បច្ចុប្បន្ន ប៉ែកខាងជើងទីក្រុងភ្នំពេញ កំពុងត្រូវបានអភិវឌ្ឍន៍ដោយគម្រោងធំៗមួយចំនួនរបស់រដ្ឋ និងឯកជន។ វត្តមាននៃការកសាងក្រសួងរៀបចំដែនដី និងនគរូបនីយកម្មថ្មី វិមានឈ្នះឈ្នះ និងពហុកីឡដ្ឋានមរតកតេជោ ដែលត្រូវបានប្រើប្រាស់ក្នុងការប្រារព្ធព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងដ៏គគ្រឹកគគ្រេងនាខែឧសភាកន្លងទៅថ្មីៗនេះ បានធ្វើឱ្យតំបន់ភាគខាងជើងទីក្រុងភ្នំពេញកាន់តែរីកចម្រើន និងមានភាពទាក់ទាញ។ បច្ចុប្បន្ន គេក៏សង្កេតឃើញមានសំណង់បុរីលំនៅដ្ឋាន និងផ្ទះអាជីវកម្ម មានគ្រប់លំដាប់ថ្នាក់ត្រូវបានសាងសង់ឡើងជាច្រើនកន្លែងនៅប៉ែកខាងជើងនេះដែរ។ លោកបណ្ឌិត គីម ហ៊ាង ម្ចាស់គម្រោងសាងសង់បុរី វិមានសំណាង បានផ្តល់បទសម្ភាសន៍ជាមួយទស្សនាវដ្តីញញឹម អំពីការសាងសង់បុរីលំនៅដ្ឋានប្រណីតនៅភាគខាងជើងទីក្រុងភ្នំពេញ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ដែលជាតំបន់មានសក្តានុពលអភិវឌ្ឍថ្មីរបស់ទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន ដូចខាងក្រោម។
1.តំបន់ប៉ែកខាងជើងទីក្រុងភ្នំពេញតាមបណ្តោយមហាវិថីឈ្នះឈ្នះនេះ កំពុងត្រូវបានអភិវឌ្ឍជាតំបន់រស់នៅថ្មី ដែលទទួលការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគផ្នែកអចលនទ្រព្យ និងពលរដ្ឋនាពេលបច្ចុប្បន្ន។ លោកបណ្ឌិតអាចរៀបរាបពីភាពទាក់ទាញនៃគម្រោងបុរី វិមានសំណាង នេះ បន្តិចបានទេ?
តាមពិតទៅ មុននឹងជ្រើសរើសយកទីតាំងសាងសង់បុរីនេះ ខ្ញុំបានពិនិត្យមើលគម្រោងទីតាំងសាងសង់ប្រមាណ១០០កន្លែង ដើម្បីជ្រើសរើសទីតាំងសមរម្យបំផុតសម្រាប់សាងសង់ រួមទាំងសិក្សាអំពីតម្រូវការផ្ទះសម្រាប់រស់នៅរបស់ពលរដ្ឋនាពេលបច្ចុប្បន្ន និងសម្រាប់អនាគត។ ក្នុងនោះយើងឃើញមានទីតាំងចំនួន៥ ទៅ ៧កន្លែង ដែលយើងអាចមានលទ្ធភាពថាគួរនិងត្រូវសាងសង់មួយណាមុនគេ។ ក្រោយការសិក្សារួចមកឃើញថា ការសាងសង់ផ្ទះល្វែងមានចំនួនច្រើនលើសលុបក្នុងរយៈពេលប្រមាណ២០ឆ្នាំចុងក្រោយនេះ។ ជាក់ស្តែង នៅក្នុងរាជធានីភ្នំពេញសព្វថ្ងៃ ចំនួនផ្ទះល្វែងទំហំ ៤ម៉ែត្រគុណ១២ម៉ែត្រ និង ៤ម៉ែត្រគុណ១៦ម៉ែត្រ មានចំនួនច្រើនពេកលើសពីតម្រូវការរួចទៅហើយ។ ម្យ៉ាងទៀត ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ការសាងសង់ផ្ទះលីងវីឡា (ផ្ទះវីឡាកូនកាត់) និងវីឡាភ្លោះក៏មានចំនួនច្រើនរួចហើយផងដែរ។ យ៉ាងណាមិញ សព្វថ្ងៃនេះគម្រោងសាងសង់ផ្ទះវីឡាទោលប្រណីត គឺនៅមានកម្រិត និងមានតម្រូវការខ្ពស់ទៅវិញ។ យោងលើទិដ្ឋភាពជាក់ស្តែងបែបនេះ នៅចុងឆ្នាំ២០២១ យើងខ្ញុំបានសម្រេច សាងសង់គម្រោងវីឡាទំនើបនេះឡើង ហើយជាលទ្ធផលក្រោយគម្រោងនេះចាប់ផ្តើមលក់ភ្លាម គឺនៅអំឡុងមួយឆ្នាំដំបូងក្នុងឆ្នាំ២០២២ យើងលក់បានប្រមាណ ៤០លានដុល្លារសហរដ្ឋអាមេរិក។ ដូច្នេះ បុរី វិមានសំណាង យើងខ្ញុំជាគម្រោងផ្ទះវីឡាទំនើបសម្រាប់អភិជន និងពលរដ្ឋរស់នៅភ្នំពេញដែលមានធនធាន ពោលគឺគម្រោងនេះបង្កើតឡើងឱ្យមានជាសហគមន៍អភិជនទំនើបក្នុងតំបន់នេះ ដែលកំពុងមានសក្តានុពលលើវិស័យអចលនទ្រព្យលំដាប់ខ្ពស់ ដែលនៅមានចំនួនតិចតួចបំផុតនៅឡើយនៅកម្ពុជា។
ម្យ៉ាងទៀត បើយើងក្រឡេកមើលពីតំបន់ប៉ែកខាងជើងក្រុងភ្នំពេញសព្វថ្ងៃនេះវិញ ឃើញថាការសាងសង់ក្រសួងមួយចំនួនរបស់ស្ថាប័នរដ្ឋ មានដូចជាក្រសួងដែននីនិងនគរូបនីយកម្ម និងស្ថាប័នក្រសួងមួយចំនួនទៀតដែលកំពុងសាងសង់នៅតំបន់នេះ ក៏ដូចជាវត្តមានពីស្ថាប័នអប់រំឯកជននិងរដ្ឋមានដូចជាសាលាអន្តរជាតិធំៗ សាកលវិទ្យាល័យរដ្ឋនិងឯកជន ក៏ដូចជាផ្សារទំនើបអ៊ីអន២សែនសុខជាដើម គឺចំណាយពេលធ្វើដំណើរដោយយានយន្តត្រឹមតែប្រមាណ ១៥នាទីប៉ុណ្ណោះពីបុរីយើងខ្ញុំ។ ជារួម ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំទូលាយតភ្ជាប់តំបន់សំខាន់ៗពីកណ្តាលទីក្រុងភ្នំពេញ និងការមានប្រព័ន្ធទឹកភ្លើងប្រើប្រាស់គ្រប់គ្រាន់ដែលទើបសាងសង់ហើយថ្មីផង បានធ្វើឱ្យតំបន់នេះផ្ទុះនូវសក្តានុពលជាតំបន់ងាយស្រួលសម្រាប់ការរស់នៅ និងមានផាសុកភាព។
2.តើអ្វីជាសក្តានុពលសំខាន់នៃតំបន់ភាគខាងជើងក្រុងភ្នំពេញនេះ?
បើនិយាយអំពីសក្តានុពលនៃនៅប៉ែកខាងជើងនេះ ប្រៀបធៀបជាមួយប៉ែកខាងកើតនិងខាងលិចក្រុងភ្នំពេញវិញឃើញថា សព្វថ្ងៃមានការកសាងបុរីផ្ទះលំនៅដ្ឋាន និងផ្ទះអាជីវកម្មជាច្រើននៅប៉ែកខាងជើងនេះ ខណៈប៉ែកខាងកើត និងខាងលិចគឺនៅមានចំនួនតិចតួចនៅឡើយ។ ដូចយើងឃើញមានស្រាប់ គឺវត្តមានបុរីជាច្រើនត្រូវបាននិងកំពុងសាងសង់នៅប៉ែកខាងជើងនេះមានដូចជា៖ បុរីជីបម៉ុង បុរីប៉េងហួត បុរីភ្នំពេញថ្មី និងបុរីអង្គរជាដើម។
3.សូមលោកបណ្ឌិតប្រាប់ពីការអភិវឌ្ឍន៍នៅតំបន់នេះ និងស្ថានភាពនៃចំនួនប្រជាពលរដ្ឋចូលមករស់នៅក្នុងតំបន់ភាគខាងជើងភ្នំពេញនេះ ធៀបកាលពីជាង១០ឆ្នាំមុន។
ទំនោរនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ស្ថាប័នរដ្ឋ និងការវិនិយោគរបស់វិស័យឯកជនធំៗ ធ្វើឱ្យមានកំណើនប្រជាពលរដ្ឋមករស់នៅតំបន់ខាងជើងភ្នំពេញសព្វថ្ងៃកើនឡើងជាលំដាប់។ ខ្ញុំសូមបញ្ជាក់ដែរថា កាលពីជាង១០ឆ្នាំមុន បើគេនិយាយពីក្រុងភ្នំពេញ គឺភាគច្រើនបំផុតគេសំដៅលើខណ្ឌទាំង ៤ នៅកណ្តាលរាជធានីភ្នំពេញមានដូចជា៖ ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌទួលគោកប៉ុណ្ណោះ ព្រោះតំបន់នានាជុំវិញខណ្ឌទាំង ៤ ខាងលើនេះ គឺមានការអភិវឌ្ឍន៍តិចតួចបំផុតនៅឡើយ។ ដូច្នេះនៅតំបន់នេះកាលពីជាង១០ឆ្នាំមុន គឺនៅពុំទាន់មានការអភិវឌ្ឍន៍អ្វីច្រើននៅឡើយទេ គឺទើបតែរយៈពេលជិត១០ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។
យ៉ាងណាមិញ ការអភិវឌ្ឍទីក្រុងសព្វថ្ងៃ គឺកើតមានឡើងគ្រប់ទិសទាំង ៤ មានលិចកើតជើងត្បូងជុំវិញក្រុងភ្នំពេញ។ បើយើងមើលត្រួសៗពីលក្ខណៈពិសេសនៃតំបន់ទិសទាំង ៤ នេះវិញឃើញថា ប៉ែកខាងកើតជាតំបន់មានសំណង់លំនៅដ្ឋានពលរដ្ឋរស់នៅអចិន្រ្តៃច្រើន និងដោយសារមានទន្លេសាប និងទន្លេមេគង្គប្រសព្វគ្នានៅតំបន់នេះផង ធ្វើឱ្យតំបន់នេះមានសក្តានុពលខ្ពស់សម្រាប់វិស័យទេសចរណ៍ដែរ។ ខុសពីការអភិវឌ្ឍន៍នៅភាគខាងត្បូងភ្នំពេញ ដែលមានលំហរផ្ទៃដីសាងសង់នៅខ្លីព្រោះវាទាល់នឹងក្រុងតាខ្មៅ ខេត្តកណ្តាល និងផ្នែកខាងលិចភ្នំពេញ ដែលជាតំបន់រោងចក្រឧស្សាហកម្ម សម្រាប់ប៉ែកខាងជើងភ្នំពេញនេះ គឺមានសក្តានុពលច្រើនសម្រាប់ការអភិវឌ្ឍន៍ក្រុងនាពេលអនាគត។
ម្យ៉ាងទៀត បើយើងមើលពីទំនោរការផ្លាស់ទីលំនៅដ្ឋានរបស់ពលរដ្ឋមានធនធានវិញ ឃើញថាពួកគាត់មួយចំនួនចេញពីកណ្តាលក្រុងដែលជាទីក្រុងចាស់ មកតាំងទីលំនៅក្នុងខណ្ឌទួលគោក និងសែនសុខ ដែលជាក្រុងមានការអភិវឌ្ឍន៍ថ្មី ធ្វើឱ្យដីនិងលំនៅដ្ឋានក្នុងខណ្ឌទាំង ២ នេះឡើងខ្ពស់ខ្លាំងដូចសព្វថ្ងៃ។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍន៍ថ្មីៗមានដូចជាផ្សារទំនើបអ៊ីអន២ ផ្សារម៉ាក្រូ និងពហុកីឡាដ្ឋានជាតិតេជោ។ល។ លើតំបន់ប៉ែកខាងជើងនៃខណ្ឌទាំង ២ ខាងលើនេះ ធ្វើឱ្យសក្តានុពលនៃតំបន់ប៉ែកខាងជើងភ្នំពេញកាន់តែមានភាពទាក់ទាញ ខណៈតម្លៃដីធ្លីក៏ចេះតែឡើងថ្លៃ ហើយចំនួនប្រជាពលរដ្ឋមកទិញលំនៅដ្ឋានថ្មីក្នុងតំបន់នេះក៏ឃើញមានកើនឡើងច្រើនផងដែរ។
4.ដោយផ្អែកលើសក្តានុពលនៃតំបន់នេះ តើទុនវិនិយោគពីបរទេស និងក្នុងស្រុកលើផ្នែកអ្វីដែលមានចំនួនច្រើនជាងគេ?
ការវិនិយោគលើវិស័យសំណង់និងពានិជ្ជកម្ម គឺមានការរីកចម្រើនច្រើន។ ស្របនឹងការរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងទឹកភ្លើងដែលចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចដែលយើងទាំងអស់គ្នាមើលឃើញច្បាស់ហើយថា ការសាងសង់ស្ថាប័នរដ្ឋមួយចំនួននៅតំបន់ភាគខាងជើងនេះមានដូចជា ក្រសួងដែនដីនិងនគររូបនីយកម្ម ស្ថាបនស្នងការនគបាលរាជធានីភ្នំពេញ និងគម្រោងសាងសង់ក្រសួងនៃស្ថាប័នរដ្ឋមួយចំនួនទៀតក៏មាននៅតំបន់នេះដែរ។ ចំណែកឯវត្តមាននៃការវិនិយោគទុនសាងសង់ផ្សារទំនើប សាលារៀន និងមន្ទីរពេទ្យ ជាពិសេស បុរីលំនៅដ្ឋានរស់នៅគឺមានជាបន្តបន្តាប់រួចទៅហើយនៅក្នុងតំបន់នេះ។
5.តើអត្រានៃការលក់ដូរដីធ្លី ឬផ្ទះរបស់ពលរដ្ឋរស់នៅក្នុងតំបន់នេះមានការវិវត្តន៍កម្រិតណា?
ការលក់ដូរដីធ្លី គឺមានច្រើននិងសកម្មខ្លាំងណាស់ក្នុងតំបន់ប៉ែកខាងជើងភ្នំពេញនេះ។ ដោយសារវាជាតំបន់មានសក្តានុពលល្អចំពោះការសាងសង់លំនៅដ្ឋានរស់នៅ ហើយសព្វថ្ងៃក្នុងតំបន់បុរី វិមានសំណាងនេះ មានប្រជាពលរដ្ឋជាអ្នកមានជាច្រើនកំពុងតែចាប់អារម្មណ៍ ព្រោះតំបន់នេះនឹងស្ថិតក្នុងតំបន់លំនៅដ្ឋានរស់នៅ និងពានិជ្ជកម្មដ៏សំខាន់ថ្មីមួយរបស់ទីក្រុងភ្នំពេញ។
6.លោកបណ្ឌិតមើលឃើញយ៉ាងណាអំពីទំនោរនៃការឡើងថ្លៃដីធ្លី, និងការលក់ដូរអចលនព្រទ្យ នៅក្នុងតំបន់នេះសព្វថ្ងៃនេះ?
ដូចដែលយើងបានឃើញសព្វថ្ងៃអ៊ីចឹង គឺថាការសាងសង់បុរីលំនៅដ្ឋាន ផ្សារទំនើប ពហុកីឡដ្ឋានជាតិតេជោ និងក្រសួងរបស់ស្ថាប័នរដ្ឋមួយចំនួន ដែលបានរៀបរាប់ពីខាងលើនេះ គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ថាវាជាតំបន់អភិវឌ្ឍនិងមានសក្តានុពលស្រាប់រួចទៅហើយ។ កាលពីប្រមាណ ៥ឆ្នាំមុន គឺនៅមានភាពស្រពិចស្រពិលក្រោយពីយើងបានឮពីព័ត៌មានអំពីការកសាងក្រសួងមួយចំនួនរបស់រដ្ឋនៅប៉ែកខាងជើងភ្នំពេញ។ យ៉ាងណាមិញ បច្ចុប្បន្ន ជាតួយ៉ាងដូចយើងទាំងអស់គ្នាឃើញផ្ទាល់នឹងភ្នែកហើយថា ការសាងសង់ស្ថាប័នទាំងនោះគឺមានរួចទៅហើយ និងខ្លះទៀតកំពុងដំណើរការគម្រោងសាងសង់ជាបន្តបន្ទាប់ ខណៈការសាងសង់ និងវិនិយោគលើវិស័យអចលនទ្រព្យ និងពានិជ្ជកម្មក៏កំពុងមានយ៉ាងសកម្មផងដែរ។ ខ្ញុំគិតថាទំនោរនេះនឹងនៅតែបន្តរីកចម្រើនកាន់តែខ្លាំងទៅមុខទៀត។
7.សូមប្រាប់ពីស្ថានភាពនៃការលក់ផ្ទះលំនៅដ្ឋាននៅក្នុងបុរីលោកបណ្ឌិតបច្ចុប្បន្ន។ តើមានអតិថិជនប្រភេទណាជាវច្រើនជាងគេ?
ស្ថានភាពនៃការជាវលំនៅដ្ឋានរស់នៅក្នុងបុរី វិមានសំណាង យើងខ្ញុំ គឺដំណើរការល្អ ពោលគឺមានអតិថិជនមានធនធានច្រើនរូបបានទិញអចលនទ្រព្យពីបុរីយើងរួចទៅហើយ។ មូលហេតុដែលនាំឱ្យបុរីយើងលក់ផ្ទះបានចំនួនច្រើន ព្រោះការសាងសង់លំនៅដ្ឋានជាផ្ទះវីឡាប្រណីតក្នុងបុរីវិមានសំណាងនេះ គឺធ្វើឡើងដោយយកចិត្តទុកដាក់ខ្ពស់បំផុតលើគុណភាពសំណង់ និងភាពទាន់សម័យសម្រាប់ការស់នៅជាសហគមន៍បែបអភិជនសម័យទំនើប។ ម្យ៉ាងទៀត ក្រុមហ៊ុនយើងខ្ញុំក៏កំណត់យកគោលការលក់ក្នុងតម្លៃថោកសមរម្យ ពោលគឺយើងខ្ញុំពុំគិតតែពីផលចំណេញច្រើនពេកពីអតិថិជននោះទេ។ ការផ្តល់នូវសេវាកម្មសាងសង់លំនៅដ្ឋានល្អ មានគុណភាព ចំនួនច្រើនជូនអតិថិជន ជាប្រការដែលក្រុមហ៊ុនយើងខ្ញុំកំពុងយកចិត្តទុកដាក់ ព្រោះការបង្កើតសហគមន៍រស់នៅប្រណីតដ៏ធំមួយសម្រាប់ពលរដ្ឋមករស់នៅភាគខាងជើងក្រុងភ្នំពេញនេះ គឺជាក្តីសុបិនរបស់យើងខ្ញុំ។ យើងខ្ញុំរំពឹងថាបុរីលំនៅដ្ឋាន វិមានសំណាងយើងខ្ញុំនឹងក្លាយជាសហគមន៍រស់នៅមួយទំនើប ដើម្បីស្រូបយកពលរដ្ឋមករស់នៅក្នុងតំបន់នេះកាន់តែច្រើនថែមទៀត៕
- អំពីលោកឧកញ៉ា បណ្ឌិត គីម ហ៊ាង ជាម្ចាស់គម្រោងសាងសង់បុរីលំដាប់អភិជន វិមានសំណាង
លោក បណ្ឌិត គីម ហ៊ាង មានអាជីពក្នុងវិស័យអចលនទ្រព្យកម្ពុជា ជាពិសេស នៅក្នុងទីក្រុងភ្នំពេញរយៈពេលជាង ២០ឆ្នាំ។ បច្ចុប្បន្ន លោកបណ្ឌិតជាស្ថាបនិកសាងសង់គម្រោងបុរីលំនៅដ្ឋានបែបអភិជន វិមានសំណាង ហើយក្រុមហ៊ុនរបស់លោកផ្តោតលើសេវាសាងសង់ និងលក់អចលនទ្រព្យក្នុងបុរី វិមានសំណាង។
អាសយដ្ឋាន៖ មហាវិថីឈ្នះឈ្នះ ចម្ងាយ២៥០០ម៉ែត្រខាងជើងក្រសួងដែនដីថ្មី
ទូរសព្ទ៖ 𝟎𝟗𝟓 𝟗𝟔𝟐 𝟎𝟎𝟎
អ៊ីម៉ែល៖ info@boreyvimeansamnang.com
𝐖𝐞𝐛𝐬𝐢𝐭𝐞: boreyvimeansamnang.com
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
រឿងរ៉ាវនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.18 NyoNyum Khmer
ភាគខាងត្បូងនៃទីក្រុងភ្នំពេញ
2023.09.29 NyoNyum KhmerNyoNyum Khmer Special Topics
មតិទូទៅរបស់ពលរដ្ឋរស់នៅក្នុងបុរីលំនៅដ្ឋានជុំវិញក្រុងភ្នំពេញ
2023.09.25 NyoNyum Khmer Special Topics
គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានជុំវិញទីក្រុងភ្នំពេញ
2023.09.22 NyoNyum Khmer Special Topics
បទសម្ភាសន៍វិនិយោគគិនជប៉ុនជំនាញផ្នែកអចលនទ្រព្យក្នុងក្រុងភ្នំពេញ!
2023.09.21 NyoNyum Khmer Special Topics
តើស្ថានភាពអចលនទ្រព្យនៅខណ្ឌដូនពេញមានការវិវឌ្ឍន៍បែបណា?
2023.09.19 NyoNyum Khmer Special Topics
កត្តាទាក់ទាញ និងតម្លៃដីធ្លីក្នុងរាជធានីភ្នំពេញ
2023.09.18 NyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
តើហាងនិងកន្លែងលក់ដូរបែបណាដែលកម្មកររោងចក្រចូលចិត្ត?
2023.07.25 NyoNyum Khmer Special Topics
បទសម្ភាសន៍បងស្រី សានី អំពីការយល់ឃើញរបស់បងស្រីស្តីពីស្ថានភាពជាក់ស្តែងនៃការងារនិងការរស់នៅរបស់បងប្អូនកម្មកររោងចក្រកាត់ដេរ
2023.07.25 NyoNyum Khmer Special Topics
កិច្ចសម្ភាសន៍អំពីការងារនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់កម្មកររោងចក្រ
2023.07.17 NyoNyum Khmer Special Topics
II. តើកម្មកររោងចក្រមានស្ថានភាពរស់នៅដូចម្តេច?
2023.07.11 NyoNyum Khmer Special Topics未分類
តើនៅក្បែរខាងតំបន់រោងចក្រមានអ្វីខ្លះ?!
2023.07.11 NyoNyum Khmer Special Topics
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ជម្រើសជាតិកីឡាសម្តែងយូដូកម្ពុជាចូលរួមកម្មវិធីហ្វឹកហាត់នៅប្រទេសជប៉ុនរយៈពេល៣ខែ
2023.06.08 NyoNyum Khmer Special Topics
កិច្ចសម្ភាសគ្រូបង្វឹកជម្រើសជាតិកីឡាហែលទឹក ចេង ពិរោទ
2023.06.05 NyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics