គិតត្រឹមខែមករា ឆ្នាំ២០២១ នេះ សាលាបឋមសិក្សាមេម៉ង់ស្ថិតនៅក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី មានសិស្សបឋមសិក្សាចំនួន ១១១នាក់ និងគ្រូបង្រៀនចំនួន ៧នាក់។ មានអាគារសិក្សាធ្វើពីឈើសរុបចំនួន ២ខ្នង និងមានបន្ទប់រៀនបណ្តោះអាសន្នចំនួន ២បន្ទប់ ប៉ុន្តែអាគារសិក្សានោះមានភាពចាស់ទ្រុឌទ្រោម និងលិចទឹកខ្លាំងនៅពេលមានភ្លៀងធ្លាក់ដែលធ្វើឱ្យពិបាកដល់ការបង្រៀននៅក្នុងថ្នាក់។ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋាភិបាលជប៉ុន បានសាងសង់អាគារសិក្សាបេតុងថ្មីមួយខ្នងចែកចេញជាថ្នាក់រៀនចំនួន ៣បន្ទប់ បង្គន់ចំនួន ២បន្ទប់ និងអាងត្រងទឹកភ្លៀងមួយក្នុងគោលបំណងបង្កើតឱ្យមានបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងផាសុខភាព ព្រមទាំងផ្តល់នូវក្តារខៀនចំនួន ៣ តុ កៅអីសិក្សាសម្រាប់កុមារចំនួន ៦០ឈុត រួមទាំងតុ កៅអីចំនួន ៣ឈុត សម្រាប់គ្រូផងដែរ។
លោកនាយកសាលា ហេង ដូច មានប្រសាសន៍ថា៖ “អាគារសិក្សាបេតុងបានធ្វើឱ្យមានលទ្ធភាពសិក្សាទោះបីនៅរដូវវស្សាក្តី។ ម្យ៉ាងទៀត ដើមឡើយបងប្អូនជនជាតិភាគតិចព្នងមិនមានបង្គន់នៅតាមផ្ទះទេ ហើយនៅតាមសាលាក៏ពុំបានសាងសង់បង្គន់ដែរ ដូច្នេះ គេត្រូវបន្ទោរបង់នៅតាមគុម្ពោធព្រៃជាដើម។ ប៉ុន្តែក្រោយការសាងសង់បង្គន់អនាម័យរួចមក ធ្វើឱ្យស្ថានភាពអនាម័យមានភាពប្រសើរឡើង។ បន្ថែមពីលើនេះទៀត អ្នកគ្រូ ភាព ស្រីណាន ដែលជាគ្រូបង្រៀនបានមានប្រសាសន៍ដោយបង្ហាញពីអារម្មណ៍វិជ្ជមានដូច្នេះថា៖ “អាគារសិក្សាថ្មីនេះបាននាំឱ្យមានអារម្មណ៍ស្រស់ថ្លាថ្មី។ នោះបានន័យថា យើងមិនត្រឹមតែមានអាគារសិក្សាថ្មីនោះទេ គឺយើងត្រូវធ្វើឱ្យបរិយាកាសសិក្សាមានភាពប្រសើរឡើងផងដែរ។ ខ្ញុំចង់រៀបចំឱ្យមានឧបករណ៍សម្រាប់កុមារលេងកម្សាន្ត និងសម្ភារៈកីឡានៅក្នុងសាលា ដើម្បីអាចឱ្យកុមាររាល់គ្នាបានលេងកម្សាន្ត ក្នុងអំឡុងពេលសិក្សានៅសាលារបស់ខ្លួន”។
លោក ញាញ ញ្រេន ជាមេភូមិ ពូងោ៉ល មានប្រសាសន៍ថា៖ “នៅពេលដែលអាគារសិក្សាធ្វើពីឈើត្រូវជួសជុលម្តងៗ ជារៀងរាល់ឆ្នាំ ពួកយើងត្រូវប្រើប្រាក់ចំណាយថ្លៃជួសជុល ដែលបានមកពីការបរិច្ចាករបស់អ្នកភូមិ និងថវិកាសាលា រួមទាំងខាងសាលាស្រុកផងដែរ។ បន្ទាប់ពីមានអាគារសិក្សាថ្មីសាងសង់ពីបេតុងនេះរួចមក យើងខ្ញុំពុំចាំបាច់ចំណាយលើថ្លៃជួសជុលអ្វីទៀតឡើយ ដូច្នេះវាជួយបានច្រើនណាស់”។ ចំពោះបន្ទុកហិរញ្ញវត្ថុផ្នែករដ្ឋបាលវិញ ក៏បានកាត់បន្ថយផងដែរ ដូច្នេះយើងសង្កេតឃើញថាជំនួយតាមរយៈរដ្ឋាភិបាលជប៉ុននេះ បានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់អ្នកដែលពាក់ព័ន្ធនឹងសាលាបឋមសិក្សានេះ។
យ៉ាងណាមិញ អនុវិទ្យាល័យមេម៉ង់ បានទទួលសិស្សមកពីបណ្តាសាលាបឋមសិក្សានៅជិតខាងចំនួន ៨សាលា ដោយបច្ចុប្បន្នមានសិស្សានុសិស្សចំនួន ២៨៧នាក់ និងគ្រូបង្រៀនចំនួន ៨នាក់។ នេះគិតត្រឹមខែមករា ឆ្នាំ២០២១ ហើយសិស្សានុសិស្សភាគច្រើនគឺជាជនជាតិភាគតិចព្នង។
កាលពីមុន អនុវិទ្យាល័យនេះមិនមានអាគារសិក្សា និងបង្គន់អនាម័យនោះទេ ហើយបានខ្ចីអាគារសិក្សាមួយខ្នងពីសាលាបឋមសិក្សាអូរតេដែលនៅក្បែរនោះ ដើម្បីឱ្យសិស្សបានសិក្សានៅក្នុងថ្នាក់រៀន ដែលមានចំនួន ៤បន្ទប់ ប៉ុន្ដែវាមានសភាពចាស់ទៅហើយ។ រីឯឧបករណ៍សិក្សាវិញដូចជាតុ កៅអីក៏មានសភាពចាស់ខ្លាំង ហើយសំណង់អាគារក៏មានហានិភ័យនៃការដួលរលំដោយសារតែភាពចាស់ទ្រុឌទ្រោមនោះដែរ។ លើសពីនេះទៀត សំណង់ឈើភាគច្រើននៅលើផ្នែកដំបូល និងជញ្ជាំងបានពុកផុយអស់ទៅហើយ ដែលជាហេតុធ្វើឱ្យការសិក្សានៅក្នុងថ្នាក់រៀននារដូវវស្សាមានភាពពិបាកខ្លាំង នៅពេលមានភ្លៀងធ្លាក់ម្ដងៗ ហើយចំនួនម៉ោងសិក្សាដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា (៣២ ម៉ោង/សប្តាហ៍) ពុំអាចប្រព្រឹត្តទៅតាមការកំណត់ទាំងស្រុងបានឡើយ។ ស្ថិតនៅក្នុងស្ថានភាពគ្មានបង្គន់អនាម័យ ធ្វើឱ្យសិស្សានុសិស្សត្រូវចេញទៅបន្ទោរបង់នៅខាងក្រៅ ហើយវាបានក្លាយបញ្ហាធ្ងន់ធ្ងរមួយសម្រាប់សិស្សស្រីវ័យជំទង់។ ក្រោយដឹងពីបញ្ហាទាំងនោះមក រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយជាការសាងសង់អាគារសិក្សាថ្មីពីបេតុងមួយខ្នង នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយរួមមានដូចជា៖ បង្គន់អនាម័យចំនួន ២បន្ទប់ កន្លែងលាងដៃមួយកន្លែង និងបានបំពាក់ឧបករណ៍សិក្សាថ្មីៗនៅក្នុងសាលានោះផងដែរ។
នាយកសាលា លោក តើម ពេជ្រលី បានឱ្យដឹងថា៖ “កាលពីមុននៅពេលដែលមានភ្លៀងធ្លាក់ម្តងៗ មិនត្រឹមតែមានទឹកភ្លៀងហូរចូលក្នុងថ្នាក់រៀនប៉ុណ្ណោះទេ ប៉ុន្តែដំបូលស័ង្គសីក៏មានសំឡេងរំខានខ្លាំងដែរ នាំឱ្យពិបាកក្នុងការបង្រៀន។ ហើយឥឡូវ អាគារសិក្សាថ្មីនេះអាចប្រើប្រាស់បានមិនត្រឹមតែជាថ្នាក់អនុវិទ្យាល័យប៉ុណ្ណោះទេ ប៉ុន្តែយើងក៏អាចប្រើវាជាថ្នាក់វិទ្យាល័យបានផងដែរ។ ចាប់តាំងពីដើមឆ្នាំ២០២១ មក មានសិស្សបញ្ចប់ការសិក្សាថ្នាក់អនុវិទ្យាល័យ ហើយបានចូលរៀនកម្រិតវិទ្យាល័យនៅអាគារសិក្សាថ្មីក្នុងថ្នាក់ទី១០។ នៅពេលដែលគ្មានអាគារសម្រាប់សិក្សា ធ្វើឱ្យក្មេងៗត្រូវចាកចេញទៅទីប្រជុំជនដែលមានថ្នាក់វិទ្យាល័យដើម្បីបន្តការសិក្សា។ ទន្ទឹមនឹងនេះ ក៏មានកុមារជាច្រើនមិនអាចចេញទៅបន្តការសិក្សានៅទីប្រជុំជនដែរ ដោយសារមូលហេតុពួកគាត់ត្រូវស្នាក់នៅផ្ទះជួលបែកឆ្ងាយពីឪពុកម្តាយខ្លួន។ ឥឡូវនេះពួកគេអាចទៅសាលារៀននៅអាគារសិក្សាដែលបានសាងសង់រួចរាល់ ហើយក៏បានប្រើសម្រាប់ថ្នាក់សិស្សកម្រិតវិទ្យាល័យទី១០ ទៀតផង។ ប្រសិនបើពួកគេបានបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យរយៈពេល ៣ឆ្នាំ ត្រឹមត្រូវ នោះអនាគតរបស់ក្មេងៗនឹងកាន់តែភ្លឺស្វាង។ ការណ៍ដែលអាចបន្តការសិក្សានៅវិទ្យាល័យដោយមិនចាំបាច់ទៅទីក្រុង និងការណ៍ដែលអាចបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្របញ្ជាក់ការសិក្សាពីសាលាតែមួយដែលនៅជិតខ្លួននោះ ពិតណាស់នឹងធ្វើឱ្យកុមារមានអនាគតល្អប្រសើរ សម្រាប់ជួយដល់គ្រួសារ សង្គម និងឈានទៅដល់ការអភិវឌ្ឍប្រទេសជាតិផងដែរ”។
បន្ទាប់ពីមនុស្សកើត និងធំដឹងក្តីឡើងមក ការថែទាំសុខភាព និងការអប់រំ គឺជាតម្រូវការមូលដ្ឋានដ៏ចាំបាច់ដែលពុំអាចខ្វះបាន។ ដោយឡែក ថវិកាផ្ទាល់របស់ប្រទេសកម្ពុជានៅមានកម្រិត រួមទាំងប្រព័ន្ធសុខាភិបាល និងប្រព័ន្ធអប់រំក៏នៅមានការខ្វះខាតនៅឡើយ។ ដូច្នេះ ជំនួយជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍនេះគឺនៅតែចាំបាច់។ ជាការពិតណាស់ ជំនួយនេះពិតជាមានសារៈសំខាន់មិនអាចខ្វះបានសម្រាប់បំពេញរាល់កង្វះខាតទាំងនោះ ដោយមានការចូលរួម និងការខិតខំរបស់ប្រជាជនកម្ពុជាខ្លួនឯងផ្ទាល់។ ទោះជាយ៉ាងនេះក្តី សង្គមមួយកើតឡើងដោយមានក្រុមមនុស្ស ដែលបានកើតមកជារៀងរាល់ថ្ងៃ ហើយទទួលបានការអប់រំ និងចិញ្ចឹមបីបាច់។ វាជាជំនួយមនុស្សធម៌សម្រាប់ការបង្កើតឡើងនូវសង្គមមួយតាមរូបភាពបែបនេះ។ នេះជាជំនួយដ៏តូចមួយក៏ពិតមែន ប៉ុន្តែវាបានចាក់ឬសជ្រៅទៅក្នុងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមមួយនៅកម្ពុជាផងដែរ។
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 45】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics