រីស្អាតលក្ខណ:ជប៉ុន” ដែលងាយស្រួលអនុវត្តសំរាប់គ្រប់គ្នា។
សិតចិញ្ចើម
១. ដំបូងសិតចិញ្ចើមដោយក្រាសសិតចិញ្ចើម។ មិនត្រូវប្តូររូបរាងចិញ្ចើមរបស់ខ្លួនខ្លាំងពេក គឺគ្រាន់តែតម្រឹមរោមចិញ្ចើមណាដែលចេញពីចន្លោះក្រាសដោយកន្ត្រៃ។
២. រោមទន់ៗនៅលើចិញ្ចើម ឬផ្នែកណាមិនចាំបាច់នៅផ្នែកខាងក្រោមនៃចិញ្ចើមត្រូវដកដោយប្រដាប់ដករោម ឬកោរដោយ កាំបិតកោរ ទើបចប់ជាស្ថាពរ!
គន្លឹះក្នុងការកាត់ រឺដករោមចិញ្ចើម
១. គូសព្រាងរូបរាងចិញ្ចើមណាដែលខ្លួនចង់បានដោយខ្មៅដៃសិនហើយដក ឬកាត់ចិញ្ចើមណាដែលដុះចេញលើសពីរូបរាងដែលយើងចង់បាន។
២. គូសរូបរាងចិញ្ចើម ក្នុងការតែងមុខនៅប្រទេសជប៉ុន គេគិតម៉ូតខុសប្លែកពីគ្នាទៅតាមលក្ខណៈទម្រង់មុខរបស់មនុស្សឬបរិយាកាសដែលគាត់ចង់បាននោះយ៉ាងដូចម្តេច។ សំភារៈប្រើប្រាស់សំរាប់គូស ចិញ្ចើមនោះក៏ខុសគ្នាទៅតាមលក្ខណៈចិញ្ចើមដែលចង់បាននោះដែរ។ ឧទាហរណ៍ ក្នុងករណីចង់គូសម៉ូតលក្ខណៈគួរឲ្យ ស្រឡាញ់នោះគេប្រើម៉្សៅចិញ្ចើមដើម្បីកុំឲ្យមើលឃើញរូបរាងចិញ្ចើមច្បាស់ពេក។ ផ្ទុយទៅ វិញក្នុងករណីចង់គូសឲ្យមាន លក្ខណៈមើលទៅមាន”ភាពត្រជាក់” “ស្អាតស្អំ” “មនុស្សស្អាត”នោះប្រើខ្មៅដៃចិញ្ចើមដើម្បីគូសរូបរាងអោយបានច្បាស់ដិត។
គន្លឹះក្នុងការគូស
គល់ចិញ្ចើម ត្រូវស្ថិតនៅចំខាងលើនៃដើមភ្នែក និងកំពូលចិញ្ចើម ត្រូវស្របទៅតាមចិញ្ចើមរបស់ខ្លួនដោយគូសពីគល់ចិញ្ចើមឲ្យឡើងប្រវែង២ភាគ៣នៃចិញ្ចើមទាំងមូល ហើយចុងចិញ្ចើម គឺត្រូវសិ្ថតនៅខាងចុងនៃខ្សែបន្ទាត់តភ្ជាប់ពីច្រមុះ និងកន្ទុយភ្នែក។
ក្រោយបានកំណត់៣ចំនុចខាងលើរួចហើយ ត្រូវគូសចិញ្ចើមមួយដើមៗដោយបំពេញបន្ថែមដោយប្រើខ្មៅដៃចិញ្ចើម។
របៀបជ្រើសរើសម៉្សៅចិញ្ចើម
អាចជ្រើសរើសទៅតាមពណ៌ស្បែកក៏បាន តែគួរជ្រើសរើសពណ៌ដូចគ្នា ឬស្រដៀងគ្នានឹងពណ៌សក់ គឺសមរម្យជាង។
ប្រវត្តិរូបសង្ខេប
MITO Aico (ជាងកាត់សក់)
ធ្វើការជាជាងកាត់សក់អស់រយ:ពេល១០ឆ្នាំនៅប្រទេសជប៉ុន ហើយបានមកភ្នំពេញនៅឆ្នាំ ២០១៥។ ជាប្រធានគ្រប់គ្រងហាងកាត់សក់ជប៉ុន “CamiYui” មានទីតាំងនៅផ្លូវ៦៣ ក្នុងភ្នំពេញនៅខែមេសា ឆ្នាំដដែលរហូតដល់សព្វថ្ងៃនេះ ហើយបានទទួលការងារធ្វើសក់ ឬតុបតែងមុខឲ្យអតិថិជនកម្ពុជាជាច្រើននាក់។
សម្រាប់ពត៌មានបន្ថែម ៖
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) សិល្បៈដែលឆ្លុះបញ្ចាំងពីសង្គម
2021.05.28 Japan Foundation CollaborationLife Styletrend&culture
(ភាសាខ្មែរ) ការរៀបចំសក់ដោយខ្លួនឯងសម្រាប់នារីការិល័យ 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) ម្ជុលវិទ្យាសាស្ត្រ និងការដុត (Acupuncture) (Moxibustion) 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) ការព្យាបាលដែលងាយនឹងមានកំហុស 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) លំហាត់ប្រាណសាច់ដុំ 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) ការព្យាបាលរន្ធឬសធ្មេញ តើអ្វីទៅជាការព្យាបាលរន្ធឬសធ្មេញ? 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) ឥរិយាបថក្នុងការទទួលទានអាហាររបស់ជនជាតិជប៉ុន 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) វិធីសា្រស្តធ្វើឲ្យកូនតូចទៅសាលារៀនដោយសប្បាយរីករាយ 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) យូហ្គាដើម្បីសុខភាព និងសំរាកអារម្មណ៍! 【life style】
2019.12.26 Life Style
(ភាសាខ្មែរ) របៀបសន្សំលុយ! 【life style】
2019.12.25 Life Style
(ភាសាខ្មែរ) វិធីសង្គ្រោះបឋម 【life style】
2019.12.24 Life Style
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics