ការទូទាត់ប្រាក់នាពេលបច្ចុប្បន្នកំពុងមានភាពសម្បូរបែប និងមានជម្រើសជាច្រើនសម្រាប់អ្នកប្រើប្រាស់។ ជាក់ស្ដែងដូចជា នៅតាមផ្សារទំនើប ហាងលក់សម្ភារៈប្រើប្រាស់ផ្សេងៗ ហាងកាហ្វេ និងភោជនីយដ្ឋានជាដើម កំពុងមានសេវាកម្មទូទាត់ប្រាក់តាមបែបឌីជីថលដោយគ្រាន់តែធ្វើការស្កេនឃ្យូអរកូដ (QR Code) ឬប្រើកាតធានាគារ។
តើមានការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកក្នុងជីវិតរស់នៅប្រចាំថ្ងៃបែបណាខ្លះ? តើអ្នកប្រើប្រាស់យល់ឃើញយ៉ាងដូចម្តេចចំពោះការទូទាត់ប្រាក់បែបប្រព័ន្ធអេឡិចត្រូនិកនេះ?
អ្នករស់នៅទីក្រុង
លោក យ៉ូន វឌ្ឍនៈ អាយុ ២២ ឆ្នាំ
ស្រុកកំណើត ខេត្តកំពង់ចាម
បច្ចុប្បន្ន ជានិស្សិតពេទ្យ កំពុងសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
លោក វឌ្ឍនៈ បានប្រាប់ឱ្យដឹងថា គាត់បានយល់ដឹងពីការទូទាត់ប្រាក់តាមបែបឌីជីថល ចាប់តាំងពីមកបន្ដការសិក្សានៅរាជធានីភ្នំពេញ។ “ខ្ញុំស្គាល់ការចាយលុយតាមកាតធានាគារនៅពេលឡើងមករៀននៅភ្នំពេញ។ ការទូទាត់ប្រាក់នៅទីនេះមានច្រើនបែបណាស់ ដោយពេលខ្លះទៅខ្ញុំមិនមានលុយនៅជាប់ខ្លួនក៏អាចទិញរបស់អ្វីមួយបានដែរ ដោយគ្រាន់តែឱ្យគេគិតតាមកាត (Card) ឬស្កេនឃ្យូអរកូដ (QR Code) ជាការស្រេច”។ លោកបានបន្តឱ្យដឹងទៀតថា ជាទូទៅ រូបលោកនិយមចាយប្រាក់តាមបែបឌីជីថលនេះ នៅតាមផ្សារទំនើបសម្រាប់ទូទាត់ទៅលើអីវ៉ាន់ផ្សេងៗ និងទៅលើថ្លៃសំបុត្រកុនជាដើម ព្រោះថាការទូទាត់ដោយរបៀបនេះ គេមានបញ្ចុះតម្លៃផងដែរ។ “មែនទែនទៅខ្ញុំប្រើការទូទាត់លុយតាមបែបឌីជីថល នៅពេលដែលទៅកន្លែងមានសេវាកម្មបែបនេះតែប៉ុណ្ណោះ
ដូចជានៅ ផ្សារទំនើប រោងភាពយន្ដជាដើម។ ខ្ញុំគិតថា វាងាយស្រួល និងចំណេញបន្ដិចដែរ ដោយសារពេលយើងគិតលុយតាមរបៀបហ្នឹង គេមានបញ្ចុះតម្លៃខ្លះដែរ។ មួយវិញទៀត ខ្ញុំទូទាត់លុយរបៀបនេះនៅពេលទិញរបស់អនឡាញ កម្ម៉ង់ម្ហូបតាម APP (កម្មវិធីសម្រាប់បញ្ជាទិញម្ហូបផ្សេងៗក្នុងទូរស័ព្ទដៃ) និងប្រើសម្រាប់បញ្ចូលកាតទូរស័ព្ទ”។
យ៉ាងណាមិញលោកក៏បានលើកឡើងពីផលវិបាកមួយចំនួននៃការទូទាត់ប្រាក់តាមបែបឌីជីថលនេះដែរ។ ដោយបានប្រាប់ថា “ការទូទាត់ប្រាក់បែបនេះវាលក្ខណៈងាយស្រួលក៏ពិតមែន ប៉ុន្ដែខ្ញុំគិតថា ការចាយ ក្រដាស់ប្រាក់ដោយផ្ទាល់វាងាយស្រួលជាង ដោយសារយើងមិនចាំបាច់យកលុយទៅដាក់នៅក្នុងកុងធានាគារ ហើយណាមួយ
របស់របរនៅស្រុកយើងភាគច្រើនគេនិយមគិតលុយផ្ទាល់ៗនៅឡើយ”។
លោក យ៉េត សាវ័ន្ត អាយុ ៣២ ឆ្នាំ
រស់នៅក្នុងទីក្រុងភ្នំពេញ
ជានាយកប្រតិបត្តិនៃក្រុមហ៊ុន
ប្រឹក្សាយោបល់ MM4A
លោក សាវ័ន្ត ចាប់ផ្តើមប្រើការទូទាត់តាមអេឡិចត្រូនិកនៅឆ្នាំ ២០១៨ ។ លោកយល់ឃើញថាវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងមិនចាំបាច់បង់ថ្លៃសេវា ដូច្នេះទើបលោកបន្តប្រើប្រាស់វារហូតតាំងពីពេលនោះមក។ ប៉ុន្តែដោយសារជំងឺកូវីដ-១៩ បច្ចុប្បន្ន លោកមានការប្រើប្រាស់ការទូទាត់តាមកម្មវិធីទូរស័ព្ទដៃរបស់ធនាគារនេះ
កាន់តែញឹកញាប់ជាងមុន។ លោក សាវ័ន្តបានថ្លែងដូច្នេះថា៖ “ខ្ញុំតែងតែប្រើកម្មវិធីទូរស័ព្ទចល័តរបស់ធនាគារ ABA ព្រោះវាមានសេវាបង់ប្រាក់ធំទូលាយ និងមានមុខងារខ្ពស់។ ចាប់តាំងពីមានជំងឺកូវីដ១៩ ផ្ទុះឡើងកាលពីឆ្នាំមុនមក ការប្រើសេវាទូទាត់បែបអេឡិចត្រូនិកបានកើនឡើងច្រើនជាងមុន ជាពិសេសនៅពេលញ៉ាំអាហារនៅតាមភោជនីយដ្ឋាន និងការដើរទិញអីវ៉ាន់នៅផ្សារទំនើប ក៏ដូចជាការទូទាត់ថ្លៃអគ្គិសនី ទឹក និងការបង់ប្រាក់ប្រចាំខែសម្រាប់ការចោលសំរាមជាដើមគឺ ខ្ញុំធ្វើឡើងដោយការទូទាត់តាមទូរស័ព្ទដៃទាំងអស់។ វាពិតជាងាយ-
ស្រួល និងចំណេញពេលវេលា” ។
មុនពេលមានជំងឺកូវីដ១៩កើតឡើង លោកបានលើកឡើងនូវផលវិបាកមួយចំនួននៅពេលទូទាត់វិក្កយបត្រប្រើប្រាស់ម្តងៗ ដែលត្រូវចំណាយពេលវេលារង់ចាំយូរ និងត្រូវប្រជ្រៀតក្នុងហ្វូងមនុស្សដើម្បីទៅបង់ប្រាក់ម្តងៗ។ ចាប់តាំងពីមានការទូទាត់ពីចម្ងាយត្រូវបានណែនាំខ្ញុំលែងមានការព្រួយបារម្ភអំពីរឿងទៅតម្រង់ជួរណែនណាន់ទៅដោយមនុស្សនៅកន្លែងបង់ភ្លើង និងទឹកទៀតហើយ។ ក្រៅពីអាចធ្វើវាបានភ្លាមៗ យើងមានកំណត់ត្រាទូទាត់នៅសល់នៅក្នុងទូរស័ព្ទទៀត ដូច្នេះទាំងពេលវេលា និងសុវត្ថិភាព គឺវាជួយបានច្រើនណាស់”។
អ្នករស់នៅតាមខេត្ត
កញ្ញា គុណ ស៊ាងអ៊ី អាយុ ២១ ឆ្នាំ
រស់នៅខេត្តត្បូងឃ្មុំ
ជាគ្រូបង្រៀនកិច្ចសន្យានៅសាលាបឋមសិក្សាភូមិស្អំ ខេត្តត្បូងឃ្មុំ
អ្នកគ្រូបានប្រាប់ពីបទពិសោធន៍របស់ខ្លួនអំពី ទំនើបកម្មនៃការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលថា វាពិតជាមានភាពងាយស្រួលសម្រាប់ការបញ្ជាទិញអីវ៉ាន់ពីចម្ងាយ (ប្រព័ន្ធអនឡាញ) និងការបញ្ចូលទឹកប្រាក់
ក្នុងទូរសព្ទដៃ។ មួយវិញទៀត វាពុំចាំបាច់ប្រើក្រដាសប្រាក់ផ្ទាល់ដើម្បីបង្ការពីការឆ្លងមេរោគ ក្នុងបរិបទកូវីដ-១៩ ឬការបាត់បង់ប្រាក់ដោយប្រការណាមួយជាដើម។
អ្នកគ្រូសង្កេតឃើញថា ទំនើបកម្មនៃការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលនៅមិនទាន់ទូលំទូលាយនោះទេ ពោលគឺ មានតែនៅតាមក្រុងធំៗនិងតំបន់ទីប្រជុំជនតាមខេត្តតែប៉ុណ្ណោះ ខណៈពេលដែលនៅតាមភូមិ
និងស្រុកស្ទើរតែមិនមានការទូទាត់ប្រាក់តាមរបៀបនេះឡើយ។ អ្នកគ្រូបានលើកឡើងថា “នៅតាមភូមិគ្មានតម្រូវការទូទាត់ប្រាក់តាមបែបឌីជីថលដូចជាការស្កេនឃ្យូអរកូដ (QR Code) ការបញ្ជាទិញអីវ៉ាន់ផ្សេងៗ ដូចនៅតាមបណ្ដាខេត្ត និងទីក្រុងឡើយ។ អ្នកភូមិភាគច្រើនមិនដឹងពីការទូទាត់ប្រាក់តាមរបៀបទាំងនេះទេ ប៉ុន្ដែផ្ទុយមកវិញ ពួកគាត់បានស្គាល់សេវាកម្មផ្ញើប្រាក់ក្នុងស្រុកមួយចំនួនដែរ”។ អ្នកគ្រូរូបនេះបានបន្ដទៀតថា៖ “យុវជនក្នុងភូមិមួយចំនួនមានការងារជាគ្រូបង្រៀនបុគ្គលិកក្រុមហ៊ុន និងអ្នករកស៊ីអាជីវកម្មខ្នាតតូច សុទ្ធតែបានស្គាល់ និងយល់ដឹងពីការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល”។ ជាក់ស្តែងដូចជា អ្នកគ្រូផ្ទាល់ បានទូទាត់ប្រាក់តាមបែបឌីជីថលដូចជា ការប្រើកម្មវិធី (APP) របស់ធនាគារលើសេវាកម្មបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ និងបញ្ជា
ទិញអីវ៉ាន់ផ្សេងៗ តាមប្រព័ន្ធអនឡាញ។ ចំពោះ អ្នករកស៊ីអាជីវកម្មខ្នាតតូចនៅភូមិដូចជា លក់សម្លៀកបំពាក់ លក់ឡេជាដើម អ្នកគ្រូសង្កេតឃើញថា ពួកគាត់បានប្រើប្រាស់គណនីធនាគារក្នុងស្រុកមួយចំនួនយ៉ាងហោចណាស់ក៏ពីរដែរ ដើម្បីឱ្យការទូទាត់ប្រាក់របស់អតិថិជនមានភាពងាយស្រួល ឬអាចមានជម្រើសប្រើសេវាកម្មផ្ញើប្រាក់ក្នុងស្រុកបានដូចគ្នា។
កញ្ញា មាស វិច្ឆកា អាយុ ២៣ ឆ្នាំ
រស់នៅខេត្តតាកែវ
ជាអាជីវករ និងជាអ្នកលក់អនឡាញអាជីព
កញ្ញាបានឮពីការបង់ប្រាក់តាមអនឡាញកាលពី ៥ ទៅ ៦ឆ្នាំមុនមកម្ល៉េះ។ ដោយឡែកក្នុងរយៈពេល ២ឆ្នាំ ចុងក្រោយនេះកញ្ញាបានចេះប្រើប្រាស់សេវាកម្មមួយចំនួនដូចជា៖ កាតធានាគារ ABA កាតធនាគារ អេស៊ីលីដាទាន់ចិត្ត អេបវីង អេបទ្រូម៉ានីយ៉ាងស្ទាត់ជំនាញ។ មូលហេតុដែលកញ្ញាចេះប្រើសេវាកម្មទាំងនេះច្បាស់ ព្រោះអតិថិជនរបស់កញ្ញានិយមប្រើសេវាកម្មទាំងនេះច្រើន។
រូបកញ្ញាផ្ទាល់ចូលចិត្តប្រើប្រាស់សេវាកម្មទូទាត់សាច់ប្រាក់តាមបែបឌីជីថលរបស់ ធនាគារ ABA ជាងគេ ដ្បិតរបៀបនៃការប្រើសេវាកម្មនេះ មានភាពងាយស្រួល គឺគ្រាន់តែស្គាល់លេខគណនីដើម្បីផ្ញើទៅកាន់ដៃគូរបស់យើងរួចជាការស្រេច ហើយចំពោះអ្នកលក់អនឡាញវិញ សេវាកម្មនេះគឺពេញនិយមខ្លាំងណាស់។ ម្យ៉ាងវិញទៀត បើមានករណីផ្ញើច្រឡំ យើងគ្រាន់តែប្រាប់ទៅកាន់ក្រុមការងាររបស់ធានាគារ ABA នោះគេនឹងដោះស្រាយជូន។ ប៉ុន្តែបើនិយាយអំពីសេវាកម្មភ្នាក់ងារផ្ទេរលុយវិញ កញ្ញាចូលចិត្តប្រើគណនីវីង និងទ្រូម៉ានីជាងគេ ព្រោអតិថិជនអនឡាញរបស់កញ្ញាស្ទើរតែ៧០% ចូលចិត្តប្រើសេវាកម្មទាំងពីរនេះ។
ក្នុងនោះដែរ កញ្ញាបានបង្ហាញមតិថា «រវាងការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល និងការទូទាត់តាមចាយក្រដាស់ប្រាក់ផ្ទាល់ គឺ៥០%ស្មើគ្នា ព្រោះខ្ញុំជាអ្នកលក់នៅក្នុងផ្សារទើបខ្ញុំដឹង អតិថិជនរបស់ខ្ញុំមួយចំនួនធំ គឺមកពីស្រុកស្រែ។ ដូច្នេះអតិថិជនខ្លះមិនទាំងស្គាល់ថា អ្វីជាកុង ABA ឬជាការចាយលុយតាមបែបប្រព័ន្ធបច្ចេកវិទ្យាផង ហើយអ្នកខ្លះទៀតស្គាល់តែមិនទាន់ចេះប្រើដែរ។ មែនទែនទៅ ពួកគាត់ចូលចិត្តចាយក្រដាស់ប្រាក់ផ្ទាល់ជាជាងការចាយតាមបែបឌីជីថល»។
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 47】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
ភាគខាងត្បូងនៃទីក្រុងភ្នំពេញ
2023.09.29 NyoNyum KhmerNyoNyum Khmer Special Topics
“ការបង្កើតសហគមន៍រស់នៅធំទូលាយបែបអភិជន ជាមួយអគារលំនៅដ្ឋានប្រណីត និងទាន់សម័យជូនប្រជាពលរដ្ឋនៅតំបន់ប៉ែកខាងជើងក្រុងភ្នំពេញ ជាក្តីស្រមៃរបស់យើងខ្ញុំ”
2023.09.26 NyoNyum KhmerNyoNyum Khmer Special Topics
មតិទូទៅរបស់ពលរដ្ឋរស់នៅក្នុងបុរីលំនៅដ្ឋានជុំវិញក្រុងភ្នំពេញ
2023.09.25 NyoNyum Khmer Special Topics
គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានជុំវិញទីក្រុងភ្នំពេញ
2023.09.22 NyoNyum Khmer Special Topics
បទសម្ភាសន៍វិនិយោគគិនជប៉ុនជំនាញផ្នែកអចលនទ្រព្យក្នុងក្រុងភ្នំពេញ!
2023.09.21 NyoNyum Khmer Special Topics
តើស្ថានភាពអចលនទ្រព្យនៅខណ្ឌដូនពេញមានការវិវឌ្ឍន៍បែបណា?
2023.09.19 NyoNyum Khmer Special Topics
កត្តាទាក់ទាញ និងតម្លៃដីធ្លីក្នុងរាជធានីភ្នំពេញ
2023.09.18 NyoNyum Khmer Special Topics
តើហាងនិងកន្លែងលក់ដូរបែបណាដែលកម្មកររោងចក្រចូលចិត្ត?
2023.07.25 NyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics