រោងចក្រជាទូទៅស្ថិតនៅតំបន់ក្បែរខាងរាជធានីភ្នំពេញ។ មានរោងចក្រធំៗស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង។ នៅតាមបណ្តោយផ្លូវវេងស្រេងនេះផងដែរ ក៏មានគេហដ្ឋានប្រជាពលរដ្ឋចំណូលទាប និងមធ្យមជាច្រើន រួមផ្សំនឹងវត្តមាននៃហាងលក់ទំនិញ និងហាងអាហារផ្សេងៗ ដែលជាតម្រូវការប្រចាំថ្ងៃរបស់ពលរដ្ឋទាំងនោះ។
នៅពេលរសៀល មានតូបលក់អាហារសម្រន់ដូចជា៖ សាច់មាន់និងប្រហិតបំពង កូនទាកូនស្ងោរ នំសាំងវិច ទឹកផ្លែឈើក្រឡុក សាច់ជ្រូកនិងគោអាំង។ល។ ហាងអាហារទាំងនេះពេញនិយមសម្រាប់កម្មកររោងចក្រ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្បែរខាង ក្រោយពីបំពេញការងារហត់នឿយពេញមួយថ្ងៃរួចមក។
ក្រៅពីនោះ ក៏មានគ្លីនិក ហាងលក់សំលៀកបំពាក់ ហាងលក់ម៉ូតូ និងសាលារៀនឯកជនផ្សេងៗនៅតាមដងផ្លូវវេងស្រេងនេះផងដែរ។
ជាទូទៅ នៅតំបន់ក្បែរខាងផ្លូវវេងស្រេងនេះ ក៏មានតំបន់លំនៅដ្ឋាន និងផ្ទះ(បន្ទប់)ជួយសម្រាប់កម្មកររោងចក្រជាច្រើនផងដែរ។ ក្រុមការងារទស្សនាវដ្តីញញឹមបានធ្វើដំណើរចុះពីផ្លូវវេងស្រេង ចូលទៅកាន់គេហដ្ឋានបងស្រី ប្រាក់ សានី (អត្ថបទសម្ភាសន៍បងស្រី សានី ទំព័រទី ●●) ដែលបម្រើការជាប្រធានក្រុមដេរនៅរោងចក្រកាត់ដេរឈ្មោះ ហូវ៉ា ស្ថិតនៅបណ្តោយផ្លូវវេងស្រេង។ នៅតាមបណ្តោយផ្លូវប៉េតុងតូចនោះ យើងឃើញមានហាងកែសម្ផស្ស ហាងលក់បន្លែ និងឱសថស្ថានតូចៗនៅអមសងខាងផ្លូវ ដែលសុទ្ធសឹងជាតម្រូវការចំាបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋរស់នៅទីនោះ។ ដើរចូលមិនយូរបន្តិច បងស្រីសានី បាននាំយើងខ្ញុំមកដល់គេហដ្ឋានបងស្រី។ បងស្រីសានីប្រាប់ថា មានបន្ទប់ជួលសម្រាប់កម្មកររោងចក្រជាច្រើននៅម្តុំផ្ទះបងស្រី ហើយគេជួលក្នុងតម្លៃប្រមាណ 50-60 ដុល្លារក្នុងមួយខែ។អ្នកជួលគឺជាកម្មករវ័យក្មេង និងខ្លះជួលរស់នៅជាគ្រួសារដែលភាគច្រើនអ្នកមកពីជនបទ។
យើងខ្ញុំក៏ឃើញមានវត្តមានក្មេងៗតូចៗច្រើននាក់រត់លេងនៅក្បែរខាងផ្ទះបងស្រីសានីផងដែរ។ ខណៈពេលឪពុកម្តាយរបស់ក្មេងទាំងនេះធ្វើការ តើពួកគាត់ត្រូវបាននរណាមើលថែទាំ? នេះជាចម្ងល់របស់ពួកយើង ហើយយើងក៏សង្ឃឹមថាពួកគាត់នឹងក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចកម្ពុជានាពេលអនាគត។
この記事が気に入ったら
いいね!しよう
We will send you the latest information
ហោរាសាស្ត្រប្រចាំខែ មិថុនា ២០២៤
2024.05.29 未分類
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer