តំបន់ជុំវិញបឹងទន្លេសាបជាតំបន់វាលទំនាប ដែលមានបរិមាណទឹកភ្លៀងធ្លាក់ច្រើនប្រចាំឆ្នាំ និងមានប្រភពទឹកច្រើនសម្រាប់ការដាំដុះកសិផល ជាពិសេសដំណាំស្រូវក្នុងប្រទេសកម្ពុជា។ ទោះយ៉ាងនេះក្តី ប្រព័ន្ធធារាសាស្រ្តដែលមានស្រាប់ជាច្រើនបានសាងសង់ក្នុងរបប ប៉ុល ពត ហើយភាគច្រើននៃសំណង់ទាំងនោះមិនដំណើរការពេញលេញទេ ដ្បិតដោយសារបញ្ហាភាពចាស់រេចរឹល ហើយបរិមាណទឹកអាស្រ័យលើអាកាសធាតុ។ ដោយហេតុផលនេះ រដ្ឋាភិបាលជប៉ុនបានសម្រេចជួសជុល និងកែលម្អប្រព័ន្ធធារាសាស្រ្តដោយប្រើជំនួយកម្ចីហិរញ្ញប្បទានរបស់ខ្លួន។ ការស្ថាបនាដំណាក់កាលទី ២ នៃគម្រោងបានចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០១៩ ហើយរាល់ការបំពាក់គ្រឿងបរិក្ខារទាំងអស់បានបញ្ចប់នៅខែមិថុនា ឆ្នាំ២០២០។ តំបន់គោលដៅគឺ ៦ ស្រុក ក្នុង ៣ ខេត្តស្ថិតនៅភាគខាងលិចបឹងទន្លេសាប ដែលជាតំបន់ក្រីក្រនៅជនបទ។
ម៉្យាងវិញទៀត ក្រៅពីការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធ ក្រសួងធនធានទឹក និងឧតុនិយមនាំមុខក្នុងការគ្រប់គ្រងធនធានទឹក អាងទ្រទ្រង់ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ដ្រ ពង្រឹងប្រព័ន្ធប្រតិបត្ដិការ ថែទាំប្រព័ន្ធធារាសាស្ត្រ ការអភិវឌ្ឍធនធានមនុស្ស និងការប្រើប្រាស់ទឹកឱ្យបានសមស្របគ្រប់គ្រាន់ រួមទាំងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការបច្ចេកទេស ក្នុងគោលបំណងបង្កើនផលិតកម្មកសិកម្ម និងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករនៅក្នុងតំបន់ ដោយគ្រប់គ្រង និងបង្កើតការពង្រឹងសមាគមធារាសាស្រ្តសម្រាប់គោលបំណងកែលម្អវិស័យកសិកម្ម (គម្រោងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២១)។
ផ្ទៃដីស្រោចស្រពក្នុងស្រុកលាមពុង ខេត្តបាត់ដំបងមានទំហំ ១.៩៦៩ ហិចតា។ វាបានផ្តល់ទឹកទៅដល់ភូមិចំនួន ៧ ក្នុងស្រុកចំនួន ៣។ បើតាមលោក គ្រេន សាម៉ាន ប្រធានសមាគមកសិករបានឱ្យដឹងថា មុនពេលប្រព័ន្ធស្រោចស្រពបានសាងសង់រួចរាល់ គេមិនអាចរក្សាទឹកទន្លេទុកបានទេ ដែលបង្ករឱ្យមានបញ្ហាខ្វះទឹកប្រើប្រាស់ច្រើន។ នៅពេលអនាគត ប្រព័ន្ធធារាសាស្ត្រនេះនឹងអាចធ្វើឱ្យមានការបញ្ចេញទឹកនៅរដូវវស្សា ដើម្បីការពារទឹកជំនន់ និងចែកចាយទឹកទៅតំបន់ដែលមានការខ្វះខាតនៅរដូវប្រាំង។ ប្រហែលកន្លះឆ្នាំបន្ទាប់ពីចាប់ផ្តើមប្រើប្រាស់កន្លែងស្រោចស្រពទិន្នផលស្រូវដែលធ្លាប់មាន ២ តោនក្នុងមួយហិកតាបានកើនឡើងពី ១,៥ ទៅ ២ ដង។ មិនត្រឹមតែប៉ុណ្ណោះ វាធ្លាប់ជាដីដំណាំម្តងក្នុងមួយរដូវកាល តែគេអាចធ្វើបានពីរដងក្នុងមួយរដូវនាពេលបច្ចុប្បន្ន ហើយកសិករមានបំណងដាំដំណាំឱ្យបាន ៣ដង ក្នុងមួយរដូវកាល។ កសិករនៃសហគមន៍ប្រើប្រាស់ទឹកម្នាក់បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា៖ “មធ្យោបាយធារាសាស្ត្រគួរតែគ្រប់គ្រងដោយអ្នកភូមិ។ យើងចង់ចែករំលែក និងសហការគ្នាក្នុងការប្រើប្រាស់សម្ភារៈរួមទាំងនោះ។ ម្យ៉ាងទៀត យើងក៏បានបង្កើតជាក្រុមនៅក្នុងសហជីពដើម្បីសម្អាតប្រព័ន្ធធារាសាស្ត្ររបស់យើង និងចង់ឱ្យប្រជាជនចេះរក្សាអនាម័យ”។
តំបន់គោលដៅមួយទៀតគឺនៅក្នុងស្រុកវត្តជ្រៃ ខេត្តពោធិ៍សាត់ ដែលមានផ្ទៃដីស្រោចស្រពចំនួន ១,២២៧ ហិចតា។ មានថ្នាក់ដឹកនាំមកពីភូមិចំនួន ១០ ក្នុងស្រុកចំនួន ២ បានរួមគ្នាបង្កើតសមាគមធារាសាស្ត្រកសិករនេះឡើង។ លោក មាស សុខ ដែលជាប្រធានសមាគមបានមានប្រសាសន៍ថា៖ “ទឹកទន្លេតែងតែពេញហៀរនៅរដូវវស្សា ប៉ុន្តែវាបានរីងស្ងួតនៅរដូវប្រាំងវិញ។ តែជាមួយនឹងការសាងសង់បញ្ចប់ប្រព័ន្ធស្រោចស្រពកសិកម្មនេះរួចមក ទិន្នផលដែលទទួលបាន ៣-៤ តោនក្នុងមួយហិចតា វាបានកើនឡើងដល់ពី ៤ ទៅ ៦ តោន ហើយឥឡូវយើងអាចដាំបាន ៣ រដូវ លើសពីនេះទៀត បច្ចុប្បន្នយើងអាចដាំបន្លែបានទៀតផងដែរ”។
សមាគមគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តកសិករដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងទឹក និងថែទាំប្រព័ន្ធធារាសាស្រ្តនេះ។ កង្វះខាតទឹក គឺជាបញ្ហាធ្ងន់ធ្ងរមួយជាពិសេសនៅរដូវប្រាំង ហើយចាំបាច់យើងត្រូវពិភាក្សាដោយប្រុងប្រយ័ត្នចំពោះភូមិណាមួយដែលមានចំណុះទឹកត្រូវផ្គត់ផ្គង់ និងកំណត់បរិមាណនៃការផ្គត់ផ្គង់ទឹកទាំងនោះ។ រហូតមកដល់ពេលនេះ ពួកគាត់មានការណែនាំពីក្រសួងធនធានទឹក និងឧតុនិយម ប៉ុន្តែបន្ទាប់ពីខែមីនា ឆ្នាំ២០២១ ក្រោយពីគម្រោងនេះបានបញ្ចប់ ពួកគាត់នឹងត្រូវគ្រប់គ្រងទីតាំងធារាសាស្ត្រទាំងនោះដោយផ្ទាល់ខ្លួនវិញ។ ក្នុងករណីជួសជុលទ្រង់ទ្រាយធំ ដូចជាការជួសជុលម៉ាស៊ីនបូមទឹកជាដើម គេត្រូវពិគ្រោះជាមួយក្រសួងធនធានទឹក និងឧតុនិយម តែសម្រាប់ការជួសជុលប្រចាំថ្ងៃដូចជាការបាក់បេតុងខ្លះៗនៅតាមផ្លូវប្រឡាយទឹក គឺពួកគាត់ត្រូវធ្វើដោយខ្លួនឯង ដោយប្រើប្រាស់ថវិការចំណាយដែលប្រមូលបានពីសមាជិកក្នុងសមាគម។ វាជាប្រការសំខាន់សម្រាប់អ្នកប្រើប្រាស់ម្នាក់ៗ ចំពោះការយកចិត្តទុកដាក់ចូលរួមថែរក្សា និងគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តនេះ ពីសំណាក់ពួកគាត់ផ្ទាល់។
ទាំងនៅក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់មានកសិករច្រើនគ្រួសារ រំពឹងខ្ពស់ពីការប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តដែលបង្កើតឡើងដោយជំនួយកម្ចីហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន។ នាពេលអនាគត សមាគមគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តកសិករ នឹងផ្តួចផ្តើមគំនិតក្នុងការគ្រប់គ្រង និងប្រើប្រាស់ជាបន្តបន្ទាប់នូវប្រព័ន្ធធារាសាស្រ្តទាំងនេះ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព ដើម្បីចូលរួមការកាត់បន្ថយភាពក្រីក្រ និងនាំឱ្យមានកំណើនសេដ្ឋកិច្ចក្នុងតំបន់។
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 45】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics