លោក សូរ មុនីឬទ្ធ (២៣ឆ្នាំ) បច្ចុប្បន្នជានិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែក Life Cycle Assessment នៅសាកលវិទ្យាល័យ Tokyo City University នៃប្រទេសជប៉ុន។ ជាអតីតសិស្សពូកែនិទ្ទេស A ប្រចាំវិទ្យាល័យស្វាយរៀង លោក មុនីឬទ្ធ តែងតែមានការតាំងចិត្តខ្ពស់ចំពោះការសិក្សារៀនសូត្រ រហូតបានក្លាយជានិស្សិតពូកែម្នាក់ក្នុងចំណោមនិស្សិតពូកែកំពូល១០% នៅសាកលវិទ្យាល័យ Thammasat University (Sirindhorn International Institute of Technology) ប្រទេសថៃ។ ក្រោយពីទទួលបានអាហារូបករណ៍សិក្សានៅប្រទេសថៃថ្នាក់បរិញ្ញាបត្ររយៈពេល ៤ឆ្នាំរួចមក លោកបានជាប់កម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិត ពីសាកលវិទ្យាល័យប្រទេសថៃ ដើម្បីបន្តសិក្សាស្រាវជ្រាវនៅប្រទេសជប៉ុននាពេលបច្ចុប្បន្ន។
អំពីការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ
«មុនទៅបន្តការសិក្សានៅប្រទេសជប៉ុន ខ្ញុំបានសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃរយៈពេល៤ឆ្នាំ ផ្នែកសំណង់ស៊ីវិល។ តាមពិតទៅ ការរស់នៅប្រទេសថៃ គឺស្រដៀងគ្នានឹងប្រទេសកម្ពុជាយើងច្រើនណាស់ ទាំងចំណីអាហារ អាកាសធាតុ និងវប្បធម៌ជាដើម។ ប៉ុន្តែបើនិយាយអំពីប្រព័ន្ធអប់រំវិញ ប្រទេសគេហាក់មានការរីកចម្រើនខ្លាំងជាងប្រទេសយើង។ រីកចម្រើនជាងត្រង់ថា គេមានសម្ភារៈគ្រប់គ្រាន់ជាងយើងដូចជា៖ Lab Experiment (បន្ទប់សម្រាប់ធ្វើពិសោធន៍) ក៏ទាន់សម័យ និងគ្រប់គ្រាន់ច្រើន ហើយកម្រិតនៃការធ្វើការសិក្សាស្រាវជ្រាវវិញ ( Research) និងគ្រូបង្រៀនដែលមានកម្រិចចំណេះដឹងមកពីបរទេសក្រៅពីប្រទេសថៃខ្លួនឯង។ យ៉ាងណាមិញ ការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ គឺមិនសូវមានសម្ពាធខ្លាំងនោះទេ។ ខ្ញុំជឿថានិស្សិតខ្មែរយើងអាចប្រឡងប្រជែងជាមួយគេបាន ប្រសិនជាយើងព្យាយាមនោះ»។
មូលហេតុដែលដាក់អាហារូបករណ៍ទៅរៀននៅប្រទេសជប៉ុន
«តាមពិតទៅ កាលនៅសិក្សានៅវិទ្យាល័យ រូបខ្ញុំធ្លាប់មានឱកាសចូលរួមក្នុងកម្មវិធីធ្វើកម្មសិក្សានៅប្រទេសជប៉ុនរយៈពេល១០ថ្ងៃនៅទីក្រុងតូក្យូ កាលពី ខែ តុលា ឆ្នាំ២០១៦។ ពេលទៅដល់ទឹកដីជប៉ុនភ្លាម ខ្ញុំចាប់ចិត្តជាមួយប្រទេសនេះជាខ្លាំង លើចំណុចមួយចំនួនដូចជា៖ អាកាសធាតុដែលមានលក្ខណៈអំណោយផល ស្ថានភាពរស់នៅរបស់ប្រជាជនមានផាសុកភាព ប្រព័ន្ធអប់រំមានភាពរីកចម្រើនខ្លាំង និងជាប្រទេសមានប្រព័ន្ធបច្ចេកវិទ្យាទំនើបជឿនលឿនជាដើម។ ដោយមើលឃើញពីចំណុចល្អទាំងនេះ ខ្ញុំក៏បានដាក់គោលដៅសម្រាប់ខ្លួនផ្ទាល់ថា នៅថ្ងៃណាមួយខ្ញុំនឹងមករៀននៅប្រទេសនេះឱ្យខានតែបាន។ ទីបំផុត ក្តីស្រមៃមួយនេះបានសម្រេចដូចការរំពឹងទុក!»
ដើម្បីជាប់ក្នុងកម្មវិធីអាហាររូបករណ៍សិក្សានៅប្រទេសថៃ និងជប៉ុន
«បន្ទាប់ពីរូបខ្ញុំបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០១៧ ខ្ញុំបានព្យាយាមស្វែករកអាហាររូបករណ៍ ដើម្បីបន្តការសិក្សានៅក្រៅប្រទេស។ ដោយកិច្ចខិតខំប្រឹងប្រែងស្វែងរកព័ត៌មាននានាទាក់ទងនឹងអាហារូបករណ៍ផ្សព្វផ្សាយនៅសាលា និងស្ថានទូតជាដើម ខ្ញុំក៏ប្រឡងជាប់អាហាររូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ដែលជាកម្មវិធីអាហាររូបករណ៍របស់ម្ចាស់ក្សត្រី ស៊ីរីនថន សហការជាមួយក្រសួងអប់រំនៃប្រទេសថៃ។ ដោយឡែក អំឡុងឆ្នាំទី៤ នៃថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ខ្ញុំខំរៀន និងធ្វើ Research ពីប្រធានបទសារណា ដើម្បីបញ្ចប់ថ្នាក់បរិញ្ញាបត្រផង និងបានឆ្លៀតពេលស្វែករកអាហាររូបករណ៍ដើម្បីបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុនផងដែរ។ ខណៈពេលស្វែករកនោះ ខ្ញុំក៏ប្រទះឃើញកម្មវិធីអាហាររូបករណ៍ឈ្នោះថា “Gotoh Education Cooperation Tokyu Group Scholarship” ។ តែដោយសារតម្លាភាព និងភាពអព្យាក្រិតនៃកម្មវិធីអាហារូបករណ៍នេះ ខ្ញុំបានប្រឡងជាប់ក្នុងចំណោមនិស្សិតមានពិន្ទុខ្ពស់បំផុត ១០% នៅទូទាំងសាកលវិទ្យាល័យ ហើយទីបំផុតខ្ញុំត្រូវបានជ្រើសរើសចុងក្រោយ ជាបេក្ខជនជ័យលាភីសម្រាប់កម្មវិធីអាហារនោះ»។
គួរបញ្ជាក់ដែរថា កម្មវិធីអាហាររូបករណ៍ “Gotoh Education Cooperation Tokyu Group Scholarship” កើតចេញពីទំនាក់ទងរវាងសាកលវិទ្យាល័យជប៉ុននឹងថៃ ហើយនិស្សិតជាប់អាហារូបករណ៍នេះ ភាគច្រើនគឺសុទ្ធសឹងតែជាជនជាតិថៃ។ ក្នុងមួយជំនាន់ៗ មាននិស្សិតថៃតែម្នាក់ប៉ុណ្តោះ ត្រូវបានជ្រើសរើសពីចំណោមនិស្សិតមាននិទ្ទេសសិក្សាកំពូល១០% ប្រចាំសាលា។ ការរៀបចំ Proposal និងត្រៀមពិន្ទុភាសាអង់គ្លេស រួមទាំងការមាន Recommendation ពីសាលា គឺចាំបាច់សម្រាប់លក្ខខណ្ឌស្នើរសុំអាហារូបករណ៍នេះ។ លើសពីនេះ វិធីសាស្ដ្រ និយាយពេលសម្ភាសន៍ក៏សំខាន់ផងដែរ ព្រោះបេក្ខជនត្រូវបង្ហាញពីការតាំងចិត្តសិក្សាស្រាវជ្រាវខ្ពស់ និងត្រូវមានចំណេះដឹងទូទៅខ្ពស់។ កម្មវិធីអាហាររូបករណ៍នេះ នឹងរ៉ាប់រងលើថ្លៃសិក្សារយៈពេល ៥ឆ្នាំ ( ថ្នាក់បរិញ្ញាបត្រ័ជាន់ខ្ពស់ និងថ្នាក់បណ្ឌិត)ផ្តល់កន្លែងស្នាក់នៅ ថវិកាគម្រោង Research និងការចាយវាយប្រចាំថ្ងៃ ចំនួន១លានយ៉េន ក្នុងមួយឆ្នាំ។
ការរស់នៅក្នុងប្រទេសជប៉ុន
«ពេលមកដល់ប្រទេសជប៉ុនដំបូង អ្វីដែលខ្ញុំចាប់អារម្មណ៍មុនគេនោះ គឺរបៀបរបបរស់នៅរបស់ជនជាតិជប៉ុន។ ប្រជាជនជប៉ុនមានការរស់នៅប្រកបដោយវិន័យល្អ មានសណ្ដាប់ធ្នាប់ ចេះក្រែងចិត្តអ្នកដទៃ និងមានសភាពស្ងប់ស្ងាត់។ បើនិយាយពីរបៀបធ្វើការវិញ ខ្ញុំសង្កេតឃើញថាជនជាតិជប៉ុនតែងតែផ្តោតអារម្មណ៍ខ្លាំងរាល់ការបំពេញកិច្ចការងារអ្វីមួយ និងមានភាពច្បាស់លាស់! រឿងដែលខ្ញុំភ្ញាក់ផ្អើលមួយទៀតនោះ គឺរស់នៅជប៉ុនធ្វើឱ្យខ្ញុំមានអារម្មណ៍ថាឯកា ព្រោះខ្ញុំពុំធ្លាប់មានអារម្មណ៍ឯកាបែបនេះពីមុនមកទេ។ ខុសពីប្រទេសថៃ និងខ្មែរយើង ជនជាតិជប៉ុនពុំសូវចំណាយពេលនិយាយលេង សម្រាកលម្ហែរច្រើនដូចយើងទេ។ ភាគច្រើនគឺគេគិតតែពីកិច្ចការដែលគេត្រូវធ្វើ ឬខំធ្វើឱ្យសម្រេចនូវគោលដៅអ្វីដែលគេចង់បានប៉ុណ្ណោះ។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ រាល់ពេលទំនេរ ខ្ញុំតែងតែចេញទៅក្រៅទាក់ទងនិស្សិតខ្មែរដូចគ្នា ដើម្បីបំបាត់អារម្មណ៍ឯកាបែបនេះ»។
ផលលំបាកនៃការរស់នៅប្រទេសជប៉ុន
«សម្រាប់រូបខ្ញុំ គឺនៅមានផលលំបាកទាក់ទងនឹងការប្រើប្រាស់ភាសាជប៉ុន ដ្បិតខ្ញុំទើបតែរៀនភាសាជប៉ុនបានបន្តិចបន្តូចនៅឡើយ។ វាពិតជាលំបាក នៅពេលនិយាយទៅកាន់ជនជាតិជប៉ុនដែលពុំចេះភាសាអង់គ្លេស នៅតាមហាងលក់ទំនិញ និងហាងអាហារជាដើម។ ពេលខ្លះ ខ្ញុំត្រូវប្រើ Google Translate ដើម្បីជាជំនួយក្នុងការសន្ទនាជាភាសាជប៉ុនក៏មានដែរ។ សព្វថ្ងៃនេះ ខ្ញុំក៏កំពុងខិតខំប្រឹងប្រែងរៀនភាសាជប៉ុន តាមរយៈវគ្គសិក្សាខ្លីៗសម្រាប់និសិ្សតបរទេសនៅសាលាផងដែរ។ និយាយជារួម បញ្ហាភាសាគឺសំខាន់ណាស់។ បើក្រៅពីបញ្ហានេះ មិនមានអ្វីជាផលលំបាកខ្លាំងចំពោះរូបខ្ញុំទេ ព្រោះខ្ញុំតែងតែសង្កេត និងសម្របខ្លួនទៅតាមកាលៈទេសៈក្នុងស្ថានភាពជាក់ស្ដែង»។
ការសម្សាន្ត
«ការកម្សាន្ត ក៏ជារឿងសំខាន់មួយដែរក្នុងជីវិតការងារ និងការសិក្សា។ ដូចដែលយើងគ្រប់គ្នាបានដឹងហើយថា ការមករៀននៅប្រទេសជប៉ុនមិនមែនជារឿងស្រួល ឬសប្បាយនោះទេ ព្រោះប្រទេសនេះ ជាប្រទេសដែលមានប្រជាជនងប់ងល់នឹងការងារមិនសូវមានការប្រាស្រ័យទាក់ទងក្នុងម៉ោងការងារ ឬម៉ោងសិក្សាឡើយ។ អាស្រ័យហេតុនេះ មនុស្សភាគច្រើននៅប្រទេសនេះតែងតែមានអារម្មណ៍ស្រ្តេសជារឿងធម្មតាវិញទៅហើយ។ ដូច្នេះសម្រាប់រូបខ្ញុំ តែងតែកំណត់ថាត្រូវតែមានការកម្សាន្តអ្វីមួយនៅចុងសប្ដាហ៍ដូចជា៖ ការចេញទៅជួបសិស្សច្បងនិស្សិតខ្មែរនៅខាងក្រៅ ដើម្បីញ៉ាំអាហារល្ងាចជុំគ្នា ហាត់ប្រាណ ឬចំណាយពេលមួយថ្ងៃពេញទៅកម្សាន្តនៅកន្លែងណាមួយជាដើម។ ប៉ុន្តែមិនមែនចេះតែធ្វើឡើងជារៀងរាល់សប្ដាហ៍នោះទេ គឺខ្ញុំព្យាយាមលម្ហែតែសប្ដាហ៍ណាស្បើយការងារតែប៉ុណ្ណោះ»។
គោលដៅនាថ្ងៃអនាគត
«តាមពិតទៅ គោលដៅអនាគតគឺខ្ញុំបានកំណត់រួចហើយ! បន្ទាប់ពីរៀនចប់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត រយះពេល៥ឆ្នាំនៅប្រទេសជប៉ុន ខ្ញុំប្រហែលមិនរៀនបន្តទៀតទេ។ ខ្ញុំមានបំណងប្រឡូកក្នុងអាជីពការងារនៅប្រទេសជប៉ុនវិញម្ដង ព្រោះចង់មានបទពិសោធន៍ការងារពីជប៉ុន ទាក់ទងនឹងជំនាញ់របស់ខ្ញុំសព្វថ្ងៃនេះ។ ក្រោយមក ខ្ញុំនឹងត្រឡប់ទៅមាតុភូមិកំណើតវិញ ហើយធ្វើជាសាស្រ្តាចារ្យម្នាក់នៅសាកលវិទ្យាល័យ ដើម្បីពាំនាំយកបទពិសោធន៍ ចំណេះដឹង និងជំនាញ់ទៅចែករំលែកដល់សិស្សនិស្សិតខ្មែរទាំងអស់ឱ្យមានឱកាសបានមករៀននៅប្រទេសក្រៅដូចរូបខ្ញុំដែរ»៕
この記事が気に入ったら
いいね!しよう
We will send you the latest information
“ជនជាតិជប៉ុនមានវប្បធម៌ការងារល្អៗជាច្រើន ដែលខ្មែរយើងគួរស្វែងយល់ និងរៀនសូត្រ”
2023.02.27 Report from Japan
“ការយល់ដឹងពីច្បាប់ទម្លាប់រស់នៅជាក់ស្តែងនៅប្រទេសជប៉ុន គឺជារឿងសំខាន់សម្រាប់យុវជនខ្មែរមានបំណងបម្រើការនៅជប៉ុន”
2022.10.25 Report from Japan
“អត្តចរិកល្អ ភាពស្មោះត្រង់ និងភាពហ្មត់ចត់ចំពោះការងារ ជាចំណុចសំខាន់ក្នុងការប្រកបការងារជាមួយជនជាតិជប៉ុន”
2022.06.13 NyoNyum KhmerReport from Japan
បទសម្ភាសន៍ប្រធានសមាគមនិស្សិតខ្មែរ អំពីការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសជប៉ុន
2022.03.22 Report from Japan未分類
ភាពជោគជ័យឋិតនៅលើការតាំងចិត្ត
2022.01.25 Report from Japan未分類
(ភាសាខ្មែរ) សេចក្តីរាយការពីប្រទេសជប៉ុន
2021.01.22 Report from Japan
(ភាសាខ្មែរ) “សូមរៀនភាសាជំនាញ និងវប្បធម៌ជប៉ុនអោយបានច្រើន មុនមកបំរើការងារនៅជប៉ុន”
2020.09.15 Report from Japan
(ភាសាខ្មែរ) ពីគ្រូបង្រៀនភាសាជប៉ុនក្លាយជាអ្នកស្រាវជ្រាវផ្នែកអប់រំភាសាជប៉ុនម្នាក់
2020.07.14 Report from Japan
(ភាសាខ្មែរ) សូមស្វែងរកការប្រលងអាហារូបករណ៍ដើម្បីបន្តការសិក្សានៅជប៉ុន
2020.05.28 Report from Japan
(ភាសាខ្មែរ) ចូរមានជំនឿចិត្តជាជាងទិតៀនខ្លួនឯង Report From Japan
2020.03.14 Report from Japan
(ភាសាខ្មែរ) តម្លៃនៃការសិក្សានិងការរៀបចំខ្លួន ដើម្បីប្រលងចូលសាលាវិជ្ជាជីវៈឬសាកលវិទ្យាល័យនៅប្រទេសជប៉ុន
2020.01.20 Report from Japan
(ភាសាខ្មែរ) ប្រទេសជប៉ុនជាប្រទេសទី១ដែលខ្ញុំប្រាថ្នាចង់ទៅ!!!!!! 【Report from Japan】
2019.11.22 Report from Japan
(ភាសាខ្មែរ) តូក្យូជាទីដែលយើងបានជួបគ្នា【Report From Japan】
2019.09.16 Report from Japan
(ភាសាខ្មែរ) Report from Japan ការសំរេចចិត្តទៅសិក្សានៅប្រទេសជប៉ុន
2019.07.22 Report from Japan
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics