បើនិយាយពីហាងកាហ្វេឆ្មា គឺហាក់ដូចជាចម្លែកសម្រាប់ប្រជាពលរដ្ឋខ្មែរ ទោះក្នុងពេលបច្ចុប្បន្ននេះក្តី។ ខណៈហាងកាហ្វេឆ្កែ កំពុងលេចឡើងនូវវត្តមាននៅក្នុងទីក្រុងភ្នំពេញ គេក៏សង្កេតឃើញវត្តមានរបស់កាហ្វេឆ្មា ពីរបីកន្លែង កំពុងទទួលការចាប់អារម្មណ៍ច្រើនពីសំណាកប្រជាពលរដ្ឋជាពិសេស គឺយុវវ័យរស់នៅក្នុងទីក្រុងភំ្នពេញ។
Ministry of Cat Rescue Cat Cafe & Adoption Center
ក្នុងគោលបំណងចូលរួមអភិរក្សសត្វឆ្មាក្នុងស្រុក ដែលត្រូវបានគេបោះបង់ ចោល ហាងកាហ្វេ MINISTRY of CAT ត្រូវបានបង្កើតឡើងនាឆ្នាំ២០១៨ ដោយជនជាតិអូស្រ្តាលីឈ្មោះ Georgia Murphy (៣៣ឆ្នាំ)។ នៅក្នុងហាង កាហ្វេនេះ លោកអ្នកអាចញុំាអាហារ សម្រាកលម្ហែជាមួយសត្វឆ្មាខ្មែរ ដែលត្រូវបានរើសយកមកសង្គ្រោះ និងចិញ្ចឹមថែទាំយ៉ាងមានអនាម័យ និងសុវត្ថិភាពបំផុត។
អំពីសត្វឆ្មាក្នុងហាងកាហ្វេ
ជាធម្មតា ឆ្មានៅទីនេះមានចំនួនច្រើន ពេលខ្លះ មានរហូតដល់ទៅ២០ក្បាល។ ពួកយើងមាន កន្លែងសម្រាប់ពួកវាគ្រប់គ្រាន់ ហើយឆ្មានៅទីនេះ គឺសុទ្ធតែជាឆ្មាខ្មែរដែលត្រូវបានគេបោះបង់ចោល ពីមុន។ យ៉ាងណាមិញ យើងខ្ញុំមិនធ្វើការបង្រៀន ពួកវាច្រើននោះទេ គឺយើងឱ្យពួកវាសម្របខ្លួន ទៅតាមបរិស្ថានសង្គមដែលពួកវារស់នៅ ហើយ ពួកវាក៏មិនដែលបង្កអ្វីដែលជាបញ្ហាដល់ភ្ញៀវដែរ។ ភ្ញៀវក៏ចូលចិត្ដឆ្មាមកទីនេះ ព្រោះមើលទៅពួកវា ដូចជាឆ្មាដែលនៅតាមផ្ទះរបស់ពួកគាត់ទូទៅ ដែលពួកវាគួរឱ្យស្រលាញ់ និងចង់ឱ្យប្រឡែងលេងជាមួយ។
មូលហេតុនៃការបង្កើតហាងកាហ្វេឆ្មា
នាងខ្ញុំមានគំនិតបង្កើតហាងនេះឡើង គឺដោយសារមានដៃគូអាជីវកម្មរបស់ខ្ញុំម្នាក់ជាជនជាតិ អេស្បាញ ដែលគាត់ធ្លាប់រស់នៅក្នុងប្រទេសនៅអាស៊ីពីមុនដូចជា៖ ជប៉ុន និងចិន ហើយឃើញថា មានហាងកាហ្វេជាច្រើនគឺពេញនិយម សម្រាប់ អ្នកមានសត្វចិញ្ចឹម និងស្រឡាញ់សត្វចិញ្ចឹម ដូចជាឆ្កែ និងឆ្មា។ ម្យ៉ាងទៀត ដោយសារគាត់ ជាមនុស្សស្រឡាញ់ និងចូលចិត្តឆ្មាផង រួមជាមួយ រយៈពេលប្រមាណ ៧ ឆ្នាំកន្លងមកដែលយើងទាំងពីរបានមករស់នៅក្នុងប្រទេសកម្ពុជា និងបានសង្កេតឃើញពីបញ្ហាសត្វឆ្មានៅកម្ពុជា ជាពិសេសកូនឆ្មា មួយចំនួនត្រូវបានគេបោះបង់ចោល គ្មានទីជម្រក និងអាហារត្រឹមត្រូវ។ ដូច្នេះ យើងទាំងពីរមានបំណងជួយសង្រ្គោះសត្វទាំងនេះ តាមរយៈ ការបើកហាងកាហ្វេនេះឡើង ដោយសហការជាមួយអង្គការគាំពារសត្វចិញ្ចឹម Animal Rescue Cambodia ដើម្បីយកសត្វឆ្មាដែលត្រូវបានជួយសង្គ្រោះទាំងនោះមកចិញ្ចឹមនៅក្នុងហាងនេះផង និងសម្រាប់អ្នកស្រឡាញ់ចូលចិត្តសត្វឆ្មា មកកម្សាន្តលេងជាមួយពួកវានៅទីនេះផង។ ម្យ៉ាងទៀត យើងខ្ញុំក៏រីករាយនឹងរកម្ចាស់ថ្មីសម្រាប់ឆ្មា ទាំងនេះ ប្រសិនបើមានភ្ញៀវណាម្នាក់ពេញចិត្ត និងមានលទ្ធភាពចិញ្ចឹមឆ្មានោះទុកដូចជាសមាជិកម្នាក់ក្នុងគ្រួសាររបស់គាត់។ ទាំងនេះ គឺជាមូលហេតុ និងជាបេសកកម្មដែលនាំឱ្យយើងខ្ញុំ ទាំងពីរនាក់បើកហាងកាហ្វេឆ្មានេះឡើង។
ការដំណើរការហាងកាហ្វេ
យើងបានបើកដំណើរការហាងនេះរយៈពេលប្រមាណ ៣ឆ្នាំមកហើយ។ យើងសង្កេតឃើញ ថាមានភ្ញៀវខ្មែរជាច្រើនមានការចាប់អារម្មណ៍លើ រឿងរ៉ាវរបស់សត្វឆ្មាចិញ្ចឹមនៅទីនេះ។ នាងខ្ញុំ សប្បាយចិត្តដែលឃើញដូច្នេះ ហើយរំពឹងថា វា នឹងក្លាយជាវប្បធម៌ថ្មីមួយនៅកម្ពុជា ព្រោះយើង ឃើញថានៅមានការព្រងើយកន្តើយច្រើនលើ សត្វចិញ្ចឹម មិនថាជាសត្វឆ្កែ ឬឆ្មាទេ តាំងពីមុនមក។ ការធ្វើឱ្យមនុស្សចេះស្រឡាញ់ និងមើលថែទាំសត្វចិញ្ចឹមទាំងនោះឱ្យបានត្រឹមត្រូវ ក៏ដូចជាការចេះបង្ការពួកវាពីជំងឺឆ្លងនានា ក៏សំខាន់ផងដែរ។ ជាទូទៅ នាងខ្ញុំសង្កេតឃើញថា សត្វឆ្មា នៅកម្ពុជា គឺឆ្លាតវៃ ឧស្សាហ៍ មានចរិករស់រាយ និងចេះស្តាប់មនុស្សណាស់។ ដូច្នេះ តាមរយៈហាងកាហ្វេនេះ នាងខ្ញុំសង្ឃឹមថា យុវជនខ្មែរ និងប្រជាពលរដ្ឋខ្មែរទូទៅ នឹងមានឱកាសស្វែងយល់បន្ថែមពីសត្វឆ្មានៅកម្ពុជា។
កិច្ចសហការជាមួយអង្គការ Animal Rescue Cambodia
អង្គការ Animal Rescue Cambodia បានចូលរួមសហការជាមួយពួកយើង តាមរយៈការផ្តល់នូវសត្វឆ្មាដែលបានជួយសង្រ្គោះ ដោយមានការបង្ហាត់ ក្រៀវ និងចាក់វ៉ាក់សាំងបង្ការត្រឹមត្រូវ។ ដូច្នេះ សត្វឆ្មានៅទីនេះគឺសុទ្ធសឹងតែជាសត្វឆ្មា ដែលមានសុវត្ថិភាព និងទទួលការចិញ្ចឹមបីបាច់ ថែទាំយ៉ាងត្រឹមត្រូវ។ ប្រសិនបើមានភ្ញៀវដែលមានលទ្ធភាពគ្រប់គ្រាន់ ហើយអាចចុះកិច្ចសន្យា ទទួលឆ្មាណាមួយនៅទីនេះទៅចិញ្ចឹមនៅគេហដ្ឋានរបស់គាត់បាន យើងនឹងប្រគល់វាជូនពួកគាត់។ ក្នុងគោលបំណងជួយអភិរក្ស និងចិញ្ចឹម សត្វឆ្មាទាំងនេះ អង្គការនឹងបន្តផ្តល់នូវសត្វឆ្មា បន្ថែមដល់ហាងកាហ្វេយើងខ្ញុំទៀត។ យ៉ាងណាមិញ ពួកយើងក៏ព្យាយាមតាមដានពី ការរស់នៅ និងសុខភាពរបស់សត្វឆ្មាត្រូវបានគេសុំយកទៅ ចិញ្ចឹមទាំងនោះផងដែរ។ អង្គការ Animal Rescue Cambodia បង្កើតឡើងដោយជនជាតិអាល្លឺម៉ង់ តែមានអ្នកគ្រប់គ្រងជាជនជាតិខ្មែរ ហើយមាន បុគ្គលិកខ្មែរមានវិជ្ជាជីវៈផ្នែកគាំពារសត្វត្រឹមត្រូវ។
ភ្ញៀវដែលនិយមមកហាង
ភ្ញៀវដែលមកទីនេះ គឺមានទាំងជនជាតិខ្មែរ និងបរទេស។ បច្ចុប្បន្ន មានចំនួនជនជាតិខ្មែរមកទីនេះកើនឡើងជាលំដាប់។ ចំពោះភ្ញៀវបរទេសវិញ ភាគច្រើនជាពួកអ៊ឺរ៉ុប ចិន និងជប៉ុន។ ចំពោះភ្ញៀវខ្មែរវិញ គឺមកជាលក្ខណៈមិត្តភក្តិ និងពេលខ្លះជាក្រុមគ្រួសារ ក្នុងនោះក៏មានវត្តមានសិស្សនិស្សិតផងដែរ។ ពួកគាត់ចូលចិត្ដមកលេងជាមួយសត្វឆ្មា ញុំាកាហ្វេ ញុំាអាហារជជែកគ្នាកម្សាន្ត និងសិក្សាជាដើម៕
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 51】
この記事が気に入ったら
いいね!しよう
We will send you the latest information
ហោរាសាស្ត្រប្រចាំខែ មិថុនា ២០២៤
2024.05.29 未分類
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer