បងស្រី ប្រាក់ សានី អាយុ ៥០ឆ្នាំ ជាប្រធានផ្នែកកាត់ដេរនៅរោងចក្រកាត់ដេរ ហុង វ៉ា។ បងស្រី សានី មានកូនចំនួន៦នាក់ រស់នៅជាមួយស្វាមីជាអ្នករត់រ៉ឺម៉កកង់បី ហើយបងស្រីបានបម្រើការងារនៅក្នុងឧស្សាហកម្មកាត់ដេរតាំងពីឆ្នាំ២០០០មកម្លេះ។ ឆ្លងកាត់បទពិសោធន៍ក្នុងវិស័យកាត់ដេរមកជាច្រើនឆ្នាំ បងស្រីបានបង្ហើបប្រាប់អំពីបទពិសោធន៍ដែលបងស្រីបានជួបប្រទះ និងបានឃើញដោយផ្ទាល់នូវការប្រែប្រួលមួយចំនួនអំពីការងារ ក៏ដូចជាជីវភាពរស់នៅរបស់កម្មកររោងចក្រ។ តើពលកររោងចក្រកាត់ដេរមានការអភិវឌ្ឍអាជីពរបស់ខ្លួនយ៉ាងដូចម្តេចខ្លះ? យើងខ្ញុំបានសាកសួរបងស្រីក្នុងបទសម្ភាសន៍ដូចខាងក្រោម។
Q: ជាទូទៅ យើងខ្ញុំគិតថាកម្មកររោងចក្រភាគច្រើនជាយុវជន។ ក្រៅតែពីការងារ តើយុវជនមកពីជនបទរីករាយនឹងការរស់នៅក្នុងទីក្រុងភ្នំពេញយ៉ាងណាដែរ?
តាមពិតទៅ ដោយសារវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរជាច្រើនបានប្រែប្រួលមិនស្ថិតស្ថេរ។ ប៉ុន្តែបើនិយាយាពីពេលសេដ្ឋកិច្ចនៅល្អមុនមានជំងឺកូវីដ១៩ ឃើញថាកម្មករមានវ័យក្មេងៗ ទូទៅពួកគាត់រីករាយនឹងការដើរកម្សាន្តនៅពេលទំនេររបស់ពួកគាត់។ ជាទូទៅ នៅចុងសប្តាហ៍ ពួកគាត់ភាគច្រើនចេញទៅដើរលេងនៅម្តុំជុំវិញព្រះបរមរាជវាំង ខ្លះនាំគ្នាញ៉ាំនៅហាងស៊ុបឆ្នាំងដីដែលមានតម្លៃសមរម្យនៅម្តុំៗនោះជាដើម។
យ៉ាងណាមិញ នៅម្តុំផ្លូវវេងស្រេងនេះវិញ ក៏មានហាងសាច់អាំងមានតម្លៃសមរម្យជាច្រើនផងដែរ។ បងប្អូនពលករយើងមួយចំនួនចូលចិត្តទៅផឹកស្រាជុំគ្នានៅហាងបែបនេះ បន្ទាប់ពីធ្វើការហត់ពេញមួយថ្ងៃដើម្បីកាត់បន្ថយភាពតានតឹងរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលចង់សន្សំប្រាក់វិញ គឺពួកគាត់តែងតែហៅអ្នកជិតខាង និងមិត្តភ័ក្តិមកញ៉ាំសាច់អាំង ឬស៊ុបគោឡើងភ្នំចម្អិនខ្លួនឯងនៅមុខផ្ទះជួលរបស់គាត់ ដោយមានចាក់ភ្លេងកំដរ និងមានច្រៀងការ៉ាអូខេជាដើម។
Q: តើកម្មករមានការចាយវាយប្រាក់បៀវត្សរ៍របស់គាត់ដោយរបៀបណា?
តាមខ្ញុំសង្កេតឃើញថា កម្មករវ័យក្មេងជាច្រើនធ្វើការនៅក្នុងរោងចក្រជាមួយខ្ញុំ គឺពួកគាត់ជាមនុស្សឧស្សាហ៍ព្យាយាម។ ភាគច្រើនពួកគាត់ឡើងមកពីជនបទដើម្បីមកធ្វើការសន្សំប្រាក់ដើម្បីផ្ញើជូនឪពុកម្តាយ។ បើនិយាយពីការចាយវាយសម្រាប់ខ្លួនឯងវិញ ភាគច្រើនចំណាយច្រើនលើការទិញសំលៀកបំពាក់ ឬទូរសព្ទដៃ ឬលើថ្លៃអ៊ីនធឺណិតដើម្បីលេង Facebook ឬមើលរឿងភាគ និងវីដេអូកំប្លែងតាមទូរសព្ទដៃគាត់ជាដើម។
ម្យ៉ាងវិញទៀត មានហាងមួយចំនួននៅជុំវិញរោងចក្រមានទទួលការបង់រំលស់ប្រចាំខែ សម្រាប់ការជាវទំនិញពីហាងនោះ ហើយអតិថិជនត្រូវបង់វិញតាមក្រោយនៅពេលខ្លួនមានលុយនៅក្នុងដៃ។ ហាងទាំងនោះមានដូចជា៖ ហាងលក់សម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាដើម ដូច្នេះ សម្រាប់កម្មកររោងចក្រដែលមានបញ្ហានឹងរឿងប្រាក់កាសមុនថ្ងៃបើកប្រាក់ខែ គឺគាត់ទិញមុនបង់រំលស់តាមក្រោយបែបនេះ។
សម្រាប់ពលករខ្លះមានជីវភាពធូរធារគ្រាន់បើវិញ គឺគាត់មិនចាំបាច់គិតពីរឿងផ្ញើប្រាក់ទៅឱ្យឪពុកម្តាយនៅស្រុកទេ។ ពួកគាត់តែងតែចំណាយលើការចេញទៅផឹកស៊ី ទិញសម្លៀកបំពាក់ទាន់សម័យ ពោលគឺចាយវាយសម្រាប់តែសប្បាយៗចំពោះខ្លួនគាត់។ ប៉ុន្តែ នាងខ្ញុំសង្កេតឃើញថាមានមនុស្សបែបនេះជុំវិញនាងខ្ញុំតិចតួចណាស់។
Q: តើការផ្ញើប្រាក់ទៅឪពុកមា្តយនៅស្រុករបស់កម្មកររោងចក្របច្ចុប្បន្នមានការថយចុះឬទេ?
ខ្ញុំគិតថាវាមិនសូវមានការប្រែប្រួលខុសពីពេលមុនទេ។ កម្មកររោងចក្រភាគច្រើនធ្វើការសម្រាប់គ្រួសាររបស់ពួកគាត់។ វាជារឿងធម្មតាសម្រាប់គ្រួសារនៅជនបទ ដែលមួយចំនួនគាត់មានឪពុកម្តាយជំពាក់បំណុលគេ ទើបបញ្ជូនកូនទៅធ្វើការក្នុងរោងចក្រ។ កម្មកររោងចក្រភាគច្រើនខិតខំធ្វើការដើម្បីសន្សំប្រាក់ផ្ញើទៅស្រុក ទោះបច្ចុប្បន្ននេះក្តី គឺពុំមានអ្វីប្រែប្រួលខ្លាំងនោះទេ។
Q: តើស្ថានភាពជ្រើសរើសចូលធ្វើការក្នុងរោងចក្រឥឡូវប្រែប្រួលខុសពីពេលមុនច្រើនទេ?
នាងខ្ញុំឃើញថាវាខុសពីមុនច្រើនដែរ។ ចាប់តាំងពីឆ្នាំ២០១៦មក នាងខ្ញុំឃើញថា ក្រោយមានការហាមឃាត់ដោយស្របច្បាប់សម្រាប់ការប្រមូលថ្លៃកម្រៃជើងសារពីកម្មករ នៅពេលណែនាំចូលធ្វើការរួចមក រាល់បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យជំនាញកាត់ដេរជាមុនមុនពេលជ្រើសរើសចូលធ្វើការ។ ចំណែកឯប្រាក់ខែ និងការជ្រើសរើសនឹងត្រូវបានកំណត់ផ្អែកទៅតាមកម្រិតរបស់ពួកគាត់។
បច្ចុប្បន្ន មានសាលាបណ្តុះបណ្តាលឯកជន សម្រាប់ធ្វើការបណ្តុះបណ្តាលជំនាញកាត់ដេរបង្កើតឡើងច្រើនដែរ ដូច្នេះអ្នកដែលចង់ធ្វើការនៅរោងចក្រកាត់ដេរ គាត់ទៅរៀននៅសាលាបណ្តុះបណ្តាលនោះជាមុន។
Q: តើវិស័យកាត់ដេរបច្ចុប្បន្នមានស្ថានភាពយ៉ាងម៉េចដែរ?
ដោយសារជំងឺកូវីដ១៩ និងបញ្ហារឿង EBA (ប្រព័ន្ធអនុគ្រោះពន្ធសម្រាប់អ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ) មានរោងចក្រមួយចំនួនបានបិទទ្វារ និងខ្លះមានបញ្ហាគ្រប់គ្រង ដូច្នេះប្រាក់ចំណូលរបស់កម្មករកាត់ដេរក៏ប្រែប្រួលមិនស្ថិតស្ថេរតាមហ្នឹងដែរ។ ដូច្នេះជាទូទៅបច្ចុប្បន្នការធ្វើការថែមម៉ោងមានចំនួនតិចជាងកាលពីមុន ហើយចំណូលក៏ធ្លាក់ចុះច្រើនតាមហ្នឹងដែរ។
ដូច្នេះហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រាក់បៀវត្សរ៍ប្រចាំខែរបស់នាងខ្ញុំបានត្រឹមតែមួយគ្រប់ៗសម្រាប់ចំណាយលើថ្លៃចាយវាយប្រចាំថ្ងៃប៉ុណ្ណោះ។ នាងខ្ញុំគិតថាយើងខ្ញុំជាកម្មកររោងចក្រគឺងាយនឹងរកផលប៉ះពាល់ពីកត្តាផ្សេងៗទាក់ទងនឹងវិស័យនាំចេញវាយនភណ្ឌនេះណាស់។
Q: យើងខ្ញុំឃើញថាពីមួយឆ្នាំទៅមួយឆ្នាំចំនួនយុវជនឡើងមកធ្វើការនៅរោងចក្រកាត់ដេរនៅទីក្រុងភ្នំពេញមានចំនួនកើនឡើង។ តើមូលហេតុអ្វីជម្រុញឱ្យពួកគាត់មកធ្វើការនៅរោងចក្រ?
សម្រាប់ការងាររោងចក្រ ភាគច្រើនគឺស្ត្រីធ្វើការងារបែបនេះ។ ភាគច្រើនបំផុតពួកគាត់មកពីទីជនបទ ធ្វើការដើម្បីសន្សំប្រាក់ដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុលើគ្រួសាររបស់ពួកគាត់។ ថ្មីៗនេះ ក៏មានយុវជនមួយចំនួនមិនមានបញ្ហាខាងហិរញ្ញវត្ថុ ប៉ុន្តែចង់ចាកចេញពីស្រុកកំណើតខ្លួននៅជនបទមករស់នៅក្នុងទីក្រុងភ្នំពេញផងដែរ ប៉ុន្តែនាងខ្ញុំគិតថាវាមានភាគរយតិចតួចណាស់។ ហេតុផលចម្បងនោះគឺមកពីបញ្ហាគ្រួសារក្រីក្រ និងមានបងប្អូនបង្កើតច្រើនក្នុងគ្រួសារ ឬឪពុកម្តាយមានជំពាក់បំណុលគេ ដូច្នេះហើយពួកគាត់មួយចំនួនត្រូវឈប់រៀននៅអនុវិទ្យាល័យ ឬវិទ្យាល័យដើម្បីមកភ្នំពេញរកការងារធ្វើ។ តាមនាងខ្ញុំមើលឃើញកន្លងមកនៅក្នុងរោងចក្រកាត់ដេរនេះ គឺមានយុវជនជាច្រើនធ្វើការដើម្បីផ្ញើប្រាក់ដែលពួកគេរកបានទៅឱ្យឪពុកម្តាយខ្លួននៅជនបទ។
Q: តើស្ថានភាពនៃការធ្វើការរបស់ពួកគាត់យ៉ាងម៉េចដែរ?
យុវជនជាកម្មកររោងចក្រកាត់ដេរគឺមានឆន្ទះខ្ពស់ក្នុងការបម្រើការងាររបស់ខ្លួន។ ម្យ៉ាងទៀត ដោយសាររោងចក្រកាត់ដេរឥឡូវនេះ មានការកែលម្អផ្នែកជំនាញដោយត្រូវតម្រូវឱ្យមានការវាយតម្លៃសមត្ថភាពជំនាញរៀងៗខ្លួន ដូច្នេះពួកគាត់ខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់គាត់ម្នាក់ៗ។ ពោលគឺគាត់ធ្វើការដោយមិនចង់ចាញ់អ្នកដទៃ ឬដៃគូររបស់គាត់ឡើយ។
Q: សូមបងស្រីប្រាប់យើងខ្ញុំអំពីគ្រួសាររបស់បងស្រី
នាងខ្ញុំមានប្ដីជាអ្នករត់រ៉ឺម៉កកង់បី។ តាមពិតទៅ មុនមានវិបត្តិជំងឺកូវីដ១៩ ប្តីនាងខ្ញុំបានទិញឡានមួយជាមួយកម្ចីធនាគារ ដើម្បីដឹកជញ្ជូនកូនសិស្សឱ្យសាលាអន្តរជាតិឯកជនមួយកន្លែងនៅជិតផ្ទះរបស់នាងខ្ញុំ។ ដំណើរការមិនបានមួយឆ្នាំផង ដោយសារជំងឺកូវីដ១៩កើតឡើង ធ្វើឱ្យសាលារៀនត្រូវបិទ។ ដូច្នេះប្តីនាងខ្ញុំដោយមិនមានលទ្ធភាពអាចសងប្រាក់កម្ចីបាន ទើបគាត់ទិញម៉ូតូរ៉ឺម៉កកង់បី ជាមួយប្រាក់ក្នុងដៃយើងមាន ដើម្បីរកចំណូលបង់ថ្លៃធនាគារ។ ប្រាក់ខែរបស់នាងខ្ញុំនៅរោងចក្រដេរ (ប្រហែល 400 ដុល្លារ) គឺគ្រប់គ្រាន់ដើម្បីរ៉ាប់រងថ្លៃអាហារ និងថ្លៃចាយវាយប្រចាំថ្ងៃនានាប៉ុណ្ណោះ។
និយាយពីកូនរបស់នាងខ្ញុំវិញ គឺកូនប្រុសច្បងក៏ជាកម្មកររោងចក្រកាត់ដេរដែរ ហើយគាត់រៀបការជាមួយកម្មកររោងចក្រដូចគ្នាកាលពីប្រហែលមួយឆ្នាំមុន។ កូនប្រុសទីពីររបស់ខ្ញុំបានរៀបការកាលពីប៉ុន្មានខែមុន ហើយឥឡូវនេះរស់នៅជាមួយនាងខ្ញុំនៅឡើយ។ កូនប្រុសទីបីបានបួសជាព្រះសង្ឃកាលពីប៉ុន្មានឆ្នាំមុននេះ។ កូននេះចូលចិត្តការសិក្សា ហើយចង់បួសខ្លួនឯង ទើបចូលបួសទៅ។ ដូច្នេះបច្ចុប្បន្ន នាងខ្ញុំមានកូនបីនាក់ជាសិស្សក្នុងបន្ទុក។ បើការងារប្តីនាងខ្ញុំមានចំណូលមានស្ថិរភាពវិញ នាងខ្ញុំមានបំណងសន្សំប្រាក់ដើម្បីសាងសង់ផ្ទះថ្មីសម្រាប់គ្រួសារ។ ទន្ទឹមនឹងនោះ នាងខ្ញុំក៏ត្រូវមើលថែកូនតូចៗទាំងបីរបស់នាងខ្ញុំរហូតដល់ពួកគាត់រៀបការរួចដែរ ដូច្នេះនាងខ្ញុំត្រូវប្រឹងប្រែងបន្តទៀតរហូតដល់ពេលនោះ៕
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
ភាគខាងត្បូងនៃទីក្រុងភ្នំពេញ
2023.09.29 NyoNyum KhmerNyoNyum Khmer Special Topics
“ការបង្កើតសហគមន៍រស់នៅធំទូលាយបែបអភិជន ជាមួយអគារលំនៅដ្ឋានប្រណីត និងទាន់សម័យជូនប្រជាពលរដ្ឋនៅតំបន់ប៉ែកខាងជើងក្រុងភ្នំពេញ ជាក្តីស្រមៃរបស់យើងខ្ញុំ”
2023.09.26 NyoNyum KhmerNyoNyum Khmer Special Topics
មតិទូទៅរបស់ពលរដ្ឋរស់នៅក្នុងបុរីលំនៅដ្ឋានជុំវិញក្រុងភ្នំពេញ
2023.09.25 NyoNyum Khmer Special Topics
គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានជុំវិញទីក្រុងភ្នំពេញ
2023.09.22 NyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics