គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ការទូទាត់ថ្លៃសេវាសាធារណៈ ដោយប្រព័ន្ធអេឡិចត្រូនិក
ការទូទាត់ថ្លៃសេវាសាធារណៈ ដោយប្រព័ន្ធអេឡិចត្រូនិក
2021.09.20

ការទូទាត់ប្រាក់នៅតាមហាងទំនិញ ភោជនីយដ្ឋាន និងការដឹកជញ្ជូនដោយប្រើការទូទាត់ តាមកាតធនាគារ ឬតាម QR Code ដោយប្រើកម្មវិធីទូរស័ព្ទរបស់ធនាគារ និងសេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកផ្សេងទៀត
គឺកំពុងទទួលការពេញនិយមខ្លាំងនៅកម្ពុជាបច្ចុប្បន្ន។ ឥឡូវនេះ គេអាចទូទាត់វិក្កយបត្រប្រើប្រាស់ផ្សេងៗ ពីចម្ងាយបាន។
នៅដើមឆ្នាំ២០២០ ឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងដោយមានការលើកឡើងនូវការឆ្លងតាមរយៈការប្រើប្រាស់ក្រដាសប្រាក់ពីអ្នកជំនាញខាងវេជ្ជសាស្រ្តមួយចំនួន ធនាគារជាតិកម្ពុជាបានធ្វើការអំពាវនាវឱ្យមានការទូទាត់ថ្លៃសេវាសាធារណៈមួយចំនួនតាមប្រព័ន្ធអេឡិចត្រូនិក ជំនួសឱ្យការទូទាត់ជាសាច់ប្រាក់ ដើម្បីការពារការរីករាលដាលមេរោគនៃជំងឺឆ្លងកូវីដ-១៩។ ចាប់តាំងពីពេលនោះមក ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃដើម្បីទូទាត់ថ្លៃសេវានានាតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានគេចាប់អារម្មណ៍កាន់តែខ្លាំងឡើង។ ក្នុងអំឡុងរយៈពេលប្រមាណ ១ ឆ្នាំនេះ គេសង្កេតឃើញថាសេវាកម្មបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាកអ្នកប្រើប្រាស់។

ការទូទាត់ពន្ធដារតាមកម្មវិធីទូរស័ព្ទដៃ

កាលពីខែមីនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារបានដាក់ឱ្យដំណើរការនូវកម្មវិធីទូរស័ព្ទដៃមួយឈ្មោះថា “GDT Tax payer” ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព តម្លាភាពនិងភាពងាយស្រួលនៅក្នុងការបង់ពន្ធដារសម្រាប់យាន្តជំនិះ បន្ថែមលើសេវាបង់ពន្ធអចលនទ្រព្យដែលបានដំណើរការរួចមកហើយនោះ។

អគ្គនាយកដ្ឋានពន្ធដារ

ការទូទាត់វិក្កយបត្រអគ្គិសនីតាមកម្មវិធីទូរស័ព្ទដៃ

អគ្គិសនីកម្ពុជា (EDC) បានចាប់ដៃគូជាមួយក្រុមហ៊ុនសេវាកម្មផ្ញើប្រាក់ដូចជាវីង និង ទ្រូម៉ានី ជាដើម
ដើម្បីណែនាំកម្មវិធីបង់ប្រាក់ថ្លៃប្រើប្រាស់ជូនប្រជាពលរដ្ឋ ដែលមានបំណងចង់ទូទាត់ពីចម្ងាយ។

 

អគ្គិសនីកម្ពុជា (EDC)

More : ក្រៅពីប្រទេសកម្ពុជា មានប្រទេសជិតខាងកម្ពុជាមួយចំនួនដូចជា ៖ ប្រទេសថៃ និងសិង្ហបុរីជាដើម ក៏រដ្ឋាភិបាលប្រទេសទាំងនេះបានអំពាវនាវឱ្យមានការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកផងដែរ ដើម្បីកាត់បន្ថយនូវការឆ្លងជំងឺកូវីដ-១៩ តាមរយៈការប្រើប្រាស់សេវាកម្មទូទាត់ពីចម្ងាយ។
សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 47】








この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles