ទូរទស្សន៍បាយ័ន ផ្តើមដំណើរការផ្សាយដំបូងនៅឆ្នាំ១៩៩៨ និងបានពង្រីកការផ្សព្វផ្សាយជាបន្តបន្ទាប់ តាមរយៈកម្មវិធីព័ត៌មានជាតិ អន្តរជាតិ កម្មវិធីអប់រំ ការប្រគុំតន្រ្តី និងកីឡាប្រដាល់គុនខ្មែរជាដើម។ ទូរទស្សន៍បាយ័ន និង BTV ជាសមាជិកគ្រួសារតែមួយផ្សាយក្នុងស្ថានីយ៍ ទូរទស្សន៍បាយ័ន ដោយផ្តោតលើការបង្កើតកម្មវិធីកម្សាន្តមួយចំនួនថ្មីៗ និងទំនើបៗ ដើម្បីទាក់ទាញយុវវ័យខ្មែរដែលកំពុងមានចំនួនច្រើន។
“តោះនិយាយ! ហាមកុហក!” Let Chat Don’t Cheat!
រាល់ថ្ងៃអាទិត្យ ម៉ោង៖ ៩ ដល់ ១០យប់ (BAYON TV & 3Fun channel Cambodia FB page)
បច្ចុប្បន្ន មានយុវវ័យជាច្រើននិយមទស្សនាកម្មវិធី talk show បែបកំប្លែងៗដើម្បីសើចសប្បាយ។ កម្មវិធីនេះ មានការចូលរួមសម្តែងដោយតារាកិត្តិយសល្បីៗ ដើម្បីឆ្លើយអំពីរឿងពិត។ លើសពីនេះ អ្នកទស្សនាអាចសើចសប្បាយជាមួយ ការលេងហ្គេម Challenging និង វគ្គ១០សំណួរ ដែលគេមិនធ្លាប់ដឹងពីតារាកិត្តិយស។
កញ្ញា សាន សុភារ៉ា (២០ឆ្នាំ) និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
«ព្រោះវាជាកម្មវិធីកម្សាន្តបែបយុវវ័យដែលមានលាយឡំនឹងចំណេះដឹងទូទៅដែរ ទើបធ្វើឱ្យនាងខ្ញុំតាមដានមើលដើម្បីកម្សាន្តអារម្មណ៍។ នាងខ្ញុំភាគច្រើនមើលតែតារាកិត្តិយសរូបណាដែលស្គាល់ និងចូលចិត្តប៉ុណ្ណោះ។ ពិតណាស់ កម្មវិធីនេះ បានជួយឱ្យអារម្មណ៍ខ្ញុំសប្បាយ ហើយ show ខ្លះក៏មានរឿងគួរឱ្យភ្ញាក់ផ្អើលដែរ ដ្បិតរឿងរ៉ាវជីវិតរបស់តារាកិត្តិយសមួយចំនួនស្ដាប់ទៅពិតជាធ្វើឱ្យជក់ចិត្ត ហើយ មានអារម្មណ៍ថាខ្សែជីវិតរបស់ពួកគាត់គួរឱ្យចាប់អារម្មណ៍ ជាងខ្សែភាពយន្តទៅទៀត!»
“សំណើចចុងសប្តាហ៍”
រាល់ថ្ងៃសៅរ៍ ម៉ោង ៥ ដល់ ៦ល្ងាច
ជាកម្មវិធីចាក់ផ្សាយខ្សែភាពយន្តភាគខ្មែរបែបកំប្លែង ដែលបង្កប់អត្ថន័យអប់រំ។ ដោយសារកម្មវិធីនេះថតផ្ទាល់នៅស្រុកភូមិកសិករខ្មែរ ដែលធ្វើឱ្យអ្នកទស្សនាក្នុងស្រុក ជាពិសេស សម្រាប់ខ្មែររស់នៅក្រៅស្រុកបានសើចកម្សាន្តផង នឹងបានឃើញពីទិដ្ឋភាពស្រុកស្រែផ្ទាល់ផង ដែលធ្វើឱ្យគាត់នឹករលឹកពីប្រទេសកំណើតរបស់ខ្លួន។ លោក អ៊ូ ប៊ុនណ្ណារ៉ាត់ ហៅ នាយក្រឹម ដែលជាផលិតករ បានលើកឡើងពីលក្ខណៈពិសេសនៃកម្មវិធីនេះដូច្នេះថា៖ “មូលហេតុដែលខ្ញុំដឹកនាំក្រុមសម្តែងនៅតែក្នុងស្រុកភូមិជនបទ គឺក្នុងគោលបំណងចង់ឲ្យក្មេងជំនាន់ក្រោយ ក៏ដូចជាអ្នកនៅទីក្រុងដែលមិនសូវមានឱកាសបានធ្វើដំណើរទៅតាមបណ្តាខេត្ត បានឃើញនិងយល់ដឹងពីរបៀបនៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ធ ដែលរស់នៅក្នុងស្រុកភូមិតូចៗតាមបណ្តាខេត្ត។ តែអ្វីកាន់តែពិសេសជាងនេះទៀត គឺសម្រាប់បងប្អូនខ្មែរនៅឯនាយសមុទ្រដែលមានចិត្តនឹករលឹកមាតុភូមិស្រុកកំណើត នៅពេលដែលបានទស្សនាក៏អាចជួយឲ្យរសាយចិត្តនឹករលឹកបានមួយគ្រា”។
លោក សឹម បុត្រធារិទ្ធ (២១ឆ្នាំ) បុគ្គលិកក្រុមហ៊ុនរស់នៅក្នុងរាជធានីភ្នំពេញ
«“សំណើចចុងសប្តាហ៍” ជាកម្មវិធីកម្សាន្តមួយដែលពេញនិយមសម្រាប់មនុស្សគ្រប់វ័យ។ វាជាកម្មវិធីកំប្លែងដែលធ្វើឱ្យអ្នកចូលរួមទស្សនារំសាយអារម្មណ៍ជាមួយការសម្ដែងលាយឡំនឹងការក្លែមពាក្យពេចន៍របស់តួអង្គសម្តែង»។
V TALK Confession
រាល់ថ្ងៃពុធ ពីម៉ោង ៩ ដល់ ១០យប់
បង្កើតឡើងនៅដើមខែកុម្ភៈ ឆ្នាំ២០២២។ កម្មវិធីនេះធ្វើការអញ្ជើញតារាកិត្តិយសជាសិល្បករសិល្បការនី ចូលរួមចែករំលែកនូវរឿងរ៉ាវបទពិសោធន៍ជីវិតជាច្រើននៅពីក្រោយភាពជោគជ័យ និងខ្សែជីវិតរបស់ពួកគាត់។ កម្មវិធីក៏អនុញ្ញាតឱ្យអ្នកទស្សនាចូលរួមជាមួយនឹងកម្មវិធី តាមរយៈការសរសេររឿងរ៉ាវរបស់ខ្លួនផ្ញើទៅកាន់កម្មវិធី ដើម្បីផ្តល់ឱកាសឱ្យសាម៉ីខ្លួនបកស្រាយអំពីទុក្ខកង្វល់របស់ខ្លួនទៅកាន់សាធារណជនផងដែរ។
កញ្ញា កែន លីណា (២៦ឆ្នាំ) ជាអាជីវករលក់កាហ្វេក្នុងរាជធានីភ្នំពេញ
«ក្រៅពីការទស្សនាកម្សាន្ត កម្មវិធីនេះអាចជួយរំសាយទុក្ខកង្វល់យើងបានមួយផ្នែកដែរ ដ្បិតក្នុងវគ្គខ្លះគឺយើង អាចទទួលចំណេះដឹង និងបទ- ពិសោធន៍ជីវិត ដែលលើកឡើងដោយតារាកិត្តិយសចូលរួមក្នុងកម្មវិធីនេះ»។
ទូរទស្សន៍ BTV
ប៉ុស្តិ៍ BTV ផ្សាយពិសេសអំពី ព័ត៌មានជាតិ អន្តរជាតិថ្មីៗ និងទាន់ហេតុការណ៍ រួមទាំងកម្មពិធីកីឡាពេញនិយមជាដើម ទទួលបានការទស្សនាច្រើននៅកម្ពុជាបច្ចុប្បន្ន។ BTV ជាស្ថានីយផ្សព្វ- ផ្សាយដើរទាន់សម័យបច្ចេកវិទ្យា និងផ្តោតសំខាន់លើព័ត៌មានច្បាស់ការ។ ប្រជាពលរដ្ឋទូទៅអាចតាមដានកម្មវិធីទាំងអស់របស់ ប៉ុស្តិ៍ BTV នេះតាមរយៈប្រព័ន្ធផ្សព្វផ្សាយពេញនិយមដូចជា៖ ហ្វេសប៊ុក យូធូប ឬអ៊េប (កម្មវិធីទស្សនាទូរទស្សន៍តាមទូរសព្ទដៃ) និងតេលេក្រាមជាដើម។
កញ្ញា ដាវណ្ណ ជា អ្នកអាន និងអត្ថាធិប្បាយព័ត៌មានឆ្នើមប្រចាំទូរទស្សន៍ BTV
ផ្ដើមចេញពីការស្រឡាញ់ និងចូលចិត្តស្ដាប់វិទ្យុ ធ្វើឱ្យកញ្ញា ដាវណ្ណ សម្រេចចិត្តចាប់យកវិស័យព័ត៌មានជាអាជីព។ ដំបូងឡើយ កញ្ញាបានចូលបម្រើការជាអ្នកអានព័ត៌មាន ក្រោយពីខ្លួនត្រូវបានវិទ្យុក្នុងស្រុកមួយជ្រើសរើស ព្រោះទឹកដមសំឡេងល្អស័ក្តិសមជាអ្នកអានព័ត៌មាន។ ការស្រឡាញ់ និងចូលចិត្តវិស័យនេះ បានធ្វើឱ្យកញ្ញា ដាវណ្ណ ធ្វើការងារនេះដោយមិននឿយណាយ និងបានអភិវឌ្ឍសមត្ថភាពខ្លួនជាបន្តបន្ទាប់ រហូតក្លាយជាអ្នកផលិតកម្មវិធីផ្សាយព័ត៌មានម្នាក់សម្រាប់ស្ថានីយ៍ទូរទស្សន៍ BTV ។ កញ្ញា ដាវណ្ណ លើកឡើងពីការយល់ឃើញផ្ទាល់ខ្លួនចំពោះសារព័ត៌មានដូច្នេះថា៖ “ពេលដែលសង្គមមួយកាន់តែអភិវឌ្ឍ វិស័យ សារព័ត៌មានកាន់តែសំខាន់ ហើយវានឹងធ្វើឱ្យគុណភាព និងគុណ តម្លៃរបស់អ្នកសារព័ត៌មានកាន់តែប្រសើរជាងមុន”។ ក្នុងន័យនេះកញ្ញា បានពន្យល់បន្ថែមដូច្នេះថា៖«សង្គមកាន់តែអភិវឌ្ឍនឹងធ្វើឱ្យ ប្រជាពលរដ្ឋកាន់តែមានចំណេះដឹង និងកាន់តែយល់អំពីតម្លៃអ្វី ទៅជាអត្ថប្រយោជន៍នៃសារព័ត៌មាន ហើយនៅពេលប្រជាពលរដ្ឋ ឱ្យតម្លៃទៅលើសារព័ត៌មាន នោះពលរដ្ឋនឹងចូលចិត្តតាមដាននូវ ព័ត៌មានទាំងឡាយណាដែលមានប្រយោជន៍សម្រាប់ពួកគាត់»។ បើប្រៀបធៀបកាលពីប្រមាណជាង ១០ឆ្នាំមុនកញ្ញា ដាវណ្ណ សង្កេតឃើញថា បច្ចុប្បន្ន អ្នកសារព័ត៌មានមានចំណេះដឹង និង វិជ្ជាជីវៈកាន់តែប្រសើរ ខណៈមានយុវជនកាន់តែច្រើនចាប់ផ្ដើម សិក្សាក្នុងវិស័យសារព័ត៌មាននេះផងនោះ ក៏បានធ្វើឱ្យតម្លៃនៃការ ផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា ត្រូវបានសាធារណជនទូទៅឱ្យតម្លៃ កាន់តែខ្ពស់ជាងមុនផងដែរ។ កញ្ញា ដាវណ្ណ៖ «នៅពេលសេដ្ឋកិច្ច និងសង្គមមានការរីកចម្រើន នោះវត្តមានរបស់អ្នកសារព័ត៌មាន និងការផ្តល់ព័ត៌មានជាក់លាក់ទៅកាន់សាធារណជន គឺកាន់តែសំខាន់!»៕
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 54】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics