ក្រុមហ៊ុនសេវាកម្មដឹកជញ្ជូនសត្វចិញ្ចឹម Pet Relocation Cambodia បានបើកដំណើរនៅឆ្នាំ២០១៨ មានបម្រើសេវាកម្មទទួលផ្ញើសត្វចិញ្ចឹមក្នុងផ្ទះដូចជា សត្វឆ្កែ និងឆ្មា ពីក្រៅប្រទេសមកក្នុងស្រុក និងពីក្នុងស្រុកទៅក្រៅ ប្រទេស អាស្រ័យទៅតាមតម្រូវការរបស់ភ្ញៀវទាំងក្នុងនិងក្រៅប្រទេស។ តើសកម្មភាពបញ្ចូនសត្វចិញ្ចឹមផ្ញើទៅកាន់បរទេស និងមកក្នុងស្រុកមាន ស្ថានភាពយ៉ាងណា? បងស្រី ហ៊ីម សុជាតា ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុន Pet Relocation Cambodia បានណែនាំនូវសេវាកម្មក្រុមហ៊ុនរបស់បងស្រី តបតាមការសាកសួររបស់ទស្សនាវដ្តីញញឹម ដូចខាងក្រោម។
តើបងស្រីយល់ឃើញថាវប្បធម៌ចិញ្ចឹមសត្វ ចិញ្ចឹមក្នុងគ្រួសារនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មានការប្រែប្រួលអ្វីខ្លះដែរ ឬទេ?
ឥឡូវនេះ ប្រជាជនយើងមានការយល់ដឹងច្រើន អំពីការចិញ្ចឹមសត្វក្នុងផ្ទះដូចជា សត្វឆ្កែ និងឆ្មា ដោយពួកគាត់យកចិត្តទុកដាក់ ស្រលាញ់ និង ថែទាំសត្វចិញ្ចឹមដូចជាសមាជិកគ្រួសារគាត់អញ្ចឹង ដែរ។ បើសង្កេតពីចំនួនអ្នកចិញ្ចឹមវិញ ក៏ឃើញ ថាមានកំណើនកើនឡើងជាងមុនដែរ ដែលក្នុង នោះ ក៏មានការនិយមចិញ្ចឹមប្រភេទពូជក្រៅ ប្រទេសច្រើនដែរ។ ក្រៅពីនេះ នៅលើបណ្ដាញ សង្គមហ្វេសប៊ុកវិញ យើងសង្កេតឃើញមានក្រុមអ្នកស្រលាញ់សត្វគាត់បង្កើតជាផេកសត្វចិញ្ចឹម ដើម្បីបង្ហាញពីសកម្មភាពសត្វចិញ្ចឹមរបស់ពួកគាត់ ផងដែរ និងមានផេកហាងលក់ចំណីសត្វចិញ្ចឹមក៏ចាប់មានវត្តមានគួរឱ្យកត់សម្គាល់ផងដែរ។
តើសេវាកម្មដឹកជញ្ជូនសត្វចិញ្ចឹមនេះតម្រូវឱ្យមានឯកសារ និងលក្ខខណ្ឌអ្វីខ្លះ?
ទាក់ទងនឹងការដឹកជញ្ជូនសត្វចិញ្ចឹមនេះវិញ គឺ ទាមទារឱ្យមានឯកសារត្រឹមត្រូវដូចជា៖ ឯកសារចាក់វ៉ាក់សាំង ឯកសារពិនិត្យសុខភាព និងលិខិត ស្នាមពីក្រសួងជាដើម។ ជាមួយគ្នានេះដែរ សត្វ ឆ្កែ និងឆ្មាទាំងនោះមុននឹងនាំចេញទៅក្រៅប្រទេស គឺត្រូវពិនិត្យសុខភាព និងធ្វើតេស្តឈាមឆ្កែឆ្កួត ជាមុនសិនទើបអាចនាំចេញទៅក្រៅប្រទេសបាន ព្រោះប្រទេសមួយចំនួនគេមានច្បាប់តឹងរ៉ឹងណាស់ ក្នុងការនាំយកសត្វចូលក្នុងប្រទេសរបស់គេ។ ក្នុងករណី សត្វឆ្កែ និងឆ្មា របស់ភ្ញៀវមានបញ្ហា សុខភាព ដោយមានជំងឺ យើងត្រូវព្យាបាលសត្វ នោះឱ្យជាសិនទើបអាចនាំពួកវាចេញបាន ព្រោះ បើនាំចេញទាំងឈឺ សត្វនោះអាចមានបញ្ហាពេល កំពុងធ្វើដំណើរ ហើយត្រូវគេបញ្ជូនមកវិញ ឬ ត្រូវសម្លាប់ចោលជាដើម។
ចំពោះឯកសារនិងការពិនិត្យសុខភាព តើខាងក្រុមហ៊ុនជាអ្នករៀបចំ ឬក៏ម្ចាស់សត្វ ចិញ្ចឹមគាត់រៀបចំដោយផ្ទាល់? ហើយការដឹក ជញ្ជូននេះចំណាយរយៈពេលប៉ុន្មានថ្ងៃដែរ?
ចំពោះរឿងនេះ ខាងក្រុមហ៊ុនយើងមានជម្រើស សម្រាប់ភ្ញៀវ។ ទីមួយ គឺខាងក្រុមហ៊ុនយើង ជាអ្នករៀបចំឱ្យពួកគាត់ទាំងឯកសារ ការពិនិត្យ សុខភាព និងការធ្វើតេស្តឈាមឆ្កែឆ្កួត ព្រោះ ក្រុមហ៊ុនយើងមានដៃគូសហការជាមួយពេទ្យសត្វដែរ។ ជម្រើសទីពីរ គឺភ្ញៀវអាចរៀបចំឯកសារ និងពិនិត្យសុខភាពសត្វចិញ្ចឹមដោយខ្លួនឯង ហើយ ខាងក្រុមហ៊ុនគ្រាន់តែរៀបចំត្រៀមដើម្បីដឹកជញ្ជូន សត្វចេញទៅក្រៅប្រទេសជូនភ្ញៀវ។ ចំណែក រយៈពេលក្នុងការដឹកជញ្ជូនយើងមិនអាចកំណត់ បានទេ ព្រោះអាស្រ័យទៅតាមប្រទេសដែលត្រូវនាំចេញ។ ឧទាហរណ៍ ដូចជានៅប្រទេសប៉ែក ខាងអឺរ៉ុប គឺគេតម្រូវឱ្យធ្វើតេស្តឈាមឆ្កែឆ្កួតសិន បន្ទាប់ពីធ្វើតេស្តហើយរយៈពេល៣ខែក្រោយទើបអាចនាំចេញបាន តែនៅប្រទេសខ្លះគឺត្រូវការពេល រហូតដល់៦ខែក៏មានដែរ។ បើប៉ែកខាងអាស៊ី ដូចជាម៉ាឡេស៊ីវិញ គឺមិនតម្រូវឱ្យធ្វើតេស្តឈាមទេ ដូច្នេះការនាំចេញគឺអាចធ្វើបានលឿន។ ដូច្នេះ ការនាំចេញសត្វចិញ្ចឹមទៅប្រទេសក្រៅ គឺអាស្រ័យទៅតាមច្បាប់ និងស្ថានភាពប្រទេសនីមួយៗដែល គេកំណត់។
តើភ្ញៀវភាគច្រើនដែលមកទទួលសេវាកម្ម ពីខាងក្រុមហ៊ុន ភាគច្រើនជាភ្ញៀវជនជាតិ ខ្មែរ ឬភ្ញៀវបរទេស? ហើយចំពោះថ្លៃដឹក ជញ្ជូនវិញ តើមានតម្លៃដូចម្តេចដែរ?
ភាគច្រើនក្រុមហ៊ុនយើងសម្បូរភ្ញៀវបរទេស ច្រើនជាងភ្ញៀវក្នុងស្រុក ព្រោះបរទេសពេលខ្លះ គាត់មកធ្វើការងារ ឬបំពេញកិច្ចការផ្សេងៗក្នុង ប្រទេសយើង គាត់យកសត្វចិញ្ចឹមមកជាមួយ ដែរ ហើយពេលពួកគាត់ត្រឡប់ទៅវិញ គាត់ត្រូវ យកសត្វចិញ្ចឹមនោះទៅជាមួយពួកគាត់វិញ។ ទាក់ទងនឹងតម្លៃវិញគឺអាស្រ័យលើទំហំ ទម្ងន់ ពូជរបស់សត្វ និង ទំហំទ្រុងដែលដាក់សត្វនោះ។ កាលពីមិនទាន់មានជំងឺកូវីដ១៩ តម្លៃចន្លោះពី ៨៥០$ ទៅ ៩៥០$ ប៉ុន្តែ ដោយសារបញ្ហាកូវីដ ១៩ តម្លៃអាចឡើងទៅដល់ខ្ទង់ ២២០០$ គឺថ្លៃ ជាងមុនដោយសារតែត្រូវដឹកតាមយន្តហោះដឹកឥវ៉ាន់ ដែលគេគិតពន្ធនិងតម្លៃគីឡូថ្លៃ។ កន្លងមកខាងក្រុមហ៊ុនតែងតែណែនាំដល់ភ្ញៀវឱ្យឆែកមើលយន្តហោះក្នុងប្រទេសយើង ហើយជិះទៅជាមួយគាត់ផ្ទាល់ព្រោះមានតម្លៃធូរថ្លៃត្រឹមតែ ២០០$ ឬ៣០០$ ប៉ុណ្ណោះ។ ប៉ុន្តែដោយសារបញ្ហាកូវីដ ១៩ យន្តហោះក្នុងស្រុកយើងពិបាកទទួល ហើយ យន្តហោះទំហំតូចផង ដូច្នេះ បើដាក់សត្វទៅអាចធ្វើឱ្យសត្វងាប់ជាដើមក៏មាន។
តើកន្លងមកក្រុមហ៊ុនបងស្រីធ្លាប់ជួបបញ្ហា ដឹកជញ្ជូនសត្វហើយមានបញ្ហាសត្វងាប់ដែរ ឬទេ? ចំពោះការដឹកជញ្ជូននេះ តើតម្រូវឱ្យមាន ការប្រុងប្រយ័ត្ន និងគិតគូរៀបចំយ៉ាងដូចម្ដេចខ្លះ?
ចាប់តាំងពីដំណើរការមក ក្រុមហ៊ុនយើងមិន ដែលជួបប្រទះបញ្ហាសត្វងាប់ពេលកំពុងដឹកជញ្ជូន ទេ ដោយសារយើងផ្ដល់សេវាកម្មជូនភ្ញៀវប្រកប ដោយការយកចិត្តទុកដាក់ និងជំនាញច្បាស់លាស់ លើផ្នែកដឹកជញ្ជូនសត្វចិញ្ចឹមនេះ។ នៅពេល ភ្ញៀវយកសត្វចិញ្ចឹមមកឱ្យយើង គឺយើងមើលថែ ផ្ដល់ភាពកក់ក្ដៅ និងក្ដីស្រលាញ់ទៅដល់សត្វ នោះដូចកាលនៅជាមួយម្ចាស់របស់ពួកគេ។ ជាពិសេស គឺខាងយើងតែងតែទាក់ទងទៅភ្ញៀវ ដោយខលជាវីដេអូ (Video Call) បង្ហាញពី សកម្មភាព និងស្ថានភាពសត្វចិញ្ចឹមទៅដល់ភ្ញៀវ ដើម្បីឱ្យពួកគាត់មានទំនុកចិត្ត។ ចំពោះបញ្ហា ដឹកជញ្ជូនវិញ ត្រូវមានការប្រុងប្រយ័ត្នណាស់ យើងមិនអាចដាក់គាត់នៅលើយន្តហោះផ្ដេស ផ្ដាសទេ គឺត្រូវគិតពីសីតុណ្ហភាព ទ្រុង បរិយា- កាសជុំវិញ។ អ្វីដែលសំខាន់គឺទំហំយន្តហោះត្រូវ មានទំហំធំ និងស្រឡះល្អ។ ប្រសិនបើយើងដឹក តាមយន្តហោះតូច ហើយចង្អៀត អាចមានបញ្ហា ធ្វើឱ្យសត្វងាប់ ព្រោះសត្វក៏មានជីវិតដូចមនុស្ស យើងដែរ ហើយពួកគេក៏មានអារម្មណ៍ ចេះកើត ទុក្ខ ចេះនឹកដូចមនុស្សយើងអញ្ចឹងដែរ៕
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 51】
この記事が気に入ったら
いいね!しよう
We will send you the latest information
ហោរាសាស្ត្រប្រចាំខែ មិថុនា ២០២៤
2024.05.29 未分類
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics