ជំនឿប្រជាជនខ្មែរលើព្រះពុទ្ធសាសនា
ប្រជាជនខ្មែរប្រមាណ ៩០ភាគរយ គោរពព្រះពុទ្ធសាសនា ខណៈព្រះពុទ្ធសាសនា (បែបហីនយាន) ត្រូវបានចាត់ទុកជាស្ថាប័នជាតិកំពូលមួយធៀបនឹងស្ថាប័នព្រះមហាក្សត្រ និងស្ថាប័នរាជរដ្ឋាភិបាល ដូចមានចែងនៅក្នុងបាវចនាជាតិដូច្នេះថា៖ “ជាតិ សាសនា ព្រះមហាក្សត្រ”។ ខណៈប្រជាជនខ្មែរទូទៅ (រួមទាំងព្រះមហាក្សត្រផង) មានជំនឿថាព្រះសង្ឃជាសាវ័កព្រះសម្មាសម្ពុទ្ធ។ ប្រជាជនខ្មែរជាច្រើនតែងតែគោរពប្រណិប័តន៍ និងជួយផ្គត់ផ្គង់ព្រះសង្ឃទុកជាបុគ្គលដ៏ខ្ពង់ខ្ពស់ មានចំណេះដឹងជ្រៅជ្រះ និងជាអ្នកប្រៀនប្រដៅមនុស្សលោកឱ្យយល់ត្រូវ ប្រព្រឹត្តប្រាសចាកពីរឿងមិនល្អដែលសង្គមស្អប់ខ្ពើមជាដើម តមកជាទំនៀមតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន។ វត្តមាននៃចំនួនវត្តអារាមដ៏ច្រើនលើសលុបនៅទូទាំងប្រទេសកម្ពុជា ទាំងនៅទីប្រជុំជន និងទីជនបទ ក៏បង្ហាញឱ្យឃើញយ៉ាងច្បាស់ពីជំនឿដ៏មុតមាំរបស់ប្រជាជនខ្មែរទៅលើព្រះពុទ្ធសាសនា។ តើមានកត្តាអ្វីខ្លះញុំាងឱ្យប្រជាជនខ្មែរគោរពប្រណិប័តន៍ព្រះសង្ឃ និងមានជំនឿលើព្រះពុទ្ធសាសនាដ៏មុតមាំបែបនេះ?
តើត្រូវធ្វើដូចម្តេចដើម្បីក្លាយជាព្រះសង្ឃ ហើយព្រះសង្ឃមានការអប់រំយ៉ាងដូចម្តេចខ្លះ?
ព្រះសង្ឃត្រូវបានគោរពប្រណិប័តន៍ជាបុគ្គលខ្ពង់ខ្ពស់ មានចំណេះដឹងជ្រៅជ្រះ ឬជាសាវ័ករបស់ព្រះពុទ្ធពីសំណាក់ប្រជាជនខ្មែរទូទៅ។ ដើម្បីក្លាយជាព្រះសង្ឃ តើតម្រូវឱ្យមានលក្ខខណ្ឌចាំបាច់ និងការរស់នៅប្រចាំថ្ងៃដូចម្តេចខ្លះ? តើព្រះសង្ឃត្រូវសិក្សារៀនសូត្រយ៉ាងដូចម្តេចខ្លះ?
ដើម្បីក្លាយជាព្រះសង្ឃ តើត្រូវធ្វើដូចម្តេចខ្លះ?
បុគ្គលគ្រប់រូបមានសិទ្ធបួសជាព្រះសង្ឃ។ យ៉ាងណាមិញ ដើម្បីបួសជាព្រះសង្ឃ មានលក្ខខណ្ឌ ទំនៀម និងវិន័យសង្ឃ ដែលកំណត់ដូចខាងក្រោម។
លក្ខខណ្ឌសម្រាប់បួសជាព្រះសង្ឃ (សាមណេរ ឬភិក្ខុ) ៖
- ត្រូវមានការឯកភាពពីក្រុមគ្រួសារ មានលិខិតបញ្ជាក់ទីលំនៅច្បាស់លាស់ពីអាជ្ញាធរ និង មានការបញ្ជាក់ពីពេទ្យថាបុគ្គលរូបនោះមានកាយសម្បទា គ្រប់គ្រាន់ (មិនពិការអវយវៈណាមួយ សតិស្មារតីប្រក្រតីធម្មតា ឬពុំមានជំងឺប្រចាំកាយជាដើម)។
- ត្រូវមកវត្តរៀនធម៌បួស និងវិន័យសង្ឃជាមុន (ការរៀនធម៌បួស និងវិន័យ មានរយៈពេលពី៣ខែ ទៅ៦ខែ ខុសគ្នាអាស្រ័យលើការតម្រូវរបស់វត្តនីមួយៗ) · ការបួសជាសាមណេរ៖ ជាការបួសសងគុណម្តាយ។ ត្រូវមានអាយុក្រោម២០ឆ្នាំ។ អ្នកបួស ជាសាមណេរត្រូវរក្សាសីល ១០ និងគោរពប្រណិប័តន៍ សិក្ខាបទចំនួន ៣០ ឱ្យបានខ្ជាប់ខ្ជួន។
- ការបួសជាភិក្ខុ៖ ជាការបួសសងគុណឳពុក។ ត្រូវមានអាយុចាប់ពី២១ឆ្នាំឡើងទៅ។ ភិក្ខុត្រូវកាន់សីល ៤ និងគោរពប្រណិប័តន៍តាមសិក្ខាបទ ចំនួន ២២៧។
ការបួសជាព្រះសង្ឃ៖
អាចធ្វើតាមពិធីទំនៀម គឺពិធី “បំបួសនាគ” ដោយមិនប្រកាន់ពេលវេលា (ពិធីនេះធ្វើឡើងសម្រាប់ជនមានធនធាន ដែលពេលនោះក្រុមគ្រួសារ សាច់ញាតិ និងអ្នករស់នៅជិតខាងចូលរួមផ្គត់ផ្គង់ជាសម្ភារៈ ស្បៀង អាហារសម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលបួសនោះឱ្យបានគ្រប់គ្រាន់)។ ប៉ុន្តែសម្រាប់ជនទូទៅដែលពុំមានលទ្ធភាពវិញ គឺអាចសុំព្រះសង្ឃដើម្បីបួសនៅក្នុងវត្តអារាមផ្ទាល់ ដោយមានការទទួលស្គាល់ពីព្រះចៅអធិការវត្ត និងមានព្រះសង្ឃដទៃជាសាក្សី។ (សេចក្តីពន្យល់លម្អិតអំពីពិធី “បំបួសនាគ” មាននៅទំព័រទី ៨ )
កាតព្វកិច្ចរបស់ព្រះសង្ឃ៖
ក្រៅពីការសិក្សារៀនសូត្រព្រះធម៌ ត្រូវទេសនា ពន្យល់ណែនាំពុទ្ធបរិស័ទឱ្យយល់ពីអំពើល្អ ប្រព្រឹត្ត ល្អ និងអប់រំចិត្តជាដើម ទៅកាន់ពុទ្ធបរិស័ទ តាមវិទ្យុក្តី ក្នុងវត្តអារាមក្តី និងនៅតាមពិធីបុណ្យពុទ្ធសាសនាជាដើម។ ម្យ៉ាងទៀត ត្រូវចូលរួមជួយសង្គមជាតិតាមការដែលព្រះសង្ឃនីមួយៗអាចធ្វើទៅបានដូចជា៖ ការទទួលកូនសិស្សលោកមកពីបណ្តាខេត្តឆ្ងាយៗឱ្យមានកន្លែងស្នាក់អាស្រ័យពេលរៀនសូត្រ និងការអប់រំផ្សេងៗ។
តំណម៖
ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ទៅតំណមមិនទទួលចង្ហាន់ (លើកលែងតែទឹក ឬភេសជ្ជៈមួយចំនួន)
- ក្រោយចង្ហាន់ថ្ងៃត្រង់ ព្រះសង្ឃមិនទទួល ការប្រគេននានាពីពុទ្ធបរិស័ទឡើយ (ចាប់ពី ម៉ោង ១២ ថ្ងៃត្រង់ រហូតដល់ម៉ោង ៥ ព្រឹក ថ្ងៃបន្ទាប់)
- ចង្ហាន់ក្នុងតំណមមាន៖ សាច់ឆ្កែ ពស់ ដំរី ខ្លា ពោលគឺសាច់ឆៅ និងសុរា
- ជាទូទៅ ពុំអាចប៉ះពាល់មនុស្សភេទផ្ទុយគ្នា (មនុស្សស្រី)
កិច្ចវត្ត៖
ព្រះសង្ឃត្រូវធ្វើនមស្ការព្រះធម៌ (ការប្រណិប័តន៍ព្រះធម៌នៅក្នុងព្រះវិហារ) ជារៀងរាល់ថ្ងៃក្នុងអំឡុងពេលចូលព្រះវស្សា (រយៈពេល ៣ខែ ពីអំឡុងខែកក្កដា ដល់ខែតុលា) ខណៈជាទូទៅ ព្រះសង្ឃធ្វើនមស្ការ និងរំឭកព្រះវិន័យ រៀងរាល់ថ្ងៃសីល ឬ ម្តងទៅ២ដងក្នុង១ខែអាស្រ័យតាមវត្តកំណត់។
ការផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ព្រះសង្ឃ
ការចេញទៅបិណ្ឌបាតប្រចាំថ្ងៃ៖
ចង្ហាន់ដែលប្រជាជនទូទៅប្រគេនពេលបិណ្ឌបាតមានជាអាហារដូចជា៖ បាយ (អង្ករក៏បាន) ត្រី បន្លែ ផ្លែឈើ ភេសជ្ជៈ និងបច្ច័យ ជាដើម។ ដោយសារពុទ្ធបរិស័ទខ្លះយល់ដឹងថាព្រះសង្ឃគង់នៅក្នុងទីក្រុងភ្នំពេញ ត្រូវបង់ថ្លៃសិក្សារៀនសូត្រច្រើន ដូច្នេះការប្រគេនជាបច្ច័យដល់ព្រះសង្ឃឃើញមានច្រើនជាងនៅតាមបណ្តាខេត្ត។ ព្រះសង្ឃភាគច្រើនគឺជាកូនកសិករក្រីក្ររស់នៅតាមបណ្តាខេត្ត ហើយខ្លះក៏ជាកូនកំព្រាក្រខ្សត់ផងដែលត្រូវរកទីអារ៉ាម ដើម្បីបានជាកន្លែងស្នាក់អាស្រ័យ និងបានរៀនសូត្រ ដូច្នេះការប្រាស្រ័យរស់នៅប្រចាំថ្ងៃរបស់សង្ឃ គឺអាស្រ័យលើការជួយផ្គត់ផ្គង់របស់ពុទ្ធបរិស័ទទាំងស្រុង។
ការប្រគេនស្បៀងអាហារ៖
តាមរយៈពិធីបុណ្យ (ពិធីចូលនិងចេញព្រះវស្សា បុណ្យភ្ជុំបិណ្ឌ បុណ្យកឋិនជាដើម) គឺមានពុទ្ធបរិស័ទ ជាពិសេស អ្នកស្គាល់ព្រះសង្ឃតាមស្រុកភូមិ តែងតែយកស្បៀងជាត្រីងៀត ប្រហុក អង្ករ រួមទាំងបច្ច័យ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃជាដើមសម្រាប់ផ្គត់ផ្គង់ និងទំនុកបម្រុងដល់ព្រះសង្ឃ។ ទាំងបច្ច័យ និងស្បៀងទាំងនោះ គឺជាទូទៅត្រូវបានប្រើប្រាស់រួមគ្នា សម្រាប់ការផ្គត់ផ្គង់ព្រះសង្ឃគង់នៅតាមកុដិនីមួយៗ និងសម្រាប់ជួយកូនសិស្សលោកដែលស្នាក់នៅជាមួយព្រះសង្ឃជាដើម។
ការសឹក៖
ត្រូវស្តែងចេញពីចិត្តសាម៉ីសង្ឃ តែត្រូវរកជនទី ៣ យ៉ាងហោចណាស់ម្នាក់ជាសាក្សីក្នុងពិធីសឹកនោះ។
ចំណាប់អារម្មណ៍របស់ព្រះសង្ឃ
ព្រះភិក្ខុអគ្គមុនី បូ ពិសិដ្ឋ គង់នៅវត្តបទុមវតីកុដិលេខ៩ ព្រះជន្ម ២៨ព្រះវស្សា បួសរយៈពេល ១២ព្រះវស្សា និងជាអតីតកុមារកំព្រា មានស្រុកកំណើតក្នុងខេត្តកណ្តាល។ ព្រះអង្គបានមានសង្ឃដីកាចំពោះការគោរពវិន័យក្នុងព្រះពុទ្ធសាសនាយ៉ាងខ្លីនិងសាមញ្ញដូច្នេះថា៖ «ជាទូទៅ មានពុទ្ធបរិស័ទជាច្រើនយល់ថាការគោរពប្រណិប័តន៍វិន័យសង្ឃមានការលំបាកខ្លាំង បើធៀបនឹងជនសាមញ្ញ។ តាមពិតទៅ គឺវាបែបហ្នឹងមែន តែបើនិយាយឱ្យងាយយល់ទៅការគោរព្ធប្រណិប័តន៍នូវវិន័យសង្ឃទាំងនោះ គឺផ្តោតសំខាន់លើវិន័យដែលសំដៅលើការគ្រប់គ្រងចិត្តរបស់ខ្លួន ឱ្យបានល្អ។ កាលណាយើងគ្រប់គ្រងចិត្តបានល្អ ហើយដឹងថារឿងនោះ ជារឿងមិនល្អ ឬជារឿងដែលនឹងនាំឱ្យបង្ករជាបញ្ហាដល់អ្នកដទៃ ហើយអាចចេះបញ្ឈប់នូវរឿងមិនល្អទាំងនោះបាន ដោយបែរមកគិត និងធ្វើតែរឿងណាដែលល្អៗសម្រាប់ខ្លួន និងសម្រាប់អ្នកដទៃបាននោះ វាជារឿងល្អស្រេចទៅហើយ។ ដូច្នេះការចេះអប់រំចិត្ត និងប្រណិប័តន៍ចិត្តរបស់ខ្លួនឱ្យបានល្អ គឺជារឿងសំខាន់សម្រាប់ព្រះសង្ឃក្នុងការប្រណិប័តន៍ធម៌វិន័យក្នុងព្រះពុទ្ធសាសនា»។ យ៉ាងណាមិញ ព្រះភិក្ខុអគ្គមុនី បូ ពិសិដ្ឋ បានមានសង្ឃដីកាសង្កត់ធ្ងន់ពីការរៀនព្រះធម៌ថា សង្ឃគ្រប់អង្គត្រូវចាំបាច់ទន្ទេញ និងទាមទារឱ្យមានការយកចិត្តទុកដាក់លើការផ្ចង់អារម្មណ៍ខ្លាំង លើការរៀនព្រះធម៌ដើម្បីឱ្យចាំស្ទាត់។
ចំណែកឯការសិក្សារៀនសូត្ររបស់ព្រះសង្ឃវិញ ព្រះភិក្ខុអគ្គមុនី បូ ពិសិដ្ឋ បានមានសង្ឃដីកាដូច្នេះថា៖ «ការរៀនព្រះធម៌របស់ព្រះសង្ឃ ដូចដែលយើងបានដឹងហើយថា មុនពេលបួសជាព្រះសង្ឃ គឺតម្រូវឱ្យបុគ្គលនោះត្រូវទន្ទេញ និងចេះសូត្រ ហើយចងចាំព្រះធម៌ និងវិន័យសង្ឃមួយចំនួនរួចហើយ។ ដូច្នេះកាលណាបុគ្គលនោះ បានបួសជាព្រះសង្ឃហើយ គឺគ្រាន់តែរៀនពីគាថាបន្ថែមបន្តិចៗថែមទៀតប៉ុណ្ណោះ ដែលអាត្មាគិតថាវាមិនមែនជារឿងលំបាកខ្លាំងណាស់ណាទេ។ ក៏ប៉ុន្តែដោយ សារព្រះសង្ឃត្រូវតម្រូវឱ្យសិក្សាកម្មវិធីសិក្សាបែបអាណាចក្រផងដែរ ដូច្នេះការសិក្សាទាំងពុទ្ធចក្រ និងអាណាចក្រ គឺអាចនិយាយបានថាជាផលលំបាកមួយសម្រាប់ព្រះសង្ឃ បើធៀបនឹងជនសាមញ្ញ»។
この記事が気に入ったら
いいね!しよう
We will send you the latest information
ហោរាសាស្ត្រប្រចាំខែ មិថុនា ២០២៤
2024.05.29 未分類
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics