តើហាង Pet Partner SHIRO បើកបានប៉ុន្មានឆ្នាំហើយ?
ក្នុងអំឡុងពេលមានជំងឺកូវីត១៩ នេះ តើសេវាកម្មរបស់ហាងបានជួបប្រទះនូវបញ្ហាអ្វីខ្លះដែរ ឬទេ? ហាងរបស់យើងខ្ញុំ បានចាប់ផ្ដើមបើកនៅឆ្នាំ ២០១៥ មក ដូច្នេះ បើគិតមកដល់សព្វថ្ងៃនេះគឺ យើងដំណើរការបានរយៈពេល៧ឆ្នាំហើយ ដោយ មានម្ចាស់ហាងជាជនជាតិជប៉ុន។ នៅក្នុងវិបត្តិ នៃជំងឺកូវីត១៩នេះ ដោយសារសេដ្ឋកិច្ចមានការ ធ្លាក់ចុះគ្រប់ផ្នែកទាំងអស់ ដូច្នេះ សម្រាប់ហាង របស់យើងខ្ញុំក៏ជួបនូវបញ្ហាធ្លាក់ចុះចំនួនអតិថិជន បន្តិចបន្ទួចដែរ តែមិនធ្លាក់ចុះខ្លាំងទេគឺធ្លាក់ត្រឹម តែប្រមាណ ២០% ប៉ុណ្ណោះ ព្រោះយើងខ្ញុំសង្កេត ឃើញថាភ្ញៀវដែលស្រលាញ់ និងយកទុកដាក់ លើសត្វចិញ្ចឹមរបស់ពួកគាត់ គឺនៅតែបន្តយកមក ហាងរបស់យើងដើម្បីសម្អាត និងទទួលសេវាកម្ម ផ្សេងៗជាធម្មតា។
ចាប់តាំងពីបើកដំណើរការដំបូងរហូតមក ដល់មុននឹងមានវិបត្តិនៃជំងឺកូវីដ១៩ កើត ឡើង តើចំនួនភ្ញៀវដែលមកប្រើសេវាកម្មរបស់ ហាងបងស្រី កើនឡើងជាបន្តបន្ទាប់ ឬយ៉ាង ណា?
មុនពេលមានជំងឺកូវីដ១៩ ផ្ទុះឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ ចំនួនអ្នកយកសត្វចិញ្ចឹមឆ្កែ និងឆ្មាមកទទួលសេវាថែទាំ និងសម្អាតនៅហាងយើងមានចំនួនកើនឡើងជាលំដាប់។ ភាគច្រើននៃភ្ញៀវ ដែលអញ្ជើញមក គឺជាភ្ញៀវជនជាតិខ្មែរយើង ហើយមានចំនួនច្រើនជាងភ្ញៀវបរទេស។ ទន្ទឹម នឹងនេះ យើងសង្កេតឃើញថាអ្នកដែលស្រលាញ់ និងចូលចិត្តចិញ្ចឹមសត្វឆ្កែមានចំនួនច្រើនជាងសត្វ ឆ្មា ហើយក្នុងនោះក៏មានក្រុមអ្នកដែលស្រលាញ់ ទាំងសត្វឆ្កែនិងឆ្មាផងដែរ។ ដោយសារតែឥឡូវ នេះប្រជាជនខ្មែរយើងមួយចំនួនបានយល់ដឹង ច្រើនអំពីការចិញ្ចឹមសត្វ ដូច្នេះ ធ្វើឱ្យចំនួនអ្នក ចិញ្ចឹមសត្វឆ្កែនិងឆ្មាបានកើនឡើងច្រើនជាងមុន ចន្លោះពី ៥០% ទៅ ៦០% បើប្រៀបធៀបនឹង ពេលបើកដំបូង។ ជាមួយគ្នានេះដែរ ដោយសារ តែហាងរបស់យើងផ្ដល់ជូននូវសេវាកម្មល្អ និង យកចិត្តទុកដាក់ខ្ពស់លើសេវាកម្មដែលយើងផ្តល់ ជូនអតិថិជន បាននាំឱ្យភ្ញៀវជាច្រើនផ្តល់នូវទំនុក ចិត្ត និងពេញចិត្តនឹងយកសត្វចិញ្ចឹមរបស់ពួក គាត់មកទទួលសេវាពីហាងរបស់យើងខ្ញុំជាបន្ត បន្ទាប់។ លើសពីនេះ យើងខ្ញុំក៏ធ្វើការពន្យល់ពី របៀបចិញ្ចឹម ថែទាំ និងការបង្ហាត់សត្វឆ្កែ និងឆ្មា ទៅដល់អតិថិជនផងដែរ។ ភាគច្រើនភ្ញៀវដែល យកសត្វចិញ្ចឹមមកទទួលសេវាកម្មពីហាងយើង គឺភាគច្រើនជាយុវវ័យដែលមានអាយុចាប់ពី ២០ ឆ្នាំឡើងទៅ ហើយក៏មានភ្ញៀវវ័យចំណាស់ចាប់ ពីអាយុ ៤០ ទៅ៥០ឆ្នាំ ខ្លះៗដែរ។
តើភ្ញៀវភាគច្រើនជាអ្នករស់នៅម្តុំបឹងកេង កងនេះ ឬមកពីខណ្ឌនានាក្នុងទីក្រុងភ្នំពេញនេះ?
ហាងយើងខ្ញុំទទួលបានភ្ញៀវមកពីកន្លែងផ្សេងៗ គ្នាដូចជាមានខ្លះគាត់មកពីខាងក្រុងតាខ្មៅខណ្ឌ ស្ទឹងមានជ័យ និងទួលគោកជាដើម។ យើងខ្ញុំក៏ ទទួលបានភ្ញៀវថ្មីៗជាច្រើនផងដែរ តាមរយៈការប្រាប់តៗគ្នាអំពីសេវាកម្មរបស់ហាង ក្រោយពួក គាត់បានទទួល និងពេញចិត្តនឹងសេវាកម្មរបស់ យើងខ្ញុំ។ ក្រៅពីនេះ យើងខ្ញុំក៏មានការផ្សព្វផ្សាយតាមរយៈផេកហ្វេសប៊ុករបស់ហាង ដោយធ្វើការបង្ហោះនូវរាល់សកម្មភាពសេវាកម្មយើងបានធ្វើ ជូនភ្ញៀវ ដូច្នេះ មានភ្ញៀវមកពីគ្រប់កន្លែងខុសៗ គ្នាជាច្រើនស្គាល់ពីសេវាកម្មហាងយើង។
តើហាងបងមានទទួលបម្រើសេវាកម្មចំពោះ សត្វចិញ្ចឹមលើផ្នែកអ្វីខ្លះ និងក្នុងតម្លៃយ៉ាង ម៉េចដែរ?
ហាងយើងខ្ញុំមានទទួលបម្រើសេវាកម្មមើល ថែនិងសម្អាតសត្វចិញ្ចឹមដូចជា៖ ងូតទឹក កាត់ ក្រចក កាត់រោម សម្អាតត្រចៀក និងទទួលផ្ញើ ឱ្យស្នាក់នៅមួយរយៈអំឡុងពេលម្ចាស់ត្រូវទៅ តាមខេត្តជាដើម។ ក្រៅពីនេះ យើងក៏មានលក់ សម្ភារៈប្រើប្រាស់សម្រាប់សត្វដែលមានគុណភាព និងពេញនិយមដូចជា៖ ចំណី ថ្នាំសម្លាប់ចៃ និង សម្ភារៈផ្សេងៗទៀត។ ទាក់ទងជាមួយតម្លៃសេវា កម្មវិញ គឺអាស្រ័យលើការកម្ម៉ង់របស់ម្ចាស់សត្វ ទាំងការកាត់រោម ឬងូតទឹកសម្អាតជាដើម។ តម្លៃ ជាទូទៅដែលភ្ញៀវនិយមប្រើ គឺមានចាប់ពីតម្លៃ ២៣$ ទៅ ៣៨$ ឬ ៥០$ ហើយខ្លះទៀតមាន រហូតដល់ទៅ ៧០$ ក៏មានដែរ គឺវាអាស្រ័យ ទៅតាមទំហំរបស់សត្វឆ្កែ និងឆ្មារបស់គាត់ រួម ទាំងប្រភេទសាប៊ូត្រូវប្រើជាដើម។
តើបងយល់ឃើញថាប្រជាជនយើងសព្វថ្ងៃ យល់ដឹងអំពីការចិញ្ចឹមសត្វនេះកម្រិតណា? ហើយការចិញ្ចឹមរបស់ពួកគាត់ប្រែប្រួលខុសពី មុនយ៉ាងណាខ្លះ?
នាងខ្ញុំសង្កេតឃើញថាសព្វថ្ងៃនេះប្រជាជន យើងមានការយល់ដឹងច្រើនជាងមុនទាក់ទងកាចិញ្ចឹម និងការថែទាំសត្វឆ្កែ និងឆ្មារបស់ពួកគាត់ ខុសពីមុនដែលប្រជាជនយើងចិញ្ចឹមគ្រាន់តែទុកយាមផ្ទះ និងមិនសូវជាយកចិត្តទុកដាក់ថែទាំឱ្យបានត្រឹមត្រូវ។ ពួកគាត់ចាត់ទុកសត្វចិញ្ចឹមទាំង នោះប្រៀបដូចសមាជិកគ្រួសារម្នាក់អញ្ចឹង ដោយគាត់នាំសត្វចិញ្ចឹមមកទទួលសេវាថែទាំ និងសម្អាត ដោយងូតទឹក កាត់ក្រចក កាត់រោមជាប្រចាំព្រម ទាំងយកទៅចាក់វ៉ាក់សាំងជាដើម។
ជាចុងក្រោយតើបងមានជាសារដើម្បីផ្ដាំ ផ្ញើទៅដល់អ្នកអានទស្សនាវដ្ដីញញឹមដែរឬទេ?
ជាចុងក្រោយនេះ នាងខ្ញុំសូមផ្តាំផ្ញើទៅកាន់ អ្នកអានថា៖ ការថែទាំនិងចិញ្ចឹមសត្វឆ្កែ ឬឆ្មា គឺ ប្រៀបដូចជាការចិញ្ចឹមកូនមនុស្សយើងអញ្ចឹងដែរ។ បើយើងមើលថែនិងអប់រំវាដោយស្លូតបូត និង ទន់ភ្លន់ទៅកាន់សត្វឆ្កែ ឬឆ្មាទាំងនោះ វានឹងមាន ចរិតស្លូត ទន់ភ្លន់ទៅតាមការបង្ហាត់របស់យើង។ ផ្ទុយទៅវិញ បើយើងចិញ្ចឹមពួកវាបែបហិង្សា ឬ គម្រោះគម្រើយ ឬឃាំងវាក្នុងតែនៅក្នុងទ្រុង ឬ វាយ និងឱ្យអាហារមិនគ្រប់គ្រាន់ ឬឱ្យប្រភេទ អាហារជាសាច់ឆៅវិញ នោះសត្វឆ្កែ ឬឆ្មារបស់ ពួកគាត់ពេលធំឡើងនឹងក្លាយទៅជាឆ្កែ ឬឆ្មាដែល កាច។ ដូច្នេះ ការចិញ្ចឹម និងមើលថែទាំ ដោយ ធ្វើការងូតទឹកសម្អាតសត្វចិញ្ចឹមទាំងនោះឱ្យបាន ត្រឹមត្រូវ គឺពិតជារឿងសំខាន់ណាស់ ហើយសត្វ ឆ្កែ និងឆ្មាទាំងនោះ នឹងធំលូតលាស់មានអត្តចរិត ស្លូតបូត គួរឱ្យស្រលាញ់ មានរបៀប និងមិនបង្ក បញ្ហាក្នុងការរស់នៅជាមួយយើងឡើយ។
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 51】
この記事が気に入ったら
いいね!しよう
We will send you the latest information
ហោរាសាស្ត្រប្រចាំខែ មិថុនា ២០២៤
2024.05.29 未分類
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics