គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) តើអ្នកដឹងទេថា អ្នកដុសធ្មេញបានត្រឹមត្រូវហើយ ឬនៅ?
(ភាសាខ្មែរ) តើអ្នកដឹងទេថា អ្នកដុសធ្មេញបានត្រឹមត្រូវហើយ ឬនៅ?
2020.09.15

ជាទូទៅ យើងត្រូវដុសធ្មេញជាទៀងទាត់ បន្ទាប់ពីបរិភោគចំណីអាហាររួច ឬយ៉ាងតិចក្នុង១ថ្ងៃ ២ដង គឺពេលព្រឹក និងសំខាន់បំផុតពេលមុនចូលគេង។ ដើម្បីទទួលបានការសម្អាតមាត់ធ្មេញបានត្រឹមត្រូវ សូមអនុវត្តតាមវិធីឲ្យដូចខាងក្រោមៈ

១.ដាក់ច្រាសដុសធ្មេញរបស់អ្នកនៅមុំ ៤៥ដឺក្រេ នៅលើធ្មេញធៀបនឹងអញ្ចាញធ្មេញ ហើយដុសថ្នមៗតាមចលនាពីមុខទៅក្រោយ ឬពីក្រោយទៅមុខសម្រាប់សម្អាតបាក់តេរី នៅចន្លោះកធ្មេញ និងអញ្ចាញធ្មេញ (ដុសទាំងផ្ទៃខាងក្នុង និងខាងក្រៅសំរាប់ធ្មេញក្រោយ)។

២. ដាក់ច្រាសដុសធ្មេញ៩០ដឺក្រេ កែងនឹងផ្ទៃនៃធ្មេញទាំងផ្ទៃខាងក្រៅនិងផ្ទៃខាងក្នុង ហើយដុសស្របតាមអក្សធ្មេញ បើធ្មេញលើដុសមកក្រោម ធ្មេញក្រោមដុសទៅលើ ដោយដុសជាចលនាកន្លះរង្វង់ ចំពោះធ្មេញខាងមុខផ្ទៃខាងក្នុង យើងដុសដោយបញ្ឈរច្រាស ហើយដុសតាមចលនាទាញ
ចេញមកក្រៅ។

៣.ដុសធ្មេញគ្រប់ផ្នែក គឺផ្ទៃខាងក្រៅ ផ្ទៃខាងក្នុង និងផ្ទៃទំពាររបស់ធ្មេញទាំងអស់។

៤. បន្ថែមពីការដុសធ្មេញ យើងក៏ត្រូវដុសអណ្ដាតផងដែរ ដើម្បីសម្អាតបាក់តេរី និងរក្សាការដកដង្ហើមឲ្យបានស្រស់ថ្លា។

៥. យើងក៏ត្រូវប្រើខ្សែអំបោសទាក់ធ្មេញ (dental floss) ដើម្បីសម្អាតកាកសំណល់ចំណីអាហារនៅចន្លោះធ្មេញ ព្រោះថាច្រាសដុសធ្មេញមិនអាចសម្អាតដល់ចន្លោះធ្មេញបានទេ (យ៉ាងតិចប្រើមួយដងក្នុងមួយថ្ងៃ នៅពេលយប់មុន ឬក្រោយដុសធ្មេញ)។

៦. យើងប្រើទឹកខ្ពុរមាត់ ដើម្បីសម្លាប់មេរោគ បន្ទាប់ពីដុសធ្មេញ ហើយ(ប្រើ២ដងក្នុងមួយថ្ងៃ ពេលព្រឹក និងល្ងាច)

៧. ត្រូវធ្វើការត្រួតពិនិត្យ និងសម្អាតមាត់ធ្មេញជាទៀងទាត់ រៀងរាល់៦ខែម្ដងជាមួយទន្តពេទ្យជំនាញដែលនៅជិតលោកអ្នក។


សម្រាប់ពត៌មានបន្ថែម ៖

ម៉ោងបើកព្យាបាល (សូមទាក់ទងការណាត់ជួបជាមុន)
9:00-13:00  14:00-18:00
9:00-15-00 (ថ្ងៃអាទិត្យ)
ថ្ងៃសម្រាក៖ ថ្ងៃព្រហស្បតិ៍ និងថ្ងៃបុណ្យជាតិផ្សេងៗ
Tel: 098-667-190 (8:00-20:00) ភាសាជប៉ុន
Tel: 010-243-789 (9:00-18:00)

【NyoNyum Khmer No. 41】








この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer