យោងតាមស្ថិតិរបស់ក្រសួងទេសចរនៃព្រះរាជាណាចក្រកម្ពុជាចុះផ្សាយជារៀងរាល់ឆ្នាំ យើងអាចធ្វើការប្រៀបធៀប និងស្វែងយល់ពីផលប៉ះពាល់លើវិស័យទេសចរណ៍នៅខេត្តសៀមរាប និងទូទាំងប្រទេសកម្ពុជាទាំងស្រុងបាន។ ចំនួនភ្ញៀវទេសចរជនជាតិជប៉ុន និងជនបរទេសដទៃមានចំនួនធ្លាក់ចុះខ្លាំង។ តើវាបានប៉ះពាល់ដល់អាជីពរបស់មគ្គុទេសកក៍និយាយភាសាជប៉ុនកម្រិតណា?
យោងតាមស្ថិតិដែលបង្ហាញខាងលើឃើញថាចំនួនភ្ញៀវទេសចរធ្វើដំណើរមកទស្សនាកម្ពុជាមានចំនួនកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ មុនមានវិបត្តិជំងឺកូវីដ១៩ផ្ទុះឡើង។ ក្នុងនោះនៅឆ្នាំ២០១៩ ជាឆ្នាំមានចំនួនភ្ញៀវទេសចរច្រើនបំផុតរហូតដល់ ៦លាន៦សែន១ម៉ឺននាក់។ ក៏ប៉ុន្តែ នៅឆ្នាំបន្តបន្ទាប់ គឺឆ្នាំ២០២០ ក្រោយមានជំងឺកូវីដ១៩កើតឡើង ធ្វើឱ្យចំនួនភ្ញៀវទេសចរបរទេសថយចុះយ៉ាងគំហុក មកត្រឹម១ភាគ៥ គឺមានចំនួនប្រមាណ ១លាន ៣សែននាក់ និងឆ្នាំ២០២១ មានប្រមាណតែ ១៩ម៉ឺន៦ពាន់នាក់ប៉ុណ្ណោះ។ យ៉ាងណាមិញ បើយើងក្រឡេកមើលស្ថិតិគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ វិញឃើញថា ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាបានកើនឡើងបន្តិចវិញ គឺមានចំនួនប្រមាណ ១លាន៩សែន១ម៉ឺន៤ពាន់នាក់។
បើនិយាយពីទំហំចំណូលពីវិស័យទេសចរក៏មានការថយចុះខ្លាំងដែរ។ ពោលគឺ នៅឆ្នាំ២០១៩ ដែលមានចំណូលខ្ពស់បំផុតរហូតដល់ប្រមាណ៤៩២០លានដុល្លារ បានថយចុះមកត្រឹម ១០២៣លានដុល្លារ ខណៈឆ្នាំ២០២១ បន្តធ្លាក់ចុះរហូតដល់ត្រឹមតែប្រមាណ ១៨៤លានដុល្លាប៉ុណ្ណោះ។
ក្រាហ្វខាងលើនេះបង្ហាញពីចំនួនភ្ញៀវទេសចរបរទេសបានមកទស្សនាកម្ពុជាចន្លោះពីឆ្នាំ២០២០ និងឆ្នាំ២០២២។ នាខែមេសា ឆ្នាំ២០២០ ក្រោយមានជំងឺកូវីដ១៩ផ្ទុះក្នុងសហគមន៍ភ្លាម ចំនួនភ្ញៀវទេសចរបរទេសបានធ្លាក់ចុះគំហុកស្ទើរស្មើសូន្យ។ ស្ថានភាពធ្លាក់ចុះបែបនេះក៏បានបន្តរហូតដល់ពេញមួយឆ្នាំ២០២១ផងដែរ។ យ៉ាងណាមិញ នៅដើមឆ្នាំ២០២២ យើងឃើញថាចំនួនភ្ញៀវទេសចរបរទេសកើនឡើងបន្តិចម្តងៗជាបន្តបន្ទាប់ឡើងវិញ។
បើនិយាយពីចំនួនភ្ញៀវទេសចរជប៉ុនមកទស្សនាកម្ពុជាវិញឃើញថា នៅឆ្នាំ២០១៨ មានចំនួនច្រើនជាងគេបំផុតប្រមាណ ២១ម៉ឺននាក់ និងឆ្នាំ២០១៩ មាន២០ម៉ឺន៧ពាន់៦រយនាក់ បានធ្លាក់ចុះមកត្រឹម ៤ម៉ឺន១២៥៧នាក់ នៅឆ្នាំ២០២០ ខណៈឆ្នាំ២០២១ បន្តធ្លាក់ចុះមកត្រឹមតែ២ពាន់នាក់។ យោងតាមរបាយការណ៍ស្ថិតិរបស់ក្រសួងទេសចរដដែលក៏បានបង្ហាញថា មុនមានវិបត្តិជំងឺកូវីដ១៩ ភ្ញៀវទេសចរជប៉ុនមានចំនួនច្រើនជាងគេមួយ ក្នុងចំណោមចំណាតថ្នាក់ទាំង១០ខ្ពស់បំផុត។ ក៏ប៉ុន្តែ នៅឆ្នាំ២០២១ ភ្ញៀវទេសចរជប៉ុនមកទស្សនាកម្ពុជា លែងមានវត្តមានក្នុងចំណោមភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាដែលមានចំនួនច្រើនជាងគេទាំង១០ ហើយ។
*ស្ថិតិខាងលើយោងពីរបាយការណ៍ស្ថិតិប្រចាំឆ្នាំចេញផ្សាយដោយក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer