សត្វស្ទាំង គឺជាបក្សីមួយប្រភេទដែលត្រូវបានគេចាត់ទុកថាជាប្រភេទបក្សីរំពារចូលចិត្តប្រមាញ់សាច់ស្រស់ជាអាហារ។ បក្សីស្លាបប្រភេទនេះ ជាសត្វប្រមាញ់ ដ៏កម្រនាពេលបច្ចុប្បន្នដែលមានរូបរាងអង់អាច និងពោរពេញដោយថាមពល ស្រដៀងនឹងសត្វឥន្ទ្រីដែរ។ សត្វស្ទាំងមានសម្បុរពណ៌ត្នោត លាយក្រហមស្រាល កន្ទុយខ្លីធំទូលាយ ស្លាបទទឹងធំហើយក្រាស់។ ជាធម្មតា សត្វស្ទាំងមានទម្ងន់ ជាមធ្យមប្រហែល១.៥គីឡូក្រាម ជាមួយនឹងស្លាបប្រវែងប្រហែល១.២ម៉ែត្រ និង ចំពុះកោងខុប ភ្នែកធំ និងក្រញាំស្រួចដែលជាអាវុធពិសេសសម្រាប់ការប្រមាញ់ ចំណី។ ស្ទាំងជាប្រភេទសត្វរស់នៅក្នុងព្រៃ ប៉ុន្ដែ គេក៏អាចយកមកចិញ្ចឹមដើម្បីឱ្យ វាប្រមាញ់សត្វសម្រាប់ការកម្សាន្តបានផងដែរ។ ទស្សនាវដ្តីញញឹម បានធ្វើបទសម្ភាសលោក វណ្ណ វណ្ណរដ្ឋ ដែលកំពុងចិញ្ចឹម និងចូលរួមអភិរក្សសត្វប្រភេទនេះ។
លោក វណ្ណ វណ្ណរដ្ឋ រស់នៅខេត្តបាត់ដំបង គឺជាអ្នកអភិរក្ស និងជាអ្នកស្រឡាញ់ចូលចិត្តសត្វ ប្រមាញ់ម្នាក់។ លោក បានចាប់ផ្ដើមចិញ្ចឹមសត្វ ស្ទាំងនៅកំឡុងឆ្នាំ២០១៨ ក្នុងគោលបំណង អាណិតស្រឡាញ់ និងចិត្តចង់អភិរក្សសត្វស្ទាំង នេះ ដើម្បីឱ្យក្មេងជំនាន់ក្រោយបានស្គាល់សត្វ ប្រភេទនេះ។ បច្ចុប្បន្ននេះ សត្វស្ទាំងដែលលោក កំពុងចិញ្ចឹមមានដូចជា៖ ស្ទាំងកំប៉ោយស្លាបឆែក អកភ្នំ ឬអកកំប៉ោយប្រាំ អកព្រៃច្រើនពណ៌ អកពស់ ស្ទាំងធំស្លាបស្រួច(ភេរេ) ស្ទាំងក្រហម (Harrishawk) និងស្ទាំងពោះត្នោតដែលលោក ទើបតែសាកល្បងចិញ្ចឹម។ ដោយឡែកតម្លៃនៃការទិញកូនស្ទាំងទាំងនេះ លោក វណ្ណ វណ្ណរដ្ឋ បានឱ្យដឹងថា៖ «កូនសត្វ ស្ទាំងក្នុងស្រុកយើងមានលក់ចាប់ពីខែមករា រហូត ដល់ខែមិថុនា ហើយតម្លៃមានចាប់ពី៧០ដុល្លារ រហូតដល់៣៨០ដុល្លារ គឺអាស្រ័យទៅលើទំហំ របស់កូនសត្វ និងប្រភេទរបស់វា។ ឧទាហរណ៍៖ អកភ្នំ ឬអកកំប៉ោយប្រាំ មានតម្លៃចាប់ពី២០០ ដុល្លារឡើងទៅលើ តែចំពោះអកព្រៃច្រើនពណ៌ វិញ តម្លៃរាងធូរថ្លៃបន្តិចអាចមានពី៧០ដុល្លារ ដល់១២០ដុល្លារ»។
ចំពោះចំណីដែលសត្វស្ទាំងចូលចិត្តជាងគេនោះ គឺជាចំណីដែលនៅមានជីវិត ដោយលោកបាន បញ្ជាក់ថា៖ «និយាយជារួមទៅ សត្វស្ទាំង ជាទូទៅ ចូលចិត្តចំណីរស់ សត្វអ្វីក៏បានដែរ ឱ្យតែតូចល្មម ពួកវាអាចស៊ីបាន វានឹងចឹកហែកស៊ីដូចជា កូន មាន់អាយុ ៦សប្ដាហ៍ ឬ ៤សប្ដាហ៍ ពពួកចាប់ លលក ព្រាប ក្រួច និងកណ្តុរជាដើម គឺពួកវា ចូលចិត្តស៊ីណាស់»។ចំពោះចំណីដែលសត្វស្ទាំងចូលចិត្តជាងគេនោះ គឺជាចំណីដែលនៅមានជីវិត ដោយលោកបាន បញ្ជាក់ថា៖ «និយាយជារួមទៅ សត្វស្ទាំង ជាទូទៅ ចូលចិត្តចំណីរស់ សត្វអ្វីក៏បានដែរ ឱ្យតែតូចល្មម ពួកវាអាចស៊ីបាន វានឹងចឹកហែកស៊ីដូចជា កូន មាន់អាយុ ៦សប្ដាហ៍ ឬ ៤សប្ដាហ៍ ពពួកចាប់ លលក ព្រាប ក្រួច និងកណ្តុរជាដើម គឺពួកវា ចូលចិត្តស៊ីណាស់»។ ក្រៅពីចំណីពិសេសសម្រាប់ ពួកវាទាំងនោះ នៅមានចំណីមួយប្រភេទទៀត ដែលគេប្រើជំនួសបាននោះ គឺសាច់ករមាន់កសិ- កម្ម។ ដូច្នេះសម្រាប់អ្នកដែលចង់ចិញ្ចឹមសត្វ ប្រភេទនេះ ត្រូវគិតជាមុនពីលទ្ធភាពដែលអាចរកចំណីឱ្យវាបានគ្រប់គ្រាន់ ព្រោះសត្វប្រភេទនេះ ជាប្រភេទស៊ីសាច់ជាអាហារ បើរកមិនមានចំណី សាច់ស្រស់ ល្អៗ គ្រប់គ្រាន់ទេនោះ អាចបណ្ដាលឱ្យវាស្លាប់បាន។
បើនិយាយពីផលលំបាកនៃការចិញ្ចឹម សត្វស្ទាំងនេះវិញ គឺមានច្រើនគួរសមដែរ។ ប្រជាជនខ្មែរគិតថាសត្វស្ទាំង ជាប្រភេទ សត្វចង្រៃព្រោះវាតែងតែលួចស៊ីសត្វមាន់ ឬសត្វទាចិញ្ចឹមរបស់អ្នកស្រុក។ ម្យ៉ាងទៀត ចំពោះសម្ភារៈប្រើប្រាស់ក្នុងការចិញ្ចឹម ក៏ ចំណាយថវិការច្រើនដែរ។ លោក វណ្ណរដ្ឋ៖ “ខ្ញុំ ត្រូវចំណាយប្រាក់ទិញទូទឹកកក សម្រាប់តែរក្សាចំណីរបស់ពួកវា ហើយឧបករណ៍ហ្វឹកហាត់ និង ថែទាំពួកវាក៏មានតម្លៃថ្លៃដែរ។ សំខាន់ជាងនេះទៀតនោះ គឺត្រូវមានពេលវេលា សម្រាប់វា ព្រោះមុនពេល យកវាទៅព្រលេងនៅតាម វាលស្រែជាដើម ដើម្បី ឱ្យវាធ្វើការប្រម៉ាញ់ គឺ យើងត្រូវបង្ហាត់វាយ៉ាង តិចកន្លះម៉ោងក្នុងមួយ ថ្ងៃ ជាប្រចាំ ដើម្បីឱ្យវា ចេះស្តាប់បង្គាប់ និងស្គាល់ ម្ចាស់។ ម្យ៉ាងទៀត ត្រូវមាន ការគាំទ្រពីគ្រួសារ និងអ្នកជិតខាងផងដែរ ព្រោះវាស្រែកបង្ករឱ្យមានសំឡេងរំខានជាប្រចាំ”។
គួរបញ្ជាក់ផងដែរ ប្រភេទសត្វស្ទាំងដែលលោក និយមបង្ហាត់ដើម្បីប្រមាញ់កម្សាន្តមានដូចជា៖ អកព្រៃច្រើនពណ៌ ឬស្ទាំងកំប៉ោយប្រាំ ស្ទាំងស្លាប ឆែកកំប៉ោយខ្លី អកភ្នំជាប្រភេទប្រមាញ់ដែលពេញ និយមជាងគេនៅតាមទីជនបទ។ ប៉ុន្តែ សម្រាប់ អ្នកទីក្រុងវិញ លោក វណ្ណរដ្ឋ សង្កេតឃើញថា គេនិយមចិញ្ចឹមស្ទាំងក្រហម និងស្ទាំងភ្នំ ដើម្បី យកវាទៅប្រមាញ់សត្វ ជាការកម្សាន្ត ព្រោះវាមាន លក្ខណៈពិសេសដូចជា៖ មានតម្លៃថ្លៃ ចរិតស្លូត និង អាចប្រមាញ់ជាក្រុម ហើយ ការប្រមាញ់មានល្បឿន លឿនជាដើម។ ចំពោះការ ប្រមាញ់របស់សត្វស្ទាំង វិញ មាន ២ប្រភេទ។ គឺ ប្រភេទប្រមាញ់សត្វហើរ ទាប(ឬប្រមាញ់សត្វផ្អើល) និងប្រមាញ់សត្វហើរខ្ពស់ (ឬប្រមាញ់ឆាប)។ ម្យ៉ាង ទៀត ការប្រមាញ់រវាង ស្ទាំងញី និងស្ទាំងឈ្មោល មានលក្ខណៈពិសេសមួយបែបម្នាក់ ដោយស្ទាំងញីប្រមាញ់ដេញបានចម្ងាយ ឆ្ងាយ និងមានចិត្តអំណត់ជាងស្ទាំងឈ្មោល។
យ៉ាងណាមិញ សត្វស្ទាំងឈ្មោលវិញ មានខ្លួន តូចស្រាលហើយប្រមាញ់បានរហ័ស ប្រមាញ់ បានគ្រប់រដូវកាល។ សម្រាប់សត្វស្ទាំងញី ពេលចេញប្រមាញ់ជាក្រុមមិនសូវចេះប្រមាញ់ទេ បើ ក្នុងរដូវបង្កាត់ពូជវិញ ស្ទាំងញីគឺមិនប្រមាញ់សោះ តែម្ដង ព្រោះជាធម្មជាតិរបស់ពួកវា ពេលរដូវ បង្កាត់ពូជ សត្វញីរៀបចំសំបុក ស្ទាំងឈ្មោលចេញប្រមាញ់ចំណី។ដោយឡែក ការបង្កាត់ពូជរបស់ សត្វស្ទាំង គឺម្តងក្នុងមួយឆ្នាំ។ ដោយមានចំណូលចិត្តខ្លាំងចំពោះការចិញ្ចឹមសត្វស្ទាំងនេះ លោក វណ្ណរដ្ឋ បានធ្វើការស្រាវជ្រាវ ច្រើនអំពីចរិត និងការចិញ្ចឹមសត្វស្ទាំង ក្នុងគោលបំណងអភិរក្ស សត្វប្រភេទនេះ។ “ទាក់ទងនឹង ចំណេះដឹងវិញ ខ្ញុំបានស្រាវជ្រាវពី តាម យូធូប វេបសាយផ្សេងៗជាដើម ហើយក៏មានទិញឯកសារមួយចំនួនទាំងក្នុង ស្រុក និងក្រៅស្រុកមកសិក្សាស្រាវជ្រាវបន្ថែម បូករួមទាំងមានការដកពិសោធន៍ក្នុងការចិញ្ចឹម ខ្លួនឯងផ្ទាល់ និងមានការសុំណែនាំពីសំណាក រៀមច្បងដែលមានបទពិសោធន៍ចិញ្ចឹមសត្វស្ទាំង ជាច្រើននាក់ផងដែរ។ ខ្ញុំចង់ឃើញការចិញ្ចឹម សត្វប្រភេទនេះ មានការរីកចម្រើននៅក្នុងស្រុក ខ្មែរយើង និងមានគំនិតចង់បង្កើតទ្រុងបង្កាត់ពូជសត្វស្ទាំង នាថ្ងៃអនាគតផងដែរ ដើម្បីចូលរួម អភិរក្សប្រភេទសត្វប្រមាញ់ក្នុងស្រុកខ្មែរយើង”៕
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 51】
この記事が気に入ったら
いいね!しよう
We will send you the latest information
ហោរាសាស្ត្រប្រចាំខែ មិថុនា ២០២៤
2024.05.29 未分類
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics